ភាគ២២៖ឆាប់ធ្វើតាមផែនការរបស់យើងភ្លាម!!

431 23 1
                                    

" យើងមិនកុហកទេ សឺត!! " ជុងហ្គុកទាញនាងមកដាក់លើភ្លៅលួចឆ្មក់ថ្ពាស់ក្រពុំរបស់នាងមួុយខ្សឺត ក្រអូបត្រជាក់ចិត្ដ ។
" កុំរញ៉ែរញ៉ៃពេលយើងកំពុងធ្វើការណា !!លឺទេ " ជុងហ្គុកបង្គាប់ឲ្យនាងនៅស្ងៀមកុំរពឹសសោះ នាងសម្ងំនៅកញ្ចឹងករបស់នាយជជក់ឡើងនាងគេងលក់ដោយខ្លួនឯង ជុងហ្គុកផ្អាកការងារសិនលើកសូវ៉ាលីដាក់លើសាឡុងហើយយកអាវគ្រ័រហ្សេរបស់នាយដណ្ដប់ពីលើ ។
" សឺត គេងលក់ល្អណាស់ក្មេងខូច " ជុងហ្គុកថើបថើរៗលើបបូរមាត់នាង រួចងើបទៅអង្គុយធ្វើការរហូតថ្ងៃត្រង់ ទូរស៍ព្ទរបស់នាយរោទិ៍បន្លឺសម្លេងឡើង ។
( ហាយឡូ!!ជុងហ្គុក ) ណាមជូនដឹងដំណឹងរបស់ជុងហ្គុកហើយនាយបារម្ភខ្លាចនាយធ្វើការងារលើសកម្លាំង ម្ខាងកន្លែងខ្លួនផង ក្រុមហ៊ុននាយហើយនៅផ្ដល់ពេលវេលាមើលថែសូវ៉ាលីដែលកំពុងបាត់បង់សតិទៀត ។
" ជំរាបសួរបងជូន "
( ថ្ងៃបងទៅធ្វើការវិញហើយ ឯងមិនបាច់ធ្វើការងារជំនួសបងទៀតទេ )
នាយចង់សម្រួលបន្ទុករបស់នាយក្រាស់ខ្លះ ទោះណាមជូនមិនទាន់ជាពីរបួសសះស្បើយ ។
" បងទៅធ្វើការទាំងរបួសមិនទាន់ជាហ្នឹងឬ " ជុងហ្គុកមានអារម្មណ៍ភ្ញាក់ផ្អើលកាលលឺដូច្នេះ ។
" វាមិនអីទេជុងហ្គុក!!បងអាចធ្វើបានណា "
" បាទបង " ជុងហ្គុកខ្ជិលតវ៉ានិងបងប្រុសកំពូលរឹងរូសម្នាក់នេះទៀតហើយ ។
( ហ៊ឹម!!អ៊ីចឹងប៉ុណ្នឹងសិនហើយណា ) ណាមជូនលឺការយល់ព្រមពីប្អូនហើយនាយប្រញាប់ទៅចាត់ចែងខ្លួនមុននិងចេញដំណើរទៅធ្វើការ ។
" បាទបងប្រុស " ជុងហ្គុកទុកទូរស៍ព្ទចុះ ដោយក្រឡេកមើលនាឡិកាលើជញ្ជាំងបោះហើយ នាយពឹងឲ្យស៊ីនូទៅទិញអាហារបីឈុតផង ។
" មិនថាថ្ងៃមុនចួបរឿងរ៉ាវអ្វីក៏យើងមិនលែងដៃនាងដែរ !!សូវ៉ាលី " ជុងហ្គុក
ស្បថក្នុងចិត្ដនាយគ្មានថ្ងៃប្រលែងដៃនាង ទុកឲ្យនាងចោលម្នាក់ឯងទេ ។
