ភាគ៦(១៨+)៖អង្គម្ចាស់!!

1K 39 0
                                    

" ហ៊ឹម យើងជាអ្នកនិយាយប្រាប់នាង "
" កាលពីគេអាយុ៧ឆ្នាំ គេបានជួបរឿងដល់សែនរន្ធត់បំផុត គឺសត្វចិញ្ចឹមខ្លា
ពណ៍ខ្មៅមួយក្បាលស្លាប់ត្រូវស្លាប់ ហ៊ឹម " លោកចននិយាយដល់ចំនុចនិង
ហើយដកដង្ហើមធំ ។
" ហេតុអ្វីបានជា ខ្លាចស្លាប់?? " សូវ៉ាលីចងចិញ្ចើមឆ្ងល់ តើមូលហេតុ
អ្វីវាមិនមែនសុខៗសត្វខ្លាស្លាប់នោះទេ ប្រាកដជាមានរឿងហេតុពីក្រោយ
" ស្លាប់ដោយសារឃាតករម្នាក់ ដំបូងឡើយជុងហ្គុកទៅលេងសត្វខ្លាខ្មៅ
តាមទម្លាប់របស់គេ ជាពិសេសសត្វខ្លានោះជាកាដូរចុងក្រោយរបស់បិតា
យើង ជុងហ្គុកតែងតែនាំខ្លានោះលេង ប្រលែងជាមួយប្រៀបបាននិងមិត្ដ
របស់គេចឹង ប៉ុន្មានគួរឲ្យស្ដាយ វាជាថ្ងៃអាក្រក់អាប់អួលបំផុត ស្រាប់គេព្រោះមានឃាតករ៥នាក់សម្រុកចូលមកក្នុងវិមានមួយនេះតាមរយះផ្លូវក្រោយ ពួកវាបានប្រទះភ្នែកឃើញជុងហ្គុក កំពុងនៅទីនោះស្រាប់ក៏ប្រញាប់ទៅប្រហារជុងហ្គុកតែមិនបានសម្រេចដោយសារខ្លាខ្មៅនោះ ជាអ្នកការពារ វាព្យាយាមណាស់ក្នុងការប្រយុទ្ធជាមួយសត្រូវ វាបានសម្លាប់ឃាតករនោះអស់៤នាក់ប៉ុណ្ណោះ ចុងក្រោយវាក៏ស្លាប់ក្រោមឃាតករ១ទៀត ដែលរស់រានជីវិត វាជាទិន្នភាពមួយដែលដិតជាប់ក្នុងអារម្មណ៍របស់ជុងហ្គុក ហ៊ឹម " លោកចនវាចាទាំងអួលដើមកអាណិតកូនប្រុសអាយុប៉ុណ្នឹងសោះ មកជួបហេតុការណ៍រន្ធត់ថ្នាក់ហ្នឹង ជាពិសេសបាត់បង់សត្វសំណប់ទៀត ៕
" ចុះមានអ្នកណាមកជួយជុងទេ អង្គម្ចាស់ " សូវ៉ាលីលឺពេញត្រចៀកចំពោះ
រឿងអតីតកាលរបស់គេ ក្មេងទើបអាយុ៧ឆ្នាំជួបហេតុការណ៍តក់ស្លុតចឹងវា
ប៉ះទង្គិចផ្លូវអារម្មណ៍គេណាស់ ជាពិសេសឈាមស្រស់ៗចំពោះមុខនិងសាក
សពមនុស្សទើបស្លាប់ថ្មីៗទៀត
" មាន ពេលនោះសំណាងហើយដែលអង្គរក្សទៅទាន់ពេលវេលាម្ល៉េះ
ជុងគ្មានជីវិតទេ អ្វីដែលយើងចម្លែកចិត្ដតាំងពីពេលហ្នឹងមក ជុងហ្គុកប្រែ
