Part 23 : កំដរបងរហូតឯងចាកចេញទៅ

380 25 0
                                        

ក្រាកកក ទ្វាបេីកទ្បេីយដោយដៃ សៀវ មីង

ឯជីមីនដោយឮសម្លេងទ្វាភ្លាមគេរុញរាងក្រាស់ចេញយកដៃខ្ទប់មាត់រត់ចេញទៅក្រៅទាំងអោនមុខចុះ
ជុង វ៉ុន ហេីយសៀវ មីង ឃេីញ ជីមីននៅទីនេះរកសួរនាំទៅហេីយ

បុ័ងង🗿ដោយសារតែរវល់អោនចុះទេីបភ្លេចមេីលខាងមុខបណ្តាលអោយបុកទ្វាដួលអុកគូទទៅក្រោយ

«អួយយយ» ជីមីនបន្លឺតិចៗយកដៃទប់ក្បាល

«ឯងយ៉ាងម៉េចហេីយ» សៀវ មីង ជួយលេីកគេទ្បេីង

«ខ្ញ...ខ្ញុំមិនអីទេ លាព្រះបុត្រាសិនហេីយ» ជីមីននិយាយរដាក់រឌុបដាក់គេហេីយរត់ចេញទៅបាត់ ក្រោមការសម្លឹងរបស់អ្នកទាំងបី

«គេមកទីនេះរកអ្វីមែនទេ » សៀវ មីង សួរទៅយ៉ុន ហ្គី ដែរស្ងាត់មួយម៉ាត់ក៏មិននិយាយ

«មុខលោកទៅត្រូវនិងអីនឹង...»ជុងវ៉ុន មេីលមុខគេទាំងជ្រួលចញ្ចេីម

«គ្មានអីទេ...»យ៉ុន ហ្គីនិយាយបណ្តេីរៀបថ្នាំទុកបណ្តេី ជុង វ៉ុន និងសៀវ មីង ខ្ចិលមាត់បន្ត ព្រោះគេដឹងចរិក រាងក្រាស់ច្បាស់ណាស់ បេីគេថាគ្មានហេីយទោះសួរដល់ស្លាប់ក៏ចម្លេីយនៅតែដដែលដែរ ...

ងាកមកជីមីនវិញ

«ហេតុអីឯងនៅស្ងៀមអោយគេថេីបហា ហុឺយយយយ អាមីន អាចង្រៃ..ផាច់ៗ» ជីមីនដេីរបណ្តេីរយកដៃទះថ្ពាល់ខ្លួនឯងបណ្តេី គេជេអោយខ្លួនឯងមិនឈប់រហូតមកដល់កន្លែងដេីមវិញ

.

......«ឯងអត់មានកេីតអីទេហ្អេស អាស៊ូវាថារកកក់មឈូសអោយឯងហេីយតេី» អ៊ូ ស៊ានងាកឃេីញជី មីនដេីរមក ទេីបរត់ទៅបង្វិលគេមេីលជុំវិញរកមេីលខ្លាចមានរឿងអី (កំពូលមិត្តហេីយ)

«កក់ទុកដាក់ក្បាលឯងទៅ ជៀស..»ជីមីនសម្លក់មុខគេហេីយអោយគេជៀសទៅម្ខាង

« អាមីនមុខឯងកេីតស្អី បានក្រហមម្លេះនៅមានពកក្បាលទៀត »ថេមេីលមុខគេសួរទាំងបារម្មណ៍

«...យេីងមិនប្រយ័ត្នទេីប ដេីរបុកទ្វាដំណាក់...» ជីមីនដេីរទៅអង្គុយលេីកៅអីសល់ តែគេនិយាយគេចៗមុខរហូត

«និយាយអោយចំទៅថី ចាំបាច់គេចមុខ ធ្វេីដូចមានរឿងលាក់បាំង » ជុង ស៊ូនិយាយអោយអ្នកបែរមុខទៅម្ខាងបក់ផ្លិតខ្លាំងៗនោះ

ព្យុះស្នែហ៍ ព្យុះពិភពគុណ Where stories live. Discover now