ភាគ២៣៖បងស្រឡាញ់អូន!!

945 31 0
                                    

រាល់ពាក្យពេចន៍ដែលថេហ្យុងនិយាយ នាយមិនឲ្យគម្រោងការរបស់គេទៅមុខទេ ស៊ីនូប្រញាប់គេចចេញយ៉ាងរហ័ស ត្រឹមមួយរំពេចភ្នែកស៊ីនូមក
ឈរចំពោះមុខជុងហ្គុក ។
" ម្ចាស់តូច!!វាពិតជាដូចអ្វីដែលលោកទាយទុកមុនមែន " ស៊ីនូលុតជង្គង់ចុះ
ហើយស្ញើចសរសើរការប្រមើសមើលរបស់នាយ វាកើតឡើងមកមែន ។
" ទុកឲ្យគេរៀវចំគម្រោងការទៅ ហើយយើងមានរឿងមួយចង់ឲ្យឯងស៊ើប
ក្នុងថ្ងៃស្អែកត្រូវតែបានព័ត៍មាន " ជុងហ្គុកកំណត់ពេលឲ្យនាយស្វែងរក ។
" បាទម្ចាស់តូច " ស៊ីនូដើរចេញទៅធ្វើការងាររបស់ខ្លួនបាត់ទៅ ។
" ប្រសិនបើឯងចង់ប្រកួតប្រជែងនិងយើងហើយ យើងនិងកំដរដល់ទីបញ្ចប់ " ជុងហ្គុកផ្អែកខ្លួននិងជញ្ជាំងដៃម្ខាងគ្រវីកែវស្រាតិចៗ ដោយញញឹមចុងមាត់ នាយមិនញញើតទេមានតែនាយស្វាគមន៍យ៉ាងចាស់ដៃទៅសត្រូវប៉ុណ្ណោះ ។
" ជុងហ្អា!! " សូវ៉ាលីដើររកនាយពេញហ្នឹងអត់ឃើញ តាមពិតគេនៅទីនេះសោះ ។
" អូនកំពុងរកបងឬ?? "  ជុងហ្គុកស្នាមញញឹមលេចឡើងលើផ្ទៃមុខរបស់នាយ គេយកកែវស្រាដាក់លើតុហើយដើរទៅអោបចង្កេះនាងតូច ។
" ចា!!អូនចង់សួរបង តើអូនគួរប្រើវាទៀតទេ " សូវ៉ាលីហុចថ្នាំពន្យាកំណើតឲ្យនាយមើលតើគួរឈប់លេបអត់ ??
" ឈប់ប្រើទៅ!!អូនលេបវាពេកមិនល្អដែរ " ពីមុននាយឲ្យនាងលេបខ្លាចក្រែងភ្នាត់ស្នៀតមានកូនជាមួយនាង ប៉ុន្ដែឥឡូវនាយចង់បានកូនជាមួយនាង ព្រោះកូននោះកើតមកដោយក្ដីស្រឡាញ់ពួកគេទាំងពីរនាក់ ។
" ចឹងអូនឈប់ហើយ " នាងតូចងក់ក្បាលនាងព្រមគេទាំងអស់ ។
" ថ្ងៃស្អែកពួកយើងទៅមើលផ្កាថ្មបាតសមុទ្រ!! "
" ជុង!!អូនមិនហ៊ានទេពួកយើងទៅកន្លែងផ្សេងបានទេ!!អូនខ្លាច " នាងមិនចេះហែលទឹកផងហើយឲ្យទៅមើលផ្កាថ្មដោយរបៀបម៉េច ?
