ភាគ៤៖ ជាកម្មសិទ្ធរបស់យើង!!

776 38 0
                                    

ក្រោយពួកគេបញ្ចប់សង្រ្គាមត្រជាក់ហើយនាងតូចបានសន្លប់ស្ដូកស្ដឹងគ្មាន
កម្រើកបន្ដិច ខុសពីនាយក្រាស់ដែលឈរសម្លឹងមើលទេសភាពខាងក្រោយធ្វើមិនដឹង ៖
" នាងជាកម្មសិទ្ធិយើងហើយ សាន់ សូវ៉ាលី " នាយក្រាស់ញញឹមចុងមាត់
" នាងជាមនុស្សយើង នាងគ្មានសិទ្ធិដើរចេញពីជីវិតយើងឡើយ " គេមិន
ងាយប្រលែងទន្សាយមួយក្បាលនេះចេញពីទ្រុងមាសទេ ។
ពេលល្ងាចក៏ឈានមកដល់ ស៊ីនូចម្លែកចិត្ដមិនឃើញម្ចាស់តូចចុះមកពិសារ
អាហារថ្ងៃត្រង់សោះ ហើយរំលងដល់ល្ងាចទៀត តិចមានរឿងអ្វីទៅ ។
" មិនបានទេត្រូវទៅមើលទើបបាន " នាយស៊ីនូរហ័សដើរសម្ដៅទៅរក
បន្ទប់នាយក្រាស់ធ្វើការ នាយដកដង្ហើមវែងៗបន្ដិចហើយលើកដៃគោះទ្វា
តុកៗ សម្លេងគោះទ្វាបន្លឺឡើង ដាស់អារម្មណ៍អ្នកកំពុងឈ្លក់វរង្វេងការងារ
ឲ្យងាកមកចាប់អារម្មណ៍ ។
" ចូលមក "
" ម្ចាស់តូច ម៉េចក៏មិនប្រាប់ខ្ញុំឲ្យយកអាហារពេលថ្ងៃចឹង ម៉េចក៏ទុកពោះទទេ
ដូច្នេះទាន "
" យើងមិនឃ្លាន !! ឯងទៅត្រៀមឡានទៅបន្ដិចទៀតយើងនិងទៅវិញ "
គេមិនឆ្លើយតបឡើយដោយប្ដូរប្រធានបទវាចាអ្វីផ្សេង ។
" បាទទាន អូ!! ចុះសូវ៉ាលីនៅឯណាទាន "
" យើងម៉េចហ្នឹងដឹងទៅ " ជុងហ្គុកគ្រវីក្បាលគេមិនដឹងទេថានាងនៅណា
នោះព្រោះមិនបានជាប់គ្នាផង ។
" អរបាទ " ស៊ីនូដើរទៅវិញទាំងមិនអស់ចម្ងល់ គេឃើញច្បាស់ថានាងតូច
មិនទាន់ទៅផ្ទះទេហើយសម្ងំនៅក្នុងបន្ទប់របស់ជុងហ្គុកជាប់??
