ភាគ១២៖ស្មុកស្មាញ់!!

553 26 0
                                    

ទ្រូងរបស់នាងស្ទើរធ្លោយចេញមកខាងក្រៅហើយ ពេលលឺពាក្យមួយប្រយោគនិង គេចេះហារមាត់ទៅរួច មានអាសូរទ្រូងនាងទេ?
រាងស្ដើងបង្ហូរទឹកភ្នែកមកឥតឈរ នាងល្វើយណាស់ភ្នែកក៏ក្រហមហើម
អាក្រក់មើលឯទឹកមុខរបស់នាងស្លេកស្លាំង ពិបាកមើលណាស់ ភ្នែកក៏ចាប់
ផ្ដើមទន់ទៅជារឿយៗ រហូតគេងស្កប់ស្កល់ ។
ជុងហ្គុកឈរនៅវេហាទាំងអារម្មណ៍របស់គេក្រែងចិត្ដ កាលដែលវាចាមុន
និង នាយដកដង្ហើមធំ វាពិបាកហារមាត់ទៅលួងលោមនាង ប៉ុន្ដែមូលហេតុ
អ្វីជាគេត្រូវលួងនាង?? លួងនាងក្នុងតួនាទីអ្វីដែរ ? នាងត្រឹមជាអ្នកស្គាល់
គ្នាប៉ុណ្ណោះ ? ឬលួងដោយសារសម្ព័ន្ធរាងកាយ ហ៊ើយ !!
" ហ៊ឹម ស្មុក " ជុងហ្គុកគ្រាន់គិតរឿងនិងនាយឈឺក្បាលយកម៉ង់វាស្មុកម៉ង់
ម៉េចក៏ចេះក្រែងចិត្ដចឹង នាយក្រែងចិត្ដនិងពាក្យថាមិត្ដដោយសារការប៉ះ
ពាល់ច្រើនដង?
តុក តុក សម្លេងគោះទ្វាបន្លឺ នាយក្រាស់ញីសក់ក្បាលតិចៗហើយដើរទៅ
បើកទ្វា អ្វីដែលនាយជួបគឺម្ចាស់បងណាមជូន
" យើងលឺថាជុងមកស្នាក់នៅទីនេះមួយរយះ ទើបឆ្លៀតពេលមកលេង "
ណាមជូនញញឹមដាក់ នាយឆ្លៀតពីរាជកិច្ចមករកប្អូនប្រុស ដឹងទេកាលដែល
មិនបានឃើញគេមានអារម្មណ៍ថានឹកនាណាស់ ទម្រាំជុងហ្គុកហៅខ្លួនថាជា
បងវាយូរណាស់ ៕
" បាទ ម្ចាស់បងចូលខាងក្នុងមក " ជុងហ្គុកលឺចឹងក៏ញញឹមតិចៗដោយបើក
ផ្លូវឲ្យចូលក្នុង កាលពួកគេនៅពីរនាក់ការនិយាយស្ដីគឺសមញ្ញៗ
" យ៉ាងម៉េច ក្រុមហ៊ុនដំណើរការល្អទេជុង "
" បាទ រលូនល្អ ម្ចាស់បងខ្ញុំអាចសួរមួយសំនួរ ពីរសំនួរបានទេ " ជុងហ្គុក
នឹកឃើញមានតែបងប្រុសគេប៉ុណ្ណោះ ដែលជួយផ្ដល់មតិយោគបល់ឲ្យល្អ
" ឆាប់និយាយមក ប្អូនចង់សួរអ្វី " ណាមជូនរីករាយនិងឆ្លើយជានិច្ច
" ប្រសិនយើងនិយាយអ្វីមួយឲ្យភាគីម្ខាង ខូចចិត្ដតើយើងគួរធ្វើយ៉ាងម៉េច "
" ឯងត្រូវតែលួងគេ ហើយសូមទោសណាប្រុសជុង " 
" ហេតុអ្វី?? ត្រូវសូមទោសគេទាំងគេគ្មានទំនាក់ទំនងអ្វីសោះផងនិងបង "
ជុងហ្គុកច្រឡោតបន្ដិចឲ្យនាយសូមទោស ប៉ុន្ដែឋានះក្នុងអ្វី ហើយណាមួយ
ត្រឹមអ្នកស្គាល់គ្នា?
