ផ្ដើមរឿង៖ គេជាអ្នកណា

2.4K 65 5
                                    

វេហាស៍បក់បោកទៅប៉ះហ្នឹងដើមឈើធ្វើឲ្យស្លឹកឈើធ្លាក់ចុះមកដល់ដី ធ្វើឲ្យមនុស្សម្នាប្រញាប់ដៃជើងបោសស្អាតយ៉ាងស្អាតព្រោះម្ចាស់នៃវិមានមួយនេះមិនពេញចិត្ដឡើយកាលឃើញស្លឹកឈើជ្រុះពេញដីឡើយ ??
វាជាចំណូលចិត្ដមនុស្សម្នាក់ ដែលហ៊ានបំផ្លាញគេមិនញញើតដៃដោយសារតែនាងទើបគេស្អប់រដូវស្លឹកឈើជ្រុះ ??
" ប្រសិនបើមិនដោយសារនាងទេ យើងក៏គ្មានវាសនាខ្ពង់ខ្ពស់ចឹងដែរ យើងគួរអរគុណនាងហើយ " បុរសម្នាក់សម្លឹងមើលមនុស្សមមាញឹកបោសសម្អាតនោះទាំងកែវភ្នែកមាំ ក្ដីឈឺចាប់នោះគេហ្នឹងចងចាំទុក ជីវិតមួយនេះ គេមិនបណ្ដោយឲ្យជួបទុក្ខឡើយ ។
កាលពី២ឆ្នាំមុន
កម្លោះទីក្រុងបានលុតជង្គង់សុំអង្វរឲ្យមនុស្សស្រីម្នាក់នៅក្បែរខ្លួនទាំងគេដៀលប៉ុណ្ណាក៏ដោយ ។
" អូនពិតជាដាច់ចិត្ដទៅហើយមែនទេ ហើយចុះរឿងយើងពីមុន" នាយក្រាស់ចោទសួរទាំងអួលដើមក ។
" លោកមានស្អី ?? រាល់ថ្ងៃលោករស់ដោយសារខ្ញុំ ចិញ្ចឹមលោកដឹងទេការចំណាយម្ដងៗ វាធ្វើឲ្យជីវិតខ្ញំអំពុលទុក្ខណាស់ដឹងទេ " នាងសម្លុតគេមួយទំហឹងទំាងកំហឹង ប្រសិនបន្ដនាងមិនដាច់ពោះស្លាប់ហើយ វាមិនអាចទេនាងមិនស៊ូទ្រាំគ្រាំគ្រាទេ ។
" អ៊ីចឹងមានន័យថាបងជាបន្ទុករបស់អូនឬ?? " ភ្នែករបស់គេរករលើងរលោងហើយនេះពិតជានាងដាច់ធម៍មេត្ដាហើយវាមិនដោយសារនាងទើបគេក្លាយជាមនុស្សឥតបានការនោះ??