ថេហ្យុងទទួលដំណឹងថាការងារនោះបានបរាជ័យហើយថេហ្យុងម៉ួម៉ៅ លើកនេះនាយនិងវៃដោយបើកជំហរ ប្រកាសឲ្យពិភពលោកដឹងថាថេហ្យុង
ម៉ាលៀស្វៀគ្រាស៍ និងប្រកាសសង្រ្គាមជាមួយ ជុងហ្គុក ចនវ៉ារីហ្វាហើយ ។
" ក្នុងចំណោមម្នាក់និងស្លាប់ ប្រសិនមិនមែនយើង គឺឯង " ថេហ្យុងក្ដាប់ដៃទាំងចិត្ដក្ដៅក្រហាយដែលមិនអាចធ្វើអ្វីបានទៅលើជុងហ្គុក ។
" ពួកឯងសម្លាប់គ្នា!!ទុកឲ្យយើងជាអ្នកមើល "
១អាទិត្យកន្លងផុត អាការះរបស់នាងប្រែក្លាយមកជាប្រសើរ នាងអាចឆ្លើយ
តបទៅជុងហ្គុកបាន ប៉ុន្ដែអ្នកក្រៅនាងនៅភិតភ័យដដែរ ។
" សូវ៉ាលីរួចរាល់នៅ!!ពួកយើងត្រូវធ្វើដំណើរឆ្ងាយផងណា " ជុងហ្គុកស្រែក
សួរនាងពីខាងក្រៅ ឃើញនាងចូលបន្ទប់ទឹកយូរហើយស្មាននេះទាន់ចេញទៀត ។
" ជិតរួចហើយជុង "
" អូខេ " ជុងហ្គុករៀបចំវ៉ាលីចំនួន៤ ដោយឲ្យអ្នកបម្រើលើកវាយកទៅទុកនៅគូតឡានរួចរាល់ ។
" រួចហើយ ជុង!! " សូវ៉ាលីចេញពីបន្ទប់ទឹកដោយគ្រោងរ៉ូបល្អប្រណិតដែល
ជុងហ្គុកជាអ្នកជ្រើសរើសដោយផ្ទាល់ ។
" ចឹងពួកយើងឆាប់ទៅ "
ថ្ងៃនេះពួកគេមានដំណើរកំសាន្ដចំនួនមួយអាទិត្យនៅកោះជេជូ វាជាដំណើរកំសាន្ដលក្ខណះគ្រួសារ នាយក្រាស់ជិះឡាននៅខាងក្រោយដោយមានស៊ីនូជាអ្នកបើកបរឡាន នាងតូចកើយភ្លៅជុងហ្គុកគេង ព្រោះយប់មិញពួកគេចំណាយពេលវេលារាត្រីជាមួយគ្នាពេញមួយយប់ ។
" ចៅហ្វាយប្រាកដចិត្ដហើយមែនទេទានដែលអនុញ្ញាឲ្យលោកថេហ្យុងចូលរួមដំណើរកំសាន្ដមួយហ្នឹង " ស៊ីនូចោទសួរនាយ តើវាមិនមែនលេងសើចទេពិតអត់ ដែលនាំថេហ្យុងចចូលរួមនោះវាមិនគ្រោះថ្នាក់ពេកទេដឹង ដែលអនុញ្ញាតសត្រូវមកក្បែរខ្លួន ។
" ប្រសិន​មិនចូលក្បែរសត្រូវ យើងម៉េចហ្នឹងដឹងពីរបៀបកម្ចាត់ទៅ " វាស្ថិតក្នុងផែនការរបស់គេដែលគ្រោងឡើងសម្រាប់ថេហ្យុងម្នាក់ប៉ុណ្ណោះ ។
" បាទទាន "
ត្រឡប់មកពីរថ្ងៃមុននៃដំណើរកំសាន្ដរបស់គ្រួសារចនវ៉ារីហ្វា ជុងហ្គុកទៅការិយាល័យរបស់ណាមជូនហើយឈាងចូលបន្ទប់ថេហ្យុង ។
" សួស្ដីលោកថេហ្យុង "
