ភាគ១៦៖នាងជាអ្នកណា!!

432 22 1
                                    

សាំងហ៊ុនបញ្ជាក់ឲ្យចៅហ្វាយខ្លួនដឹងច្បាស់ ព្រោះជុងហ្គុកបានធ្លាក់នោះលាន់សម្លេងលឺទើបបណ្ដាលឲ្យស៊ីនូប្រញាប់ចេញមកខាងក្រៅក្រសោប
កាយក្រាស់យកទៅមន្ទីរពេទ្យ ។
" ឆាប់រៀបចំឡានទៅ!! កុំភ្លេចឲ្យមនុស្សមកសម្អាតវាផង " ណាមជូនមិន
បានបង្ហាញអារម្មណ៍របស៊នាយទេ ដោយតាំងចិត្ដបញ្ជាកូនចៅជូតសម្អាត
ឈាមនោះឲ្យស្អាត រួចនាយឡើងទៅជាន់ខាងលើជំរាបម្ចាស់ប៉ាម្ចាស់ម៉ាក់
និងសូវ៉ាលីចំពោះរឿងហេតុដែលកើតឡើង ។
តុក តុក សម្លេងគោះទ្វាបន្ទប់របស់សូវ៉ាលីបន្លឺឡើងចំនួនបីដង ធ្វើឲ្យកាយតូច
កំពុងលង់លក់យ៉ាងស្កប់ស្កល់នោះភ្ញាក់មកទាំងម៊ីងមាំងនាងស្ទុះក្រោកចេញ
ពីគ្រែសម្ដៅខ្លោងទ្វា កាយតូចបើកទ្វាមក ក្រាក ដោយអ្វីដែលនាងបានឃើញគឺណាមជូន ។
" ម្ចាស់ធំមករកនាងខ្ញុំទាំងយប់មានការអ្វីដែលចា " សូវ៉ាលីឧទានសួរនាយតើ
មានបញ្ហាអ្វីមែនទេបានជាបន្ទាន់មកហៅនាងទាំងយប់ចឹង ។
" ជុងហ្គុកនៅមន្ទីរពេទ្យ យើងហៅឲ្យរៀបចំខ្លួនបន្ដិចទៀតទៅទាំងអស់គ្នា "
ណាមជូនបរិយាយមិនបានកោះក្បាយទេព្រោះនាយគ្មានពេលវេលាគ្រប់
គ្រងឡើយ ចឹងហើយនាយប្រញាប់ទៅគោះទ្វាបន្ទប់របស់លោកស្រីចននិងលោកចន ដោយប្រាប់ត្រួសៗពីហេតុការណ៍ដែលបានកើតឡើង ។
" ឆាប់មកសូវ៉ាលី " លោកស្រីចនចាប់ដៃនាងដើរទៅឡាន គាត់ដឹងថានាង
តូចរន្ធត់ចិត្ដពេលទទួលបានដំណឹងមួយហ្នឹង ។
ការធ្វើដំណើររបស់ពួកគេដោយឆ្ពោះទៅមន្ទីរពេទ្យ រាងស្ដើងក្រៀមក្រំនាងទើបជជែកគ្នាជាមួយជុងហ្គុកមុននិងសោះបែបជានាយមកជួបគ្រោះថ្នាក់ទៅវិញ នាងពិតជាខឹងខ្លួនឯងដែលខឹងង៉កងរនិងនាយមិនចឹងទេនាងអាចជួយគេចេញពីពីបញ្ហាហ្នឹងហើយ ។
" កុំបន្ទោសខ្លួនឯងណា សូវ៉ាលី!! " លោកស្រីចនអង្អែលដៃនាងឃើញស្ងៀមស្ងាត់ចឹងគាត់ទាយដឹងហើយព្រោះមនុស្សចុងក្រោយដែលនៅក្បែរនាយគឺនាងហ្នឹងហើយ ណាមួយវារឿងមើលមិនឃើញទេចឹងនាងមិនខុសឡើយ។
" អ្នកមីង ខ្ញុំមិនទៅចោលគាត់ម្ល៉េះគ្មានរឿងហេតុចឹងកើតមានទេ " រាងស្ដើងទម្លាក់ទឹកមុខ កែវភ្នែកក្រហាយរលើងរលោងបម្រុងនិងជ្រាបទឹកសំណើមចេញមកតាមរង្វង់ភ្នែកនាងហើយ ។
" មិនអីទេណាសូវ៉ាលី រឿងកើតឡើងហើយដូច្នេះកុំគិតច្រើនលឺទេក្មួយ " លោកស្រីចនលួងលោមនាងកុំឲ្យមានទុកកង្វល់ច្រើនពេក យ៉ាងណាគ្មានបានអ្វីត្រឡប់មកវិញទេសំខាន់ត្រូវដឹងពីស្ថានភាពរបស់នាយក្រាស់ប៉ុណ្ណោះ ។
ឡានរបស់ពួកគេបានមកដល់មន្ទីរពេទ្យ គ្រាន់ឃើញវត្ដមានរបស់ស្ដេចហើយនាំគ្នាអោនលំទោនមិនហ៊ានងើយមុខសម្លឹងទេ អ្វីដែលគេចម្លែកចិត្ដហេតុអ្វីមានមនុស្សស្រីម្នាក់មករួមដំណើរជាមួយទ្រង់ តើនាងជានរណា ??