" មកពីលោកវាល្ងង់. នរណាទៅស្រឡាញ់ឃាតករសម្លាប់សូប្បីតែឱពុកដោយសារស្រីដូចលោកនោះ ខ្ញុំវាពិតជាសង្វែកជំនួសឱពុកលោកណាស់ មិនគួរមានកូនប្រុសចោលម្សៀតដូចលោកទេ " នាងទ្រាំលែងបានហើយ នាងវាចាចេញមកទាំងអស់នាងពិតជាមិនជឿថាគេហ៊ានថ្នាក់នេះ ។
" អរ មិនអីទេនាងទៅចុះ " គេដឹងខុសហើយគេមានកំហុសធំបំផុតគឺលើកដៃសម្លាប់អ្នកមានគុណដោយការបញ្ចុះបញ្ជូលនាងទើបគេងងឹតងងុលអ៊ីចឹងទេ ។
នាងដើរចេញដោយមិនងាកមកសម្លឹងគេឡើយ នាងគ្មានអ្វីត្រូវមកអាល័យប្រុសចោលម្សៀតចឹងទេ ។
ផាំង គ្រាន់នាងចាកចេញឈានមិនទាន់ផុតរបងផង លឺសូរសម្លេងកាំភ្លើងបាញ់លាន់លឺផ្អើលពេញភូមិ នេះនរណាគេទៅ អ្នកភូមិនាំគ្នារត់មកមើលផ្ទះនាង ពួកគេដឹងថាមនុស្សម្នាក់នោះជានរណាគេជាកម្លោះទីក្រុងចិត្ដល្អ ជាមនុស្សដែលបង្រៀនពីឧបករណ៍និយមទំនើប ហើយបង្រៀនអក្សរទៅក្មេងៗទៀត នេះកុំប្រាប់ថាមនុស្សសែនល្អប្រចាំភូមិសម្លាប់ខ្លួនណា ។
មូលហេតុគេដឹង ព្រោះ នាយតែងតែប្រាប់អ្នកភូមិថាថ្ងៃណាមួយលឺសម្លេងកាំភ្លើងថ្ងៃនោះជាថ្ងៃស្លាប់របស់គេហើយ នេះជាពាក្យសម្ដីគេតែងតែនិយាយរាល់ពេល ???
" ជេខេ " ឃើញទិន្នភាពរបស់នាយក្រាស់ហើយនាំគ្នាស្រែកយំ ព្រោះវាមិនមែនមួយគ្រាប់ឡើយគឺ២គ្រាប់មួយចំកណ្ដាលក្បាលមួយទៀតគឺទម្លុះដើមទ្រូង ??ហេតុអ្វីក៏ចម្លែកម្ល៉េះសម្លេងលឺសូរម្ដងប៉ុណ្ណោះម៉េចមាន២គ្រាប់ចឹង ??
ទុក្ខសោកសែនសោកសៅបំផុតកើតឡើង សាកសពនាយត្រូវបានគេបញ្ចុះចូលមឈូស ដោយមានផ្កាកុលាបសពីលើពួកគេដឹងចិត្ដនាយណាស់ កាលបង្រៀនពួកគាត់គេមិនសុំអ្វីច្រើនទេគឺផ្កាកុលាប២ដងប៉ុណ្ណោះ ។
" ជេខេ ហេតុអ្វីលោកធ្វើចឹង ហ៊ឹកហ៊ឹក " ចាស់ក្មេងយំសោកស្ដាយមនុស្សល្អដូចជានាយណាស់ ។
" ហេតុអ្វីយំចឹង អ្នកទាំងអស់គ្នា " រូបរាងកម្លោះម្នាក់ឈរសម្លឹងមើលអ្នកភូមិស្រែកយំទាំងចម្ងល់ តើពួកគាត់កើតអ្វី មានអ្នកណាគេស្លាប់មែនទេបាន យំថ្នាក់ហ្នឹង ?!
" តើលឺខ្ញុំនិយាយទេ " គេប្រឹងនិយាយប៉ុណ្ណាក៏មិនលឺដែរ នាយមិនបានគិតច្រើនក៏រហ័សដើរតម្រង់សម្ដៅទៅពួកគេជុំគ្នាអ្វីដែលគេភ្ញាក់ផ្អើលនោះគឺរូបរាងរបស់គេ ម៉េចក៏មានសភាពស្លេកស្លាំងដូចអ្នកស្លាប់ចឹង?? ហើយកណ្ដាលក្បាលត្រូវហ្នឹងអ្វីម៉េចក៏ឈាមជ្រាបប្រឡាក់ក្រណាត់សចឹង សូប្បីដើមទ្រូង??