" អូ!!ម្ចាស់តូចទេតើ ម្ចាស់តូចមកទីនេះមានការអ្វីដែរ "
" ចង់អញ្ជើញលោកទៅចូលរួមដំណើរកំសាន្ដនូវកោះជេជូ " ជុងហ្គុកញញឹមសមគួរហើយនិយាយប្រាប់ពីមូលហេតុខ្លួនមកចួបនាយ ។
" ប្រសិនម្ចាស់តូចមកអញ្ជើញហើយ ខ្ញុំម៉េចនិងបធិសេធបានទៅ!!ខ្ញុំនិងទៅតើថ្ងៃណាដែរ "
" ពីរថ្ងៃទៀត!!ខ្ញុំនិងឲ្យកូនចៅមកទទួលលោកចេញដំណើរទាំងអស់គ្នា "
" ល្អ!!ខ្ញុំនិងនៅរង់ចាំ​ "​
បច្ចុប្បន្ន ឡានចំនួន៦គ្រឿងបើកដង្ហែរលើដងផ្លូវបោះពួយសម្ដៅទៅកោះជេជូ ថេហ្យុងរៀបគម្រោងការជាច្រើនដើម្បីត្រៀមកម្ចាត់នាយក្រាស់ចេញពីពិភពលោក ។
ធ្វើដំណើរអស់ច្រើនម៉ោងមក ឡានបានមកដល់គោលដៅជុងហ្គុកប្រញាប់បីកាយតូចចូលទៅក្នុងភូមិគ្រឹះរួចនាយទៅមើលបន្ទប់គេរើសយកបន្ទប់នៅជាន់ខាងលើដែលធំទូលំទូលាយជាគេ ។
ជុងហ្គុកដាក់រាងស្ដើងគេងលើពូកហើយនាយយកខោអាវចេញពីវ៉ាលីដាក់ចូលក្នុងទូរហើយនាយរើសសម្លៀកបំពាក់ទុកស្លៀកពេលល្ងាច ហើយទម្លាក់ខ្លួនសម្រាកក្បែរនាង ។
ពេលល្ងាច
គ្រួសារចនវ៉ារីហ្វានិងថេហ្យុងបានមកទទួលទានអាហារពេលល្ងាចចួបជុំគ្នា ពួកគេលើកស្រាក្រហមមកអបអរនៃដំណើរកំសាន្ដ ។
សូវ៉ាលីនិងជុងហ្គុកបណ្ដើរគ្នានៅតាមឆ្នេរសមុទ្រកាន់ដៃគ្នាជាប់ ជជែកគ្នាសើចសប្បាយគ្រាន់សម្លឹងពួកគេពីចម្ងាយក៏រីករាយដែរ នាយក្រាស់ឈប់ដើរហើយប្រលែងដៃ សូវ៉ាលីឆ្ងល់ក៏ងាកក្រោយឃើញជុងហ្គុកកំពុងលុតជង្គង់ដៃកាន់ប្រអប់មួយ ជុងហ្គុកបើកបន្ទប់នោះហើយឧទានពាក្យពេចន៍ក្នុងចិត្ដរបស់នាយចេញមកខាងក្រៅទាំងអស់ ។
" សូវ៉ាលី តើនាងអាចរៀបការជាមួយយើងបានទេ!!យើងពិតជាស្រឡាញ់នាងណាស់ យើងមិនដែលដឹងទេថាយើងស្រឡាញ់នាងតាំងពីពេលវេលាណា ដឹងត្រឹមថាបេះដូងមួយនេះវាស្រែកហៅនាងហើយ យើងសូមទោសដែលធ្វើចរិតគួរឲ្យស្អប់ពេលចួបគ្នាដំបូង ហើយយើងមិនបានស្រឡាញ់នាងត្រឹមមួយឆាវទេ បងស្រឡាញ់អូន សាន សូវ៉ាលី " ជុងហ្គុករៀបរាប់ប្រាប់នាង គេមិនបានដឹងខ្លួនទេថាបាន
