ភាគ១០៖រីករាយថ្ងៃកំណើត!!

552 18 1
                                    

" មិនដឹងទេ " ជុងហ្គុកមកអង្គុយផ្ទាល់ដី ដៃរបស់គេបោចស្មៅដែលដុះនោះ
ចេញ នាយបោចបណ្ដើរចោទសួរអ្នកម្ខាងទៀតដែលគ្មានរូបរាងតែសោះ
" ឯងនៅទីនោះសុខសប្បាយទេ ជុងហ្គុក ឲ្យបងសូមទោសណាដែលមិន
អាចជួយប្អូនបាន " នាយក្រាស់ឧទានពាក្យពេចជ៍ទាំងប៉ុន្មានក្នុងចិត្ដដឹងទេ
ថាថ្ងៃមួយនិងវាជារឿងហេតុដែលនាយមិនអាចទទួលបាន ទីមួយបាត់បង់
រូបរាងកាយ ទីពីរបាត់បង់ប្អូនពៅយ៉ាងស្ងាត់ៗគ្មានអ្នកណាដឹង តើវាសាកសម
ដែលទេហេតុអ្វីក៏មិនឲ្យគ្រួសារនាយជួបគ្នា ម៉េចព្រហ្មលិខិតក៏ព្រៃផ្សៃងម្ល៉េះ
" បងសូមទោសជុងហ្គុក " ទឹកសំណើចហូរចេញមក នាយទប់ណាស់មិនចង់
បង្ហាញភាពទន់ជ្រាយឲ្យអ្នកណាបានឃើញទេ តែវាជៀសមិនផុតពីភ្នែក
របស់សូវ៉ាលីដដែរ ។
" ជុងហ្គុក " នាងតូចមកអង្គុយក្បែរ ទាញកាយក្រាស់មកឱបលួងលោមចិត្ដ
នាងដឹងថាការបាត់បង់សមាជិកម្នាក់វាឈឺចាប់ មិនអាចរៀបរាប់ពីទំហំឈឺ
ចាប់នោះបានឡើយ
" ហ៊ឹកៗ គេទៅចោលយើងហើយ សូវ៉ាលី " នាយប្រាប់ដោយសម្លេងខ្សោយៗឲ្យនាងលឺ ដឹងអត់តាំងពីឈានជើងមកនាយស្ទើរដួលអុកនិងដីកាល
ឃើញថ្នូរមួយនេះ
" យំឲ្យអស់មកជុងហ្គុក វានិងល្អប្រសើរពេលលោកធូរស្រាលណា  "
នាងតូចទះស្មាតិចៗ នាងឃើញទឹកភ្នែកនៃភាពទុក្ខសោករបស់គេចឹងនាង
សឹងយំតាមនាយហើយ
" ពួកយើងមិនទាន់បានជួបគ្នាផង ហ៊ឹកហ៊ឹក ទេវតាលេងសើចពេកហើយ "
" ពេលយប់ យើងមកទទួលនាង " ជុងហ្គុកបានជូននាងមកផ្ទះ មុននិងបើកទ្វា
ចុះជុងហ្គុកផ្ដាំផ្ញើនាងតូចកុំឲ្យភ្លេច
" ខ្ញុំដឹងហើយ " សូវ៉ាលីព្រមទទួលសំណើរនេះ ដោយទឹកមុខក្រម៉ៅនាង
មិនដែលប្រទះមនុស្សប្រុសណាបង្ខំមនុស្សស្រីឲ្យទៅទតួលអាហារពេល
ល្ងាចចឹងទេ មិនដែលប្រទះនាងទើបជួបមួយនិងក្នុងលោកទេ
" នាងអាចចុះបាន " លឺប៉ុន្មានឃ្លានិងជុងហ្គុកញញឹមញញែមដូចផ្កាត្រូវទឹក
ចឹង ទោះបង្ខំក៏ជាក្ដីសុខមួយផ្នែករបស់នាយដែរ
" ធ្វើដំណើរដោយសុវត្ថិភាព " សូវ៉ាលីទាញខ្សែក្រវ៉ាត់ចេញរួច មុននិងចុះ
នាងមិនភ្លេចជូនពរនាយក្រាស់ទេ