" ជេខេ ឯងមិនគួរអាយុខ្លីចឹងទេ យើងពិតជាទទួលយកមិនបានមែន សូមត្រឡប់មកវិញមក " សម្លេងមេភូមិដែលស្រឡាញ់នាយដូចកូនបង្កើត ប្រែមកក្រសោបសាកសពគេស្រែកយំសឹងឆ្គួតហើយ កាលគេនៅរស់ គេតែងតែ
សម្រាលទុក្ខគាត់ច្រើនថែមរៀបចំភូមិមួយនេះមិនចាញ់តាមស្រុកឡើយ ។
" កូនប្រុស ក្រោកឡើងវិញមក " ប្រពន្ធមេភូមិយំមិនចាញ់ប្ដីទេគាត់ស្រឡាញ់នាយណាស់មើលចុះព្រឹកមិញញញឹមស្រស់ដាក់គេនៅឡើយ តែនាទីនេះតទៅ គេគ្មានវត្ដមានឡើយ ។
" នេះខ្ញុំស្លាប់ហើយមែនទេ " គេស្ទាបមុខមាត់ទាំងមិនជឿ ។
" ឯងបានស្លាប់ហើយ ប៉ុន្ដែដោយសារមនុស្សម្នាក់ជំពាក់កម្មឯងទើបមានឱកាសរស់បន្ដ ហើយពេលនេះយើងហ្នឹងនាំឯងទៅ ។
រកគេដើម្បីទូរទាត់គ្នា " បុរសស្លៀកឈុតខ្មៅបន្លឺមកយ៉ាងត្រជាក់ ។
" តើខ្ញុំអាចមើលពួកគាត់បន្ដិចបានទេ " ទោះយំក៏គេមិនអាចធ្វើអ្វីបានសុំត្រឹមសម្លឹងគាត់ចុងក្រោយគេអស់ចិត្ដហើយ ។
" មិនបាន ឆាប់មក " ត្រឹមមួយរំពេចភ្នែកសោះ វិញ្ញាណជេខេបានឈរចំពោះមុខរូបកាយម្នាក់ដែលរៀបហ្នឹងផុតដង្ហើមចាកចេញពីពិភពលោកនេះ ដោយសារថ្នាំបំណុល ??
" គេជាអ្នកណា ម៉េចក៏ដូចខ្ញុំម្លេះ "
" គេជាប្អូនប្រុសបង្កើតរបស់ឯង ដោយសារកម្មពីមុនដែលគេធ្លាប់​ប្រព្រឹត្តិ​នោះទើបគេអាយុខ្លីយ៉ាងនេះ "
" ហេតុអ្វី "
" រឿងសម្ងាត់យើងមិនអាចនិយាយបានទេ ឆាប់ត្រៀមខ្លួនទៅចាប់ពីពេលនេះឯងជា ជុងហ្គុក ចនវ៉ារីហ្វា មិនមែន យ៉ុន ជេខេទៀតឡើយ សូមរស់ដោយល្អ " យមទូតបញ្ចប់សម្ដីហើយក៏រុញវិញ្ញាណគេមួយទំហឹងទៅរាងកាយស្ដូកស្ដឹងមួយនោះ !!
" អាយ " 
៥នាទីក្រោយ រាងកាយធ្លាប់តែជិតអស់ជីវិតស្រាប់តែស្រែកមួយទំហឹងលាន់លឺពេញវិមាន ធ្វើឲ្យម្ចាស់ម៉ាក់ម្ចាស់ប៉ារបស់ម្ចាស់រាងកាយរត់មកមើល
" ជុងហ្គុក " អ្នកជាឱពុកភ័យខ្លាចកូនមានបញ្ហារហ័សមកគេដោយ ក្រសោបជាប់ហ្នឹងទ្រូង ។
" អាយ ហ៊ឹក ហ៊ឹក " ជុងហ្គុកគិតតែពីស្រែកយំឱបឱពុកណែលជាងមុនយ៉ាង
សស្រាក់សស្រាំ ទឹកភ្នែកជោគពេញថ្ពាស់ ។
" ជុងហ្គុក " អ្នកជាម្ដាយក៏ឱបមកលួងកូនប្រុសពៅទាំងខ្លោចចិត្ដនេះគេកើតអីឃើញស្រងូតស្រងាត់១ថ្ងៃហើយស្រាប់តែល្ងាចឡើងស្រែកយំដូច្នេះ !!