ប្រួល ស្ងៀមស្ងាត់មិនសូវនិយាយស្ដីឡើយ ជាពិសេសចូលចិត្ដឃុំខ្លួនឯង
នៅក្នុងបន្ទប់ សាលាក៏គេមិនទៅរៀន ហ៊ឹម ទម្រាំតែគេព្រមចេញមកគឺ
ប្រើពេលទៅដល់២ឆ្នាំចូល៣ឆ្នាំ ក្នុងថ្ងៃអាយុ១០ឆ្នាំរបស់គេ ជុងហ្គុកមិន
បានសុំអ្វីច្រើនទេ ក្រៅពីខ្លានិងតោ២ក្បាលនោះ " លោកចនរៀបរាប់រឿង
ពីមុនៗឲ្យនាងតូចស្ដាប់ គាត់សង្ឈឹមថានាងជាអ្នកព្យាបាលគេបានទៅចុះ
" ចុះជុងហ្គុកមានបញ្ចេញសកម្មភាពប្លែកៗទៀតទេ ព្រះអង្គ " សូវ៉ាលីគិត
ថារឿងមិនចប់ត្រឹមហ្នឹងទេ វាប្រាកដជាមានរឿងសម្ងាត់ផ្សេងៗទៀតហើយ
" ហ៊ឹម គេបានសម្លាប់កូនឆ្កែរបស់ណាមជូន " ប្រសិនប្រៀបគ្នាជុងហ្គុកមិន
សូវឃោឃៅដូចពីមុនទេ វាខុសគ្នា៤០ភាគរយហើយ
" ក្មេងប៉ុណ្នឹងអាចសម្លាប់បានយ៉ាងម៉េច?? " សូវ៉ាលីភ្ញាក់ផ្អើល វាមិនហ្នឹង
អាចទៅ ក្មេងឯណាហ៊ានថ្នាក់ហ្នឹងនោះ
" គេហ៊ាន ដោយសារមនុស្សស្រីម្នាក់ " លោកចនក្ដាប់ដៃណែលស្ទើរ
ក្រចកទម្លុះចូលសាច់ហើយ គាត់ប្រហែសពេកហើយពេលនោះមិនគួរណា
នាំនាងចូលក្នុងវិមានទេ ៕
" នាងជាអ្នកណា?? "
" ម៉ែដោះរបស់ជុងហ្គុក នាងបញ្ជាឲ្យគេធ្វើ ប្រសិនជុងហ្គុកនិងធ្វើតាមនាង
ទេ នាងនិងវៃគេដោយខ្សែតី " លោកចនបម្រុងនិងដាល់ជញ្ជាំងហើយ លោកស្រីចនចាប់ដៃគាត់ទាំងគ្រវីក្បាល
" បងមិនអីទេ " លោកចនសម្រួលអារម្មណ៍ហើយញញឹមដាក់ប្រពន្ធមិន
សូវសម
" ក្មេងតូចមួយ ម៉េចក៏ចិត្ដអាក្រក់ថ្នាក់នេះ " សូវ៉ាលីបន្លឺខ្សឺបៗទាំងចិត្ដមិន
អាចទទួលយករឿងហ្នឹងបានឡើយ
" អាចឬអត់ វាកើតឡើងហើយ សូវ៉ាលីយើងសង្ឈឹមថានាងអាចទាញគេ
ចេញពីពិភពលោកខ្មៅងងឹតមួយនេះបានណា យើងទុកចិត្ដលើនាងហើយ "
លោកចនមានទំនុកចិត្ដលើនាងណាស់ គាត់គិតថាមានតែនាងទេដែលអាច
អូសទាញនាយក្រាស់ចេញពីស្រមោលអតីតកាលនោះបាន
" ចាខ្ញុំនិងព្យាយាម "
" នាងសម្រាកចុះ យើងលែងរំខានហើយ " លោមចននាំភរិយាទៅបន្ទប់
សម្រាកបាត់ នាងឈរមាត់បង្អួចសម្លឹងកាយក្រាស់កំពុងសម្រាកក្រោមដើម