" ជុងហ្គុក ស្ដាប់ណា ទោះឋានះអ្វីក៏ដោយ ជុងហ្គុកខុសត្រូវតែសូមទោសគេ
ជាដាច់ខាត កាលជុងហ្គុកគិតថាវាពាក្យស្រាលៗ ប៉ុន្ដែជុងហ្គុកមិនមែនជា
ម្ចាស់សាមីខ្លួន ប្អូនម៉េចនិងដឹងទៅ " ណាមជូនចោទសួរតើប្រាកដទេថាសម្ដី
ខ្លួនមិនធ្វើឲ្យនរណាឈឺចាប់
" ហ៊ឹម " ខួរក្បាលរបស់នាយកំពុងរិះគិត តើវាមានចំណែកខុសរបស់គេមែន
ទេ រឿងកាលដែលប្រាប់បិតាមាតាលើកមុន វាជាកំហុសគេ ហ៊ឹម ទំនាក់ទំនងពួកគេមិនច្បាស់លាស់ឡើយទេ នាយត្រូវការពេលវេលាបន្ថែម
" គិតឲ្យច្បាស់លឺទេ ម៉ោង៦កុំភ្លេចមកញុំាបាយជួបជុំគ្រួសារ " ណាមជូន
ឃើញប្អូនប្រុសតានតឹនចឹងក៏ទះស្មាផ្ដល់កម្លាំងចិត្ដនាយប្រញាប់ចេញទុក
ពេលឲ្យគេគិតល្អិតល្អិន ។
ក្រោយពីណាមជូនចាកចេញទៅ ជុងហ្គុកឱនមុខចុះទាំងចិត្ដរបស់គេតឹនទ្រូង
ស្ទើរធ្លោយ អារម្មណ៍មិនស្រណុកចិត្ដកើតឡើង
" ណ្ហើយ !! លួងក៏លួង " ជុងហ្គុកប្រថុយមួយដៃចុះ នាយខុសដែលប្រាប់
ចឹងទាំងពីរគេលើសពីពាក្យថាមិត្ដ ទៀត នាងជាមនុស្សស្រីរបស់គេទេតើ?
បរិយាកាសអាប់អួលក៏បានរំសាយអស់ ដោយនាយក្រាស់សម្អាតកាយ
យ៉ាងស្អាតដោយតុបតែងសម្លៀកបំពាក់ប្រណិត ហើយដើរចុះទៅជាន់ខាង
ក្រោម ។
ជុងហ្គុកមកដល់ជាន់ខាងក្រោមហើយ សម្លឹងមើលបន្ទប់ទាំងមន្ទិលតើនាយ
គួរចូលទេ ចុះចូលហើយខុសបន្ទប់ធ្វើម៉េចទៅ?
" ម្ចាស់តូចកំពុងសម្លឹងអ្វី ព្រះពរ " អ្នកបម្រើស្រីឃើញជុងហ្គុកឈរមើលផ្លូវ
ទៅបន្ទប់ស្នាក់នៅរបស់ភ្ញៀវទាំងស្ទាក់ស្ទើរមិនហ៊ានចូល
" អឹម! ! នាងដឹងទេថាមួយណាជាបន្ទប់សូវ៉ាលី " ជុងហ្គុកប្រញាប់សួរនាងភ្លាមៗ ចិត្ដរបស់គេអន្ទះអន្ទែងចង់ដឹងថាមួយណាជាបន្ទប់របស់នាង
" គឺបន្ទប់មានពណ៍ទឹកសមុទ្រព្រះពរ "
" អឹម " ជុងហ្គុកប្រញាប់ដើរទៅរកយ៉ាងលឿនភ្លេចអរគុណ រវល់ចង់ជួប
នាងពេក
ជុងហ្គុកដើរសម្ដៅទៅបន្ទប់នាងតូច នាយឈរពីមុខបន្ទប់ហើយដកដង្ហើមធំបន្ដិចមុននិងលើកដៃរបស់គេគោះទ្វាបន្ទប់នាង ។
ជុងហ្គុកគោះទ្វាយូរហើយមិនឃើញនាងតូចចេញមកសោះ ចឹងទៅនាយសម្រេចចិត្ដទៅរកម៉ាក់របស់នាយអំពីកូនសោរបន្ទប់នោះ ។
" ម្ចាស់ម៉ាក់ "
" អូ!! ប្រុសជុងមានការអ្វីជាមួយម៉ាក់មែនទេ?? " គាត់រៀងភ្ញាក់កាលឃើញអាការះប្រញាប់ប្រញាល់របស់នាយ