ត្រកូលចនវ៉ារីហ្វាមានកូនប្រុសទាំងអស់ ៣នាក់ ណាមជូន ចនវ៉ារីហ្វា ជេខេ ចនវ៉ារីហ្វា ជុងហ្គុក ចនវ៉ារីហ្វា ៕
ជេខេត្រូវគេលួចយកទៅបាត់តាំងពីកើត មិនចង់មានរឿងខាងគ្រួសារបិទព័ត៍មានមួយនេះតែម្ដង!!
" ហ៊ឹក ហ៊ឹក " គេយំឡើងខ្សត់កម្លាំងសន្លប់បាត់មាត់ឈឹងហើយណាមួយរាងកាយកំពុងមានសារជាតិពុលទៀត ។
" ជុងហ្គុក " លោកចនទះថ្ពាស់កូនតិចៗដើម្បីដាស់ឲ្យដឹងខ្លួនតែគ្មានប្រយោជន៍ឡើយ បបូរមាត់ស្វាយមុខស្លេកស្លាំង ។
" អូនឆាប់តេហៅរាជពេទ្យមក "
" ចា "
ក្រោយពីហេតុការណ៍ចម្លែកកន្លងផុត លោកចននិងអ្នកស្រីចនអង្គុយចាំជាស្រេច ដោយភ្នែកសម្លឹងមើលកូនគេលើគ្រែមិនដាក់ ។
" ម្ចាស់ប៉ា ម្ចាស់ម៉ាក់ តើមានរឿងអ្វីកើតឡើងចំពោះជុងហ្គុក " អ្នកជាបងប្រុសប្រញាប់ចេញពីក្រុមហ៊ុនយ៉ាងលឿនដោយសារលឺថាប្រុសពៅមានបញ្ហា ។
" ជុងហ្គុកត្រូវគេបំពុល ប្រុសជូន "
" ថាយ៉ាងម៉េចបំពុលអ៊ីចឹងឬ " មនុស្សម្នាមួយទ័ពអាចបំពុលប្អូនគេបានឬ ម៉េចក៏ប្រហែសដូច្នេះ ។
" ហ៊ឹម ហ្នឹងហើយ ជាបញ្ហាដែលបិតាឈឺខួរ ម៉េចក៏អាចទៅរួចប្រុសជុងមិនដែលមានជម្លោះទេ ហេតុអ្វីក៏ហ៊ានបំពុលក្មេងមិនដឹងអ្វីចឹង " លោកចនឈ្លីស្នៀតផ្កាទាំងនឿយចិត្ដ គាត់មិនដែលឃើញប្រុសជុងទៅឈ្លោះប្រកែកឬបង្ករឿងឡើយម៉េចក៏មានអ្នកមកបំពុលគេចឹង ឆ្ងល់អើយសែនឆ្ងល់ ។
" ហ៊ឹម យ៉ាងណា រឿងនេះខ្ញុំហ្នឹងវែកមុខដោយខ្លួនឯង ម្ចាស់ប៉ាម្ចាស់ម៉ាក់ទៅសម្រាកសិនចុះ រឿងនេះខ្ញុំចាប់ចែងបាន "
" បិតាទុកចិត្ដលើបុត្រហើយ ផ្ញើគេផង " គាត់បម្រុងរកបោះជំហានចេញទៅហើយ ជុងហ្គុកស្ទុះក្រោកអង្គុយដោយបន្លឺខ្សោយៗស្ដាប់ស្ទើរមិនបាន ។
" លោក...ប៉ា អ្នក....ម៉ា..ក់ " ជុងហ្គុកសម្លឹងមើលលោកចននិងអ្នកស្រីចនទាំងគ្មានកម្លាំងកំហែងគេងមិនដឹងថាអ្វីទេដាស់ឲ្យគេក្រោកទាំងបង្ខំដូច្នេះ ។
" ប្រុសជុង " នេះគ្រូពេទ្យថាគេហ្នឹងដឹងខ្លួនថ្ងៃស្អែកចុះនេះជាអ្វី?