" នាងជាអ្នកណា?? " សម្លេងខ្សឹបពីមាត់មួយទៅមាត់មួយចង់ដឹងពីឋានះរបស់នាង តើនាងជាអ្វីទៅ??
" តាមផ្លូវនេះក្រាបទូល " អង្គរក្សរបស់ជូងហ្គុកបានបង្ហាញផ្លូវប្រាប់ទ្រង់ដោយមកតាមផ្លូវនេះ ពួកគេដើរតាមពីក្រោយរហូតប្រទះភ្នែកឃើញស៊ីនូឈរចាំមុខបន្ទប់សង្រ្គោះបន្ទាន់ដោយសម្លៀកបំពាក់របស់នាយប្រឡាក់ទៅដោយឈាមស្រស់របស់ជុងហ្គុក ។
" ស្ថានភាពរបស់ជុងហ្គុកយ៉ាងម៉េចហើយ "​ លោកចនវាចាចោទសួរនាយជំនិត តើបានដឹងពីស្ថានភាពរបស់អ្នកខាងក្នុងទេដល់ណាហើយ រឿងមួយនេះធ្វើឲ្យទ្រូងរបស់លោកឈឺចាប់ប៉ុណ្ណាកូនប្រុសពៅធ្លាក់ពីកាំជណ្ដើរចឹងវាធ្វើឲ្យចិត្ដអ្នកជាប៉ាមិនស្ងប់ឡើយ ។
" គឺមិនទាន់ដឹងទេក្រាបទូល ខាងពេទ្យរុញម្ចាស់តូចចូលក្នុងបន្ទប់សង្រ្គោះកន្លះម៉ោងហើយមិនដឹងចេញខាងណាទេអង្គម្ចាស់ "
" ហ៊ឹម!!អង្គុយចាំគេសិនទៅអូន " លោកចនគ្រាយ៍ប្រពន្ធមកអង្គុយគាត់សង្កេតទឹកមុខភរិយាស្លេកស្លាំងប៉ុណ្ណាឯនាងតូចអង្គុយសម្ងំយំខ្សឹបខ្សៀវម្នាក់ឯង ។
" កុំយំច្រើនពេក សូវ៉ាលី ជុងហ្គុកដល់ដៃពេទ្យហើយគេប្រាកដមានសុវត្ថិភាពមិនខាន " ណាមជូនប្រាប់នាងតូចដែលអនាគតទៅមុខនាងប្រាកដជាប្អូនថ្លៃគេពុំខាន ហើយម្យ៉ាងជុងហ្គុកខ្វាយខ្វល់និងនាងណាស់ ទោះសម្ដីគេរៀងសោះកក្រោះបន្ដិចប៉ុន្ដែក្ដីស្រឡាញ់បញ្ចេញតាមរយះកាយវិការ ។
" ចាបងប្រុស " សូវ៉ាលីជូតទឹកភ្នែកចេញ នាងញញឹមស្ងួតដាក់ណាមជូន ។
ពេលវេលារំកិលទៅមុខជារឿយៗ នាយក្រាស់ត្រូវការគ្រូពេទ្យនាំគ្នាដេរមុខរបួសឲ្យនាយនិងលាងសម្អាតឈាមចេញដោយយកក្រណាត់មករុំក្បាលរបស់នាយ ឯកែងដៃនិងជង្គង់ជាំបន្ដិច ពួកគេសម្អាតរួចរាល់ហើយទើបបញ្ជូលនាយក្រាស់ចេញទៅខាងក្រៅបន្ទប់ សំណាងហើយដែលវាមិនប៉ះពាល់ទៅដល់ការចងចាំរបស់នាយ ។
