ភាគ៥៖ជឿជាក់ពេកទេដឹង!!

657 32 0
                                    

" ឆាប់ចេញទៅ " នាងតូចស្រែកញែតៗដាក់ដោយចង្អុលទ្វាឲ្យគេរហ័ស
ចេញឲ្យជាប្រញាប់ ។
" យើងមិនចេញនាងធ្វើអ្វីយើង " ជុងហ្គុកច្រត់ចង្កេះចោទសួរនាង គេមិន
ព្រមទៅហើយណាមួយកន្លែងនេះជាកម្មសិទ្ធគេទេតើ?? ម៉េចអាចចេញ
តាមសម្ដីនាងបាននោះឆើស !!!
" លោកឯង " នាងខាំបបូរមាត់ទាំងខឹង នាងធ្វើម៉េចទៅទើបអាចដេញគេ
ចេញបាននោះ ។
" ខ្ជិលខ្វល់ហ្នឹងនាង " ជុងហ្គុកបែបមកងូតទឹកធ្វើមិនដឹង មិនខ្វាយខ្វល់និង
សម្រែកនាងយ៉ាងម៉េចទេ រហូតនាយសម្អាតខ្លួនរួចបម្រុងដើរទៅផ្លាស់ប្ដូរ
សម្លៀកបំពាក់ហើយ បែបជានាងហៅឲ្យគេផ្អាកជំហានមួយរំពេច ។
" លោកឈប់សិន "
" យ៉ាងម៉េចនាង "
" តើអាចលើកបីខ្ញុំបានទេ " នាងតូចវាចាទាំងឱនមុខចុះ នាងខ្មាស់មាត់ណាស់ពេលសុំឲ្យគេជួយចឹង ។
" ហេតុអ្វីជាខ្ញុំ "
" អៅ!! ក្រែងលោកជាអ្នក អឹម !! " នាងរកនិយាយឲ្យអស់ទៅហើយតែ
លេបចូលក្នុងពោះវិញ នាងមិនគួរស្រដីវាទេ ព្រោះនាងអៀនមាត់ណាស់ ។
" ជាអ្នកអ្វី !! ម៉េចមិននិយាយឲ្យអស់ " ជុងហ្គុកញញឹមចុងមាត់គេអាចកាត់
ន័យយល់បានចំពោះប្រយោគរបស់នាង ។
" លោក !!" នាងសម្លឹងមុខគេដោយភ្នែកភ្លឹសៗ យ៉ាងគួរឲ្យស្រឡាញ់ ហេតុ
តែចង់ឲ្យគេជួយខ្លួនត្រូវមកធ្វើឬកពារម្ញ៉ិកម្ញ៉ក់ចឹងកើតលោកព្រះ នាងចង់
តែបោកក្បាលឲ្យស្លាប់ទេលោកអើយ ។
" ហ៊ឹម ចាំទុកថាជួយម្ដងចុះ " នាយក្រាស់ក្រហឹមដើមក គេបម្រុងនិងទៅ
ហើយនាងតូចបន្លឺសារថ្មី ។
" លោកបិទភ្នែកផង "
" ថី!! ហ្នឹងក្រែងរាងកាយនាងយើងឃើញអស់ហើយខ្មាស់អីទៀត " នាយ
ទ្រាំនិងភាពសាំញុំារបស់នាងមិនបានបន្លឺមកទាំងធុញទ្រាន់ជាទីបំផុត ។
" លោកមិនខ្មាស់តែខ្ញុំខ្មាស់ណា " នាងសម្លក់មុខគេ ។
" សម្លក់មុខផង តិចមិនបីទៅ " នាយក្រាស់ហួសចិត្ដឲ្យគេជួយមើលឬកចុះ ។
" លោកមិនចង់ទេចេញឲ្យឆ្ងាយ "
" ហ៊ើយ " ជុងហ្គុកដកដង្ហើមធំហើយស្ទុះទៅបីនាងយ៉ាងលឿនរកនាង
ត្រៀមខ្លួនមិនទាន់ បីដាក់លើសាឡុងហើយគេទៅរកអាវសរបស់ខ្លួនឲ្យ
