ភាគ១៧៖ម្ចាស់តូចនៅវិមានអ្នកនាង!!

482 24 0
                                    

" យើងមិនអីទេ!!ហើយពេលណាទើបយើងអាចត្រឡប់ទៅផ្ទះបាន " ជុងហ្គុកសួរចឹងដឹងមូលហេតុនាយហើយ តាមពិតទៅនាយមិនចេះដេកពេទ្យយូរទេហើយណាមួយក្លិនថ្នាំវាធ្វើឲ្យនាយឈឺលើសដើមចឹងសម្រេចសម្រួលត្រឡប់ទៅផ្ទះល្អជាង ។
"លោកទើបដឹងខ្លួនគួរសម្រាកនៅពេទ្យសិនទៅ ជុង!! " សូវ៉ាលីជ្រួញចិញ្ចើមមិនពេញចិត្ដនិងសម្ដីរបស់នាយម៉េចក៏ប្រញាប់ប្រញាល់យ៉ាងនឹង ។
"នាងក៏ដឹងដែរថាយើងមិនចេះនៅពេទ្យឡើយ " ជុងហ្គុកឧទានមកដោយក្ដីតឹនទ្រូងមនុស្សគេស្អប់ក្លិនមន្ទីរពេទ្យបំផុត ។
" យ៉ាងណារង់ចាំម្ចាស់ធំត្រឡប់មកវិញសិន ជុង!!ព្រោះម្ចាស់ធំជាអ្នកសម្រេចចំពោះរឿងនឹង " សូវ៉ាលីគ្រវីក្បាលនាងមិនធ្វើអ្វីឲ្យសមបំណងនាយបានទេព្រោះគ្រប់យ៉ាងស្ថិតលើណាមជូនជាអ្នកសម្រេចចិត្ដហើយ ។
" ហ៊ឹម " ជុងហ្គុកលឺចឹងហើយបានត្រឹមដកដង្ហើមធំនាយដឹងហើយច្បាស់ទៀតផងវាគ្មានថ្ងៃដែលគេអាចចាកចេញបានទេ ដរាបស្ថិតការសង្កេតមើលរបស់ណាមជូន ។
" លោកគួរសម្រាកសិនទៅជុង!! " សូវ៉ាលីដេញឲ្យនាយសម្រាកបន្ដ នាយទើបក្រោកពីការសន្លប់ចឹងយ៉ាងណាសម្រាកប្រមូលកម្លាំង ។
" ក៏បាន!!នាងដូចគ្នា " ជុងហ្គុកគ្រាន់មើលនាងមួយភ្លែត ដឹងបាត់ហើយថានាងហត់ប៉ុណ្ណាទម្រាំបានគេងយប់ជ្រៅដោយមិនចង់រំខាននាងច្រើនដេញឲ្យនាងចូលគេងដែរ ។
" ចា!! " នាងតូចទាញភួយមកដណ្ដប់លើកាយនាយហើយទៅសម្រាកនៅសាឡុងប៉ុន្ដែនាងរកឈានជើងចេញទៅហើយជុងហ្គុកចាប់ដៃរបស់នាង ។
" នាងចង់ទៅណា " ជុងហ្គុកចងចិញ្ចើមពេលឃើញនាងដើរចេញចឹង ទាំងមុននឹងនាយរំពឹងថានាងឡើងមកគ្រែគេងជាមួយខ្លួនទេតើ ប៉ុន្ដែវាខុសឆ្ងាយពីការរំពឹងនាយ ។
" ទៅគេងលើសាឡុង " រាងស្ដើងងាកមុខមកសម្លឹងនាយ ។
" សម្រាកជាមួយយើងមក " ជុងហ្គុកទះពូកឲ្យនាងចូូលមកគេងជាមួយខ្លួនហើយម្យ៉ាងសាឡុងវាតូចណាស់ ប្រសិននាងគេងវាធ្វើឲ្យចុកឆ្អឹងឆ្អែងមិនខានទេ ។
