ភាគ៧៖រឿងនាយតើ!!ទើសទាស់ម្ល៉េះ

631 27 1
                                    

នាទីក៏កន្លងផុតប្រែជាម៉ោង រាប់ចាប់តាំងពីនាយនាំនាងមកប្រយុទ្ធនៅទីនេះ
មកដល់ពេលឥឡូវ វាចូលខ្ទង់៧ម៉ោងហើយ ទាំងរាងស្ដើងនិងនាយក្រាស់
សុទ្ធតែមិនទាន់បានបាយមួយគ្រាប់ចូលក្នុងពោះ
ម៉ោង២
" ម៉ោង២ហើយ នាងល្អិតមិនទាន់ភ្ញាក់ទៀត ហ៊ឹម " រវល់ឈ្ងោកមើលឯក
សារពេក ភ្លេចគិតចំពោះរឿងនាងតូចក្នុងបន្ទប់ ជុងហ្គុកបិទឯកសារហើយ
ក៏ងើបចេញពីកៅអីបោះជំហានសម្ដៅទៅបន្ទប់សម្ងាត់ដែលមាននាងតូច
នៅក្នុងនោះ
   ក្រាក ទ្វាក៏បន្លឺឡើងមកដោយដៃនាយក្រាស់ជាអ្នកបើក ជុងហ្គុកដើរទៅ
មើលកាយតូចកំពុងលង់លក់យ៉ាងស្កប់ស្កល់ នាងតូចរើខ្លួនគេងបែបខ្នង
ដាក់គេ ដោយមានភួយបិទបាំងរាងកាយ
" វ៉ាលី ក្រោកឡើង " ជុងហ្គុកអង្រួនស្មានាងតិចៗ
" ហ៊ឹម កុំរំខានបានទេ " ពាក្យមួយប្រយោគហ្នឹងនាយលឺវាទៀតហើយ
មើលចុះសូវ៉ាលីគេងស្រម៉ក់ម្ល៉េះ ស្មានហ្នឹងមិនព្រមក្រោក ចង់គេងទាំង
ពោះទទេឬ??
" មិនបានទេលី ឆាប់ក្រោក និងទៅញុំាបាយណា "
" ខ្ញុំមិនឃ្លានទេ "
" មិនឃ្លានក៏ត្រូវតែញុំាដែរ "
" អឹម ជុង " សូវ៉ាលីបើកភ្នែកមកទាំងទឹកមុខក្រញ៉ូវដោយក្ដីមិនពេញចិត្ដទៅ
និងទង្វើនាយក្រាស់ ដឹងទេថានាងល្វើយប៉ុណ្ណា គ្មានកម្លាំងកំហែងក្រោក
ទេលោកព្រះ
" ក្រោកទៅសម្អាតខ្លួននិងបានញុំាបាយទាំងអស់គ្នា សូវ៉ាលី "
" សុំគេងបានទេ ជុងចង់ទៅញុំាមុនទៅ " នាងតូចមិនរវីរវល់ឡើយចង់
ញុំាក៏ទៅៗ នាងមិនឃ្លានទេ នាងចង់គេងច្រើនជាង
" ហ៊ឹម ថានាំទៅមើលកុនតែគេចង់គេងចឹង សម្រេចតាមចិត្ដ " ជុងហ្គុកឈរ
ឱបដៃហើយវាចាមកលឺៗហាក់រំញោចឲ្យអ្នកកំពុងសម្រាកនោះឲ្យដឹងចឹង
" ហ្អា!! ថាម៉េចមើលកុនចឹងឬ ខិខិ " នាងលឺចឹងក៏រហ័សក្រោកដោយសម្លឹង
មុខនាយក្រាស់ទាំងត្រេកអរ
" ក្រោកធ្វើអី ម៉េចក៏មិនគេងទៀតទៅ " ជុងហ្គុកនិយាយឌឺដាក់នាង ហៅ
តាមសម្រួលមិនព្រមក្រោកទេ ដល់ពេលលឺគេបបួលទៅមើលកុនលឿន
ដូចរន្ទះចឹង ៕
" ហិហិ មិនដែលស្គាល់រសជាតិមើលកុនអាម៉េចផង ចង់សាកល្បងហ្នឹង
ណាជុង ខិខិ " សូវ៉ាលីវាចាលាយលំនិងភាពអស់សំណើចរបស់ខ្លួនបូករួម