នាងប្ដូរសិន ព្រោះអាវខោនាងវាខ្ទេចអស់ហើយ ។
" នេះស្លៀកទៅ " ជុងហ្គុកហុចទាំងងាកមុខចេញ ព្រោះមិនចង់លឺសម្លេង
របស់នាងស្រែកស្ដីឲ្យគេទេ ថ្លង់ណាស់ ។
" ឆើស !! " នាងយកមិនខ្ចីអរគុណមួយម៉ាត់  ។
" ហ៊ឹម " គេមិនដឹងហារស្ដីឲ្យនាងម៉េចសមទេ ក្រៅពីដើរចេញផ្លាស់ប្ដូរ
ខោអាវឲ្យរួចគេប្រហែលត្រូវគេងក្រៅមួយយប់ហើយ ។
" លោកទៅណា!! " សូវ៉ាលីឃើញនាយស្លៀកពាក់សមសួនចឹងក៏រហ័សសួរ ។
" វាមិនពាក់ពន្ធ័និងនាងទេ " ជុងហ្គុកដើរចេញទៅបាត់ដោយមិនភ្លេចចាក់
សោរហ្នឹងឲ្យកូនចៅយាមរួចស្រេច ។
" ហ៊ឹម!!មនុស្សអាក្រក់ឆ្លើយបន្ដិចស្លាប់ឬ " នាងខឹងម៉ួម៉ៅនិងឬកពារប្រងើយ
របស់នាយមែនទែន គិតៗទៅគួរឲ្យស្ដាយមិនគួរណានាងមកត្រូវចប់ក្នុងដៃ
របស់គេសោះ ។
" អាលីអើយ អត់គួរសោះ ខ្ទេចអស់ហើយ " នាងតូចចង់យំក៏មិនចេញសើច
ក៏មិនសម ធ្លាក់ក្នុងសភាពហ្នឹងហើយនាងគាំងគំនិតអស់ហើយគ្មានអ្វីក្រៅ
ពេលរង់ចាំមួយគត់ !! រង់ចាំឲ្យនាយក្រាស់ដោះដៃចេញ នាងនិងមានសិទ្ធ
សេរីភាពមកវិញ ។
" វាមិនអីទេ " នាងតូចលួងលោមខ្លួនឯងដោយផ្ដួលខ្លួនលើសាឡុងកែវភ្នែក
មានសំណើមហូរចេញមកមិនឈប់ នាងទប់វាមិនជាប់ ព្រោះនាងស្ដាយនាង
មិនគួរយល់ព្រមនិងស៊ីនូឡើយ ឃើញទេនាងបាត់បង់វាអស់ហើយ ។
រីឯជុងហ្គុកគេមិនទៅណាឆ្ងាយទេ គឺនៅក្បែរបន្ទប់នាងនិងឯង នាយផ្ដួល
លើពូកដៃដាក់លើថ្ងាស់រិះគិតនូវរឿងគេប្រព្រឹត្ដិតើវាខុសឬត្រូវ ។
" តើវាត្រូវឬខុសដែលខ្ញុំបំផ្លាញនាង ហ៊ឹម!! " គេស្អប់មនុស្សស្រីយ៉ាងណា
នាងមិនគួរបំផ្លាញស្រ្ដីភេទឡើយ ហើយនាងនៅក្រមុំទៀតវាហួសពេល
ហើយគេមិនអាចស្ដាយក្រោយបានទេ ។
ពេញមួយយប់គេស្ទើរតែមិនបានបិទភ្នែកគេងបន្ដិចឡើយ រឿងមួយនេះ
តាមរំខាននាយមិនស្ទើរទេ ជុងហ្គុកក្រោកចេញពីគ្រែព្រមទាំងទឹកមុខ
អាក្រក់មើលបំផុត ។
" ហ៊ឹម " ជុងហ្គុកដកដង្ហើមធំរួចក៏ទៅសម្អាតខ្លួនថ្ងៃនេះគេប្រហែលទៅវិមាន
មើលហើយ ណាមួយមានបំណងគេចមុខពីនាងតូចផង ជុងហ្គុករៀបចំខ្លួន
ប្រាណរួចក៏ប្រញាប់ចេញទៅដោយផ្ដាំផ្ញើប្រាប់ស៊ីនូ ។