ក្រោយពីស៊ីនូចេញទៅផុតបន្ដិច នាយក៏ប្រញាប់រៀបចំឯកសារនិងសម្ភារះ
មួយចំនួនឲ្យរៀបរយហើយក៏រហ័សបោះជំហានសម្ដៅទៅរកសូវ៉ាលីដែរ
គេងសន្លប់នៅលើគ្រែឡើយ ។
នាយក្រសោបកាយតូចនោះលើកបីដោយទ្វានោះបើកមកក្រោមស្នាដៃ
ស៊ីនូ ព្រោះគេទៅវិញមួយសារហើយដោយក្ដីមិនអស់ចិត្ដក៏ត្រឡប់មកវិញ
អ្វីដែរគេឃើញគឺនាងតូចសូវ៉ាលីនៅលើដៃម្ចាស់តូចគេហ្នឹងឯង ។
" ម្ចាស់តូច នេះមានរឿងអ្វីកើតឡើងចំពោះនាង " ស៊ីនូឆ្លេឆ្លាដូចមាន់រកពង
ចឹងព្រោះគេមិនយល់សោះឃើញនាងតូចល្អជាធម្មតាទេតើ ?? ម៉េចក៏ប្រែ
ក្លាយក្នុងសភាពចឹងវិញ ។
" កុំសួរ ចេញពីផ្លូវយើង " ជុងហ្គុកសម្លក់មុខជំនិតហើយវាចាទាំងគំហកៗ ។
" បាទទាន " នាយក៏ព្រមជៀសផ្លូវឲ្យចៅហ្វាយ ដោយគេដើរតាមពីក្រោយ
តត្រុកៗ ឯដៃមិនភ្លេចចុចផ្ញើសារឲ្យម្ចាស់ធំដឹងទេ ។
( ម្ចាស់ធំមានរឿងហើយ )
( មានរឿងអី ស៊ីនូ ) ណាមជូនលឺសម្លេងសារផ្ញើមកភ្លាមក៏លើកទូរស័ព្ទមក
មើលដោយឃើញស៊ីនូឬកពារចឹងក៏ប្រញាប់សួរបកទៅវិញ ។
( ម្ចាស់តូចធ្វើបាបនាងតូចសូវ៉ាលីឡើងសន្លប់បាត់មាត់ឈឹងហើយទាន )
( ឯងថាយ៉ាងម៉េច!!! ឆាប់ថតឲ្យយើងមើលភ្លាម )
ក្រឹប ស៊ីនូលួចថតរូបចំៗរបស់ជុងហ្គុកផ្ញើឲ្យណាមជូនមើល ។
( ពុទ្ធោ !!! នេះមានរឿងស្អីក៏ដល់ថ្នាក់នាងត្រូវគេបីនោះ ប៉ុណ្នឹងបានហើយ
ស៊ីនូយើងមានការ ) ណាមជូនមិនរង់ចាំយូរទេ ក៏ចេញទៅផ្ទះវិញយ៉ាងលឿនដើម្បីយកដំណឹងមួយនេះទូលមាតាបិតាឲ្យជ្រាបពីទង្វើនាយក្រាស់ ។
" ម្ចាស់តូចចង់ទៅណាដែរទាន "
" ខនដូរបស់យើង " គេយកនាងទៅផ្ទះប្រាកដមានរឿងធំមិនខានឡើយ ។
" ចុះអ្នកផ្ទះនោះម្ចាស់តូច " នាយស៊ីនូក៏រៀងចម្លែកចិត្ដឃើញម្ចាស់តូចគេប្ដូរ
ទៅនៅខនដូវិញ ។
" យើងប្រាប់បែបណាក៏ធ្វើទៅ " នាយជុងហ្គុកនិយាយសង្កត់សម្លេងមួយៗ
ដោយក្នុងចិត្ដក្ដៅឆេះឆួលដូចបាយពុះចឹង ។
" បាទសូមទោសទាន " ជុងហ្គុកបាននាំ​នាងស្ដេីងមកខនដូដោយគេជាអ្នកបីដោយផ្ទាល់​ ឆ្ងល់ទេម៉េចក៏នាយហ៊ានលះបង់ថ្នាក់នេះ​ វាដោយសារតែគេហួងហែង​ហ្នឹងឯង​ ។