និងកាយវិការអឹមអៀន នាងអេះកញ្ចឹងកបន្លំៗកុំឲ្យនាយដឹងថាខ្លួនកំពុងអៀន
ខ្មាស់
" ឆាប់ទៅងូតទឹកទៅ ពេលពួកយើងញុំាអាហារថ្ងៃត្រង់រួចទើបនាំនាងទៅ
មើលកុន " ជុងហ្គុកមិនចង់ពន្យាពេលអន្លាយទៅមុខទៀតទេ ពួកគេយូរ
ទៀតប្រាកដជាខូចក្រពះជាក់ជាមិនខាន ចឹងប្រញាប់ដេញនាងតូចឲ្យទៅ
ងូទឹកផ្លាស់សម្លៀកបំពាក់
" ចា " សូវ៉ាលីក្រោកចេញពីគ្រែជើងទាំងគូរញ័រ ស្ទើរដើរមិនចង់រួច វាគ្មាន
អីត្រូវមានចម្ងល់ទេ កំហុសគ្រប់យ៉ាងមកពីនាយម្នាក់គត់
" យ៉ាងម៉េចអាចទៅរួចទេ " ជុងហ្គុកឃើញក្មេងក្បាលរឹងមិនព្រមឲ្យខ្លួន
ជួយចឹងក៏ឧទានបញ្ឈឺនាង មាត់មានម៉េចក៏មិនហៅអ្នកមកជួយខ្លួន??
" ខ្ញុំអាចធ្វើបាន " នាងតូចបោះជំហានទាំងញ័រជើង រួចក៏ដួលលើឥដ្ឋទាំង
ដៃនាងក្រសោបកាន់ភួយរុំខ្លួនជាប់ មិនឲ្យរបូតងាយៗទេ
" ក្មេងក្បាលរឹងនេះ " ជុងហ្គុកហួសចិត្ដនិងចរិតរឹងរូសរបស់នាង គេក៏លើក
កាយតូចបីសម្ដៅទៅអាងទឹក រួចគេដាក់នាងអង្គុយលើគំរបបង្គន់សិនហើយ
លាយទឹកក្រដាសឧណ្ហៗ ឲ្យនាងត្រាំខ្លួន
" នាងសម្ងំត្រាំមួយស្របក់សិនទៅ " ជុងហ្គុកលើកកាយស្ដើងមកបណ្ដើរ
វាចាប្រាប់នាងបណ្ដើរ នាយមិនចង់ធ្វើជាមនុស្សអត់ចិត្ដទេ
" អរគុណ " នាងតូចក្រមិចនិយាយអរគុណទៅនាយ
៣០នាទីក្រោយទើបសូវ៉ាលីជំនះកាយរួចរាល់ នាយបោះជំហានសម្ដៅទៅ
អាងទឹក យកកាយតូចមករុំនិងកន្សែងហើយល់កើកបីនាងដាក់លើគ្រែ
ហើយក៏ដើរទៅរើសម៉ូតសម្លៀកបំពាក់រសនិយមឲ្យសាកសមនិងរ៉ូបកាយ
តូចច្រឡឹងមួយនេះ ៖
" តោះទៅយើង " នាងតូចពាក់ខោកាប៊យជើងធំ ជាមួយអាចរឹបពណ៍ខ្មៅ
សក់ទម្លាក់ ផ្ទៃមុខមានផាត់មុខបន្ដិច នាងមលដឹកដៃជុងហ្គុកចេញទៅក្រៅ
ជុងហ្គុកសម្លឹងមើលដៃនាងទាំងលួចញញឹម
" ពួកយើងទៅណាមុនជុងហ្គុក " នាងតូចបន្លឺឡើងបបួលនាយនិយាយដើម្បី
កុំឲ្យបរិយាកាសស្ងៀមស្ងាត់ពេក
" ទៅហាងអាហារសិន "
" មុនហ្នឹងទៅមើលកុន អាចជូនខ្ញុំទៅទិញសម្លៀកបំពាក់ខ្លះៗបានទេ " នាង
អស់សម្លៀកបំពាក់ហើយណាមួយវាសុទ្ធចាស់ៗអស់ ចឹងត្រូវដើរមើលមួយ
ណាស្អាតហើយតម្លៃសមរម្យទើបនាងទិញវា ៕
" បានតើ "
ជុងហ្គុកបណ្ដើរនាងតូចទៅហាងអាហារប្រចាំរបស់នាយ គេកម្ម៉ង់អាហារ