ឈើមានសត្វទាំងពីរនៅក្បែរ
" លោកជួបប្រទះច្រើនណាស់ វាមិនចម្លែកទេដែលលោកស្អប់មនុស្សស្រី
នោះ ជុងហ្គុក " សូវ៉ាលីដឹងថាខ្លួនមិនអាចជួយនាយទាំងស្រុងយ៉ាងណាក្ដី
នាងមិនអាចបោះបង់ក្ដីសង្ឈឹមតិចតួចស្ដួចស្ដើងហ្នឹងបានទេ ៕
នាងតូចក៏ប្រញាប់ចុះទៅខាងក្រោមយ៉ាងលឿនសម្ដៅទៅរកនាយក្រាស់
ធ្វើឲ្យមនុស្សម្នាកំពុងរត់រញ៉ែរញ៉ៃនោះបាញ់កែវភ្នែកសម្លឹងមើលតាម
" តើនាងជាអ្នកណា ម៉េចក៏ក្លាហានម្ល៉េះ "
" មែនហើយៗ នាងជាកូនចៅខាងណា ទើបហ៊ានតតាំងនិងអង្គម្ចាស់តូច
នោះ " អភិជនពីរនាក់ខ្សឹបខ្សាវគ្នារឿងមួយហ្នឹង វាចម្លែកដែលឃើញទិន្ន
ភាពចឹង អូ!! គាត់ចាំហើយនាងជាអ្នករត់ទៅឱបជុងហ្គុកនៅកណ្ដាលកម្ម
វិធី វាមិនប្លែកទេដែលនាងមិនខ្លាចនោះ
" យើងចាំហើយ នាងជាមនុស្សស្រីម្នាក់រត់ឱបម្ចាស់តូចនោះ "
" មែនហើយជានាង "
សូវ៉ាលីមិនខ្វាយខ្វល់និងមជ្ឈដ្ឋានខាងក្រៅឡើយ នាទីនេះនាងសម្ដៅទៅ
ជុងហ្គុកប៉ុណ្ណោះ ៖
" ជុង " នាងតូចរត់មកឈរចំពោះមុខនាយក្រាស់ ទាំងដង្ហក់ ឯខ្លាតោនោះ
មិនក្រហឹមឬគម្រាមនាងឡើយ ហេតុអ្វី?? វាដោយសារខ្លួនរបស់នាងតូច
នៅជាប់ក្លិនកាយរបស់ជុងហ្គុកឡើយសត្វទាំង២នេះហិតដឹងថាមិនធ្វើអ្វីលើ
នាងនោះទេ ៕
" ដើរធម្មតា នាងមិនចេះទេឬ " ជុងហ្គុកបង្ខំបើកភ្នែកមកទាំងមុខក្រញ៉ូវ
" ខិខិ រត់ចឹងហើយវាជួយការសម្រក់គីឡូណា " សូវ៉ាលីស្រដីបណ្ដើររួម
និងទឹកមុខក្រមិចក្រមើមរបស់ខ្លួនលាយឡំនិងពាក្យកំប្លែងមួយចំនួន
" ស្អីរបស់នាង " ជុងហ្គុកសម្លក់មុខនាង ប្រាប់ឲ្យល្អមិនស្ដាប់ថែមចេះលេប
ខៃសម្ដីគេមកពីណា យ៉ាងម៉េចគេស្លូតពេកបានចិត្ដឬ
" និយាយលេងសើចបន្ដិចបន្ដួចសោះ មុខក្រញ៉ូវខ្លាំងម្ល៉េះជុង " សូវ៉ាលីក៏
ចូលមកក្បែរនាយ ដោយអង្គុយលើស្មៅ ផ្ដួលក្បាលទៅនិងស្មារបស់គេ
" នែ!! ឆាប់ដកក្បាលចេញភ្លាម " ជុងហ្គុកស្រែកទាំងច្រឡោត នាងមាន
សិទ្ធិស្អីមកដេកផ្ដួលលើស្មាគេចឹងនោះ??