" មិនសមទេ!! " សូវ៉ាលីគ្រវីក្បាលនាងម៉េចអាចនឹងដណ្ដើមកន្លែងគេងរបស់អ្នកជំងឺបាន ។
" ហេតុអ្វីមិនសម??ក្រែងគ្រែនេះធំណាស់មិនចឹង ចូលគេងមក " នាយក្រាស់ទាញដៃនាងតូចមួយទំហឹងធ្វើឲ្យនាយដួលលើទ្រូងរបស់នាយ ក្រសែភ្នែករបស់ពួកគេបាញ់សម្លាក់គ្នាទៅវិញទៅមកពោរពេញទៅដោយមនោសព្ចោតនារៀងគ្នា ។
" ជុង!! " រាងស្ដើងខ្ទប់មុខនឹងដើមទ្រូងរបស់នាយទាំងអឹមអៀន ពុទ្ធោម៉េចប្រើកែវភ្នែករបៀបនេះសម្លឹងមកកាន់នាង ។
" នាងអៀនឬ " ជុងហ្គុកឃើញថ្ពាស់ក្រហមព្រើងៗតិចៗរបស់នាងហើយអស់សំណើចដើមក នាយញីសក់ក្បាលនាងថ្នមៗខ្លា​ចដាច់សរសៃសក់ទន់រលោងរបស់នាង ។
" គ្មានទេ!! " សូវ៉ាលីងើយមុខចេញទាំងគ្រវីក្បាល មានបានអៀនណាកុំចេះមកចោទនាងចឹង ។
"​ មិនអៀនមែនឬ " នាយក្រាស់ចងចិញ្ចើមសួរបញ្ជាក់នាង សប្បាយដែលគេងពេទ្យមានមនុស្សឲ្យនាយញ៉ោះលេងចឹង ។
" ពិតប្រាកដហើយ " នាងតូចឆ្លើយម៉ាត់ដើម្បីកុំឲ្យនាយពិនចាប់ពិរុទ្ធពេក ។
" តើគួរជឿដែរទេ?? "​ ជុងហ្គុកអង្អែលចង្កាតិចៗសញ្ជឹងគិតតើនាយគួរជឿសម្ដីរបស់នាងទេហើយតែណ្ហើយ!!ខ្លាចក្មេងអន់ចិត្ដខឹងខ្លួនច្រឡោតពេញនឹងឥឡូវហើយ ។
" ហ៊ឹម!!យើងឈប់ញ៉ោះនាងហើយ ឆាប់ឡើងគេងឲ្យស្រួលមក " នាយក្រាស់រំកិលខ្លួនទៅម្ខាងដោយទុកមួយចំហៀងទៀតឲ្យនាងសម្រាក ហើយនាយឃើញទឹកមុខរបស់នាងមិនសូវស្រស់ទៀតចឹងបញ្ឈប់ការលេងសើចត្រឹមនឹងទៅចុះ ។
" ចាអរគុណហើយជុង!! " សូវ៉ាលីឡើងមកគេងក្បែរនាយ គ្រាន់ទម្លាក់ខ្លួនដល់ពូកភ្លាមភ្នែករបស់នាងទន់ភ្លាមៗ ។
" ក្មេងរឹង " ជុងហ្គុកអស់សំណើចដែលឃើញនាងធ្វើឬកពារចឹងដាក់ខ្លួនមកចុះគ្រាន់បានគេងភ្លាមលក់លឿនដល់ហើយនាយទាញចង្កេះកាយតូចមកជិតដោយឲ្យផ្ទៃមុខរបស់នាងផ្អឹបនឹងដើមទ្រូងរបស់ខ្លួន បន្ទាប់មកនាយបិទភ្នែកគេងតាមក្រោយ ។
ស៊ីនូលួចសម្លឹងតាមរយះកញ្ចប់ឃើញម្ចាស់តូចនិងសូវ៉ាលីគេងក្បែរគ្នាចឹងនាយសប្បាយចិត្ដណាស់ហើយម្យ៉ាងរឿងកិច្ចសន្យារបស់នាយនិងសូវ៉ាលីក៏ជិតសម្រេចហើយ នាយសង្ឈឹមថាសូវ៉ាលីស្វែងយល់ចិត្ដជុងហ្គុក ហេតុអ្វីនាយស្អប់មនុស្សស្រីខ្លាំងដូច្នេះ តើមូលហេតុអ្វី??នាយសង្ឈឹមថានឹងបានតម្រុយពីបញ្ហាមួយនឹង ។