មួយចំនួនរង់ចាំ១៥ណានាទីទើបបានញុំា ទម្រាំបរិភោគរួចម៉ោង៣បាត់
ជុងហ្គុកក៏នាំនាងមកផ្សារទំនើបមួយកន្លែង ដោយពួកគេកំពុងរើសម៉ូត
" ជុងហ្គិកម៉ូតនេះ យ៉ាងម៉េចដែរ " នាងតូចលើកវាមកបង្ហាញឲ្យគេឃើញ
" ស្អាត នាងយកមួយហ្នឹងទៅ "
" អូខេ " ពួកគេក៏បន្ដដំណើរស្វែងរកខោអាវស្អាតៗបន្ដ រហូតបានប្រហែល
ប្រាំពីរថង់ ក្នុងនោះមានរបស់ជុងហ្គុកចំនួន២
" ជុងហ្គុកពួកយើងគួរសាកភ្លក់រសជាតិកាហ្វេហាងនេះបន្ដិចទៅ " សូវ៉ាលី
ដើរមកក្រឡេកឃើញហាងថ្មីទើបចាប់ផ្ដើមបើកលក់ នាងអង្រួនដើមដៃ
គេដើម្បីជូនខ្លួនទៅ
" ក៏បាន " ជុងហ្គុកពេលនេះគេមិនអាចនិយាយថាទេបានឡើយមានតែ
យល់ព្រម ស្របតាមប៉ុណ្ណោះ
" ថ្ងៃហ្នឹងជុងចិត្ដល្អ សឺត " នាងតូចសប្បាយមិនស្ទើរឃើញគេព្រមតាមខ្លួន
ចឹងនោះ នាងដើរចូលទៅមុខទុកឲ្យជុងហ្គុកឈរភ្លឹកម្នាក់ឯង
" ហ៊ឹម " ជុងហ្គុកអង្អែលថ្ពាស់ដែលនាងតូចទើបបោះត្រាថ្មីថ្មោង
" នាងធ្វើឲ្យបេះដូងយើងចេះរំគោះរំង្គើហើយ " កាយវិការខ្យូតៗរបស់នាង
ទាក់ទាញចិត្ដនិងបេះដូងរបស់គេ ចាប់ផ្ដើមរំគោះរំង្គើហើយ ៕
សូវ៉ាលីនិងជុងហ្គុកអង្គុយជ្រុងម្ខាងក្រោមការសម្លឹងមើលមិនបាត់កន្ទុយភ្នែក
ពីមហាជនជាពិសេស ពួកគេបាញ់សម្លឹងទៅកាន់នាយក្រាស់
" នោះជាអង្គម្ចាស់តូចទេតើ!! ពុទ្ធោ គួរឲ្យសង្វែកដែលមិនបានគ្រងរាជបន្ដពីបិតា ហាសហា " មនុស្សម្នាខ្សឹបខ្សាវនិងសើចចំអកទៅលើនាយក្រាស់អំពីការស្នងរាជ
" នែ!! មាត់លោកឯងវាចេះតែយ៉ាងម៉េច គាត់មិនមែនជាអ្នកស្នងតើវាយ៉ាងម៉េច?? លោកឯងទើសទាស់សម្បើមម្ល៉េះ " សូវ៉ាលីមិនអាចទ្រាំស្ដាប់សម្ដីដល់សែនគួរឲ្យរអើងហ្នឹងទេ នាងទះតុហើយស្រែកស្ដីឲ្យបុរសម្នាក់នោះញ៉ែតៗ
" នាងចេះស្អី សម្បត្ដិត្រឹមអ្នកធ្វើការឲ្យគេសោះ " បុរសម្នាក់នោះសម្លឹងមើលការតុបតែងរបស់នាងហើយពេបមាត់សម្ដីមាក់ងាយ
" ធ្វើការឲ្យគេក៏ប្រសើរជាងលោកគ្មានកំណើតដែរ " ជុងហ្គុកដែលអង្គុយស្ងាត់មាត់អស់ជាយូរ ក៏បន្លឺសម្លេងមកធ្វើឲ្យមនុស្សម្នានៅទីនោះបើកភ្នែកធំៗ នេះមនុស្សដែលពួកគេកំពុងនិយាយដើមអង្គុយស្ងៀមមិនតវ៉ាឬប្រកែកមួយម៉ាត់