" ប្រសិននាងសួររកប្រាប់ថាយើងរវល់ អូ!! ថ្ងៃបន្ដិចរ៉ូបនិងជាងផាត់មុខ ។មកដល់ឯងជួយប្រាប់នាងជំនួសផង " ជុងហ្គុកវាចាបប៉ុណ្នឹងហើយក៏ដើរ
ចេញទៅយ៉ាងលឿនរកស៊ីនូសួរនាំបន្ដិចមិនបាន នៅពីក្រោយគេមានអេដិត
ផងដែរ ។
ឡានរបស់ត្រកូលផាកចនវ៉ារីហ្វាដែលត្រូវជាបើកបរចូលក្នុងបរិវេណវិមាន ដោយឡាននោះឈប់ចតនៅមុខខ្លោងទ្វាចូល មានអ្នកបម្រើចាំបើកទ្វាឲ្យជាស្រេច ។
ជីមីន ផាកចនវ៉ារីហ្វា ជាកូនប្រុសរបស់លោកផាកដែលត្រូវជាប្អូនប្រុស
ម្ដាយជុងហ្គុកបង្កើត នាយស្ថិតក្នុងវ័យ១៥ឆ្នាំ ថ្ងៃហ្នឹងជីមីនរៀនបាន២ម៉ោង
ប៉ុណ្ណោះដូច្នេះក៏ចូលមកវិមានម្ចាស់យាយគេតែម្ដង ។
" ម្ចាស់យាយ!! បាទ " នាយក្រាស់សង្ហាត្រូវជាចៅសំណប់ចិត្ដរបស់លោកស្រីចន គេបច្ចុប្បន្នជាសិស្សប៉ុណ្ណោះ រត់មកឱបលោកស្រីចនយ៉ាងណែល ។
" សឺត!!ដាច់ចិត្ដមកលេងស្រីចាស់នេះហើយឬ " លោកស្រីចនធ្វើជាងរឲ្យ
ចៅសំណប់លួងខ្លួន ។
" អួយ ម្ចាស់យាយមានចាស់ណា នៅស្អាតដូចក្រមុំៗចឹងណា " ជីមីនធ្វើមុខ
ជូរពេលលឺលោកស្រីចនបង្អាក់ខ្លួនឯងដូច្នេះ មានចាស់ឯណាលោកយាយ
គេស្អាតដូចក្មេងអាយុ១៨ឆ្នាំចឹង ។
" ចៅសម្ដីផ្អែម " លោកស្រីចនចុចច្រមុះរបស់គេតិចៗទាំងខ្នាញ់ពីភាពក្រមិច
ក្រមើមរបស់ជីមីន ។
" ខិខិ ចុះឯណាម្ចាស់ពូតូច " ជីមីនសើចដើមកហើយប្រឹងសម្លឹងរកជុងហ្គុក ។
" ស្មាននេះប្រហែលគេទៅធ្វើការបាត់ហើយចៅ "
" ថាយ៉ាងម៉េច ធ្វើការចឹងឬ ?? ពុទ្ធោ ពូខ្ញុំកែខ្លួនហើយ យ៉េសៗ "
នាយជីមីនបន់ឲ្យនាយក្រាស់កែខ្លួនទេព្រោះកាលពីមុនឃើញមុខពូម្ដងៗ ចង់ច្របាច់កឲ្យស្លាប់មុនអាយុទេ ដោយសារតែចរិតឈ្លើយរបស់ជុងហ្គុកហ្នឹងហើយ គេបិះត្រូវបងតូចបងធំសំពងក្បាល ។
" ហ៊ើយ!!យ៉ាងម៉េច សប្បាយអរម្ល៉េះ !! ឯងគិតថាយើងវាចោលម្សៀតថ្នាក់
លែងចេះរកលុយហើយឬ " នាយជុងគុកដើរចូលផ្ទះទាំងមុខស្អុយលឺក្មេងម្ដុំនេះនិយាយដើមគេចឹង ។
" ទេ!! មីននីឯណាថ្លើមធំថានោះ ម្ចាស់យាយមែនទេបាទ " ជីមីនរហ័ស
ប្រកែកសម្ដីនិងពូតូចគេភ្លាមៗ ។
" មែនហើយ ជុងកុំមកស្ដីឲ្យក្មួយ "
