ភាគ១១៖ទីបំផុតយើងរកពួកឯងឃើញហើយ

518 19 1
                                    

ព្រឹកថ្មី
រាងកាយពីររូបបានគេងឱបគ្នាស្និតរមួតនៅលើគ្រែ ដោយពួកគេគ្មានសូប្បី
តែសម្លៀកបំពាក់បិទបាំងរាងកាយ ព្រះអាទិត្យរះចាំងចូលតាមបង្អួចជះចូល
ក្នុងបន្ទប់
" អឹម " រាងកាយមាំបានក្រហឹមឡើងមកនាយញីភ្នែកដោយដៃលើបាំង
ពន្លឺព្រះអាទិត្យ
" ភ្លឺហើយ វាពិតជាលឿនណាស់ " ជុងហ្គុកសម្រាកមិនបានពេញភ្នែកទេ
កាលពីយប់មិញនាយរវល់ប្រយុទ្ធក្នុងសង្រ្គាមក្ដៅរោលរាលគ្មានពេលសម្រាករហូតដល់ជិតភ្លឺ ឥឡូវវាទើបម៉ោង៨សោះ ពន្លឺចែងចាំងសាហាវ
" ហ៊ឹម " នាយបិទភ្នែកសម្រាកបន្ដ ប្រមូលយកថាមពលមកវិញ
ម៉ោង១១ថ្ងៃត្រង់
ជុងហ្គុកក្រោកពីដំណេកមុននាងតូច ដោយនាយដើរទៅសម្អាតកាយរួច
ផ្លាស់ប្ដូរសម្លៀកបំពាក់ នាយអង្គុយលើសាឡុងសម្លឹងឯកសារជាប់ រំពេច
នោះរាងស្ដើងក៏ភ្ញាក់មកដោយនាងក្រោកអង្គុយដោយភួយបិទរាងកាយ
អាក្រាតខ្លួន
" ងើបហើយ នាងគួរសម្អាតខ្លួនសិនទៅចាំញុំាបាយពេលក្រោយណា "
ជុងហ្គុកដេញឲ្យសូវ៉ាលីទៅងូតទឹកចេញ ជំរះក្លិនមិនល្អជាប់ខ្លួនចោល
" អឹម " សូវ៉ាលីងក់ក្បាលដោយនាងក្រោកចេញរួមទាំងភួយក្នុងដៃ
ជុងហ្គុកអង្គុយលើសាឡុងរង់ចាំនាងតូចចេញមក នាយទាញទូរស័ព្ទតេ
ទៅស៊ីនូ
" អាឡូ ម្ចាស់តូច "
" ឯងជួយទិញសម្លៀកបំពាក់ឲ្យសូវ៉ាលីផង " នាងតូចគ្មានអ្វីស្លៀកទេចឹង
គេបញ្ជាឲ្យស៊ីនូចេញទៅទិញឲ្យ
" បាទទាន " ស៊ីនូក៏ចេញទៅទិញខោអាវមួយចំនួន រួមទាំងគ្រឿងក្នុងរបស់
មនុស្សស្រី កុំយល់ច្រឡំណា នាយមិនបានរើសទេគឺពឹងបុគ្គលិកឲ្យរើស
ជំនួស ។
ស៊ីនូត្រឡប់មកវិញកាន់ថង់ជាច្រើន នាយហុចឲ្យអ្នកបម្រើជួយកាន់ខ្លះរួច
យកទៅឲ្យនាយក្រាស់ នាយទុកគ្រប់យ៉ាងនៅមុខបន្ទប់ហើយនាំគ្នាចេញ
ទៅវិញ មុននិងចេញ ស៊ីនូផ្ញើសារប្រាប់ជុងហ្គុកផងដែរ នាយក្រាស់ចេញ
ទៅយកមកទុកលើពូក
ក្រាក សម្លេងបើកទ្វាបន្លឺឡើងមក ជុងហ្គុកងាកមើលយ៉ាងលឿនដោយ