" សង្ឈឹមថាអ្វីៗនឹងល្អប្រសើរទៅចុះ " ស៊ីនូរំពឹងថាអាចកែប្រែនាយក្រាស់ក្លាយជាធម្មតាវិញ ហើយនឹងជុំជ្រុះភាពស្អប់ខ្ពើមនោះចោលឲ្យអស់ ។
" លោកម្ចាស់ស៊ីនូ!! " អង្គរក្សបោះជំហានដើរមករកនាយជំនិតកំពុងឈរមុខបន្ទប់សម្រាករបស់នាយក្រាស់ដោយស្រដីខ្សឹបៗខ្លាចរំខានដំណេកអ្នកខាងក្នុង ។
" មានការអ្វី ហាន់ដុក!! "
" គឺមនុស្សរបស់លោកម្ចាស់ថេហ្យុងមកលុកលុយកន្លែងពួកយើងទាន " ហាន់ដុកប្រាប់នាយជំនិតដោយរបួសជាប់ខ្លួនទម្រាំគេចខ្លួនបានផុត ម្យ៉ាងនាយត្រូវរាយការណ៍នេះដើម្បីឲ្យចៅហ្វាយមានវិធាការកម្ចាត់សត្រូវហើយ ។
" ហ៊ឹម!!ពេលនេះចៅហ្វាយកំពុងត្រូវរបួសទុកឲ្យយើងចាប់ការវាដោយខ្លួនឯង " ស៊ីនូមិនចង់រំខាននាយក្រាស់ទេណាមួយនាយឈឺផងរឿងតិចតួចចឹងនាយអាចចាប់ការបានហើយ ។
" មិនបាច់ទេយើងអាចធ្វើបាន "​ នាយក្រាស់វាចាប្រឆាំងនឹងនាយជំនិត គិតឬអម្បាញ់មិញនាយសម្រាកទេគ្រាន់លឺសម្លេងសម្រិតជើងមនុស្សដើរមកក្បែរបន្ទប់នាយងើបចេញទៅលួចស្ដាប់ កុំសំខាន់ថាហាមនាយបានឲ្យសោះ ។
" ម្ចាស់តូច " ស៊ីនូភ្ញាក់ព្រើតពេលឃើញជុងហ្គុកមកកាត់សម្ដីពួកគេចឹង ហើយមកតាំងពីពេលណា??
" រៀបចំខោអាវឲ្យយើងមក!!ស៊ីនូ " ជុងហ្គុកស្រដីយ៉ាងត្រជាក់ស្រេបគេមិនបណ្ដោយឲ្យសត្រូវមកបំផ្លាញកន្លែងខ្លួនដោយងាយៗឡើយ ។
" ប៉ុន្ដែ... " នាយជំនិតស្ទាក់ស្ទើរចិត្ដក្នុងការធ្វើតាមបញ្ជានាយ ។
" ឲ្យលឿន " ជុងហ្គុកសម្លុតនាយម៉េចប្រកែកនិងបញ្ជាគេចឹង ចង់ឲ្យគេខឹងឬ ។
" បាទម្ចាស់តូច " នាយជំនិតព្រមតាមដោយទៅទិញសម្លៀកបំពាក់ ឯជុងហ្គុកទៅសម្អាតខ្លួនឲ្យស្អាតរង់ចាំខោអាវមកដល់នាយទទួលដោយអាវគ្រ័រហ្សេពណ៍ខ្មៅ នឹងខោជើងវែងមកស្លៀក ។
" ស៊ីនូឯងនៅទីនេះហើយ " ជុងហ្គុកសម្លឹងរាងកាយស្ដើងកំពុងគេងលើគ្រែយ៉ាងស្កប់ស្កល់ នាយឲ្យស៊ីនូការពារសុវត្ថិភាពរបស់នាង ឯនាយទៅចាប់ចែងរឿងថេហ្យុងសិន ។