" បាន!!បងប្ដូរកន្លែងនាំអូនទៅកន្លែងផ្សេងក៏បានដែរ!! " ជុងហ្គុកលឺនាងបធិសេធចឹងនាយមិនប្រកាន់ទេ នាយយល់ចិត្ដនាង ។
" អូនសូមទោសផងណា "
" មិនអីទេ!!អូនកុំមានអារម្មណ៍ថាខុសអី "
" អឹម!!អូនអរគុណដែលបងយល់ចិត្ដអូន ជុង!! "
" ដោយសារអូនជាមនុស្សស្រីដែលបងស្រឡាញ់នោះអី "
" បងក្លាយជាមនុស្សប្រុសពិនសម្ដីតាំងពីពេលណា!!ជុងហ្គុក " សូវ៉ាលីលឺប្រយោគផ្អែមល្ហែមចេញពីមាត់នាយចឹង​ នាងប្លែកចិត្ដកាលពីមុនជុងហ្គុកមិនដែលប្រើពាក្យពេចន៍អស់និងមកលើកនាងទេ មានតែសម្ដីគំរោះគំរើយ សោះកក្រោះគ្មានរសជាតិសោះ ។
" អូ!!អូនសួរបងចឹង ម៉េចហ្នឹងសម!!ក្រែងអូនធ្វើឲ្យបុរសម្នាក់នេះងប់ងុលដកចិត្ដលែងរួចហើយអូនសួរបងចឹង!! " ជុងហ្គុកបើកភ្នែកធំៗក្រែងនាងជាអ្នកផ្លាស់ប្ដូរខ្លួនមកដល់ចំនុចហ្នឹងហើយ!!នាងមកសួរគេចឹង ។
" យី!!អូនគ្រាន់សួរតើបងនេះ " សូវ៉ាលីលឺពាក្យស្រដីបុរសជាទីស្រឡាញ់ខ្លួនហើយនាងអស់សំណើចគ្រាន់សួរបន្ដិចសោះមិនបានដែរ។
" សឺត!!បងស្រឡាញ់អូន "
" មួយថ្ងៃបងចង់ថើបអូនប៉ុន្មានដង!!ជុងហ្គុក បងមិនធុញទេឬ?? "​ ឲ្យតែចួបគ្នាលើកណានាយថើបនាងចង់សឹកថ្ពាស់ហើយ ។
" មិនធុញទេ!!បងចង់ថើបអូនរហូតដល់ចាស់កោងខ្នង ក៏បងមិនឈប់ដែរ សឺត!!ក្រអូប "
" ប្រុសចង្គួត!! " សូវ៉ាលីអឹមអៀនមុខក្រហមអស់ ។
" ឆ្គួតព្រោះស្រឡាញ់អូន "
" ជុងហ្គុកឈប់តបតអូន " សូវ៉ាលីខាំបបូរមាត់ខាងក្រោមទាំងខឹង ម៉េចក៏ញ៉ោះនាង ។
" អូខេៗៗ!!បងឈប់ហើយ "
" ចឹងទើបសមជាបុរសល្អរបស់អូន សឺត "​
ពួកគេបន្ដភាពផ្អែមល្ហែម និងការចែករំលែករឿងល្អៗដែលពួកគេចួបប្រទះកន្លងមកហើយបញ្ចប់ការសន្ទនា ជុងហ្គុកនាំសូវ៉ាលីទៅសម្រាកនៅបន្ទប់ គេងអោបគ្នារហូតដល់ព្រឹកថ្ងៃថ្មី ។
" អារុណសួស្ដី!!អូនសម្លាញ់ " ជុងហ្គុកភ្ញាក់ពីដំណេកមុននាង ដៃរបស់គេវែកសក់ដែលធ្លាក់បាំងមុខរបស់នាង ។
" អឹម!! " នាងគ្រហឹមដើមកកាលមានមនុស្សមកប៉ះពាល់ខ្លួនកំពុងគេង ។