" ដឹងហើយអរគុណ " ជុងហ្គុកងក់ក្បាលព្រមទទួលពាក្យបារម្ភរបស់នាង
សូវ៉ាលីបើកទ្វាដើរចុះចេញពីឡានរបស់ជុងហ្គុកឆ្ពោះទៅផ្ទះរបស់នាងគ្រប់
សកម្មភាពរបស់នាងស្ថិតក្រោមក្រសែភ្នែករបស់នាងទាំងអស់ នាងតូចចូល
ក្នុងបាត់មួយសន្ទុះក្រោយទើបជុងហ្គុកបើកឡានចេញ
" ប្រុសចង្គួត " សូវ៉ាលីសម្លឹងពីបង្អួចទាំងខ្នាញ់ចិត្ដ ចូលចិត្ដឲ្យនាងគិតច្រើន
ម្នាក់ឯងរហូត តើកាយវិការមួយនេះវាជាក្ដីស្រឡាញ់ឬមិនមែន នាងមិនចង់
សង្ឈឹមទៅលើវាខ្ពស់ពេកទេ ។
ស៊ីនូក្រោយពីបាត់វត្ដមានរបស់ជុងហ្គុកអស់ជាច្រើនម៉ោងដូច្នេះ នាយចាប់
ផ្ដើមឆ្លេឆ្លាខ្លាចម្ចាស់មានគ្រោះថ្នាក់
" ម្ចាស់តូចទៅណា ពុទ្ធោ " នាយមិនគួរប្រហែសសោះ ហេតុអ្វីក៏នាយ
បណ្ដោយឲ្យជុងហ្គុកចេញក្រៅម្នាក់ឯង
" ឯងឆាប់ប្រមូលកូនចៅទៅស្វែងរកម្ចាស់តូចភ្លាម " ស៊ីនូស្រែកបញ្ជាកូន
ចៅឲ្យឆាប់ទៅរកនាយក្រាស់ជាប្រញាប់ ប៉ុន្ដែស្រាប់លេចវត្ដមាននាយ
ក្រាស់ដើរចេញមកយ៉ាងសង្ហាក្រោមទឹកមុខមាំមានអំណាច
" ម្ចាស់តូច " ស៊ីនូឃើញជុងហ្គុកប្រលឹងទាំង១០របស់ខ្លួនរត់ចូលខ្លួនចឹងវា
ធូរស្បើយ នាយស្មានជុងហ្គុកមានបញ្ហាតើ ខំប្រមូលគ្នីគ្នាមក ចំមែន
" នាំគ្នាទៅណា " ជុងហ្គុកឆ្ងល់កាលឃើញមនុស្សម្នាច្រើនពេញនិងនាយ
ចោទសួរទាំងជ្រួញចិញ្ចើម
" ទៅរកម្ចាស់តូចនិងហើយ "
" ហ៊ើយ បំបែកគ្នាទៅ " ជុងហ្គុកបញ្ចេញទឹកមុខមកភាំងៗមិនជឿថានាយ
ជំនិតលេងទាំងទ័ពមករកខ្លួនចឹងសោះ ដើម្បីកុំឲ្យវែងឆ្ងាយនាយគ្រវីដៃឲ្យ
កូនចៅទាំងឡាយបំបែកជួរចុះ
" ម្ចាស់តូចទើបមកពីណាទាន "
" ដើរលំហែកាយ "
" ម្ចាស់តូចពេលក្រោយចង់ទៅណា ប្រាប់ខ្ញុំផងកុំបាត់ខ្លួនឲ្យឈឹងចឹង "
ស៊ីនូបារម្ភខ្លាចជុងហ្គុកមានរឿង កាលពីមុននាយក្រាស់មោនដែលផ្ដល់តម្លៃ
ជេរដាក់បណ្ដាសារខ្លួនប៉ុន្មានក៏មិនសូវភ័យខ្លាចបាត់បង់ម្ចាស់ទេ ប៉ុន្ដែតាំងពី
ជុងហ្គុកដឹងខ្លួនមក គ្រប់យ៉ាងប្រែ១៩០ដឺក្រេ ជុងហ្គុកផ្ដល់តម្លៃឲ្យខ្លួនមិន
ដែលលឺពាក្យជេរប្រទិចម្ដងណាទេ ។