" លោកគ្រូពេទ្យ តើគេយ៉ាងម៉េចហើយ "
" ទ្រង់លែងមានបញ្ហាហើយក្រាបទូល " គ្រូពេទ្យសប្បាយចិត្ដវាយូរឆ្នាំហើយដែលឃើញវត្ដមានរបស់លោកចននៅចំពោះមុខដូច្នេះ ហើយនិងព្យាបាលឲ្យបុត្ររបស់ទ្រង់ទៀត សំណាងជាន់សំណាងហើយ ។
"​ ល្អៗ " លោកចនលឺប៉ុណ្នឹងគាត់ធូរចិត្ដហើយ       គ្រូពេទ្យរុញគ្រែសម្រាករបស់នាយសម្ដៅទៅបន្ទប់សម្រាករបស់នាយ។
គ្រែរបស់ជុងហ្គុកបានបញ្ជូលទៅបន្ទប់ដោយមានសូវ៉ាលីជាអ្នកជូតសម្អាតកាយនាយកុំឲ្យស្អិត កាយវិការរបស់នាងបង្ហាញមកធ្វើឲ្យលោកស្រីចន ចង់បាននាងជាកូនប្រសារស្រីខ្លាំងណាស់ ប៉ុន្ដែរឿងនេះស្ថិតលើការខិតខំរបស់នាយក្រាស់អាចឈ្នះសង្សាររបស់នាងបានទេ ។
" កុំបន្ទោសខ្លួនឯង បងមិនថាអ្វីលើឯងទេជុងហ្គុក " នាយក្រាស់ឃើញប្អូនតូចចិត្ដដោយសារឃើញសភាពនាយក្នុងមន្ទីរពេទ្យចឹង មានក្រណាត់រុំក្បាល ដៃជើងមានថ្នាំលាបពីលើ នាយញីសក់ក្បាលប្អូនតិចៗ ។
" ប៉ុន្ដែបងក្រោកមក បងនិងឈឺមិនខានទេ " ជុងហ្គុកសម្លឹងរបួសហើយអាណិតបងខ្លោចចិត្ដ មិនគួរណាហៅនាយក្រាស់មកម្ល៉េះ គ្មានរឿងចឹងកើតឡើងទេ ។
" មិនអីទេ!!របួសបងប៉ុណ្នឹងបងមិនឈឺទេ "
" លោកគួរចូលក្នុងខ្លួនវិញហើយ " យមទូតប្រញាប់ដេញនាយឲ្យចូលក្នុងខ្លួនវិញ
"​ បងទៅសិនហើយ ជុងហ្គុក " នាយក្រាស់ងក់ក្បាលបន្ដិចហើយចូលសណ្ជិតរាងកាយរបស់នាយវិញ ។
វិញ្ញាណរបស់ជុងហ្គុកមកឈរក្បែរបងប្រុសគេដោយសម្លឹងមើលមនុស្សស្រីដែលមមាញឹកជូតសម្អាតរាងកាយមួយនេះទាំងចងចិញ្ចើមឆ្ងល់ នាងជាអ្នកណាគេ??