" អួយ!! មិនយល់ពីគាត់ទេលោកព្រះ " ស៊ីនូបានត្រឹមហួសចិត្ដប៉ុណ្ណោះព្រោះតាំងពីកន្លែងចតឡានមកនាយក្រាស់សម្លក់សម្លឹងខ្លួនចង់ជ្រុះភ្នែកទៅហើយជុងហ្គុកដាក់នាងលើគ្រែថ្នមៗ ហើយគេប្រញាប់ទៅសម្អាតខ្លួន
ប្រាណចេញ ។
" នរណាគេតេមកហ្នឹង " ជុងហ្គុកបម្រុងនិងទាញកន្សែងទៅហើយស្រាប់
តែសម្លេងទូរស័ព្ទរោទិ៍មករំខាន ដូច្នេះមានតែដើរទៅលើសិនប៉ុណ្នឹង ។
នាយក្រាស់ទាញទូរស័ព្ទមកមើលលាន់មាត់មិនស្ទើរនេះម្ចាស់បងទ្រង់តេមក
ចឹងឬ ពុទ្ធោ ។
" ប្រុសពៅ " នាយក្រាស់រកហារមិនទាន់ផង ណាមជូនស្រែកពីម្ខាងទៀត
ស្ទើរតែបែកក្រដាសត្រចៀកទៅហើយ ។
" ពុទ្ធោ ម្ចាស់បងវាចាមកធម្មតាមិនបានទេឬ "
" មិនបានទេ ឆាប់មកផ្ទះឲ្យលឿន " ណាមជូនមិនពន្យាពេលវេលាយូរទេ ។
" ទៅធ្វើអ្វី ខ្ញុំចង់សម្រាកហើយម្ចាស់បង ចាំស្អែកទៅណា " នាយក្រាស់
រកលេសសុំសម្រាកដោយសារខ្លួនអស់កម្លាំង ។
" ទេមិនបាន ឲ្យប្រញាប់ " ណាមជូនស្រែកតវ៉ាហើយវាចាប៉ុណ្នឹងចុចបិទមួយរំពេច គ្មានរង់ចាំឲ្យនាយហារស្ដីទាន់ទេ ។
" មានរឿងអីទៀតហើយ ហ៊ឹម " នាយក្រាស់ដើរអូសជើងចូលបន្ទប់ទឹក
ទាំងខ្ជិល គេហត់ចង់សម្រាក ម៉េចក៏អូសទាញគេចេញក្រៅចឹង ហ៊ឹម ជីវិត
គេស្មើសូន្យហើយនាទីនេះ ។
ចុងក្រោយ គេមិនអាចប្រកែកបាន គឺធ្វើដំណើរចេញទៅក្រៅដដែលអ្វីដែរ
គេមិនភ្លេចផ្ដាំផ្ញើនោះគឺ៖
" ប្រសិនត្រឡប់មកវិញយើងមិនឃើញនាងនៅបន្ទប់ពួកឯងមានរឿងមិន
ខានឡើយ " នាយក្រាស់បានបោះជំហានចាកចេញពីទីនេះដោយបន្សល់
នៅពាក្យគំរាមគំហែងប៉ុណ្ណោះ ហើយស៊ីនូក៏នាយមិនយកទៅជាមួយដែរ
ទុកឲ្យគេយាមទ្វា នាងតូចបានហើយ ។
" ម្ចាស់តូច មានគេតេមកទាន ពាក់ពន្ធ័និងរឿងជំនួញកាស៊ីណូ " គ្រាន់មក
អង្គុយក្នុងឡានមិនទាន់ត្រជាក់ចិត្ដផង ការងាររត់មករកនាយភ្លែត ដោយ
គេក្រហឹមដើមកបន្ដិចហើយទទួលយកទូរស័ព្ទនោះមកវាចាឆ្លើយតប ៖
" អាឡូ យើង ជុងហ្គុក ចនវ៉ារីហ្វា និយាយ "