" កូនមកសុំសោរបន្ទប់សូវ៉ាលី " នាយបារម្ភខ្លាចរាងស្ដើងធ្វើអ្វីផ្ដេសផ្ដាស
" អរ!! ចាំបន្ដិចណា " គាត់ក៏ឡើងទៅជាន់ខាងលើយកសោរបន្ទប់របស់នាងតូច រួចហុចឲ្យរាងក្រាស់ ។
" នាងមានបញ្ហាអ្វីមែនទេ បានជាកូនយកសោរនោះ?? "
" ចាំកូនជំរាបពេលក្រោយម៉ាក់ " ជុងហ្គុកបានសោរនិងហើយប្រញាប់ទៅបន្ទប់របស់សូវ៉ាលីលឿនដូចរន្ទះចឹង ។
" យី!! កូននេះ " គាត់គ្រវីក្បាលហួសចិត្ដនិងនាយ
ជុងហ្គុកបានសោររួចរាល់ នាយយកវាមកចាក់ចូលក្នុងបន្ទប់របស់នាងតូច បន្ទប់មួយនេះងងឹតឈឹង គ្មានពន្លឺសោះ ជុងហ្គុករាវរកកុងតាក់ហើយចុចវាពន្លឺចាប់ផ្ដើមជះពេញបន្ទប់ នាយសម្លឹងឃើញកាយតូចកំពុងគេងដោយថ្ពាស់នៅដាបទឹកភ្នែកឡើយ ។
" នេះនាងអន់ចិត្ដនិងដល់ថ្នាក់យំផង " នាយក្រាស់សម្លឹងឃើញផែនថ្ពាស់របស់នាងនៅស្នាមទឹកភ្នែកក៏លាន់មាត់
" អន់ចិត្ដម៉េចក៏មិនយើង " ជុងហ្គុកគ្រវីក្បាល ដោយមិនយល់ចរិតមនុស្សស្រីសោះ ខឹងឬអន់ចិត្ដតែងតែលួចយំមិនឲ្យដឹង ចុះហារមាត់
ចេញមកខាងក្រៅមិនបានទេឬ ដឹងហើយថានាយជាមនុស្សយ៉ាងម៉េច ?? ហ៊ើយ នាយក្រាស់ដកដង្ហើមធំបន្ដិចរួចយកកន្សែងនិងចានដែក
មកជូនទឹកនេត្រារបស់នាងចេញ ។
កន្សែងប៉ះនិងផ្ទៃមុខរបស់នាង ធ្វើឲ្យនាងមានអារម្មណ៍ថាមានអ្នកណាមករំខានខ្លួន នាងគ្រវែសដៃគេចេញទាំងខឹង ឯភ្នែករបស់នាងមិនទាន់
បើកនូវឡើយ ។
" រុញចេញ!! យ៉ា!! "​ នាយក្រាស់ឃើញកាយវិការរបស់នាងចឹង រៀងម៉ួម៉ៅដែលខំជួយមកបំផ្លាញទឹកចិត្ដគេចឹង
" អឹម "
ជុងហ្គុកមិនព្រមចុះចាញ់ត្រឹមហ្នឹងទេ នាយត្រូវធ្វើឲ្យបាន ទោះប្រឹងទប់អារម្មណ៍ខឹងនិងនាងក៏ដោយ
" ចាំមើលនាងព្រមភ្ញាក់អត់? " នាយក្រាស់សម្លក់មុខរបស់នាង យកកន្សែងជូតមុខនាងខ្លាំងៗ ប៉ុណ្នឹងហើយមិនព្រមក្រោកទៀតនាយសុំ
សរសើរហើយ ។
" អឹម!! កុំរំខានបានទេ " បបូរមាត់ស្លេកស្លាំងបន្លឺចេញមកយ៉ាងក្រៅទាំងម៉ួម៉ៅ
" យី!! ថាឯងរំខានទៀត " នាយខាំបបូរមាត់យ៉ាងក្រោមរំងាប់អារម្មណ៍
" មិនត្រូវខឹងទេ ទប់ៗ ជុងហ្គុក " នាយឧទានក្នុងចិត្ដ កុំឲ្យរឿងបន្ដិចបន្ដួចនាយបង្ករឿងឲ្យសោះ
" អឹម " សូវ៉ាលីគ្រហឹមដោយបើកភ្នែកសន្សឹមៗ រកមើលថាអ្នកណាមករញ៉ែរញ៉ៃដំណេករបស់ខ្លួន គ្រាន់ឃើញផ្ទៃមុខស្រល់សង្ហាភ្លាមនាង