មានចិត្ដលើនាងនោះ ត្បិតចិត្ដរបស់នាយមានការច្របូកច្របល់មិនច្បាស់លាស់ ចឹងហើយគេប្រើពេលវេលាយូរណាស់ដើម្បីពិសោធន៍ខ្លួនឯង លទ្ធផលវាបញ្ជាក់មក អារម្មណ៍អន់ចិត្ដ អារម្មណ៍ប្រច៍ណ្ឌនិងខូចចិត្ដកាលនាងប្រាប់គេថាមានសង្សារហើយ ចិត្ដគេធ្លាក់ក្ដុះវាជាដំណឹងដល់រន្ធត់សម្រាប់នាយ ប៉ុន្ដែនាងគ្រាន់កុហកឲ្យនាយខឹងប៉ុណ្ណោះ ។
" ជុង!! " សូវ៉ាលីលឺចឹងរលើងរលោង អារម្មណ៍នាងរំភើបឥតគណនា​ ពាក្យបីម៉ាត់នេះនាងទន្ទឹងរង់ចាំយូរហើយ ។
" បងស្រឡាញ់អូនមិនមែន១ថ្ងៃប៉ុន្ដែបងស្រឡាញ់អូនអស់មួយជីវិត " ជុងហ្គុកមិនងាយនិងដាក់ចិត្ដលើមនុស្សស្រីណាទេដោយសារសម្រោលពីអតីតកាល មនុស្សស្រីដែលនាយស្រឡាញ់ខ្លាំងប្រែជាក្បត់នាយស្រស់ៗទៅចោលនាយក្នុងពេលវេលាចុងក្រោយនៃជីវិត ។
" អូនស្រឡាញ់បងដូចគ្នា ជុងហ្គុក!! "
ជុងហ្គុកលឺចឹងប្រញាប់យកចិញ្ជៀនមកស៊កចូលម្រាមដៃរបស់នាងហើយថើបមួយខ្សឺត នាយស្ទុះក្រោកលើនាងគ្រវីមួយជុំយ៉ាងរីករាយវាជាពេលមួយដល់សែនមានតម្លៃបំផុតសម្រាប់ជីវិតនាយ ។
" បងស្រឡាញ់អូន សាន សូវ៉ាលី " នាយស្រែកឡើងប្រកាសឲ្យពិភពលោកដឹងថាមនុស្សជាទីស្រឡាញ់របស់នាយគឺសូវ៉ាលី ។
" អូនស្រឡាញ់បង " សូវ៉ាលីស្រែកបន្ដហើយញញឹមដាក់នាយ ។
ពួកគេទាំងពីរអង្គុយលើខ្សាច់សម្លឹងមើលព្រះអាទិត្យរៀបហ្នឹងលេចទាំងពីរនាក់ ដៃកាន់ជាប់ឲ្យស្អិត គ្រួសាររបស់ជុងហ្គុកឃើញសូវ៉ាលីនិងជុងហ្គុកបានស្រឡាញ់គ្នា ពួកគាត់ពិតជាត្រេកអរជំនួស ។
ថេហ្យុងឃើញទិន្នភាពនិងនាយមិនសប្បាយចិត្ដទេហេតុអ្វីសត្រូវមានសុភមង្គល ឯនាយមានទុក្ខកង្វល់នោះ គេមិនអាចពន្យាពេលទៀតទេ ដាច់ខាតជុងហ្គុកត្រូវស្លាប់ក្រោមដៃនាយ ។
" ឆាប់ធ្វើតាមផែនការរបស់យើងភ្លាម " ថេហ្យុងខលប្រាប់កូនចៅ នាយគ្មានថ្ងៃដកថយ ទោះស្លាប់ជីវិតនាយស៊ូប្ដូរ ។
" ពិតជាដូចអ្វីដែលម្ចាស់តូចនិយាយមែន " ស៊ីនូលួចស្ដាប់លឺ
ដោយ៖ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now