រាងស្ដើងមានត្រឹមកន្សែងរុំខ្លួនប៉ុណ្ណោះ ឯកញ្ចឹងក និងស្មាពោរពេញដោយ
ស្នាមបន្សល់ទុក វាបញ្ជាក់ច្បាស់ៗថានាយជាម្ចាស់លើរាងកាយនេះ ។
" ឆាប់ផ្លាស់វាទៅ ញុំាបាយថ្ងៃត្រង់ហើយយើងនាំនាងទៅលេងនៅសួន
កំសាន្ដ " ជុងហ្គុកចង្អុលថង់សម្លៀកបំពាក់ទាំងនោះ និងស្រដីច្បាស់ៗឲ្យ
នាងដឹងលឺ គេចង់មានពេលវេលាដើររំហែលកាយខ្លះ
" ហេតុអ្វីសុខៗលោកចង់ទៅចង់លេងទីនោះ " រាងស្ដើងដើរមកក្បែរគ្រែ
ដៃនិងភ្នែករើសមើលខោអាវ បបូរមាត់កម្រើកសួរនាយក្រាស់
" លំហែកាយខ្លះ ក្រែងអារម្មណ៍ល្អ "
" លោកស្រ្ដេសនិងការងារពេកមែន ជុង " សូវ៉ាលីលឺចឹងនាងអាចទាយដឹង
បាត់ហើយ មនុស្សគេនិងឬសុខៗបបួលខ្លួនចេញក្រៅនោះ
" អាចថាចឹងក៏បាន នាងឆាប់ប្ដូរទៅ " ជុងហ្គុកមិនបធិសេធទេវាប្រាកដ
ណាស់នាយស្មុកគិតអ្វីមិនចេញ ដើរលេងខាងក្រៅអាចបន្ធូរភាពធុញថប់
បានខ្លះ ។
សូវ៉ាលីផ្លាស់ខោអាវរួច នាងជ្រើសរើសយកអាវកក្អម រឹតពាក់កណ្ដាលវា
បញ្ចេញសាច់ពោះ ឯខោនាងយកកាប៊យធំជើងវែងមកស្លៀក
" តោះឆាប់ទៅ " ពោះរបស់នាងរមួតហើយនាងចង់ញុំាឥឡូវនេះ នាង
ទៅអូសដៃជុងហ្គុកចុះទៅជាន់ក្រោម នាងតូចចូលតុមុននាយទៀត អ្នក
បម្រើលើកអាហារបួនមុខនិងដួសបាយដាក់ចានពួកគេ ។
ពួកគេបរិភោគអាហារមួយពេលនេះយ៉ាងស្ងៀមស្ងាត់រហូតរួច ជុងហ្គុកឲ្យ
អ្នកបម្រើលើស៊ុបមួយចានមក
" ឆាប់ញុំាទៅ សម្លឹងដល់ណា " ជុងហ្គុកឃើញនាងតូចសម្លឹងចានស៊ុបពេក
ក៏តឿនឲ្យនាងរហ័សញុំាវា
" អរ!! ចា " រាងស្ដើងកាន់ស្លាបព្រាមកដួសញុំាយ៉ាងឆ្ងាញ់មាត់
ជុងហ្គុកសម្លឹងមើលទាំងលួចញញឹមមិនបញ្ចេញឲ្យអ្នកដទៃឃើញស្នាម
ញញឹមរបស់គេទេ ។
រួចពីការបរិភោគអាហារហើយជុងហ្គុកនាំនាងចេញទៅខាងក្រៅតាមការ
សន្យាអ្វីដែលសំខាន់ ស៊ីនូក៏ចូលរួមដំណើរនេះដែរ ឡានចេះតែរំកិលទៅ
ដល់សួនកំសាន្ដ នាយទាញមាស់និងមួកមកពាក់
" បិទបាំងធ្វើអីជុងហ្គុក " កាលឃើញចឹងនាងទើសភ្នែកម៉ង់ក្រែងចេញក្រៅ
មកស្រូបខ្យល់អាកាសបំបាត់ស្រ្ដេសមិនចឹង ម៉េចក៏បិទមុខមាត់សម្បើសម្ល៉េះ