" ដឹងហើយៗ ហ៊ឹម!! គ្មានទៀតទេ ឯងអាចសម្រាកបាន យប់បន្ដិចយើងមានណាត់ផង "ជុងហ្គុកងក់ក្បាលរួចដើរទៅបន្ទប់បាត់ នាយដឹងថាបារម្ភ ប៉ុន្ដែបណ្ដោយឲ្យនាយចេញក្រៅខ្លះផង នាយក៏ត្រូវការសេរីភាពដែរ
នាពេលយប់
ជុងហ្គុករៀបចំតុបតែងខ្លួនប្រាណរបស់នាយរៀបរយយ៉ាងស្អាត យប់និង
ណាត់ជាពិសេសជាមួយសូវ៉ាលី នាយបានកក់ហាងរួចរាល់ នាយក្រាស់
ដើរទៅជាន់ខាងក្រោមដោយស៊ីនូឈរណែនាំអង្គរក្សពីរឿងមួយចំនួន
" ម្ចាស់តូច " លឺសម្រិតជើងរបស់ជុងហ្គុកដើរមក ស៊ីនូងាកមកយ៉ាងលឿន
" ឆាប់ទៅ ស៊ីនូ " ជុងហ្គុកមិនពន្យាពេលវេលាសំខាន់ទៅមុខទេ នាយ
ប្រាប់នាយជំនិតប៉ុណ្នឹង ហើយដើរទៅឡានចូលចាំខាងក្នុងឡានមុន ។
ស៊ីនូដើរទៅរកឡានដោយនាយជិះនៅខាងមុខជាមួយតៃកុងឡានបើកចេញ
ទៅ កង់ចាប់ផ្ដើមវិលរត់លើផ្លូវថ្នល់យ៉ាងស្ងៀមស្ងាត់គ្មានសម្លេងលាន់សំខាន់
ជុងហ្គុកសម្លឹងទេសភាពខាងក្រៅ ដោយមិនមាត់កអ្វីទាំងអស់ រហូតដល់
មុខផ្ទះនាងតូច ៖
" ម្ចាស់តូចទុកជាខ្ញុំទៅហៅនាងចុះ " ស៊ីនូបម្រុងនិងចេញពីឡានជុងហ្គុក
គ្រវីក្បាលបធិសេធ
" មិនបាច់ទេ ទុកឲ្យយើង " ជុងហ្គុកចុះពីឡានដើរទៅគោះទ្វាផ្ទះនាងតូច
តុកៗ សម្លេងគោះទ្វាបន្លឺសូរសម្លេងដាស់អ្នកខាងក្នុងកំពុងពាក់ស្បែកជើង
កែងបានមួយម្ខាង សូវ៉ាលីចាប់មួយចំហៀងទៀតមកសូក ហើយដើរទៅបើក
ទ្វា នាងគ្រោងរ៉ូបពណ៍ផ្កាឈូកលាយស ដោយម៉ូតរំលេចដោយផ្កាតូចៗពី
លើកាន់តែលើសភាពឆើតឆាយនៃម៉ូតរ៉ូបលើសដើម ឯផ្ទៃមុខនាងតូចផាត់
ថើរៗ តាមបែបធម្មជាតិ ។
" លោក " នាងតូចបើកទ្វាភ្លាមប្រទះភ្នែកឃើញជុងហ្គុកចំពីមុខចឹងរៀងផ្អើលៗដែរ
" នាងស្អាតណាស់ " ជុងហ្គុកស្រឡាំងកាំងកាលឃើញនាងតែងខ្លួនស្អាត
សមញ្ញាចឹង
" អរគុណ តើអាចទៅបានឬនៅចា " សូវ៉ាលីចោទនាយតើអាចទៅបានទេ
បម្រុងឈរនិយាយគ្នាដល់កទៀត
" អរ!! អញ្ជើញ " ជុងហ្គុកភៀសខ្លួនទៅម្ខាង បើកផ្លូវឲ្យនាងតូចដើរ
" ចា " សូវ៉ាលីដើរឆ្ពោះទៅរកឡាន ឯជុងហ្គុកតាមពីខាងក្រោយ
" ឯងសំណាងណាស់សូវ៉ាលី " ដាអ៊ូសប្បាយអរឃើញមិត្ដមានក្ដីសុខចឹង
នាងច្រណែលកាលឃើញសូវ៉ាលីមានបុរសពិនខ្វាយខ្វល់ដូចជុងហ្គុក
រីឯនាង មិត្ដប្រុសនាងរវល់រាជកិច្ចរហូត??