" អូ!! ទីបំផុតលោកព្រមលើកហើយ ខ្ញុំតេទៅនេះចង់ដាក់ទន់ជាមួយលោក"
នាយសប្បាយចិត្ដដែលឃើញជុងហ្គុកព្រមទទួលទូរស័ព្ទដូច្នេះ ។
" លោកចង់រកស៊ីជាមួយយើងឬ " នាយក្រាស់ចោទសួរយ៉ាងច្បាស់ៗ ។
" ត្រូវហើយ តើលោកគិតបែបណា "
" ហ៊ឹម ចំពោះរឿងនេះយើងពិភាក្សាគ្នានៅពេលក្រោយបានទេ យើងនិង
រកពេលវេលាមួយសម្រាប់ជំនួញមួយនេះ បានទេ!! " នាយក្រាស់បញ្ជាក់
យ៉ាងច្បាស់ៗម៉ឺងម៉ាត់មានអំណាច គេមិនចូលចិត្ដនិយាយរកស៊ីតាមរយះ
ទូរស័ព្ទឡើយ ។
" បាន ខ្ញុំនិងរង់ចាំលោក "
" ល្អ ចឹងយើងលាសិនហើយ " ជុងហ្គុកចុចបិទហើយហុចឲ្យអង្គរក្សដោយ
មិនភ្លេចឧទានមួយប្រយោគឡើយមក ។
" ស៊ើបមើលប្រវត្ដិរូបគេជាមនុស្សបែបណា ហើយផ្ញើឲ្យយើងផង "
" បាទទានម្ចាស់តូច "
" នៅកាស៊ីណូ ប្រសិនដូចម្នាក់នេះឯងស៊ើបសិនទៅ អេដិត យើងមិនចូល
ចិត្ដនិយាយជាមួយមនុស្សមិនស្គាល់ប្រវត្ដិទេ " នាយប្រាប់ដៃស្ដាំយ៉ាង
ត្រជាក់ស្រេបមិនស្រែកគំហកឬសម្លុតឡើយ គេមិនមែនក្មេងឆេវឆាវដូច
ពីមុនទេ ហើយក៏មិនធ្វើអ្វីមួយដោយចិត្ដក្ដៅដែរ ។
" បាទសូមទោសទាន "
" អេដិត យើងមានការងារមួយឲ្យឯងធ្វើ "
" បាទនិយាយមកចុះទាន "
ជុងហ្គុកក៏ឱនទៅខ្សឹបក្បែរត្រចៀករបស់គេរៀបរាប់ពីផែនការមួយចំនួន
ដែលគេបានត្រៀមទុក គេម៉េចហ្នឹងបណ្ដោយឲ្យសត្រូវស៊ូពូជនោះដំណើរ
ការដោយរលូនគ្មានឧបសគ្គម៉េចកើតទៅ !??
២០នាទីក្រោយមកឡានរបស់ជុងហ្គុកក៏បានឈប់ចតនៅកន្លែងចំណតឡាន
ជុងហ្គុកក៏ចុះពីឡានដោយអេដិតតាមពីក្រោយខ្នង នាយដើរសម្ដៅទៅមុខ
យ៉ាងស្វាហាប់ ។
" អូ!! ជុងហ្គុកមកហើយមាតា " ណាមជូនក្រឡេកកន្ទុយភ្នែកឃើញប្រុស
ពៅក៏ប្រាប់មាតាខ្លួនឲ្យបានដឹង ។
" ជុងហ្គុក មាតានឹកណាស់ " លោកស្រីចនក៏ប្រញាប់មកក្រសោបកូនប្រុស
ពៅមកឱបជាប់និងទ្រូង ។
" បុត្រក៏នឹកមាតាដូចគ្នា "
" យ៉ាងម៉េចហត់ទេរឿងការងារបុត្រ "
" មិនហត់ទេបាទ "
" សម្ដីផ្អែមម្ល៉េះយើងនិង "
" មានឯណាមាតា " នាយក្រាស់ងើយមុខសម្លឹងមាតារបស់គេទាំងភ្នែកគួរ