" នាងជាអ្នកណា?? ឬនាងជាអនាគតម្ដាយរបស់ខ្ញុំ " នាយអង្អែលចង្កាតិចៗសញ្ជិតគិតមើលដោយសម្លឹងនាងមិនដាក់ក្រសែភ្នែក ធ្វើឲ្យសូវ៉ាលីមានអារម្មណ៍ថានរណាកំពុងមើលខ្លួននាងងាកមើលជុំវិញដែល ហាក់គ្មានអ្វីមិនប្រក្រតីផង ទើបបន្ដជូតខ្លួននាយក្រាស់ឲ្យរួចរាល់ ។
" បងប្រុសរកម្ដាយឲ្យខ្ញុំស្រស់ស្អាតណាស់​ ខិខិ "​ នាយល្អិតសើចកាច់កពេលដែលឃើញផ្ទៃមុខអ្នកដែលបង្កើតខ្លួននាពេលខាងមុខ សុំសរសើរបងប្រុសនាយពិតជាពូកែជ្រើសរើសមនុស្សមែន ។
កន្លងហួសពេលវេលាអស់ពីរម៉ោង នាយក្រាស់សន្លប់ស្ដូកស្ដឹងមិនកម្រើកអ្វីសោះភ្នែកបើកសន្សឹមៗក្បាលនាយឈឺដូចគេវាយចឹងវាឈឺផ្សារមុខរបួស នាយសម្លឹងពិដានទាំងភ្នែកស្រវាំងមិនទាន់បាត់ឡើយ ។
" ហ៊ឹម " នាយក្រាស់ក្រហឹមដើមកនាយឈឺមួយសព្វរាងកាយ ជាពិសេសក្បាលនាយឃើញវិញ្ញាណប្អូនប្រុសកំពុងញញឹមយ៉ាងស្រស់ដាក់គេ ដូច្នេះមានតែលាក់បាំងនៃភាពឈឺចាប់នោះហើយ ។
" ជុងហ្គុកដឹងខ្លួនហើយ " សូវ៉ាលីនិយាយខ្លាំងៗឲ្យអ្នកគ្រប់គ្នាក្រោកពីដំណេក វាឈានចូលពាក់កណ្ដាលយប់ទៅហើយម្នាក់ៗល្វើយរៀងៗខ្លួន នៅនាងប៉ុណ្ណោះដែលមិនព្រមសម្រាក ។
" ជុង!!យ៉ាងម៉េចហើយឈឺត្រង់ណាខ្លះ " នាងតូចមកជួយគ្រាយ៍ឲ្យជុងហ្គុកអង្គុយមើលទឹកមុខនាយនៅស្លេកស្លាំងនូវឡើយទេ ។
" មិនអីទេ!!យើងធ្វើឲ្យនាងលំបាកហើយ សូវ៉ាលី " នាយក្រាស់បង្ហាញក្រសែភ្នែកស្រទាន់ដាក់នាងដោយបញ្ជូលមនោសព្ចោតនាអស់ពីក្រអៅបេះដូងរបស់នាយ រឿងហេតុនេះធ្វើឲ្យនាងគេងមិនបានស្កប់ស្កល់គេពិតជានាំទុក្ខដល់នាងពិតមែន ។
" មិនលំបាកទេ លោកកុំនិយាយចឹងទៅមើលជុង!! " សូវ៉ាលីគ្រវីក្បាលនាងមិនហត់នឿយចំពោះការមើលថែនាយទេហើយវាធ្វើឡើងចេញពីចិត្ដណាដូច្នេះហើយកុំក្រែងចិត្ដនាយអី ។
" អឹម " នាយមិនស្រដីអ្វីបន្ដ កែវភ្នែកសម្លឹងប្អូនខ្លួនចង់ជជែកលេងជាមួយក៏ពិបាកខ្លាចថានាយជាមនុស្សឆ្គួតធ្លាក់ពីលើកាំជណ្ដើរប្រែជាមនុសស្សសរសៃប្រសាទ ។
" សម្រាកសិនទៅជុង!!នៅសល់ច្រើនម៉ោងទៀតទើបភ្លឺ " សូវ៉ាលីនិយាយប្រាប់គេឲ្យគេងយកកម្លាំងវិញ