" យើងមានហេតុផល ឆាប់ចុះទៅ " ជុងហ្គុកមិនព្រមបកស្រាយឲ្យនាងដឹងទេកាលបញ្ចេញមុខមាត់ឲ្យអ្នកខាងក្រៅឃើញវាជារឿងគ្រោះថ្នាក់បំផុត
" គោលដៅចាប់ផ្ដើមបង្ហាញមុខហើយ " បុរសឈុតខ្មៅពួននៅពីក្រោយ
ដើមឈើនិយាយប្រាប់គ្នីគ្នារបស់ពួកគេ។
" ល្អតាមដានគេឲ្យជាប់ " សម្លេងម្ខាងទៀតស្រែកបញ្ជា ទេវតាមានភ្នែក
ថ្ងៃនិងពិតជាសំណាងរបស់ខ្លួនដែលប្រទះឃើញចំណីលើគោកចឹង។
រាងក្រាស់មិនបានដឹងឡើយថាមានអ្នកតាមដានខ្លួនឡើយ នាយចេញ
ខាងក្រៅដោយមានរបស់បិទបាំងអត្ដសញ្ញាខ្លួន សូវ៉ាលីដើរទទឹមនិងជុងហ្គុក
ក្នុងចិត្ដនាងរីករាយដែលបានចេញក្រៅដូច្នេះ
" ជុង តើលោកអាចកំដរខ្ញុំដើរជុំវិញនិងដែរទេ? "
" វាប្រាកដជាមិនអីទេ គ្រាន់ប៉ុណ្នឹងនោះ " ជុងហ្គុកមិនប្រកែកនិងនាងទេ
ពួកគេបណ្ដើរគ្នាលេងនេះលេងនោះយ៉ាងសប្បាយរីករាយ ស្រាប់តែ
រំពេចនោះ
ផាំង សម្លេងកាំភ្លើងបានលាន់លឺកោះរំពងក្នុងសួនកំសាន្ដបង្កជាចលាចលមួយ មនុស្សម្នារត់ចែកជើងគ្នា វាជាការបាញ់បំភ័យមនុស្សប៉ុណ្ណោះ
" សូវ៉ាលីកាន់ដៃយើងឲ្យជាប់ " សម្លេងអម្បាញ់មិញធ្វើឲ្យពួកគេបែកគ្នានិងស៊ីនូអង្គរក្ស ជុងហ្គុកអូសទាញនាងមកកន្លែងដែលសុវត្ថិភាព នាយគិតមិនខុសគឺតម្រង់មករកខ្លួន?
" ចង្រៃយ៍!! ម៉េចក៏ជាចឹង " ជុងហ្គុករអ៊ូរង៉ូវៗម្នាក់ឯងមិនគួរណានាយប្រហែសចឹងទេ យ៉ាងណាគួរសង្កេតឲ្យច្បាស់សិន
" ហ៊ឹក ហ៊ឹក ធ្វើយ៉ាងម៉េចទៅជុង " សូវ៉ាលីតាំងពីដើមមកនាងមិនដែលស្ថិតក្នុងស្ថានភាពបែបនិងទេ នាងខ្លាច
" មិនអីទេ " ជុងហ្គុកអង្អែលក្បាលនេះដោយក្ដីលួងលោម
" ទីបំផុតយើងរកពួកឯងឃើញហើយ ហាសហា " បុរសឈុតខ្មៅ
តម្រង់កាំភ្លើងមកកាន់ពួកគេទាំងពីរ រួចបាញ់វាចេញទៅដោយល្បឿននៃគ្រាប់កាំភ្លើងលឿនមែនទែន
" ជុងហ្គុកប្រយ័ត្ន " នាងតូចក្រឡេកឃើញឃាតករកំពុងតម្រង់កាំភ្លើងមក
រកនាយក្រាស់ សូវ៉ាលីទាញនាយក្រាស់ក្រាបចុះបាំងនិងដុំថ្មមួយកន្លែង
ផាំង សម្លេងគ្រាប់កាំភ្លើងបាញ់រះរហូតដល់ស្ងាត់ សូវ៉ាលីនិងជុងហ្គុកសម្ងំ
