Part 19 : ចោរឈុតខ្មៅ

453 28 0
                                        

ព្រឹកថ្ងៃថ្មី....

ការសិក្សារដូចរាល់ដងចឹង សិស្សទាំងអស់អង្គុយស្ងាត់ស្ងៀមស្តាប់លោកគ្រូយ៉ាននិយាយ ឯថេវិញភ្នែកមេីលទៅមុខដូចកំពុងស្តាប់ចឹងតែតាមពិតខួរក្បាលរបស់គេកំពុងតែស្រម៉ៃរឿងយប់មិញដែរគេបានធ្វេីជាមួយរាងក្រាស់ ទោះជាមានអ្នកហៅក៏គេស្តាប់មិនឮដែរ ។ លោកគ្រូយ៉ានបានដេីរមកឈរក្បែរគេព្រោះតែហៅ២ ៣ម៉ាត់ទៅហេីយនៅតែមិនឮ

«គីមថេ យ៉ុង....! »នៅតែដរដែរ (ស្រម៉ៃដល់ណាហេីយទេអញ)

«ផាំងងង »ថេភ្ញាក់ព្រេីត ពេលលោកគ្រូយ៉ានយកសៀវភៅវៃតុមួយទំហឹង

«ល...លោកគ្រូ»ថេហៅទាំងរដាក់រឌុប

«ឯងមានឮយេីងនិយាយឬអត់»លោកគ្រូយ៉ាននិយាយទាំងមុខក្រម៉ូវ ថេដោយមិនដឹងទេីបងាកទៅវិញមកចង់បានជំនួយថាលោកគ្រូយ៉ានមិញនិយាយពីរឿងអី តែក៏ងាកចំកែវភ្នែករាងក្រាស់ រាងតូចងាកមកវិញទ្បេីងលឿន ហេីយលេបទឹកមាត់ក្អឹកៗ អាពេលនៅជាមួយគ្នាយប់មិញដូចមិនសូវអីទេ តែដល់ព្រឹកទ្បេីងអត់ហ៊ានមេីលមុខរាងក្រាស់ចំសោះ

«គ...គឺលោកគ្រូនិយាយពីរឿង នគរហានមែនទេ..»ថេឆ្លេីយទាំងស្មាន លោកគ្រូយ៉ានមិននិយាយ ហេីយដេីរទៅកន្លែងខ្លួនវិញទាំងដកដង្ហេីមធំ ថេឃេីញគាត់ទៅបែបនេះស្មានតែខ្លួនឆ្លេីយត្រូវទេីបងាកទៅនិយាយជាមួយជីមីននៅខាងក្រោយ

«យេីងពូកែទេ..»ថេនិយាយទាំងញញឹម ហេីយនៅវៃចញ្ចេីមដាក់ទៀត

«ត្រូវក្បាលឯងហេីយ លោកគ្រូនិយាយពី
រឿង ឃុន សិន មិនមែន រឿង នគរហានទេ »ថេឮហេីយក៏គាំងធ្វេីមុខមិនសម ងាកបែរមកវិញ

«គីម ថេ យ៉ុង មកនេះ »លោកគ្រូយ៉ាននិយាយ ហេីយដាក់ក្រដាសលេីតុអោយគេមកយក រាងតូចក្រោកដេីរយកវាមកមេីលធ្វេីអោយគេប៊ិះតែទន់ជង្គង់ដួលទៅហេីយ គេយកដៃខ្ទប់មាត់ក្រវីក្បាលដូចរឿងកំសត់អញ្ចឹង គ្រាន់តែក្នុងក្រដាស អោយសរសេរពាក្យ វិន័យទ្បេីងវិញ ៥០០០ចប់សោះ

«លោកគ្រូអាចបន្ថយខ្លះបានទេ» ថេងាកទៅសុំតវ៉ា

«ឯងចង់បន្ថែមមែនទេ...បាន...(អា....មិនបាច់ទេ)»លោកគ្រូយ៉ាននិយាយរកយកក្រដាសមកដាក់បន្ថែម តែថេទាញវាទៅម្ខាងហេីយញញឹមទាំងមុខស្អុយដាក់គាត់

ព្យុះស្នែហ៍ ព្យុះពិភពគុណ Where stories live. Discover now