នាយក្រាស់មិនបានសម្រាកដូចសម្ដីនាងទេ គេក្រោកចេញពីគ្រែដោយបោះជំហានទៅមុខតិចៗដោយមានវិញ្ញាណរបស់ជុងហ្គុកមកតាមពីក្រោយនាយ ។
" បងប្រុសចង់ទៅណា!! ទាំងយប់ហ្នឹង!! " គេចេះតែដើរតាមជារឿយៗដេញសួរបងប្រុសទៅណាទាំងឈឺចឹងម៉េចមិនសម្រាកឲ្យធូរសិនទៅ ។
" លើដំបូលអាគារ " នាយក្រាស់ឆ្លើយតបបន្ដិចប្រឹងឡើងទៅជាន់ខាងលើដោយឆ្លើយឆ្លងនិងសំនួររបស់អាល្អិត គេពិតជាពិនឆ្ងល់ណាស់សួរមិនចេះហត់សោះ ទម្រាំឡើងមកដល់ដំបូលនាយសម្រូតខ្លួនអង្គុយលើស៊ីម៉ត៍នាយគេងមិនលក់ចឹងចេញមកស្រូបខ្យល់អាកាសបរិសុទ្ធខ្លះក្រែងធូរ ។
" ហេតុអ្វីមកអង្គុយទីនេះ!!វាអាចធ្វើឲ្យបងឈឺបានណា " គេដាក់ខ្លួនមកអង្គុយក្បែរបងប្រុសដោយឧទានទាំងក្ដីបារម្ភ
" វាមិនអីទេ ជុង!! " នាយក្រាស់គ្រវីក្បាលបធិសេធ នាយខំឡើងមកដើម្បីស្រូបខ្យល់អាកាសនៅក្នុងបន្ទប់ធ្វើឲ្យនាយស្មុគស្មាញ់ណាស់ដេកតែមួយកន្លែងចឹងនោះ ។
" បងមិនសប្បាយចិត្ដឬ " ជុងហ្គុកសង្កេតមើលទឹកមុខបងប្រុសហាក់ដូចមានទុក្ខកង្វល់ក្នុងចិត្ដ ហារស្ដីចេញមកខាងក្រៅពុំកើត ។
" មានរឿងខ្លះដែលបងត្រូវគិត " នាយក្រាស់ងក់ក្បាល វាប្រាកដហើយវាជាស្រមោលអន្ទូលតាមប្រាណចឹង គេរកវិធីដោះស្រាយមិនបានទេ ។
" តើមានរឿងអ្វីបងអាចប្រាប់ខ្ញុំបានទេ?? " គេមិនស្រណុកចិត្ដកាលឃើញរាងក្រាស់តប់ប្រមល់ចំពោះរឿងនេះ ។
" មានមនុស្សតាមសម្លាប់បងនិងសូវ៉ាលី!!បងឲ្យគេស៊ើបហើយ ប៉ុន្ដែហាក់គ្មានតម្រុយសោះ " នាយក្រាស់រំលឹករឿងមួយនេះឲ្យជុងហ្គុកបានដឹង មិនដឹងហេតុអ្វីបានជាស្វែងរកសត្រូវមិនឃើញសោះ ?? វាហាក់រឿងនេះត្រូវនរណាម្នាក់ររាំងមិនឲ្យដឹងលឺដល់ត្រចៀកខ្លួនចឹង ។
" ហ៊ឹម!!ខ្ញុំគិតថាមានមនុស្សម្នាក់ដែលតាមយាយីខ្ញុំកាលនៅរស់ " ជុងហ្គុកស្រាប់នឹកឃើញដល់មនុស្សដែលប្រកួតប្រជែងជាមួយគេ មិនថាការសិក្សាឬការងារទេ ។
" គេជាអ្នកណា!!អាល្អិត "
នាយក្រាស់ញាប់ញ័រចង់ដឹងរឿងអ្នកពីខាងក្រោយណាស់ នរណាថ្លើមធំហ៊ានមកយាយីធ្វើ
ជាសត្រូវរបស់ជុងហ្គុក ។
ជុងហ្គុកបម្រុងនិងទម្លាយការពិតទៅហើយ ស្រាប់រំពេចនោះមានមនុស្សចូលមករំខានទើបនាយក្រាស់សម្លឹងទៅតាមសម្លេងមួយនោះ តើជាអ្នកណា??