ក្រញ៉ែតខ្លួនចងើបមួយរំពេច ឯដៃខ្ទប់មាត់ទាំងភ្ញាក់ផ្អើល មុននិងនាងស្មានអ្នកផ្សេងទេតើ បានជាស្ដីឲ្យចឹង នរណាទៅដឹងថានាយជាអ្នកជូត
មុខខ្លួនដោយផ្ទាល់ទេ ។
" ជុង!! ឲ្យខ្ញុំសូមទោសណា មុននិងខ្ញុំគ្មានចេតនាស្ដីឲ្យលោកទេ " សូវ៉ាលីសូមទោសញាប់មាត់ នាងពិតជាមិនដឹងមែន អភ័យទោសឲ្យនាង
ផង
" ហ៊ឹម មិនអីទេ " ជុងហ្គុកគ្រវីដៃ មិនបាច់សូមទោសទេ នាយជាអ្នករំខានដំណែកមែនចឹងសមហើយដែលនាងស្ដីឲ្យនោះ
" លោកពិតជាមិនខឹង តើមែនទេ " នាងសម្លឹងមុខគេយ៉ាងស្រទន់ដើម្បីឲ្យនាយទន់ចិត្ដនិងខ្លួន
" ប្រហែលហើយ ក្រោកទៅងូតទឹក យើងនាំនាងដើរមើលជុំវិញទីនេះ " នាយដេញឲ្យសូវ៉ាលីទៅសម្អាតខ្លួន
" ចា " នាងលឺចឹងទៅយ៉ាងលឿន
" ម្ចាស់ម៉ាក់ថាយ៉ាងម៉េច ?? ប្រុសជុងហ្នឹងមែន ទម្លុះទ្វាចូលបន្ទប់របស់កូនស្រីគេ " នាយក្រាស់លឺចឹងគេមិនសូវចង់ជឿនិងត្រចៀកទេ
នាយក្រាស់សម្លក់មុខនាងតូចដោយគេសម្រាកលើសាឡុង ភ្នែកសម្លក់សម្លឹងមិនដាក់ទេ ថ្នាក់ម្ចាស់សាមីខ្លួនព្រឺឆ្អឹងខ្នងបណ្ដើរៗ
" លោកបម្រុងសម្លក់ដល់ណាទៀត " នាងតូចអត់មិនបានស្ដីឲ្យនាយម៉ង់ ដឹងទេភ្នែកនាយតាមសម្លឹងចឹងនាងខ្លាចណា
" ភ្នែកយើង នាងគេងក៏គេងទៅ "
" ឲ្យនាងខ្ញុំសម្រាករបៀបម៉េច បើមានភ្នែកសម្លឹងមិនដាក់ចឹងនោះ " នាងតូចតបទាំងមុខក្រញ៉ូវ
" រឿងនាង គេងឬមិនវាជាការសម្រេចចិត្ដរបស់នាងទេ យើងមិនខ្វល់ " នាយក្រាស់លើជើងគងអន្ទាក់ខ្លា នាយបោះសម្ដីចេញមកខាងក្រៅ
យ៉ាងប្រងើយកង្តើយ គេមិនខ្វល់ទេសំខាន់នាយសម្លឹងរហូតដល់នាងគេង បានគេងចេញទៅ ព្រោះកាលមុននេះខំជូតមុខឲ្យស្វាងមកស្ដីឲ្យ
ដឹងអត់ នាយខឹងប៉ុន្មាន តាំងពីដើមមកគ្មាននរណាហ៊ានស្ដីឲ្យខ្លួនទេ ។
" លោក " នាងខាំបបូរមាត់ខាងក្រោមទាំងខឹង មុននិងនាំនាងដើរមើលជុំវិញវិមាន តែមានឯណាដេញឲ្យសម្រាកវិញ
" យ៉ាងម៉េច " នាយឆ្លើយតបទាំងកំបុតៗ
" អឹម!! ជុងថាជូនខ្ញុំដើរមើលជុំវិញនេះនោះ "​ សូវ៉ាលីផ្លាស់ប្ដូរពីហៅលោក មកហៅឈ្មោះនាយវិញ ក្រោយពីងូតទឹករួចនាងងងុយរកគេង
មួយសន្ទុះ ចាំគិតគូររឿងដើរលេង ប៉ុន្ដែស្ថានភាពឥឡូវផ្លាស់ប្ដូរ ចឹងគួរចេញក្រៅល្អជាង ជៀសវាងមានបញ្ហា