" ក្រោកមកអូនសម្លាញ់!!កុំគេងទ្រមក់ពេក " ជុងហ្គុកទះគូទនាងតិចៗដាស់ឲ្យភ្ញាក់ឡើង គេងយូរវាមិនល្អទេ ។
"​ អូនងងុយណាស់ជុង!!សុំដប់ប្រាំនាទីទៀតមកណា​ "
" មិនបានទេ!! "​ ជុងហ្គុកប្រកែក បានគេងដប់ប្រាំនាទីចឹងប្រាកដជាសុំថែមទៀតហើយ គេគ្មានថ្ងៃចាញ់ល្បិចនាងទេសូមទោស ។
" ជុង!! " នាងបើកភ្នែកសម្លក់មុខគេ ម៉េចក៏មិនព្រមឲ្យនាងគេងស្រួលខ្លះចឹង ។
" បាទអូនសម្លាញ់ "
" អូនស្អប់បង "
" ប៉ុន្ដែបងស្រឡាញ់អូន "
" អូនស្អប់បង លឺទេ!!ប្រុសឡប់ "
" អូនស្អប់ៗទៅ ប៉ុន្ដែបងនៅតែស្រឡាញ់អូនដដែល "
" ឆើស!!លែងអូនទៅ!!អូនចង់ទៅងូតទឹក​ " នាងឈប់ជ្រលក់មាត់ជាមួយហើយ នាងត្រូវការទៅសម្អាតខ្លួនតែមើលអ្នកខ្លះធ្វើចុះ ។
" មិនលែងទេ!!បងចង់អូនជាមួយអូនដែរ " នាយគ្រវីក្បាល ប្រសិនងូតឲ្យនាយចូលងូតផងបានគ្នា​។
" ទេ!!អូនមិនឲ្យបងងូតទឹកជាមួយទេ ខាត!! " សូវ៉ាលីតវ៉ា ឲ្យនាយចូលហាក់ដូចអនុញ្ញាតឲ្យគេកេងចំណេញលើនាង ។
" ខាត!!ឯណាបានស្រួលទាំងអស់គ្នាសោះ "
" ប្រុសមាត់គ្មានគំរប!! " សូវ៉ាលីសម្លក់មនុស្សប្រុសមាត់រអិល គ្មានយល់ថានាងស្រីសោះ ។
" អូន!! "
" លែងអូនទៅប្រុសជុង!! "
" មិនទេ " ជុងហ្គុកញញឹមកំហូចរួចប្រញាប់លើកកាយស្ដើងមកបីដើរទៅបន្ទប់ទឹក​ ទោះនាងស្រែកវៃប៉ុណ្ណានាយមិនខ្ចីប្រលែង ។
ពីរម៉ោងក្រោយមកពួកគេចេញពីបន្ទប់ទឹកដោយរាងតូចទន់ខ្លួនល្អន់គ្មានកម្លាំងកំហែង ឯស្នាមពេញលើដងខ្លួនភ្នែកបិទជិតបញ្ជាក់ថានាយក្រាស់លេងរហូតដល់សន្លប់ចឹង ជុងហ្គុកអស់សំណើចនៅបន្ទប់ទឹកឌឺដងនាយណាស់ ឥឡូវលទ្ធផលឲ្យដឹងប្រឹង ។
ថេហ្យុងចាប់ផ្ដើមចេញសកម្មភាពនាយបញ្ជាឲ្យកូនចៅចាប់ជុងហ្គុកមុនគេ នាយក្រាស់ដើរលេងលើឆ្នេរខ្សាច់ម្នាក់ឯងនាយកំពុងដើរសុខៗស្រាប់មានមនុស្សវៃកញ្ចឹងកឲ្យគេដួលសន្លប់ ។
"​ ហាយឡូ!!ចៅហ្វាយរួចរាល់ហើយទាន "
" យកគេទៅដាក់ឃ្លាំងនៅកំពង់ផែទៅ បន្ដិចទៀតយើងនិងទៅចួប "
" បាទចៅហ្វាយ "