ឲ្យស្រឡាញ់ខុសឆ្ងាយពីណាមជូនដាច់គេឈរជ្រេញឬករបស់ប្អូនប្រុស
ពេញទំហឹងហើយ ។
" មាតាលឺល្វើយៗថាបុត្រធ្វើបាបមនុស្សស្រី ដល់ថ្នាក់គេងមួយកន្លែង. ម៉េចក៏ធ្វើចឹងប្រុសជុង "
"​ មាតា បុត្រម៉េចហ្នឹងអាចធ្វេីបាបនាងនោះ​ "​ ជុងហ្គុកសម្រូតខ្លួនចុះដោយបត់ជេីងយ៉ាងសុភាពនាំយកទឹកមុខកម្សត់ជាមួយ​ គេសុភាពសឹងអីម៉េចអាចធ្វើបាបនាងដល់ថ្នាក់.គេងមួយកន្លែងនោះ ។
" ត្រូវហើយ វាមិនដូចអ្វីជូន!!  ប្ដឹងបិតាទេ ឯងនេះពិនណាស់ខាងប្ដឹងហ្នឹងមើលប្រុសពៅបិតាឡើងខ្យូតដូចក្មេង. ចរិតវិញមិនបាច់និយាយម៉េចលើកដៃធ្វើបាបនារីភេទទៅ " លោកចនទាញកាយក្រាស់មកផ្ដួលហ្នឹងទ្រូងដោយអង្អែលថ្នមទាំងអាណិតខ្លោចចិត្ដ មិនគួរណាទៅជឿសម្ដីណាមជូនសោះកូនពៅគាត់ម៉េចហ្នឹងធ្វើទង្វើចឹងកើតនោះ ។
" ប៉ុន្ដែបុត្រ " ណាមជូនរកតវ៉ាវាជាការពិតមិនមែនរឿងប្រឌិតទេ ។
" ម្ចាស់បង ជុងម៉េចហ្នឹងធ្វើចឹងទៅ " គេសម្លឹងទៅកាន់បងប្រុសទាំងភ្នែកម៉ក់មិនដឹងខ្យល់ ។
" អឺអញ " គាំងអស់អ្វីវាចាចេញមកក្រៅហើយ ចុងក្រោយចាញ់នាយក្រាស់
ដដែល ថ្ងៃនិងគេព្រមចាញ់ប៉ុន្ដែពេលក្រោយគ្មានថ្ងៃឡើយហើយរឿង
ភស្ដុតាងគេនិងរុករកវាមករិតនាយក្រាស់ឲ្យជាប់ម៉ង់ ។
ក្រោយពីមិនអាចឈ្នះបាន ណាមជូនផ្ដួលខ្លួនលើសាឡុងទាំងខឹងក្នុងចិត្ដ
ដោយមួយសន្ទុះទើបជុងហ្គុកប្រលែងដៃចេញ ។
" តាមការស្មាន បិតាមាតាមិនមែនហៅបុត្រសួររឿងហ្នឹងទេ តើមានអ្វីមែន
ទេ " ជុងហ្គុកចោទសួរជីកឬសជីកគល់ចង់ដឹង កាលពីដើមឡើយគ្មានរឿង
អ្វីសំខាន់ពួកគាត់មិនហៅខ្លួនប្រញាប់ប្រញាល់នោះទេ ។
" អឹម! មិនលាក់ទេ ស្អែកពេលល្ងាចផ្ទះយើងមានកម្មវិធីណា ជុងកុំភ្លេចមក
ផងលឺទេ " លោកស្រីចនអង្អែលសក់រលោងរបស់គេថ្នមៗ ។
" បាទបុត្រនិងមកចូលរួមចឹង បុត្រសុំលាសិនហើយមាតបិតា " ជុងហ្គុក
យល់ព្រមទទួលសំណើរមួយនេះហើយក្រោកឈរបង្ហាញរាងខ្ពស់ស្រឡាស់របស់ខ្លួនឡើងមក ដោយសារ៉េអាវនិងក្រវ៉ាត់កបន្ដិចរួចបោះជំហាន