" ទេ ក្រែងនាងថាចង់សម្រាកនោះ សម្រាកទៅ " ជុងហ្គុកមិនងាយនិងចាញ់បោកនាងភ្លេចរឿងមុនហ្នឹងទេ សូមទោស
" ជុង " សូវ៉ាលីទល់តម្រិះ ក៏ស្ទុះចេញពីគ្រែដើរមករកនាយ ដោយអង្គុយលើសាឡុងហើយអង្រួនដើមដៃហាប់ណែលនាយតិចៗ
" ទេ " នាយក្រាស់បធិសេធភ្លាមៗ ចិត្ដនាយក្ដៅសឹងហែកមនុស្សទាំងរស់ដោយសារនាងម្នាក់គត់
" ណាៗ " នាងសម្លឹងមុខនាយ ទាំងកែវភ្នែកម៉ក់ៗយ៉ាងគួរឲ្យស្រឡាញ់
" កុំសង្ឈឹមថាយើង ទន់ចិត្ដ មុនហ្នឹងមានចាំទង្វើខ្លួនឯងទេ " ជុងហ្គុករំលឹកនាង មុននិងនាងថាសម្អាតខ្លួនហើយនាងនិងទៅជាមួយគេ ប៉ុន្ដែ
នាងបែបរកផ្ដួលខ្លួនសម្រាកលើគ្រែ ទាំងនោះជាស្អី ??
" ឲ្យខ្ញុំសូមទោសណា " នាងឃើញភាពងរង៉ក់របស់នាយ ក៏ផ្ដួលក្បាលនិងដើមដៃនាយ ដោយដៃអង្អែលប្រអប់រាងក្រាស់
" កំពុងលួងយើងរឺ " ឃើញកាយវិការរបស់នាងចឹង នាយសួរនាងដោយត្រង់ៗមិនលាក់
" ចា គេកំពុងលួងយើង " សូវ៉ាលីងក់ក្បាលយ៉ាងលឿន វាប្រាកដហើយនាងជាអ្នកសាងកំហុសចឹងនាងត្រូវលួងគេចឹងហើយ
" ការលួងគ្មានប្រសិទ្ធភាពយើង មិនទទួល " នាយក្រាស់ងាកមុខចេញ ខ្ពើមមើលមុខនាង
" កុំពិនងរពេក ប្រយ័ត្នគេលែងលួង " សូវ៉ាលីខាំបបូរមាត់ខាងក្រោមទប់កំហឹង យ៉ាងណានាងលួងគេនិងបានដើរជុំវិញទីនេះ
" អត់ៗទៅ " ជុងហ្គុកលឺចឹងកាន់ខឹងលើសដើម
" ជុង " សូវ៉ាលីឃើញនាយងរលើសដើមចឹងភ័យខ្លួនដែរតើ ??
" ហៅធ្វើអី "
" ជូនទៅម្ដងទៅណា គេព្រមគ្រប់យ៉ាងពេលយើងចង់បានណា " នាងអស់តម្រិះលួងនាយ ក៏ដាក់ស្នើរសុំនាយតែម្ដង
" គ្រប់យ៉ាងរឺ " ជុងហ្គុកលឺចឹងគួរឲ្យចាប់អារម្មណ៍ដែរតើ នាយញញឹមចុងមាត់
" ចា "​ សូវ៉ាលីងក់ក្បាល នាងមិនដឹងទេថាពាក្យមុននិងហាក់ដូចអន្ទាក់ធ្វើមកដាក់ខ្លួនទេ
" ល្អ ចងចាំសម្ដីនាងទុកផងណា សាន់ សូវ៉ាលី " ជុងហ្គុកស្ទុះក្រោកឈរ ដោយបោះសម្ដីកុំភ្លេចការស្នើរសុំអម្បាញ់មិញ
" ចា ចឹងជុងព្រមជូនទៅហើយមែនទេ " កាលនាយឈរចឹង ប្រាកដជាជូនខ្លួនទៅជាក់ជាមិនខាន
" ត្រូវហើយ ម៉ោះ "
" ចឹងតោះពួកយើង " នាងតូចក្លាហានចាប់កាន់ប្រអប់ដៃនាយយ៉ាងណែល ញញឹមយ៉ាងស្រស់
ពួកគេទាំងពីរនាក់បណ្ដើរគ្នាចេញទៅសួននៅខាងក្រោយវិមាន ដោយមានផ្កាជាច្រើនជាជួរយ៉ាងស្រស់ស្អាតប្រណិត ក្លិនក្រអូបសាយភាយ