ថេហ្យុងបើកឡានចេញទៅឃ្លាំងនៅកំពង់ផែ ស៊ីនូឃើញចឹងប្រញាប់នាំគ្នីគ្នាចេញទៅតាមពីក្រោយ ប៉ុន្ដែថេហ្យុងមិនបានដឹងថាមានអ្នកតាមមកពីក្រោយទេ ។
ថេហ្យុងមកដល់គោលដៅរួចនាយដើរចូលទៅខាងក្នុងឃើញជុងហ្គុកត្រូវគេចងជាប់និងកៅអី នាយញញឹមសមចិត្ដមែនទែន ។
" ជះទឹកលើគេទៅ "
" បាទចៅហ្វាយ " គេធ្វើតាមបញ្ជាជះទឹកមួយធុញលើជុងហ្គុក បណ្ដាលឲ្យនាយឈ្លក់ទឹកសឹងស្លាប់ហើយ ។
" យើងនៅកន្លែងណាហ្នឹង!! "
" កន្លែងបញ្ចុះសាកសមរបស់ឯង ជុងហ្គុក!! "
" គឺជាឯងទេ " "
" ត្រូវហើយើង ឯងដឹងទេ យើងស្អប់មនុស្សសម្ដែងបំផុត " ថេហ្យុងអង្គុយគងអន្ទាក់ខ្លាលើសាឡុងដោយដៃរបស់គេអង្អែលកាំបិតរួចបន្លឺមកទាំងកំហឹងក្នុងខ្លួន វាហាក់បញ្ជាក់ថានាយកំពុងក្រោធលើនរណាម្នាក់ចឹង ។
" មិនដឹងទេ!! " ជុងហ្គុកគ្រវីក្បាលគេមិនដឹងពីជម្រៅចិត្ដថេហ្យុងទេ ។
" យើងមិនចូលចិត្ដការសងសឹកឡើយប៉ុន្ដែសម្រាប់មនុស្សសម្ដែងយើងពេញចិត្ដនិងធ្វើវាដោយគ្មានភាពស្ទាក់ស្ទើរជាពិសេសមនុស្សកំពុងធ្វើបាបប្អូនស្រីយើង "
" ក្អឹក! " ជុងហ្គុកលេបទឹកមាត់ទាំងចត់បាយ ។
" អូ!! យើងមិនគួរបញ្ចេញកាយវិការជ្រុលទៅលើឯងទេជុង យើងសូមទោស យើងលើឧទាហរណ៍ប៉ុណ្ណោះ " មាត់គេនិយាយសូមទោស
តែស្នាមញញឹមហាក់រំញោចឲ្យដឹងពីការបញ្ឈឺលើគេចឹង ។
" ឯង " ជុងហ្គុកពុះកព្រ្ជោលស្ទើរតែក្រោកចេញពីកៅអីដែលកំពុងជាប់ចំណងទៅហើយ ។
" ហាសហា !!មនុស្សដូចជុងហ្គុក ចនវ៉ារីហ្វាចេះមានថ្ងៃនេះដែរ " ថេហ្យុង
សើចយ៉ាងសប្បាយចិត្ដកាលឃើញមនុស្សខ្ពង់ខ្ពស់ធ្លាក់មកដល់ចំនុចនេះ ។
" ... " ជុងហ្គុកមិនមាត់តបតឡើយ គេត្រឹមសម្លឹងថេហ្យុងដោយក្ដីហួសចិត្ដ ។
" ថ្ងៃនេះយើងនិងបញ្ជូនឯងទៅឋានះនរក " ថេហ្យុងបញ្ឈប់ការសើចហើយ
យកកាំភ្លើងតម្រង់ទៅកាន់ជុងហ្គុក ។
ប៉ុន្ដែវាមិនបានធ្វើឲ្យជុងហ្គុកស្លន់ស្លោនោះទេ បែបជាញញឹមចុងមាត់លេច
ឡើងលើផ្ទៃមុខសង្ហាទៅវិញ តើមានរឿងអ្វីនេះនាយកំពុងចួបគ្រោះថ្នាក់ដល់ជីវិតណា??