ដើរចេញទៅបាត់ ។
( បញ្ជាក់ខ្ញុំមិនសូវពូកែរាជសព្ទចឹងហើយខ្ញុំសុំសរសេរពាក្យងាយៗណា )
" សង្ឈឹមថាគ្មានសង្រ្គាមកើតឡើងទៅចុះ " ណាមជូនបន់កុំឲ្យតាសនាយ
ក្រាស់ឈ្លោះជាមួយគេក្នុងកម្មវិធីបានហើយព្រោះចរិតខឹងឆេវឆាវរបស់គេ
នេះគ្មាននរណាអាចបង្កាប់បានឡើយ ។
ឡានរបស់ជុងហ្គុកបើកលើដងវិថីដល់សែនស្ងប់ស្ងាត់គ្មានឡានម៉ូតូមួយ
ជិះកាត់ឡើយ អូ!! វាជាតំបន់ហាមឃាត់ទម្រាំទៅដក់ទីប្រជុំជនវាអាចប្រើ
ពេល៣០នាទីឯណោះ ។
" អេដិត " ជុងហ្គុកឧទានហៅកូនចៅទាំងទឹកមុខស្រពោន ហាក់គេបង្ហាញ
កង្វល់ក្នុងចិត្ដចេញមក ។
" បាទម្ចាស់តូច " បន្ទាប់ពីជុងហ្គុកចូលក្នុងវិមានហើយនាយឈរចាំនៅក្បែរ
ឡានដែលត្រួតពិនិត្យមើលរថយន្ដតើមាននរណាមកប៉ះពាល់អត់ បន្ទាប់ពី
មើលគ្រប់ជ្រុងជ្រោយហើយ ល្មមជុងហ្គុកចេញមកគេជាអ្នកបើកឡានឲ្យ ។
" ឯងគិតយ៉ាងម៉េចចំពោះកម្មវិធីថ្ងៃស្អែក " ជុងហ្គុកសួរដូច្នេះចង់ឲ្យនាយ
ជួយផ្ដល់គំនិតគេគួរទៅឬអត់ តែនាយបានទទួលសំណើរហ្នឹងហើយ ។
" ម្ចាស់តូចគួរបង្ហាញមុខទាន ព្រោះកាលមិនទៅអាចធ្វើឲ្យមាតាទ្រង់អន់
ចិត្ដណា " អេដិតពន្យល់ប្រាប់ កាលមុននាយព្រមតែនាយរកលេសថាឈឺ
ដូច្នេះអាចគេចផុតមួយគ្រា ប៉ុន្ដែលើកនេះមិនអាចប្រព្រ្ដឹត្ដិចឹងបានទៀតទេ
" អឹម " ជុងហ្គុកបានត្រឹមក្រហឹមដើមក គេគួរធ្វើវាហើយតាមហ្នឹងចុះ
ឡានចេះតែរំកិលទៅមុខជារឿយៗរហូតទៅដល់គោលដៅនាយក្រាស់ចុះ
ពីឡានសម្ដៅទៅរកបន្ទប់រាងស្ដើងមួយរំពេច ៖
" នាងដឹងខ្លួនឬនៅ ស៊ីនូ " ជុងហ្គុកចាប់ជំនិតសួរចម្លើយនាយជំនិតភ្លាមៗ ។
" នៅទេទាន "
" ល្អហើយ " គេលួចញញឹមរួចបើកទ្វាចូលក្នុងបន្ទប់ដោយដៃគេបិទទ្វាវិញ
ស៊ីនូអស់ការងារក៏ដើរចេញបាត់រួមទាំងអេដិតផងដែរ ។
" សឺត !! ម៉េចក៏មិនងាយភ្ញាក់ចឹង " ជុងហ្គុកអង្អែលក្បាលនាងតូចបន្ដិចរួច
ថើបមួយខ្សឺតក្រអូបប្រហើរពេញច្រមុះ ។
" ប្រហែលនាងអស់កម្លាំងណាស់ហើយ " ជុងហ្គុកសម្លឹងនាងបន្ដិចរួចទៅ