ពេញសួន នាងតូចស្រូបយកក្លិននោះចូលយ៉ាងស្រស់ស្រាយ
" ទីនេះស្អាតហើយក្លិនទៀត ខ្ញុំចូលចិត្ដណាស់ជុង " សូវ៉ាលីបិទភ្នែកស្រូបយកក្លិនផ្កា វាក្រអូបប្រហើរជាប់ច្រមុះ
" នាងចូលចិត្ដ យើងនិងនាំមករាល់ថ្ងៃទៅចុះ "​
" ពិតទេ កុំកុហកណាជុង " នាងលឺចឹងនាងកាន់សប្បាយចិត្ដ
" មុខយើងចេះកុហក " នាយនាំនាងមកកន្លែងអង្គុយ ដោយមានការរៀបចំទឹកតែនិងកែវមួយស្អាត
" បានផឹកតែបណ្ដើរ សម្លឹងផ្កាបណ្ដើរ ជីវិតនេះស្ងប់ស្កល់ហើយ ជុង " ជីវិតប្រចាំថ្ងៃរបស់នាងបានប៉ុណ្នឹង ទុកកង្វល់រំសាយតាមវេហាអស់
" ហ៊ឹម " នាយក្រាស់ងក់ក្បាលយកកែវមកក្រែបទឹកតែតិចៗសម្លឹងមុខរបស់នាង មើលចុះរឿងសមញ្ញប៉ុណ្នឹងនាងញញឺមញញែមបាត់ ទាំង
ពួកអភិជនអស់នោះសាំនិងការធ្វើបែបនេះ វាគ្មានអ្វីអស្ចារ្យសម្រាប់ពួកគេ ប៉ុន្ដែនាងវាហាក់ធំធេងណាស់ចឹង ក្មេងអើយក្មេង
" ផ្កានេះខ្ញុំអាចកាច់បានទេ "​ សូវ៉ាលីសួរចឹង ព្រោះនាងចង់បានវាមកស្រង់ក្លិនផ្ទាល់ៗ
" កាច់ចុះ " នាយអនុញ្ញាតឲ្យនាងកាច់មកកាន់ហិតដោយសេរី
" អរគុណណា " សូវ៉ាលីលឺចឹង ប្រញាប់ទៅកាច់មកកាន់ហិតទាំងញញឹមបិទមាត់មិនជិតទេ
" វាក្រអូប ខ្ញុំចូលចិត្ដក្លិនវា ប្រសិនបានវាជាទឹកអប់មិនដឹងជាល្អយ៉ាងម៉េចទេ " នាងតូចហិតវាហើយសរសើរអំពីក្លិនផ្កាមួយប្រភេទនេះ ហើយ
បានជាទឹកអប់នាងរិទ្ធរំភើបលើសដើម ។
" ទឹកអប់?? "​ នាយភ្ញាក់ស្មារតីកាលលឺចឹង វាប្រាកដជាមានប៉ុន្ដែការផលិតវាចេញមកប្រាកដជាបំពុលម្ចាស់មិនខានទេ អួយ ក្មេងមិនដឹងស្អី
សោះចឹង ផ្កាស្អាតក្រអូបវាតែងតែមានពិស ផ្កានេះស្អាតក្រអូបតែក្លាយជាទឹកអប់និងវង្វេងស្មារតីមិនខានទេ ។
" ចា ទឹកអប់ "
" ផ្កាដែលនាងកំពុងកាន់ កាលយកវាទៅផលិតជាទឹកអប់ វាមានសារធាតុបំផ្លាញសរីរាង្គមនុស្ស ចឹងកុំចង់បានវាមកបាញ់អី "
ជុងហ្គុកមិនគាំទ្រគំនិតរបស់នាងទេ ព្រោះផ្កានិងនាយក៏ធ្លាប់ឲ្យអ្នកពិសោធន៍លាយសារធាតុផ្សេងដែល គ្រប់យ៉ាងបរាជ័យចឹងហើយនាយ
មិនដែលគិតចំពោះរឿងនិងទេ ។
" ពិតជាគួរឲ្យខ្លាចមែន " នាងមិនហ៊ានស្រមៃកាលគិតថាខ្លួនបាញ់ជាតិពុលចូលខ្លួន នាងក្រញ៉ែញ់ខ្លួនហើយ