" ...ឯងហ៊ានញញឹមឌឺយើងផង "
" ទម្លាក់កាំភ្លើងចុះ ប្រសិនឯងមិនចង់ស្លាប់ " កូនចៅទាំងឡាយរបស់ថេហ្យុងទាំងអស់ស្រាប់តែបែរកាំភ្លើងដៅមកនាយវិញ ជុងហ្គុកអង្គុយនៅកៅអីនោះទះដៃបញ្ឈឺថេហ្យុងវិញ ។
" គិតឬថាឯងជាមនុស្សឆ្លាតតែឯងនោះ!! យើងមិនចង់លេងសើចនិងឯងយូរ
ទេថេហ្យុង " ជុងហ្គុកស្រាយខ្សែនោះចេញហើយក្រោកឈរសម្លឹងទៅ
ថេហ្យុងទាំងឌឺដង ។
" ឯងធ្វើបានរបៀបម៉េចទៅ!!វាម៉េចនិងអាច "
" គ្មានរឿងអ្វីមិនអាចទៅរួចទេថេហ្យុង " នាយក្រាស់ផ្ដើមផែនការយ៉ាងម៉ត់ចត់មិនឲ្យប្រហែសឡើយ ទម្រាំល្បូងឲ្យថេហ្យុងធ្លាក់ចូលអន្ទាក់វាមិនមែនជារឿងងាយទេ ហើយជុងហ្គុកវាចាបន្ដ៖
" យើងមិនធ្វើទារណុកម្មទៅលើឯងទេ ថេហ្យុង!! ប៉ុន្ដែយើងនិងបង្ហាញឲ្យ
ឯងឃើញថាការសងសឹករបស់ឯងធ្វើខុសមនុស្សហើយ " នាយដឹងថាអ្នក
ណាជាអ្នកសម្លាប់ប្អូនស្រីរបស់នាយ ហើយច្បាស់ជាងថ្ងៃទៅទៀត ។
" ហេតុអ្វីឯងនិយាយដូច្នេះ?? "
" ពេលខាងមុខឯងនិងដឹងហើយ ថេហ្យុង "
ជុងហ្គុកបានបញ្ជូនឲ្យណាមជូនជាអ្នកមើលថេហ្យុងឲ្យជាប់ហើយនាយទៅ
កម្ចាត់សត្រូវចាស់ដែលព្យាយាមសម្លាប់រាងកាយមួយនេះប៉ុន្ដែមិនសម្រេច ។
" ច្បាប់ជាអ្នកកាត់ក្ដីអ្នកហើយ " ជុងហ្គុកនិយាយប៉ុណ្នឹងរួចបញ្ជូនទិន្នន័យ
ដែលនាយរកបាននោះបញ្ជូនទៅជីនហ្យុងជាអ្នកចាប់ចែង ទម្រាំបញ្ចប់ថ្ងៃ
ដើរលេងវាដល់ថ្ងៃឡើងតុលាការល្មម ជុងហ្គុកបានចូលទៅតុលាការកាត់ក្ដី
រឿងរ៉ាវដែលម៉ែដោះចិត្ដកំណាចបានធ្វើ ។
តុលាការបានសម្រេចឲ្យគាត់ចូលគុកអស់មួយជីវិតនិងរឿងក្ដីសម្លាប់មនុស្ស
ពីរនាក់ ម្នាក់ជាប្អូនស្រីរបស់ថេហ្យុង ម្នាក់ទៀតគឺសមាជិករបស់ចនវ៉ារីហ្វា ។
លោកស្រីចនលឺដំណឹងហើយដួលសន្លប់ភ្លាមៗគាត់ទទួលយកពុំបានទេកូន
ប្រុសដែលបាត់ទៅរាប់ឆ្នាំប្រែរកឃើញនៅសល់តែថ្នូររបស់កូន តើទេវតា
ផ្ដាច់ធម៍មេត្ដាចំពោះគាត់ម្ល៉េះ សងកូនប្រុសគាត់វិញមក ។