" បាទម្ចាស់តូច "
" ឆាប់ទៅហាន់ដុក " ជុងហ្គុកបោះជំហានចេញយ៉ាងលឿនទៅតាមផ្លូវសម្ងាត់នៃមន្ទីរពេទ្យ ប្រសិននាយចេញទៅតាមផ្លូវមុខដឹងរឿងហើយចឹងខ្ជិលមានរឿងរញ៉ែរញ៉ៃដោះស្រាយតាមច្រកក្រោយល្អបំផុត ។
" បាទម្ចាស់តូច "
ស៊ីនូអង្គុយនៅលើសាឡុងដោយចិត្ដអន្ទះអន្ទែងចិត្ដមិនដឹងគិតរបៀបណាទេជុងហ្គុកចាកចេញទៅទាំងឈឺចឹងនាយត្រូវរាយការណ៍ទៅអង្គម្ចាស់របៀបណា ហ៊ើយតឹនចិត្ដដល់ហើយ ។
" ហ៊ើយ!! " ស៊ីនូដកដង្ហើមធំងើយសម្លឹងពិដានទាំងតប់ប្រមល់ អារម្មណ៍វីវិលពិបាកបែកចែក ។
នាយក្រាស់បានឡើងឡានដោយចិត្ដក្ដៅក្រហាយដែលកូនចៅរបស់ថេហ្យុងមកអុកឡុកចឹង នាយមិនដែលទៅប៉ះពាល់គេម្ដងណាទេ ហេតុអ្វីមករញ៉ែរញ៉ៃគេម្ល៉េះ ។
" ឲ្យលឿនទៅហាន់ដុក " ជុងហ្គុកតឿនឲ្យហាន់ដុកបន្ថែមល្បឿន នាយយកកាំភ្លើងស្នៀតនឹងចង្កេះ ទាញដាវមកជូតហាន់ដុកព្រឺសម្បុរ ។
" បាទទាន " ហាន់ដុកខ្លាចរអានឹងនាយហើយ មើលចុះក្បាលជាប់រុំបង់ក៏ដោយមិនអាចកាត់បន្ថយភាពកំណាចរបស់នាយទេ ។
នាយធ្វើដំណើរបានមកដល់កន្លែងដោយដាវនាយកាន់ជាប់បោះជំហានយ៉ាងស្វាហាប់មានអង្គរក្សតាមពីក្រោយមិនក្រោមដប់នាក់ទេ នាយធាក់ទ្វាមួយទំហឹងបង្ហាញឲ្យឃើញទិន្នភាពក្នុងកន្លែងរបស់នាយបែកបាក់ខ្ទេចអស់គ្មានសល់វាបណ្ដាលឲ្យនាយគ្រឺតធ្មេញខឹងភ្លាមៗដោយមានឈាមដាបពេញនឹង នាយក្រាស់សម្លក់មុខកូនចៅថេហ្យុងដែលអង្គុយចាំគេជាស្រេចហាក់ដូចរង់ចាំឌឺដងនាយចឹង ។
" មេពួកវាមកហើយ!!ពួកឯង " ពួកគេស្រែកប្រាប់គ្នីគ្នាឲ្យបានដឹងពីវត្ដមានរបស់នាយក្រាស់ ។
" ហ៊ឹម!!គិតឬថាធ្វើចឹងដាក់កន្លែងយើងហើយ!!រួចផុតជីវិតនោះ " នាយក្រាស់សើចដើមកដោយបញ្ចេញស្នាមញញឹមចុងមាត់ ប៉ុណ្នឹងហើយនាយបណ្ដោយឲ្យសត្រូវរួចផុតជីវិតកុំហៅនាយថាម្ចាស់តូចឲ្យសោះ ។