" ម្ចាស់តូច " ស៊ីនូដែលយាមមុខបន្ទប់របស់នាយ បានគេងលក់មួយភាំងគេទើបភ្ញាក់មកគេឆ្ងល់ម៉េចក៏ទ្វាជំហរចឹង ។
" ស៊ីនូ " នាយក្រាស់ក្រឡេកមើលនាយជំនិត អម្បាញ់មិញនាយរៀបនិងដឹងការពិតហើយមករំខានទៅកើត នាយដកដង្ហើមធំហើយក្រោកឈរដើរមកជិត នាយជំនិតរហ័សមកជួយគ្រាយ៍គេ ។
" ហេតុអ្វីម្ចាស់តូចមកទីនេះ!!ទាំងយប់ចឹង "
" យើងមកស្រូបខ្យល់អាកាសប៉ុណ្ណោះ " នាយក្រាស់មិនប្រាប់ការពិតថានាយមកដំបូលដើម្បីជជែកលេងជាមួយវិញ្ញាណរបស់ជូងហ្គុកពាក់ពន្ធ័និងអ្នកនូវពីក្រោយខ្នងនៃដើមហេតុរឿងនេះ ។
" ម្ចាស់តូចទើបក្រោកពីឈឺចឹង!!មិនគួរមកត្រូវទឹកសន្សើមចឹងទេទាន "​ នាយជំនិតនាំកាយក្រាស់ទៅបន្ទប់បណ្ដើរដោយបន្ទោសនាយបណ្ដើរ!!ម៉េចមិនចេះថែរក្សាខ្លួនឯងចឹង ប្រសិននាយឈឺធ្ងន់ទៅអ្នកណាលំបាកមិនក្រៅពីនាយខ្លួនឯងទេ ។
" យើងទើបឡើងទៅប៉ុណ្ណោះ!!ឯងកុំបារម្ភពេកអីណា " នាយក្រាស់លឺពាក្យស្ដីបន្ទោសរបស់នាយជំនិតហើយហួសចិត្ដ នាយអាចថែរក្សាខ្លួនឯងហើយនាយមិនមែនកូនក្មេងឯណាទេ ។
" មិនបារម្ភមិនបានទេ!!ម្ចាស់តូច " នាយជំនិតគ្រវីក្បាលបធិសេធ គេមិនអាចបណ្ដោយឲ្យជុងហ្គុកនៅម្នាក់ឯងបានទេមើលហេតុការណ៍មុនហ្នឹងទៅ ធ្លាក់ពីលើកាំជណ្ដើរដោយគ្មាននរណាដឹង ទម្រាំដឹងឈាមរបស់គេហូរសឹងអស់ពីខ្លួនបាត់ហើយ ។
" បានៗយើងមិនប្រកែកទេ " រាងក្រាស់ឈប់តវ៉ានិងនាយហើយ ពួកគេបានមកដល់បន្ទប់ដោយនាយជំនិតគ្រាយ៍ឲ្យនាយសម្រាករួចទើបគេទៅយាមនៅមុខបន្ទប់បន្ដ ។
ព្រឹកឡើង ប៉ាម៉ាក់របស់ជុងហ្គុកនិងណាមជូនបានក្រោកនាំគ្នាត្រឡប់ទៅផ្ទះសម្អាតខ្លួននិងចំអិនអាហារមួយចំនួនយកត្រឡប់មកមន្ទីរពេទ្យ សូវ៉ាលីវិញត្រូវបាននាយជំនិតទៅទិញសម្លៀកបំពាក់មកឲ្យទុកផ្លាស់ប្ដូរក្នុងបន្ទប់ទឹក ។
" អឹម!! " នាយក្រាស់ក្រហឹមដើមកហើយបើកភ្នែកឡើងទទួលយកថ្ងៃថ្មី នាយក្រោកដោយច្រត់ដៃនិងពូកកែវភ្នែករបស់នាយរ៉េសម្លឹងមើលជុំវិញបន្ទប់ តើគ្មាននរណាម្នាក់នៅក្នុងបន្ទប់ទេឬ ??
ជុងហ្គុកទម្លាក់ទឹកមុខចុះ ហើយផ្ដួលខ្លួនទៅវិញនាយបម្រុងបិទភ្នែកគេងបន្ដហើយស្រាប់តែលឺសម្លេងបើកទ្វា ក្រាក នាយប្រញាប់ងើបមកមើលឃើញសូវ៉ាលីដើរចេញពីបន្ទប់ទឹកដូច្នេះ គេញញឹមខ្ចប់តាសម្ដង ។
" លោកដឹងខ្លួនហើយឬ!!ជុង " រាងស្ដើងកាលឃើញនាយដឹងខ្លួនដូច្នេះ នាងសប្បាយចិត្ដឥតឧបមា ។
" បាទ "
" មានឈឺមុខរបួសត្រង់ណាទេជុង!! " កាយតូចរហ័សរហួនមកក្បែរនាយដោយពិនិត្យមើលមុខរបួសនាយមានបញ្ហាត្រង់ណា មើលចុះទឹកមុខរបស់គេរៀងស្រស់បំព្រងបណ្ដើរៗហើយ ។
" មិនឈឺទេ!! " ជុងហ្គុកគ្រវីក្បាលរបួសនាយមិនឈឺទេកាលបានអ្នកគ្រូពេទ្យមើលថែខ្លួនដិតដល់ចឹងនោះ ។
" ល្អហើយដែលលោកមិនអី " សូវ៉ាលីលឺចឹងរៀងធូរចិត្ដហើយបន្លារាប់ម៉ឺនដោតបេះដូងនាងប្រែជាស្រឡាស់វិញ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now