" កុំ...ទៅ...អី " នាយស្ទាបទ្រូងដោយព្យាយាមហារមាត់បន្លឺឃាត់អ្នកមានគុណទាំងពីរឲ្យនៅជាមួយគេ ។
" កុំទៅ " ជុងហ្គុកសម្លឹងមើលពួកគាត់ទាំងយំ នេះម៉េចក៏ទឹកភ្នែកគេជ្រាបចេញមកចឹង??
" ជុងម៉េចក៏បុត្រ ព្រះកន្សែងអ៊ីចឹង " អ្នកជាម្ដាយឱពុករហ័សមកជូតទឹកភ្នែកគេទាំងខ្លោចចិត្ដ គ្រាន់គាត់អង្គុយក្បែរភ្លាម ជុងហ្គុកស្ទុះទៅឱបយ៉ាងលឿន ។
" កុំទៅ សូមអង្វរ " តំណក់ទឹកភ្នែកស្រក់មកឥតឈប់ដោយមាត់របស់នាយទន្ទេញពាក្យមួយប្រយោគនេះជាប់ រហូតគេងលក់ ។
"កុំកើតអ្វីណា បុត្រមាតា " ហេតុការណ៍នេះធ្វើឲ្យ ណាមជូននិងមាតាបិតាតឹងទ្រូងស្ទើរធ្លាយឃើញសភាពនាយក្រាស់អ៊ីចឹង ដោយមិនអាចទៅណា
ចោលគេបានមានតែយាមទាំងអស់គ្នា ។
" គេហ្នឹងប្រសើរនៅថ្ងៃស្អែកមាតាបិតាកុំព្រួយព្រះទ័យពេកអី " នាមជាកូនច្បងគេជាសសរមាំបំផុតក្នុងគ្រួសារហើយក៏ជាព្រះរជ្ជទាយាទស្នងតំណងពីទ្រង់ ដូច្នេះក្នុងនាមជាអ្នកដឹកនាំមួយរូបគេមិនអាចឲ្យសមាជិកយូរណាពិបាកចិត្ដឡើយ ។
" ហ៊ឹម អរគុណហើយណា បុត្រ " លឺការលួងលោមកូនច្បងចឹងហើយគាត់ធូរចិត្ដខ្លះ ក្រោយពីមេឃស្រអាប់គ្មានពន្លឺនោះរសាប់ទៅអស់ហើយក៏ក្លាយ
ជាមេឃខៀវស្រងាត់មានពន្លឺរះចាំងចូលក្នុងបន្ទប់នាយ ។
" ហ៊ឹម " គេមានអារម្មណ៍ថាមានអ្វីសង្កត់ពីលើ ទើបបានតែក្រហឹមដើមកហើយបើកភ្នែកសន្សឹមៗសាំហ្នឹងពន្លឺថ្ងៃ អ្វីដែលគេឃើញនោះគឺបុរសស្រ្ដី១គូរកំពុងឱបក្រសោបគេពេញមួយយប់ចឹង!!