" ថ្វើយ!!កុំពិនសម្ដីឆាប់ចូលមក " ពួកគេមិនញញើតនឹងសម្ដីនាយឡើុយ ត្រឹមសម្បត្ដិក្មេងប្រឡុកក្នុងសង្គមងងឹតថ្មីថ្មើងសោះម៉េចក៏សម្ដីក្អេងក្អោងម្ល៉េះ ប្រដៅក្មេងមិនទាន់បាត់ធុំក្លិនទឹកដោះចេញម្ដងឲ្យដឹងថាអ្នកខ្ពស់អ្នកណាទាបផង ។
" ឆើស!!ចង់ប្រដៅយើងផង " ជុងហ្គុកអស់សំណើចដែលហ៊ានមាក់ងាយនាយចឹង មិនទាន់ស្គាល់នាយច្បាស់ថាហ៊ានវាយតម្លៃត្រឹមសំបកក្រៅទៅហើយ ចឹងកុំបន្ទោសថានាយដៃធ្ងន់ឲ្យសោះ ។
" ចឹងឆាប់មកប្រដៅយើងមក " នាយក្រាស់ញញឹមញញែម វាចាឌឺដង ហៃយ៉ាខានកម្ដៅសាច់ដុំយូរហើយត្រូវប្រលះពួកឥតប្រយោជន៍ឲ្យអស់ ។
" ចូល " ពួកវាចិត្ដក្ដៅសម្រុកចូលភ្លាមៗ រាងក្រាស់កាន់ដៃរត់ចូលកាប់គ្មានប្រណៃដៃ ត្រឹមមួយរំពេចភ្នែកសោះពួកនោះអស់ជីវិតបាត់ រាងកាយពួកវាដួលលើដីឈាមស្រោចពេញដី សកម្មភាពមួយនេះធ្វើឲ្យហាន់ដុកចំហរមាត់បើកភ្នែកធំៗនាយមិនដែលឃើញម្ចាស់តូចចិត្ដឆៅហើយព្រៃផ្សៃចឹងទេ ។
" ឈាមរបស់ពួកឯងវាគគ្រិចគួរឲ្យចង់ក្អួត " ជុងហ្គុកបោះស្រដីដោយក្រសែភ្នែកសម្លក់ទៅសាកសពទាំងចងអាឃាត ។
" បងប្រុស " វិញ្ញាណរបស់ជុងហ្គុកឧទានហៅនាយមើលចុះម៉េចបានសម្លាប់មនុស្សចឹង វាបាបប៉ុណ្ណាហើយគេមិននឹកស្មានថានាយក្រាស់ជាមនុស្សឈាមត្រជាក់ចឹងសោះ ។
" បងដឹងថាឯងចង់និយាយអ្វីហើយ " នាយវាចាមកខ្សឹបៗមិនបាច់ឃាត់នាយទេអ្វីដែលពួកអស់នោះទទួលគឺវាសាកសមហើយម្យ៉ាងវាជាការប្រមាថ ប្រសិនហ៊ានមកបំពានកន្លែងនាយម្ដងទៀត គេនឹងប្រកាសសង្រ្គាមជាមួយដោយផ្លូវការហើយ ។
" ហ៊ឹម!! "
" កុំមានអារម្មណ៍ថាខុស បងប្រុសរបស់ឯងចួបទុក្ខដោយសារមនុស្សអស់នេះច្រើនណាស់ " យមទូតលេចវត្ដមានមកឈរក្បែរវិញ្ញាណរបស់ជុងហ្គុកដោយប្រមូលប្រលឹងដែលបានស្លាប់មុននេះទាំងអស់ដោយនិយាយប្រាប់គេ ។
" ប៉ុន្ដែ... "
" បានហើយថ្ងៃក្រោយទៀតឯងនឹងឃើញសភាពរបស់គេជាងនេះទៅទៀតដូច្នេះ ត្រៀមចិត្ដឲ្យហើយទៅ " ខ្សែជីវិតរបស់រាងកាយមួយនេះគឺអនាគតទៅឃៅឃៅហ៊ានធ្វើគ្រាន់យ៉ាង មិនខ្លាចរអានឹងពពួកសង្គមងងឹតទេហើយគេមានអំណាចបំផុត ។