" ផ្អែកបន្ដិចស្រែកអីហ្នឹង " សូវ៉ាលីផ្គើនថែម
" នាង ចង់ត្រូវមែនទេ "
" ហ៊ើយ កុំឡូឡាមើលមនុស្សងងុយគេងណា " សូវ៉ាលីបិទភ្នែកគេងនាង
ល្វើយមែន នាងចង់សម្រាកឲ្យបានច្រើន ជុងហ្គុកឃើញចឹងក៏ស្ងាត់មាត់
" ស្រវាំងភ្នែកទេនេះ " ណាមជូនឈរសម្លឹងមើលពីចម្ងាយទាំងហួសចិត្ដ
នាយញីភ្នែកម្ដងជាពីរដង កុំឲ្យថាច្រឡំ នេះពិតជានាងអាចនៅក្បែរគេបាន
" ព្រះជួយ មនុស្សកំពុងភិតភ័យស្ទើរស្លាប់ មកមានអារម្មណ៍ផ្អែមល្ហែមបាន
ទៀត សូមសរសើរមែនតើ " ណាមជូនអស់អីនិងវាចា ក្រៅពីហួសចិត្ដមិន
គួរណាលេងបំភ័យគ្នាចឹងទេ ជាពិសេសខ្លាតោ ប្រលែងចេញមកដឹងថាវា
ហានីភ័យខ្ពស់ប៉ុណ្ណាទេ ៕
" នាងគិតថាហ្នឹងទៅវិញពេលណា " ជុងហ្គុកចោទសួរនាងព្រោះគេយក
នាងចេញពីផ្ទះ២ថ្ងៃហើយ
" ចង់ផ្ទះឥឡូវ លោកព្រមទេ " សូវ៉ាលីលឺសំនួរនិងហើយ មិនចាំយូរឆ្លើយ
តបយ៉ាងលឿន
" នាងនឹកផ្ទះខ្លាំងឬ " ជុងហ្គុកលឺចឹងក៏រៀងស្ងាត់បន្ដិច គេបន្លឺចេញមកសារថ្មី
" ប្រាកដជានឹកហើយ លោកដឹងទេខ្ញុំមិនដែលបែកផ្ទះយូរចឹងទេ វាអស់ធំ
មួយថ្ងៃប៉ុណ្ណោះ តែលើកហ្នឹងចូល២ថ្ងៃចឹង នឹកខ្នើយនឹកពូកគេងដល់ហើយ "
សូវ៉ាលីរៀបរាប់ទាំងញញឹមញញែមសប្បាយចិត្ដពេលនឹកឃើញដល់បន្ទប់ខ្លួន
" នាងចម្លែកមែន មិនដូចមនុស្សស្រីអស់នោះសោះ " ជុងហ្គុករិះគិតយូរៗ
ទៅគេក៏យល់ច្បាស់ថានាងមិនមែនប្រភេទមនុស្សស្រីដែលខ្លួនជួបប្រទះ
" ខ្ញុំជាខ្ញុំណា ជុងហ្គុក លោកមិនគួរយកខ្ញុំប្រៀបធៀបនិងស្រីផ្សេងទេ "
សូវ៉ាលីស្ទុះចេញភ្លាមៗហើយស្រែកញ៉ែតៗដាក់នាយក្រាស់ មនុស្សណា
មិនអាចប្រៀបធៀបគ្នាបានទេ ហើយវាជាអាវុធសែនស្រួចចាក់ទម្លុះចិត្ដ
មនុស្សដូចគ្នា
" ពិតឬ " ជុងហ្គុកញញឹមខ្សោយៗក្រោកឈរ នាយមានរឿងត្រូវធ្វើច្រើន
" ពួកឯងល្មមចូលទ្រុងហើយ " ជុងហ្គុកបែរខ្លួនមកប្រាប់សត្វចិញ្ចឹម មិនគួរ
ដើរតាមគេគ្រប់ជំហានចឹងទេ សត្វទាំងពីរស្ដាប់សម្ដីនាយហើយក៏ចូលទ្រុង