ពេលស្ងាត់ចឹងក៏រហ័សចេញទៅរកកន្លែងសុវត្ថិភាព
" ម្ចាស់តូច " ស៊ីនូប្រឹងស្វែងរកពួកគេយ៉ាងយូរទើបឃើញ នេះសំណាងធំ
ហើយដែលម្ចាស់តូចរបស់ខ្លួនគ្មានគ្រោះថ្នាក់
" ឆាប់ចេញពីទីនេះឲ្យលឿន " ជុងហ្គុកស្រែកដោយក្រសោបកាយតូច
ស្រឡឹងទៅជាមួយ ពួកគេបានឡើងឡានដោយសុវត្ថិភាព យ៉ាងណារឿង
ប្រតិការនេះ នាយនិងវែកញែករកមុខអ្នកពីក្រោយខ្នងជាពុំខាន ។
" ឯងកុំភ្លេចស៊ើបថាតើនរណាហ៊ានប៉ះពាល់យើងនៅសាធារណះ " ទឹកមុខ
នាយក្រហមអស់ដោយសារនាយទប់កំហឹងយូរហើយ ដឹងទេវាមិនមែនធ្វើ
ឲ្យគេភ័យទេ តែវាអាចធ្វើឲ្យអ្នកបង្កស្លាប់បានប្រសិននាយរកឃើញមុខ ។
" បាទម្ចាស់តូច "
" នាងគួរនៅជាមួយយើង មួយរយះធំសិនហើយ " ជុងហ្គុកងាកមុខមកប្រាប់
សូវ៉ាលី ជនបង្កបានឃើញមុខនាងតូចហើយចឹងបណ្ដោយឲ្យនាងរស់នៅក្រៅតែម្នាក់ឯង វាហានីភ័យជីវិត ។
" ប៉ុន្ដែ .. . " សូវ៉ាលីរកប្រកែក ឲ្យនាងនៅជាមួយវាមិនអាចទៅរួចទេ
" កុំប្រកែកឲ្យសោះ វាជាជីវិតនាង យើងបណ្ដោយឲ្យនាងស្លាប់បានយ៉ាង
ម៉េច សូវ៉ាលី " ជុងហ្គុកស្រែកគំហកខ្លាំងៗ ដឹងទេថាជីវិតមិនមែនជារបស់
របបលក់ក្នុងទីផ្សារទេ ស្លាប់ហើយម៉េចអាចរស់បានវិញ កុំឆោតពេក
" យ៉ាងណាក៏ ... "
" តវ៉ាគ្មានប្រសិទ្ធិភាព " ជុងហ្គុកកាត់សម្ដីនាង គ្មានថ្ងៃឲ្យនាងស្លាប់ងាយៗ
ទេ ដរាបណានាយមានជីវិតនាយនិងការពារនាង
" ឆើស " សូវ៉ាលីសម្លក់មុខខឹងក្នុងចិត្ដ ហាមនោះហាម ជីវិតនាង សិទ្ធិនាងតើ
" កុំមកងរង៉ក ស៊ីនូទៅវិមាន " ជុងហ្គុកសម្រេចចិត្ដច្បាស់ហើយនាយនាំ
នាងតូចចូលក្នុងគ្រួសាររបស់គេ ថ្វីត្បិតនាងមិនមានឋានះច្បាស់លាស់យ៉ាង
ណានាយសុំត្រឹមការពារជីវិតពីឃាតករអស់នោះទៅបានហើយ ។
នាយក្រាស់មិនខ្លាចនិងការប្រឈមមុខនិងគ្រួសារគេទេ ដោយសារការ
ពារនាងចេញពីគ្រោះថ្នាក់ប៉ុណ្ណោះ ឡានពួកគេក៏មកដល់វិមាន ។
លោកចននិងប្រពន្ធគ្រាន់លឺសម្លេងឡានភ្លាមចេញមកខាងមុខដើម្បីមក
មើលថានរណាគេ !!