" ពួកអ្នកជាប់ទោស ពីបទប្រមាថអ្នកដទៃ " ស៊ីនូមិនចាំយូរក៏នាំប៉ូលីសមួយចំនួនមកឃាត់ខ្លួនពួកគេសូមទោសនាយមិនចេះស្រែកតវ៉ាច្រើនទេ ជួបរឿងចឹងប្ដឹងម៉ង់ចប់រឿង ។
អំណាចរបស់នាយក្រាស់រីកសាយពេញនិងភ្លាមៗ នាងតូចក៏នាំជុងហ្គុក
ត្រឡប់ទៅខនដូវិញ នាងមិនគិតសោះថានាងមានរឿងនិងកើតឡើងនោះ
" ជុងហ្គុកឲ្យខ្ញុំសូមទោស ប្រសិនខ្ញុំមិននាំលោកមកទេ ក៏គ្មានរឿងចឹងកើត
ឡើងដែរ " នាងតូចឱនមុខទាំងដឹងកំហុសនាងមិនគួរណានាំគេចេញក្រៅ
ផ្ដេសផ្ដាសចឹងទេ ឥឡូវមានរឿងកើតឡើងនាងមិនស្រណុកចិត្ដសោះ
" វាមិនអីទេ តិចតួចប៉ុណ្ណោះ " ជុងហ្គុកគ្រវីដៃគេមិនប្រកាន់ឡើយ ប្រសិន
នាងមិននាំគេមកនោះ វាប្រាកដណាស់ថានាយមិនបានលឺពាក្យចឹងៗទេ
" យ៉ាងណា " នាងបម្រុងហារមាត់វាចាបន្ដ ជុងហ្គុកកាត់សម្ដី
" វាមិនអីទេ នាងកុំគិតថាខ្លួនមានចំណែកខុស នាងដឹងទេយើងកម្រចេញ
ក្រៅចឹងណាស់ គួរអរគុណនាងទើបវាសាកសមជាង " ជុងហ្គុកនិយាយ
ពាក្យអរគុណចេញពីចិត្ដ គេកម្រចេញមកក្រៅចឹងពេលលឺពាក្យហ្នឹងគេ
រៀងហួសចិត្ដបន្ដិច កាលដែលប្រជាជនគិតថាខ្លួនគួរដណ្ដើមអំណាចមួយ
និងពីម្ចាស់បង វាសមនិងការលះបង់មិត្ដភាពទេ?? តើមានប្អូនឯណាមិន
ស្រឡាញ់បងប្រុសខ្លួនឯងនោះ ?? តើអ្នកណាហ៊ានលើកដៃទាំងគូរធ្វើ
បាបបងបង្កើតបាន ?? គេធ្លាប់ជួបប្រទះអារម្មណ៍មួយហ្នឹងកាលពីមុន វាឈឺ
ស្ទើរឆ្គួតលីលាហើយ ៕
" ហេតុអ្វីអរគុណខ្ញុំ " នាងរៀងភាំងពេលលឺចឹង តើអរគុណនាងចំពោះរឿង
អ្វីដែរ??
" ទុកវាក្នុងចិត្ដ ហើយកុំសួរ " ជុងហ្គុកមាត់រឹងមិនព្រមបរិយាយឲ្យក្បោះ
ក្បាយឲ្យនាងស្ដាប់ឡើយ ត្រឹមប៉ុណ្នឹងវាធំធេងពេកហើយ
" លោក " សូវ៉ាលីខ្នាញ់អត្ដចរិតបបួលឲ្យគេចង់ដឹងចង់លឺហើយបែបជាមក
ក្រលាស់សម្ដីចឹងសមដប់ដៃរាប់មួយទេតើ
" នាងនៅក្មេងចឹងមិនគួរដឹងទេ " ជុងហ្គុកគ្រវីក្បាលបធិសេធមិនព្រមប្រាប់
នាងតាមត្រង់
" ហេតុអ្វីគ្រាន់ពាក្យត្រង់ហារចេញមកបន្ដិចមិនបានទេឬ " នាងទើសចិត្ដ
និងចរិតរបស់នាយមែនទែន
" ទេ " មួយមាត់មានន័យរបស់ជុងហ្គុក គឺទេគ្មានតែស្ករបន្ថែមឲ្យឡើយ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now