" ខ្ញុំ ហ៊ឹម " គេបម្រុងនិងវាចាហើយតែជំពប់ភ្នែកឃើញអ្នកជាម្ដាយសម្លក់គេដោយក្ដីមិនពេញចិត្ដបានគេស្ងាត់ ។
" អាក្មេងអាងមនុស្សចាស់ ឆើស " ម៉ួម៉ៅម៉ង់មិនបានស្ដីឲ្យមួយម៉ាត់ផងបែប
ម៉ាក់គេទៅកាន់ជើងទៅវិញ ។
" ហើយថ្ងៃហ្នឹងកើតអីបានមកផ្ទះលឿនម្ល៉េះប្រុសជុង "
" មកជួយមើលខុសត្រូវកម្មវិធីម្ចាស់ម៉ាក់នោះអី "
" អ៊ីចឹងល្អហើយ ម៉ាក់មិនសូវហត់ផង ប្រុសមីនឆាប់មកនេះមកចៅយាយមាន
អ្វីឲ្យណាចៅ " លោកស្រីចនងក់ក្បាលតិចៗហើយក៏អូសដៃជីមីនឡើងទៅ
ខាងលើ គេមានកាដូរឲ្យចៅសំណប់ឯនាយក្រាស់ឈរសម្លឹងផែនខ្នងទាំង
មុខស្អុយ មើលចុះបានចៅមកក្បែរបោះបង់គេចោលបាត់ ។
ជុងហ្គុកមើលការខុសត្រូវនៅទីនេះមួយព្រឹកធំទម្រាំគេរៀបចំរាបរាយជិត
ដល់ម៉ោង២ថ្ងៃត្រង់ នាយមិនទាន់បាយមួយគ្រាប់ចូលពោះឡើយទេ ។
" ប្រុសជុងឆាប់មកញុំាបាយសិន ប្រយ័ត្នខ្យល់គ " ដោយឃើញកូនប្រុស
រឹងទទឹងមិនព្រមញុំាបាយដូច្នេះអ្នកជាម្ដាយព្រួយបារម្ភពន្ធពេក មើលចុះមិន
ចេះមើលថែខ្លួនឯងសោះ ។
" មិនអីទេម្ចាស់ម៉ាក់ ជិតរួចហើយ ចាំរួចខ្ញុំនិងទៅញុំា "
" ជីមីនមើលពូតូចឯងចុះរឹងណាស់ ងប់និងការងារភ្លេចបាយភ្លេចទឹកអស់
ហើយ " លោកស្រីចនគ្មានអ្វីនិយាយក្រៅពីហួសចិត្ដនិងកូនប្រុសពៅ ។
" ប៉ុន្ដែម្ចាស់យាយ ម្ចាស់ពូតូចប្រែប្រួលណាស់ គាត់មិនដូចកាលខ្ញុំស្គាល់
ពីមុនទេ " ជីមីនសង្កេតមើលឬកពារកាយវិការរបស់ជុងហ្គុកគឺផ្ទុយស្រឡះ
មែនទែន ពីមុននាយពាលាអាវាសែណាស់ឥឡូវគេចេះគិតប្រយោជន៍ជា
ធំមិនដើរលេងបំផ្លាញទ្រព្យឡើយ ប្លែកស្ទើរ១៨០ដឺក្រេហើយ ។
" ហ៊ឹម !! ជុងហ្គុកប្រែប្រួលច្រើនណាស់ " លឺចៅប្រុសបន្លឺមកចឹងគាត់ញញឹមសប្បាយចិត្ដកាលឃើញកូនប្រុសផ្លាស់ប្ដូរជាមនុស្សមានទំនួសខុស
ត្រូវលើការងារដូច្នេះ ។
ជុងហ្គុកដើរត្រួតពិនិត្យមើលរួចរាល់ក៏សុំម្ដាយទៅក្រៅ ព្រោះនាយត្រូវទៅ
យកមនុស្សសំខាន់ចូលរួមកម្មវិធីនិងដែរ លោកស្រីចនឆ្ងល់ពិតជាចង់សួរ
តើម្នាក់នោះជាអ្នកណា ??

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now