" គឺប្រុសជុង " លោកស្រីចនលាន់មាត់ទាំងភ្ញាក់ផ្អើល ស្ទើរមិនជឿនិងភ្នែក
ថាជុងហ្គុកលែងខឹងស្អប់ដោយត្រឡប់មកផ្ទះវិញដូច្នេះ
" ពិតជាគេមែន បងស្មានថាគេខឹងនិងពួកយើងហើយតើ " លោកចនញញឹម
បន្ដិចកាលឃើញវត្ដមានរបស់នាយក្រាស់ ដំបូងស្មានថាជុងហ្គុកខឹងរហូត
លែនមកជាន់វិមាននិងហើយតើ វាក៏ជាកំហុសគាត់ដែលកាលដែលបង្ខំគេ
ឲ្យមកសូមទោសចឹងនោះ ។
" អូនក៏គិតចឹងដែរ " នាងឃើញកូនប្រុសមកចឹងធូរស្បើយក្នុងចិត្ដ ដឹងទេ
ពេលកម្មវិធីនោះប្រារព្ធឡើងដោយគ្មានវត្ដមាននាយនោះ ដឹងថាអារម្មណ៍
របស់គាត់តានតឹនប៉ុណ្ណា
" ម្ចាស់ប៉ា ម្ចាស់ម៉ាក់ " ជុងហ្គុកឃើញអ្នកមានគុណទាំងពីរឈរចាំចឹងនាយ
ឱនលំទោនដោយក្ដីគោរព
" ថ្វាយបង្គំ ព្រះរាជា និងម្ចាស់ក្សត្រី " សូវ៉ាលីក៏លំទោនកាយឱនគោរព
ប៉ាម៉ាក់ជុងហ្គុក ធ្វើឲ្យគាត់ភាំងសារថ្មី
" នេះគឺជានាង " លោកស្រីចន បានចងចាំនៅហេតុការណ៍ពីយប់នោះ
នាងតូចដែលរត់ទៅឱបក្រសោបកាយកូនប្រុសរបស់ខ្លួននៅកណ្ដាលកម្ម
វិធីនោះ តើមូលហេតុអ្វីនាងមកទីនេះ??
" ម្ចាស់ម៉ាក់ចាំនាងរឺ?? " ជុងហ្គុកលោតសញ្ញាសួរពេញខួរក្បាលតើម្ចាស់
ម៉ាក់ចងចាំអ្វីម្ល៉េះ កាលនោះគេខឹងពេកភ្លេចអស់ចំពោះរឿងអាម៉ាស់មួយនេះ
នាយមិនដែលបណ្ដោយរាងកាយស្រស់សង្ហាមួយនេះឲ្យមនុស្សស្រីណា
មកឱបរឹតបានងាយៗទេ ។
" ហេតុអ្វីយើងមិនចាំ នាងពិតប្រាកដណាស់ " គាត់ស្រដីដោយម៉ឺងមាំថា
នារីចំពោះមុខគឺដូចនិងនារីម្នាក់យប់នោះ
" ឆាប់ចូលក្នុងទៅ " លោកចនកាត់សម្ដីដោយរហ័សនាំគ្នាចូលខាងក្នុងគាត់
មានរឿងចង់សួរជុងហ្គុកច្រើន ជាពិសេសគឺសភាពរបស់ពួកគេប្រឡាក់ដី
ហាក់មានរឿងអាក្រក់កើតឡើងមុននិងចឹង ។
" បាទ ម៉ោះឆាប់ទៅ " ជុងហ្គុកកាន់ដៃសូវ៉ាលីបណ្ដើរចូលទៅខាងក្នុងផ្ទះ
" ចា " សូវ៉ាលីសម្លឹងដៃដែលជុងហ្គុកកាន់យ៉ាងណែលនោះទាំងក្ដីសុខក្នុង
ចិត្ដនាងមិនរំពឹងអ្វីច្រើន ក្រៅពីក្ដីស្រឡាញ់ សូប្បីត្រឹមតែគេផ្ដល់ការយក
ចិត្ដទុក្ខដាក់ឬខ្វាយខ្វល់នាងក៏អស់ចិត្ដដែរ សូមកុំប្រងើយដាក់នាង ។
    បន្ទប់ទទួលភ្ញៀវ
ជុងហ្គុកអង្គុយក្បែរនាងតូច ដោយក្រោមក្រសែភ្នែកការសម្លឹងត្រួតពិនិត្យ
របស់ពួកគាត់
" អាហែម!! នាងត្រូវអ្វីនិងបុត្រដែលប្រុសជុង " លោកចនហារមាត់បញ្ចេញ
សូរសម្លេងមុនគេដោយចោទសួរពីទំនាក់ទំនងរបស់ពួកគេ
" ពួកយើងជាមិត្ដគ្នាប៉ុណ្ណោះ " ក្ដុក លឺសូរតែឌឹបអួលណែលប្រអប់ទ្រូងគឺ
ជាមិត្ដអ៊ីចឹងឬ អស្ចារ្យណាស់ មិត្ដឯណាដែកបំពានរាងកាយគ្នា មិត្ដឯណា
បាត់មុខគ្នាមិនបាន ហើយមិត្ដម៉ូតអ្វីដែរ??