" បាទ " នាយសម្លឹងកាយក្រាស់កំពុងបោះជំហានដើរចេញដោយអូសដាវបែកផ្កាភ្លើងហើយ អង្គរក្សនាំគ្នាញញើតនឹងនាយគ្រប់គ្នាថាពីមុននាយកំណាច ប៉ុន្ដែបច្ចុប្បន្នហាក់គុណទ្វេចឹង ។
" សម្អាតកន្លែងឲ្យស្អាតហើយយកសាកសពទៅទម្លាក់មុខផ្ទះរបស់មេវាទៅ កុំភ្លេចសរសេរសំបុត្រទុកផង " នាយក្រាស់បោះមួយប្រយោគនឹងហើយឡើងឡានបាត់ដោយខោអាវប្រឡាក់ឈាមផ្ទៃមុខដូចគ្នា នាយឲ្យហាន់ដុកបើកទៅវិមានទៅនាយមិនត្រឡប់ទៅមន្ទីរពេទ្យទេ ។
" ចំណែកសូវ៉ាលីប្រាប់ឲ្យស៊ីនូនាំនាងមកវិមានមក "
" បាទម្ចាស់តូច "
ហាន់ដុករៀបចំតាមបញ្ជារបស់ម្ចាស់តូច ស៊ីនូលឺហើយប្រញាប់នាំកាយស្ដើងត្រឡប់ទៅវិមានជាបន្ទាប់ស្ដាប់សម្ដីរបស់ហាន់ដុកនិយាយមកធ្វើឲ្យនាយមិនស្រណុកចិត្ដសោះ ។
" ឯណាជុងហ្គុកនោះ!!ស៊ីនូ " រាងស្ដើងព្រួយបារម្ភនឹងជុងហ្គុកណាស់ព្រោះមិនងាយវត្ដមានរបស់នាយតាំងពីក្នុងបន្ទប់សម្រាករហូតដល់ពាក់កណ្ដាលផ្លូវ តើនាយទៅណា ??
" ម្ចាស់តូចនៅវិមានអ្នកនាង "
" មានរឿងអ្វីទៅស៊ីនូ!! " ហ្អា!!ក្រែងមុននឹងនាយកំពុងគេងជិតនាងតើ ម៉េចទៅដល់វិមានលឿនម្ល៉េះ ??
" ខ្ញុំមិនអាចប្រាប់នាងបានទេ!!ទៅដល់វិមាននាងអាចសួរម្ចាស់តូចដោយខ្លួនឯងបានណា " ស៊ីនូបធិសេធមិនប្រាប់រឿងនេះដោយគ្មានការអនុញ្ញាតពីជុងហ្គុកបានទេ ក្រៅពីនាយគ្មាននរណាអាចប្រាប់នាងឡើយ ។
" ចា " នាងម៉េចអាចសួរដេញដោលស៊ីនូបាននោះ មានតែនាយក្រាស់ទេដែលអាចផ្ដល់ចម្លើយជ្រាបច្បាស់ ។
ឡានរបស់ពួកគេបានមកដល់វិមាន អ្វីដែលនាងឃើញដំបូងគេគឺស្នាមញញឹមរបស់នាយក្រាស់កំពុងឈររង់ចាំនៅមុខខ្លោងទ្វាគ្រាន់ឡានឈប់ភ្លាម នាងបើកទ្វារត់សម្ដៅទៅរកនាយក្រាស់ដោយអោបនាយស្រូបយកភាពកក់ក្ដៅពីនាយ ។
" មិនអីទេណា " នាយក្រាស់អង្អែលសក់ក្បាលនាងថ្នមៗ នាយដឹងថានាងភ័យប៉ុណ្ណាដែលក្រោកមកបាត់ខ្លួនមុននឹងចួបនាងគេសម្អាតរួចស្រេចដើម្បីកុំឲ្យនាងតក់ស្លុត ។
" លោកទៅណា "
" កន្លែងមានបញ្ហា "

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now