" ហ៊ឹក ហ៊ឹក ជេខេកូនម្ដាយ ហេតុអ្វីកូនជីវិតខ្លីយ៉ាងនេះ!!កូនប្រុសម្ដាយ "
លោកស្រីចនយំយ៉ាងសស្រាក់សស្រាំគាត់ចង់ស្រែកទាមទារឲ្យជេខេត្រឡប់មកវិញណាស់ ជុងហ្គុកសម្លឹងទិន្នភាពនិងហើយលួចសម្រក់ទឹកភ្នែកចុះ
គេមិនអាចប្រាប់ម្ដាយបានទេថាគេនិងហើយជាជេខេ ជាកូនប្រុសដែលត្រូវ
មនុស្សចិត្ដបិសាចយកទៅចោលនោះ ។
" បងកុំយំអីណា!!គាត់ទៅបានសុខហើយ " សូវ៉ាលីឃើញអនាគតស្វាមីយំខ្សឹបខ្សៀវចឹងនាងជូតទឹកភ្នែកឲ្យនាយ ។
" បាទ!!បងមិនអីទេវ៉ាលី!! "
កន្លែងថ្នូររបស់ជេខេត្រូវបានលោកចននិងអ្នកស្រីចនជួសឲ្យគេជីកយកគ្រោងឆ្អឹងកូនយកទៅកប់នៅវាលនៃខ្សែស្រឡាយរាជវង្ស គាត់មិនអាចឲ្យ
កូនប្រុសនៅឯកាម្នាក់ឯងគ្មានសាច់សន្ដានក្បែរទេ ។
ដំណឹងរីកស្រុះសាយអំពីព័ត៍មានឃាតករសម្លាប់សមាជិករាជវង្សអស់ចំនួន
ពេលដែលបានស្លាប់បង់បាត់ជីវិតទៅ វាធ្វើឲ្យមហាជនរន្ធត់ពិបាកទទួលយកមិនចាញ់សាច់ញាតិ ។
ថេហ្យុងដួលប្រូសជង្គង់គេផ្អឹបនិងដី គេមកទីនេះដើម្បីសូមទោសរាល់ទង្វើ
ខុសឆ្គងរបស់នាយដែលសាងឡើងពីមុនមក ជុងហ្គុកនិងណាមជូនមិនប្រកាន់ទោសពៃអ្វីលើនាយទេ ។
" មិនបាច់សូមទោសពួកយើងទេថេហ្យុង!!វាជាមេរៀនសម្រាប់ឯងដែលត្រូវចាំ មិនអាចទុកចិត្ដទៅលើមនុស្សណាម្នាក់បានដោយងាយបានទេ "
" បាទខ្ញុំអរគុណហើយ "
ក្រោយពីដឹងកំហុសនិងបានការលើកលែងពីបងប្អូនត្រកូលចនវ៉ារីហ្វាហើយ
ថេហ្យុងហោះទៅរស់នៅប្រទេសក្រៅបាត់ គេគ្មានមុខអ្វីត្រូវរស់នៅទីនេះទៀតទេ ហើយម្យ៉ាងនៅជប៉ុននាយមានគ្រួសារត្រូវមើលថែ ។
" រឿងរ៉ាវរញ៉ែរញ៉ៃត្រូវបានបញ្ចប់ហើយ ពេលនេះពួកយើងលែងមានគ្រោះថ្នាក់ដូចគ្នា " ជុងហ្គុកនិយាយក្នុងតុបាយអំពីសុវត្ថិភាពរបស់ពួកគេ ។
" មែនហើយណាមជូន!!ម្ចាស់ប៉ាអនុញ្ញាតឲ្យកូនទៅរស់នៅប្រាសាទបាន "
" មែនហើយបងប្រុស សម្រាប់រាជកិច្ចបងកុំបារម្ភខ្ញុំនិងជួយសម្រួលឲ្យ "