វាឈឺចាប់ដែលលួចស្រឡាញ់គេម្ខាងឯងដូច្នេះ ??
" តើវាពិតទេជាមិត្ដ " គាត់សួរពួកគេបញ្ជាក់ តើពិតប្រាកដអត់
" បាទ/ចា "
ជុងហ្គុកនិងសូវ៉ាលីឆ្លើយប្រាប់ដំណើរគ្នាៗ ឡើងលោកស្រីចនភាំង យីម៉េចក៏
មិនដូចអ្វីដែលគាត់គិតចឹង ហ៊ឹម ណ្ហើយតាមដំណើរ ប្រសិនពួកគេជាគូរនិង
គ្នា ប្រាកដជាទំនាងក់ទំនងលើសពីមិត្ដមិនខាន គាត់ជឿជាក់ចឹង
" មិត្ដ !! ហ៊ឹម ជឿប្រុសជុងម្ដងចុះ ឆាប់នាំនាងទៅសម្អាតកាយទៅ " លោក
ស្រីចនងក់ក្បាលបន្ដិចកាលលឺសម្ដីពួកគេហើយប្រញាប់ដេញឲ្យពួកគេទៅ
សម្រាក ។
" អេហ្សា ឆាប់នាំផ្លូវនាងទីបន្ទប់ទៅ "
" ព្រះពរ ម្ចាស់ក្សត្រី " អេហ្សាឱនលំទោនរួចនាងគោរពសូវ៉ាលីបន្ដិចនាំផ្លូវ
ទៅរកបន្ទប់ដែលនាងត្រូវសម្រាក ចំណែកជុងហ្គុកនាយស្ថិតនៅជាន់ខាង
លើដែលត្រូវជាជាន់នៃសាច់ញាតិរាជវង្សស្នាក់នៅ ខាងក្រោមសម្រាប់
ទទួលភ្ញៀវ
លោកចនមិនទាន់ជំនះមន្ទិលសង្ស័យអស់ក៏ឡើងទៅតាមកូនប្រុសសួរនាំ
ឲ្យដឹងរឿងសិន មុននិងកើតហេតុអ្វីឲ្យប្រាកដ ហើយម៉េចសុខៗនាយនាំ
មនុស្សស្រីប្លែកមុខចូលផ្ទះចឹង ។
តុកតុក សម្លេងគោះទ្វាបន្លឺឡើងមកដាស់ឲ្យអ្នកនៅខាងក្នុងរហ័សចេញមក
ខាងក្រៅនៃបន្ទប់ ជាន់នេះគ្មានអ្នកណាហ៊ានឡើងមកផ្ដេសផ្ដាសទេក្រៅពី
គ្រួសាររបស់នាយប៉ុណ្ណោះ ។
" ជុងហ្គុក  " ឃើញនាយក្នុងស្ងាត់ចឹង លោកចនឱនហៅឈ្មោះគេសារថ្មី
" ព្រះពរបិតា " ជុងហ្គុកភ្ញាក់ក្រញ៉ែតខ្លួន កាលលឺសម្លេងមាំយ៉ាងត្រជាក់
របស់បិតាខ្លួនចឹង
" ម៉េចក៏ភ្លឹកៗចឹង មានរឿងអ្វីត្រូវគិតមែនទេ ប្រុសជុង " លោកចនសង្កេត
មើលតាមរយះទឹកមុខរបស់នាយហាក់គ្មានប្រលឹងប្រល័យសោះ ខួរក្បាល
កំពុងរិះគិតរឿងអ្វី??