ហាងស្ទាយ៍រ៉ូឡៃលាលេ
ឡានរបស់ពួកគេមកដល់គោលដៅ ជុងហ្គុកនិងសូវ៉ាលីបណ្ដើរគ្នាចូលក្នុង
ហាង គ្រាន់ឈានជើងចូលបានមួយជំហានសោះ នាងពេញចិត្ដនោងការ
រៀបចំហាងនេះមែនទែន វាពោរពេញដោយផ្កាចម្រុះពណ៍ស្រស់ស្អាត
នាងបន្ដដំណើរទៅមុខឃើញផ្ការូបរាងបេះដូង វាមានចំនួន១០០០ទងនៅចំ
ចំនុចកណ្ដាលរបស់វាមានឆ្លាក់ឈ្មោះ សាន សូវ៉ាលី វាជាឈ្មោះនាង ។
សូវ៉ាលីសម្លឹងមុខនាយក្រាស់រលើងរលោងអស់ហើយដឹងទេថាញោច
អារម្មណ៍ចឹងនាងរំភើបប៉ុណ្ណា
" ដើរទៅមុខទៀត សូវ៉ាលី "
ជុងហ្គុកនាំនាងទៅមុខជារឿយៗ ផ្ទាំងធំមួយដោយមានអក្សរថារីករាយថ្ងៃ
កំណើត សាន សូវ៉ាលី នាងឃើញបុណ្នឹងទឹកភ្នែកហូរមករហាម ដឹងទេនាង
រំភើបស្ទើរគាំងហើយ ។
" ហ៊ឹក ហ៊ឹក " សូវ៉ាលីខ្ទប់មុខយំដោយក្ដីសប្បាយចិត្ដពន្ធពេក អំណោយមួយ
នេះវាធំធេងសម្រាប់នាងណាស់
" នាងឈប់យំទៅ សូវ៉ាលី វាជាអំណោយដែលនាងកំដរយើងកន្លងមក "
" ចា អរគុណណាស់ជុងហ្គុក " សូវ៉ាលីងក់ក្បាលទាំងផែនថ្ពាល់ខ្លួនពេញ
ដោយទឹកសំណើមហូរចេញពីរង្វង់ភ្នែក
" រីករាយថ្ងៃកំណើត សាន សូវ៉ាលី " ជុងហ្គុកទទួលនំខេកពីបុគ្គលិកហើយ
កាន់ចំពោះមុខនាងដោយច្រៀងអបអរសម្រាប់ថ្ងៃពិសេសរបស់នាង
" អរគុណ ខិខិ " សូវ៉ាលីសើចលាយឡំទឹកភ្នែកហើយនាទីនេះ
" មិនអីទេ ឆាប់ផ្លុំទានទៅ "
នាងតូចផ្លុំវាទាំងទះដៃអបអរ ជុងហ្គុកនាំនាងមកអង្គុយដោយបរិភោគអាហារ
ជាច្រើននាពេលយប់ ពេលវេលាក៏កន្លងផុត ជុងហ្គុកសុំនាងទៅបន្ទប់ទឹក
មួយភ្លែតដោយទុកនាងចោលម្នាក់ឯង ។
រំពេចនោះ មានបុរសមកពីខាងណាមិនដឹង ចូលមកអង្គុយតុរបស់នាងដោយ
មិនភ្លេចពាក្យសាងសងដាក់សូវ៉ាលី
" អ្នកនាង ហេតុអ្វីអង្គុយម្នាក់ឯងចឹង "
" វាមិនមែនជារឿងលោកទេ ចេញទៅ " សូវ៉ាលីមិនពេញចិត្ដទេកាលឃើញ
មនុស្សមិនស្គាល់មុខមកអង្គុយរួមតុចឹងនោះ
" កំណាញ់សម្បើមម្ល៉េះ ស្រីស្រស់ នាងត្រូវជាស្អីនិងជុងហ្គុក " ដៃដល់
សែនប្រហើនមកប៉ះពាល់សរសៃរបស់នាង សូវ៉ាលីទះដៃគេភ្លាមៗ
" លោកមានសិទ្ធិអីមកប៉ះសក់ខ្ញុំ " សូវ៉ាលីស្រែកក្ដែងៗនាងស្អប់មនុស្សមិន
ដែលស្គាល់គ្នាផងមកព្យាយាមលូកលាន់ចឹង
" កាន់តែកំណាញ់យើងកាន់តែចូលចិត្ដ " នាយបម្រុងនិងក្រសោបកាយ
តូចក្នុងរង្វង់ដៃទៅហើយលឺសម្លេងកំណាចមួយបន្លឺមកយ៉ាងត្រហឹង
" ដកដៃកខ្វក់របស់ឯងចេញទៅ " ជុងហ្គុកខឹងក្រហមមុខដល់ស្លឹកត្រចៀក
នាយសឹងទាញកាំភ្លើងបាញ់បំបែកក្បាលអាម្សៀលនិងចោលនៅនិងកន្លែង
ទេ
" អូ!! ជុងហ្គុក ចនវ៉ារីហ្វា ឯងក្លាហានហ៊ានតម្លើងសម្លេងដាក់យើងផង "
ក្រឡេកឃើញវត្ដមានរបស់ជុងហ្គុក នាយញញឹមចុងមាត់កាលឃើញភាព
ក្លាហានរបស់ជុងហ្គុកចឹងនាយរៀងចម្លែក កាលពីមុនគេខ្លាចសឹងមិនងើយ
មុខសម្លឹងផង
" ឯងជាស្អីឲ្យយើងខ្លាចនោះ ឆាប់ចេញទៅ " ជុងហ្គុកដើរមកទាញកាយតូច
មកឈរពីក្រោយខ្នងរបស់ខ្លួន នាយសម្លក់បុរសម្នាក់នេះយ៉ាងចងអាឃាត
" ល្អ ជួបគ្នាពេលក្រោយ ជុងហ្គុក ចនវ៉ារីហ្វា "

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now