" ចាមែនហើយបងថ្លៃ "
" អរគុណអ្នកគ្រប់គ្នាដែលយល់ពីខ្ញុំ "
" មិនអីទេគ្រួសារឯងសោះហ្នឹង "
" អូរ!!ជុងហ្គុកនិងសូវ៉ាលីចង់រៀបការពេលណា "
" មួយអាទិត្យទៀតម្ចាស់ប៉ា "
" បង!! " សូវ៉ាលីភ្ញាក់ផ្អើលតើវាលឿនពេកទេដឹងជុងហ្គុក ។
" ស៊ូតៗ !! " ជុងហ្គុកធ្វើសញ្ញាឲ្យស្ងាត់មាត់សិនកុំកាត់សម្ដីនាយ ។
" វាលឿនពេកដឹងជុងហ្គុក!!ឯងធ្វើវាទាន់ដែរ?? "
" វាមិនលឿនទេបងប្រុស វាយូរផងសម្រាប់ខ្ញុំ "
" ក៏ល្អដែរ!!យើងនិងបញ្ជូនមនុស្សឲ្យជួយរៀបចំកម្មវិធីចុះជុងហ្គុក "
" បាទអរគុណម្ចាស់ប៉ា "
" ម៉ាក់និងជួយស្វែងរករ៉ូបកូនក្រមុំឲ្យលេចធ្លោយជាងគេក្នុងកម្មវិធីណាទុកចិត្ដលើម្ចាស់ម៉ាក់ទៅចុះ " រឿងសម្លៀកបំពាក់កូនក្រមុំគាត់និងរកវាឲ្យល្អ
ប្រណិតឃើញហើយត្រជាក់ចិត្ដត្រជាក់ភ្នែក គាត់និងតុបតែងនាងឲ្យស្អាតដាច់ស្រីដទៃ ។
" សមញ្ញៗ បានហើយម្ចាស់ប៉ាម្ចាស់ម៉ាក់ " សូវ៉ាលីលឺចឹងហើយរំភើបចិត្ដដែរប៉ាម៉ាក់របស់ជុងហ្គុកស្រឡាញ់និងថ្នាក់ថ្នមនាងប្រៀបដូចកូនបង្កើតហើយនាងមិនចង់អ្វីច្រើនលើសលុបពេកទេ ។
" មិនបានយ៉ាងណាកូនស្រីម៉ាក់ត្រូវតែស្អាតដាច់គេហើយ "
" មែនហើយៗ "
" អរគុណសម្រាប់ការស្រឡាញ់របស់អ្នកទាំងអស់គ្នា " សូវ៉ាលីនាងរំភើបឡើងស្រក់ទឹកភ្នែកហើយដែលឃើញមនុស្សម្នាចូលចិត្ដនិងស្រឡាញ់នាង។
កម្មវិធីមង្គលការរបស់ជុងហ្គុកបានប្រព្រឹត្ដិឡើងមកយ៉ាងធំផ្អើលអស់អ្នកក្នុង
ប្រទេស មិនដែលមានឡើយ កូនក្រមុំនិងកូនកម្លោះដើរទន្ទឹមគ្នាសម្ដៅទៅ
ចួបលោកអាចារ្យស្ដាប់ ។
" តើកូនប្រុសព្រមទទួលកូនស្រី សាន សូវ៉ាលីធ្វើជាប្រពន្ធដែរទេ "
" បាទខ្ញុំព្រម "
" ចុះចំណែកកូនស្រី តើព្រមទទួលអង្គម្ចាស់តូច ជុងហ្គុក ចនវ៉ារីហ្វាធ្វើជាស្វាមីដែរទេ "
" ចាខ្ញុំព្រម "