" គ្មានទេ បិតា " ជុងហ្គុកប្រញាប់ប្រកែកយ៉ាងញ័របបូរមាត់
" អូ!! " លោកចនឃើញភាពឆ្លេឆ្លារបស់នាយក្រាស់ចឹងញញឹមចុងមាត់
គ្រាន់សួរប៉ុណ្នឹងនាយប្រកែកហាក់បង្ហាញ់ច្បាស់ៗនៃគោលគំនិតរបស់គេ
បាត់ហើយ ។
" បិតាអាចចូលទៅខាងក្នុងបានរឺនៅ ជុងហ្គុក "
" ព្រះពរ " ជុងហ្គុកជៀសខ្លួនឲ្យលោកចនដើរចូលទៅខាងក្នុងនៃបន្ទប់របស់
នាយ ជុងហ្គុកដើរតាមពីក្រោយ
" ប្រុសជុង រឿងកើតមុននិង វាជាអ្វីឲ្យប្រាកដ " លោកចនម៉េចនិងអាច
បណ្ដោយឲ្យរឿងហេតុនោះកើតឡើងលើកទីពីរបានយ៉ាងម៉េច វាគ្មានថ្ងៃទេ
" បិតាជ្រាបនៅការលួចបាញ់ប្រហារពីក្រោយដែរមែនទេ?? " ណ្ហើយនាយ
លាក់រឿងនិងមិនផុតពីក្រសែភ្នែកលោកចនទេ
" យើងដឹង ចុះយើងមិនដឹងនោះប្រុសជុងបម្រុងលាក់វាដល់ពេលណា "
" តាមពិតបុត្រមិនចង់ឲ្យបិតាមកពាក់ពន្ធ័វាទេ តែហ៊ើយ ប្រសិនបិតាជ្រុល
ជាដឹងរឿងនិងហើយ បុត្រគ្មានអ្វីត្រូវប្រកែកទេ " ជុងហ្គុកឈប់មាត់គេអាច
ទាយដឹងថាតើបិតាដឹងរឿងនិងទាន់រហ័សតាមរយះអ្នកណាហើយ គ្មានពី
ណាក្រៅពីស៊ីនូ នាយជំនិតគេទេ ។
" ឆាប់រាយការណ៍ឲ្យបិតាដឹងយ៉ាងលំអិតមក ប្រុសជុង "
" ព្រះពរ " ជុងហ្គុកគ្មានអ្វីស្ទាក់ស្ទើរទេ នាយប្រាប់ពីហេតុការណ៍នោះវា
មិនមែនជារឿងចៃដន្យទេ វាជាគម្រោងការរបស់ឃាតការហើយ ។
ក្រឡេកមើលនារីរាងកាយតូចច្រឡឹងម្នាក់កំពុងក្រសោបកាយឱបខ្លួនយំ
នាងមិនជឿសោះថាជុងហ្គុកតែងតែទុកនាងជាមិត្ដ នាងខំរំពឹងទុកប៉ុន្ដែគ្រប់
យ៉ាងវារលាយអស់ក្លាយជាផេះហើយ
" ហ៊ឹក ហ៊ឹក ត្រឹមជាមិត្ដអ៊ីចឹងឬ លោកអស្ចារ្យណាស់ ជុងហ្គុក " សូវ៉ាលីឱន
មុខទ្រហ៊ូរយំទាំងខ្សឹបខ្សៀវមិនហ៊ានស្រែកមួយទំហឹងបញ្ចេញភាពឈឺចាប់
របស់នាងទេ នាងយំខ្សឹបៗ នាងគិតថាដំបូងអាចជំនះឈ្នះចិត្ដនាយក្រាស់
បាន ប៉ុន្ដែនរណាស្មានដឹងថា ផែនទឹកកករបស់ជុងហ្គុកវាពិបាកបំបែកនោះ។
" ត្រឹមជាមិត្ដ ហ៊ឹក ហ៊ឹក "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now