" ឃើញវាស្អាត វាមិនប្រាកដថាល្អសម្រាប់យើងទេ សូវ៉ាលី " ជុងហ្គុកដាស់តឿននាងកាលសម្ភារះនោះស្អាតប្លែក រំលេចលើសវត្ថុដទៃ
មែនប៉ុន្ដែវាក៏ពិសពុលជាងរបស់ដទៃដែរ ។
" ចា "
" យកនំមក " នាយប្រាប់អ្នកបម្រើឲ្យលើកនំមក
" ព្រះពរម្ចាស់តូច " ពួកនាងដើរចេញទៅយកនំមកឲ្យនាយក្រាស់
"​ វាគ្រោះថ្នាក់យ៉ាងនេះ លោកអនុញ្ញាតឲ្យគេដាំវាទៀត " សូវ៉ាលីឆ្ងល់ម៉េចក៏ដាំវាទាំងដឹងច្បាស់ថាវាមានកម្រិតជាពុលខ្លាំងចឹង
" យើងមិនដឹងឆ្លើយយ៉ាងម៉េចឲ្យសាកសមទេ " ជុងហ្គុកគ្មានចម្លើយឲ្យនាងទេ
" លោក " នាងកាន់តែចង់ដឹងថាយ៉ាងម៉េច ?? ចម្លែកដល់ហើយ
" គ្មានចម្លើយទេ សូវ៉ាលីកុំមកសួរយើង "
" ឈប់សួរក៏បាន " នាងលែងសួរនាយដេញដោលហើយចឹង
" ម្ចាស់តូចនំព្រះពរ " អ្នកបម្រើលើកនំមក
" ដាក់វាឲ្យនាងទៅ "
" ចុះសម្រាប់ទ្រង់ ព្រះពរ "
" យើងមិនត្រូវការទេ " ជុងហ្គុកគ្រវីក្បាលនាយមិនចូលចិត្ដរបស់ផ្អែមទេ ប្រគល់ឲ្យនាងតូចទៅ
" ព្រះពរ នេះសម្រាប់អ្នកនាង "
" ចាអរគុណ " នាងឃើញនំនេះវាទំនងណាស់ នាងកាន់ស្លាបព្រាមកដួលញុំាដាក់មាត់ នាងបើកភ្នែកធំៗរសជាតិឆ្ញាញ់ណាស់ឡើងរមួត
ជាប់មាត់ វាមិនផ្អែមពេកហើយមានក្លិនស្លឹកតែតិចៗដិតជាប់អណ្ដាត ឲ្យនាងវាយតម្លៃគឺមួយរយលើមួយរយ ។
" ឆ្ញាញ់រឺ " ឃើញនាងបើកភ្នែកធំៗហាក់ភ្ញាក់ផ្អើលនិងរសជាតិនំ
"​ ចាឆ្ញាញ់ប្លែកមាត់ ថ្វីត្បិតវាមើលទៅដូចគេលក់ខាងក្រៅក៏ដោយ ប៉ុន្ដែរសជាតិខុសគ្នាដាច់ "
នាងងក់ក្បាល នំចឹងខាងក្រៅក៏មានលក់ ប៉ុន្ដែរសជាតិឆ្ញាញ់ដាច់ នេះស្នាដៃចុងភៅក្នុងវាំងពិតជាអស្ចារ្យមែន​
" ប្រសិនឆ្ញាញ់ចឹង នាងញុំាវាឲ្យច្រើនៗទៅ " ជុងហ្គុកបកដៃឲ្យអ្នកបម្រើលើកនំមកបន្ថែម
" ចាអរគុណ " នាងបានញុំាចឹងសប្បាយចិត្ដមិនស្ទើរទេ
ពួកគេជជែកគ្នាលេងយ៉ាងសប្បាយរីករាយ យ៉ាងណានាងជាអ្នកធ្វើឲ្យជុងហ្គុកចេះញញឹម អ្នកបម្រើនាំគ្នាឃើញចឹងត្រេកអរព្រោះតាំងពីដើម
មកទឹកមុខរបស់នាយ គ្មានស្នាមញញឹមសោះ មុខមាំ
" ម្ចាស់តូចញញឹមហើយឯងឃើញទេ " នាងកេះគ្នាឲ្យសម្លឹងមើលផ្ទៃមុខជុងហ្គុក
" ខិខិ វាមិនកំប្លែងពេកទេ ជុង ដែលគ្រូនាយកហៅខ្ញុំទៅទីចាត់ការនោះ " សូវ៉ាលីរំលឹករឿងអតីតកាល អំឡុងនាងអាយុ១២ឆ្នាំ នាងប្រាប់គេ