" ?? " គេមិនស្រដីអ្វីលែងក្រៅពីបើកភ្នែកសម្លឹងមើលមុខពួកគាត់ទាំងមិនយល់ សុខៗស្រាប់តែការចងចាំម្ចាស់សាមីខ្លួនក៏លេចរូបរាងមក ធ្វើឲ្យគេទ្រាំលែងបានស្រែកមួយទំហឹងសារថ្មី ។
" អាយ អាយ " សម្រែកមួយនេះធ្វើឲ្យមនុស្ស៣នាក់ក្រោកស្ទុះមើលនាយក្រាស់ភ្លាមៗ ។
" ជុង ស្ងប់អារម្មណ៍ណា មាតាបិតានៅក្បែរបុត្រហើយ " វាមិនមែនសម្រែកដំបូងទេគឺលើកទី៣ហើយ កាលពីយប់ម៉ោង១២ក៏គេស្រែកអ៊ីចឹងដែរ ។
" ហ៊ឹក ហ៊ឹក ឈឺ "
" បុត្រឈឺត្រង់ណា ឆាប់មានបន្ទូលមក "
" ឈឺ " គេស្ដាប់អ្វីលែងយល់ហើយក្រៅពីទ្រាំឈឺហ្នឹងការចងចាំមួយនេះ កន្លងផុត៣០នាទីទើបស្ងាត់មាត់ ជុងហ្គុកឱបចង្កេះលោកចនជាប់ ដោយសម្លេងខ្សោយៗឧទានចេញមកធ្វើឲ្យគ្រប់គ្នាសប្បាយចិត្ដពន់ពេក ៖
" បិតា " ត្រឹមមួយម៉ាត់ចិត្ដជាឱពុកសប្បាយចិត្ដមិនស្ទើរតាំងពីគេធំដឹងក្ដីមកមិនដែលហៅគាត់ដូច្នេះទេ ក្រៅពីព្រះអង្គម្ចាស់ ។
"​ មានបន្ទូលម្ដងទៀតបុត្រ​ "​ ទ្រង់រំជួលចិត្ដណាស់មិននឹកស្មេីថាគេព្រមទទួលខ្លួនចឹងទេ​ វាពិតជារឿងសែនល្អមួយបំផុតក្នុងជីវិត ។
"​ បិតា​ "
"​ ល្អ​ បុត្របិតា​ សឺត​ "​ គាត់អង្អែលសក់ដោយបោះត្រាស្នាមថេីបមួយខ្សឺតផងដែរ ។
"​ មាតា​ បុត្រឈឺ​ "​ គេឧទានដង្ហេីយហៅម្ដាយដោយ​ប្រលែងដៃចេញពីចង្កេះឪពុកមករកអ្នកដែលបង្កេីតគេចេញមក​ ។
"​ បុត្រាមាតា​ "
"​ ...​ "​ គេមិនបន្លឺអ្វីទាំងអស់ក្រៅពីឱបស្រូបយកភាពកក់ក្ដៅដែលខ្លួនចាកឆ្ងាយជាច្រេីនឆ្នាំ​ គេសម្ងំរហូតបេីកភ្នែកសម្លឹងទៅម្ចាស់បង ។
"​ ម្ចាស់បងជូន​ "​
"​ ប្រុសតូច​ "​ លឺប្អូនហៅអ៊ីចឹងគេរំជួលស្ទេីរស្រក់ទឹកភ្នែកនេះមិនមែនការយល់សុបនិទេ​ ប្អូនហៅគេចំៗហេីយ​ទាំងពីមុនគេមិនសូប្បីតែហៅដូច្នេះ​ ប្អូនគេប្រែហេីយ ។
"​ សូមទោសគ្រប់យ៉ាង​ ហ៊ឹម​ "​ ជុងហ្គុក​គ្រហឹមដេីមកហេីយសម្ងំឱបលោកចនលោកស្រីចនជាប់រហូតហាក់មិនចង់ឃ្លាតត្រឡប់មកវិញ​ កាលពីមុនគេពិតជាមិនជឿថាប្អូនប្រុសធ្វេីអ៊ីចឹងដាក់ពួកគាត់ទេ​ គេមិនជឿហេតុអ្វីត្រូវជឿសម្ដីម៉ែដោះចិត្ដអាក្រក់នោះទៅវិញ​ ។
"​ ថ្ងៃណាមួយខ្ញុំរកឃេីញអ្នក​  អ្នកហ្នឹងស្លាប់​ ? ? "​
To be continued
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន​
ដោយ៖ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now