របស់ពួកគេវិញ ទ្រុងដែកនេះមានការច្នៃម៉ូតមិនចាញ់ផ្ទះប៉ុន្មានទេ
" ពេលក្រោយយើងនិងមកលេងពួកឯងទៀត " មុនហ្នឹងចាកចេញជុងហ្គុក
អង្អែលក្បាលសត្វទាំងពីរពោរពេញដោយក្ដីស្រឡាញ់ ពួកគេជាមិត្ដនិង
នាយ វាកន្លងមកយូរហើយការធំធាត់ក៏ជាមួយគ្នា ៕
" លោកទៅណា ជុងហ្គុក " នាងតូចចាប់ជ្រាយរ៉ូបរត់ទៅតាមនាយ
" ជូននាងទៅផ្ទះ "
" លោកដើរយឺតៗបានទេ " ដឹងថានាងពិបាកដើរប៉ុណ្ណា មុននិងរហ័សតែ
សោកសៅសម្ដៅមកគេទើបភ្លេចរឿងរ៉ូបមួយនេះ នៅស្បែកជើងកែងទៀត
ឈឺជើងស្ទើរស្លាប់
" ជូននាងទៅផ្ទះ "
" នេះលោកនិយាយពិតមែនឬ " នាងសប្បាយចិត្ដណាស់នាងស្មានតែជាប់
យូរទើបគេដោះលែងទេ តើនរណាទៅដឹងថាគេចិត្ដល្អព្រមដូច្នេះ
" អឹម "
ផ្ទះរបស់សូវ៉ាលី
" ដល់ហើយ " ជុងហ្គុកដាស់នាងឲ្យភ្ញាក់ តាំងពីឡើងឡានមកនាងគេង
រហូតមកដល់ផ្ទះ
" អរគុណណាជុង " នាងតូចប្រញាប់ចេញពីឡានទាន់ជុងហ្គុកចិត្ដល្អ
" អឹម ចេញឡានស៊ីនូ " ជុងហ្គុកប្រាប់នាយជំនិតឲ្យចេញឡាន គេមាន
រឿងច្រើនទៀតត្រូវធ្វើ
" បាទ ម្ចាស់តូចចង់ទៅណាបន្ដទាន "
" ក្លិប " កុំច្រឡំថានាយទៅរកស្រីញីអីនោះ គឺទេហើយ គេគ្រាន់ទៅពិនិត្យ
មើលការងារប៉ុណ្ណោះ ថាដំណើរការដល់ណាហើយ ។
" បាទម្ចាស់តូច "
នាងតូចសម្លឹងឡានជុងហ្គុកចេញទៅផុត ក៏ដើរចូលទៅគោះទ្វាផ្ទះ សព្វថ្ងៃ
នាងរស់នៅជាមួយដាអ៊ូ ជាមិត្ដរួមការងារជាមួយគ្នា ដោយសារមិនចង់
ចំណាយទៅលើការជួលផ្ទះច្រើននាងក៏មករស់នៅរួមគ្នា ៕
" វ៉ាលី ឯងទើបមកពីណាហ្អា " ដឹងទេបាត់នាង២ថ្ងៃហ្នឹង ខ្លួនបារម្ភប៉ុណ្ណា
" កុំទាន់សួរណា សុំសម្រាកតិចសិន ដាអ៊ូ " សូវ៉ាលីឱនដោះស្បែកជើង
កែងបណ្ដើរប្រាប់មិត្ដខ្លួនបណ្ដើរ កុំទាន់សួរនាំខ្លួននៅពេលនេះ នាងហត់
ចង់សម្រាកច្រើនជាង
" ក៏បាន សម្រាកទៅ " ដាអ៊ូមិនដេញដោលអ្វីច្រើនទេ បើកផ្លូវឲ្យមិត្ដចូល
ខាងក្នុងផ្ទះ ៕

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now