អំពីរឿងឆ្នាស់ឆ្នើមរបស់ខ្លួន
" ហាសហា ហេតុអ្វីនាងឆ្នាស់យ៉ាងនេះ ម៉េចក៏វាយគេអ៊ីចឹង?? " ជុងហ្គុកសើចកក្អឹកកាលដឹងថានាងតូចឆ្នាស់ប៉ះរលាក់ដូច្នេះ
" មកពីគេ ដៀលខ្ញុំធ្វើអ្វី " នាងសើចយ៉ាងស្រស់ ដឹងទេកាលនុងពួកវាដៀមដាមនាងមុនទេ
" មូលហេតុ គេថានាងជាមនុស្សកាតឿចឹងរឺ ហាសហា សូវ៉ាលីនាងខឹងគេថ្នាក់វៃគេឡើងគ្រូនាយកកោះហៅចឹង " ជុងហ្គុកសើចស្ទើរឈ្លក់ទឹក
តែទៅហើយ មូលហេតុគេហៅខ្លួនតឿសោះវៃគេថ្នាក់នាយកប្រកាសហៅឈ្មោះ ពុទ្ធោ
" យី!! ខ្ញុំខឹងបានវៃ ដឹងទេកម្ពស់ខ្ញុំមិនបានកាតឿដូចពួកវាថាទេ " សូវ៉ាលីប្រកែក នាងមិនបានទាបឯណាគ្រាន់មិនសូវបានកម្ពស់ទេតើ ។
" អូ!! ចឹងរឺ សូវ៉ាលីអើយកម្ពស់នាងទាបមែនបានគេថា កុំខឹងគេ " ជុងហ្គុកស្រដីញ៉ោះនាងលេង
" លោកចង់ត្រូវ " ភាពឆ្នាស់ឆ្នើមរបស់នាងបានបញ្ចេញមកខាងក្រៅឲ្យគេឃើញ
" ឆ្នាស់ យើងឈប់លលេងហើយ " ជុងហ្គុកគ្រវីក្បាល បញ្ឈប់ភាពលេងសើចរបស់ខ្លួន ទឹកមុខញញឹមអម្បាញ់មិញប្រែមកមាំ
" ថ្ងៃនេះលោកមិនទៅធ្វើការទេរឺ ជុងហ្គុក "
" ធ្វើការ ប្រហែលអត់ទេ " ជុងហ្គុកគ្រាន់ចង់សម្រាកកាយពីការងារខ្លះ
" ម្ចាស់តូច " ស៊ីនូរត់មកពីណាមិនដឹង សម្ដៅមកកន្លែងពួកគេកំពុងជជែកគ្នាលេង
"​ មានរឿងអី ស៊ីនូ " ជុងហ្គុកសង្កត់ឃើញទឹកមុខរបស់នាយជំនិតហើយគេចាប់ផ្ដើមមានអារម្មណ៍មិនល្អកើតឡើង
" មានមនុស្សលួចដុតឃ្លាំងទំនិញទាន " នាយជំនិតរត់មកប្រញាប់ដោយដង្ហក់ខ្យល់ព្រោះបញ្ហាមួយនេះធំណាស់
" ហ៊ឹម " សម្លេងក្រហឹមលាន់លឺយ៉ាងសណ្ឋិត កម្លាំងដៃប្របាច់កែវមួយទំហឹងបែកខ្ទេច ដង្ហើមដកមកខ្លីៗបញ្ជាក់យ៉ាងច្បាស់ថានាយកំពុង
មានកំហឹង គ្រាន់លឺការក្រហឹមរបស់នាយធ្វើឲ្យអ្នកបម្រើឈរចាំបម្រើពីក្រោយ ព្រឺឆ្អឹងខ្នង បូករួមទាំងនាងតូចផងដែរ ។
ឈា​មហូរប្រឡាក់កម្រាល់តុ ដំណក់ឈាមហូរធ្លាក់មកតក់ៗ​ វាមិនបានធ្វើឲ្យសាមីខ្លួនឈឺឡើយ នាយក្រោកឈរដើរចេញទាំងមិនមាត់អ្វីទាំង
អស់ ដោយជំនិតតាមពីខាងក្រោយ ។
" ជុងហ្គុក " នាងឧទានឈ្មោះនាយទាំងសម្លេងញ័រ ក្ដីរន្ធត់មិនទាន់រសាប់ចេញពីចិត្ដនាងទេ
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now