" ដូច្នេះសូមប្រកាសនៅមុខមហាជនទាំងអស់គ្នាថា គូរស្នេហ៍មួយគូនេះនិងក្លាយជាស្វាមីភរិយាស្របច្បាប់ចាប់ពីវិនាទីនេះតទៅ " គ្រាន់ចប់សម្ដីរបស់
លោកអាចារ្យភ្លាម ភ្ញៀវកិត្ដិយសនាំគ្នាស្រែកហ៊ូយ៉ាងទ្រហឹងនិងអបអរស្វាមី
ភរិយាថ្មីមួយគូរ ។
" បងស្រឡាញ់អូន សាន សូវ៉ាលី "
" អូនក៏ស្រឡាញ់បងដូចគ្នា ជុងហ្គុក ចនវ៉ារីហ្វា "
ពួកគេថើបគ្នាក្រោមផ្កាចម្រុះប្រភេទធ្លាក់មកប៉ះពួកគេ វាជាផ្កាជ័យសម្រាប់
គូរស្នេហ៍ស្វាមីភរិយាថ្មីដែលបោះមកកាន់ពួកគេ ។
ស្នេហាមិនសាបសូន្យ គូស្នេហ៍ពួកគេបន្ដេស់នៅក្បែរគ្នា ធ្វើអ្វីរួមគ្នាគ្មានខ្វះ
ចន្លោះ សូវ៉ាលីទទួលបានកូនប្រុសមួយនាក់ជាចំណងដៃគ្រួសារ លោកចននិងលោកស្រីចនសប្បាយចិត្ដដែលឃើញទាយាទស្នងលេចរូបរាងមក ។
" ប៉ាដាក់ឈ្មោះកូនថា ហ៊ូប៊ី ចនវ៉ារីហ្វា " នាយក្រាស់ដាក់ឈ្មោះឲ្យកូនប្រុស
ហើយថើបថ្ងាស់ប្រពន្ធមួយខ្សឺត អរគុណដែលហ៊ានលះបង់ឈាមជាច្រើន
ដើម្បីបំពេញចន្លោះខ្វះខាងនៃគ្រួសារ ហើយនាយសន្យាថាទោះរូបរាងនាង
លែងស្អាតក៏នាយមិនបោះបង់សូវ៉ាលីដែរ ។
" គេឈ្មោះពិរោះណាស់ "
" អឹម!!អរគុណអូនហើយណា អូនហត់ហើយសូវ៉ាលី "
" ចាអរគុណលោកប្ដីដែលតាមមើលថែអូនរហូត "
" វាជាតួនាទីរបស់បងស្រាប់ហើយអូនសម្លាញ់ "
" អង្គម្ចាស់និងព្រះនាងសូមនៅជិតគ្នាបន្ដិចដើម្បីថតទុកជាអនុស្សាវរីយ៍ "
ជាងថតស្រែកកាត់ចង្វាក់គូស្នេហ៍ទាំងពីរឲ្យខិតចូលគ្នាបន្ដិច ដោយផ្ដិតយក
រូបភាពមួយសន្លឹកនេះទុកតាំងក្នុងផ្ទះ ។
" ចា/បាទ "
ក្រឹប រូបថតមួយសន្លឹកត្រូវបានថតឡើងមកបង្ហាញពីចៅដំបូងនៃគ្រួសារ
ចនវ៉ារីហ្វា ជុងហ្គុកនិងសូវ៉ាលីមិនបានរើចេញពីវិមានឡើយ ព្រោះដោយ
ឃើញលោកចននិងលោកស្រីចនចាស់ហើយម្យ៉ាងណាមជូនគ្មានពេល
វេលាគ្រប់គ្រាន់នៅក្បែរពួកគាត់ទៀតទេអ៊ីចឹងហើយនាយនៅកំដរពួកគាត់
រហូតទៅ ៕
ចប់ដោយបរិបូរណ៍

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now