សម្អាតខ្លួនដោយនាំរាងកាយតូចច្រឡឹងមកជាមួយ គេដាក់នាងចូលក្នុង
អាងទឹកដោយមានស្រទាប់ផ្កាកុលាបពណ៍ក្រហមក្នុងទឹក ។
" នាងល្អិតនេះ មិនព្រមភ្ញាក់ទៀត " ជុងហ្គុកអស់សំណើចឃើញរាងកាយ
ស្ដូកស្ដឹងរបស់នាង មើលចុះដាក់ចូលទឹកហើយគួររំញោចខ្លះ តែនាងអត់
សោះគ្មានសកម្មភាពអ្វីបន្ដិច ។
ជុងហ្គុកចាប់ផ្ដើមសម្អាតខ្លួនក្រោមទឹកផ្កាឈូកដោយឡែកនាងតូចត្រាំ
ទឹកក្ដៅឧណ្ហៗក្នុងអាង ភ្លាមៗនោះស្រាប់តែស្របក់ភ្នែកនាងតូចកម្រើក
បើកឡើង អ្វីដែរនាងឃើញមុនដំបូងគឺរាងកាយជុងហ្គុកអាក្រាតក្រោម
ដំណក់ទឹក ។
" អ្អាយ!! " គ្រាន់ឃើញប៉ុណ្នឹងភ្លាមនាងតូចស្រែកមួយទំហឹងទាំងលួស
ប្រលឹង នាងមិនដែលឃើញស្អីក៏អាក្រក់មើលយ៉ាងនិងទេ ។
" នាង " ជុងហ្គុកភ្ញាក់បន្ដិចពេលលឺសម្រែកនាងស្រែកដូច្នេះ គេក៏ដើរទៅ
យកកន្សែងមករុំល្វែងខាងក្រោម ដោយបញ្ចេញល្វែងលើទាំងអស់ ។
" កុំដើរចូលមក " នាងក្រសោបដៃបិទបាំងខ្លួនហើយស្រែកហាមកុំឲ្យគេ
បន្ដមកខាងមុខទៀត គេមកហ្នឹងឃើញរាងកាយអាក្រាតនាងមិនខានទេ ។
" ហេតុអ្វី " អៅ!! ម៉េចចឹង ??នាងកើតអី??
" គ្មានហេតុផលទេ លោកឆាប់យកកន្សែងឲ្យខ្ញុំផង "
" អូ!! នាងខ្មាស់អៀនឬ " ស្ដាប់ចប់ប្រយោគរបស់នាងហើយគេសើចដើម
ក នាយយល់ហើយតាមពិតនាងខ្មាស់អៀននៅពេលគេឃើញរាងកាយ
របស់នាងទទេស្អាតនោះ ។
" ទេ ឆាប់យកឲ្យខ្ញុំមក " សូវ៉ាលីមុខក្រហមអស់ដូចទៅនិងផ្លែប៉ោមហើយ
" យ៉ា!! ពឹងគេឲ្យសម្ដីស្រួលតិចទៅកញ្ញា " មិនដឹងស្អីមកបញ្ជាគេទេ
បែបមកឈរញ៉ោះនាងតូចយ៉ាងរំភើយចឹង ។
" លោកឯង " សូវ៉ាលីគ្រឺតធ្មេញសម្លក់មុខទាំងខឹងគេ ។
" អួយ សម្លក់ផង តិចជ្រុះហ្អា " កាន់តែខឹងគេកាន់តែផ្គើនញ៉ោះលើសដើម
" លោកៗៗ " នាងតូចខាំមាត់ចង្អុលមុខក្នុងចិត្ដនាងព្រុះកញ្រ្ជាលចង់តែ
លោតទៅធាក់ឲ្យបាក់ចង្កេះទេ ។
" លោកៗ ស្អី ខ្ញុំបាទមានឈ្មោះណា " ជុងហ្គុកវៃចិញ្ចើមមួយម្ខាងដាក់នាង ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now