ភាគ៩(១៨+)៖ ម្ចាស់តូច

798 22 1
                                    

សូមទោសសម្រាប់ពាក្យណាដែលមិនសមរម្យ សូមអានដោយទទួលខុស
ត្រូវ សម្រាប់អ្នកអានក្រោម១៨ឆ្នាំគួរអូសរំលងភាគហ្នឹង

នាពេលយប់វាជាម៉ោងសម្រាប់អ្នករាល់គ្នាសម្រាក ប៉ុន្ដែជុងហ្គុកនាយកំពុងមមាញឹកក្នុងនៅកាស៊ីណូ នាយសម្លឹងមើលអ្នកចូលមកលេងល្បែង
ស៊ីសង ពីរជាន់ខាងលើយ៉ាងស្ងៀមស្ងាត់
" ម្ចាស់តូច " ស៊ីនូមកឈរជិតនាយក្រាស់ដោយស្រដីខ្សឹបៗ
" អឹម " នាយក្រាស់លឺចឹងក្រហឹមដើមក
" ម្ចាស់តូចចង់ទៅវិញពេលណាដែរ " ស៊ីនូសួរចឹងដោយសារម្ចាស់ធំតេមកតឿននាយរហូតៗ ថាឲ្យជុងហ្គុកប្រញាប់ចេញមកទៅផ្ទះវិញ
" យើងសម្រាកនៅទីនេះ ប្រសិនឯងចង់ក៏ទៅម្នាក់ឯងចុះ " ជុងហ្គុកស្រដីមកយ៉ាងត្រជាក់ស្រេប នាយដឹងពីគោលគំនិតស៊ីនូច្បាស់ វាប្រាកដជាបញ្ជារបស់ម្ចាស់បងខ្លួនបង្ខំមិនខាន កុំសង្ឈឹមថាចូលរួមឲ្យសោះ
" បាទទាន " នាយជំនិតលែងមានអ្វីត្រូវតបតនិងចៅហ្វាយខ្លួន មានតែប្រាប់ហេតុផលដល់ណាមជូនប៉ុណ្នឹង
" ការងារយើងឲ្យស៊ើប ដំណើរការដល់ណាហើយ " នាយក្រាស់បន្លឺមកយ៉ាងម៉ឺងមាំប្រាកដប្រជាចំពោះរឿងមួយ
នេះមែនទែន នាយចង់ដឹងដំណឹងមនុស្សដែលព្យាយាមសម្លាប់ខ្លួនម្ដងហើយម្ដងទៀត តើរស់នៅឯណា??
" ពួកគេបានដឹងទីតាំងនាងទាន គ្រាន់ចង់តាមដាននាងមួយរយះសិនប៉ុណ្ណោះ " ស៊ីនូរាយការណ៍ប្រាប់ជុងហ្គុកតាមអ្វីដែល
ខ្លួនបានដឹងពីកូនចៅត្រួតៗ ព័ត៍មានលំអិតមិនទាន់ទទួលបានទេ
" ហ៊ឹម !! តាមដានប្រយ័ត្នផង បើនាងដឹងមុន ឯងចាំទទួលរងជំនួសទៅ " នាយក្រាស់បោះសម្ដីគម្រាមប៉ុណ្នឹងរួច នាយដើរ
ចេញដោយសម្ដៅទៅការិយាល័យរបស់ខ្លួន ស៊ីនូចង់ទៅតាមតែកូនចៅម្នាក់រត់មកប្រញាប់ប្រញាល់មករកនាយ
" លោកស៊ីនូ នៅខាងក្រោមមានបញ្ហាហើយ " នាយរត់មកប្រាប់នាយជំនិតទាំងដង្ហក់ខ្យល់
" ឆាប់នាំយើងទៅ  " ស៊ីនូប្រាប់ឲ្យគេនាំផ្លូវ នាយមិនអាចយករឿងតូចតាចចឹងឲ្យជុងហ្គុកឈឺក្បាលជាមួយទេ
" បាទ "
ស៊ីនូចុះទៅតាមកូនចៅអ្វីដែលនាយប្រទះឃើញមនុស្សកំពុងវាយតប់គ្នាពេញកន្លែងបនល្បែង នាយគ្រឺតធ្មេញពេលឃើញមាន
មនុស្សមករញ៉ែរញ៉ៃតំបន់ខ្លួនចឹង
" ឈប់ភ្លាម " ស៊ីនូស្រែកមួយទំហឹងធ្វើឲ្យពួកគេផ្អាកសកម្មភាពភ្លាមៗ សម្លេងមាំមួយនិងច្បាស់ជាកូនចៅជំនិតម្ចាស់កាស៊ីណូ
" ពួកឯងកំពុងធ្វើស្អី " នាយស្រែកគំហកទាំងកំហឹង សម្ភារះបានបាក់បែកខ្ទេចអស់ដោយសាររឿងឥតប្រយោជន៍របស់ពួកគេនិងជាពិសេស
អ្នកឈរចែកបៀរត្រូវរបួសបួនទៅប្រាំនាក់ ដឹងថាវាខូចខាតប៉ុន្មានសម្រាប់កាស៊ីណូ តើពួកគេមានលទ្ធភាពចេញសងដែរទេ??
" ... " ពួកគេស្ងាត់មាត់ឲ្យឈឹងមិនហ៊ានក្អកនិងស៊ីនូទេ វាជាកំហុសពួកគេដែលមិនចេះប្រមាថខ្លួនហ៊ានប្រហើនធ្វើរឿងហ្នឹង ។
" ចំពោះរឿងនេះ ប្រសិនពន្យាពេលពួកឯងនិងជួបម្ចាស់តូចមិនខាន " ស៊ីនូនិយាយចឹងគម្រាមប៉ុណ្ណោះ នាយក៏មិនចង់ឲ្យជុងហ្គុកមកទេកាល
ដែលនាយក្រាស់គឺមានតែឈាមស្រោចលើដី គ្មានដំណោះស្រាយ គ្មានការសម្រួលឡើយ
" មិនទេ លោកម្ចាស់ជួយសម្រួលពួកយើងផង  " សម្លេងការអង្វរករបស់ពួកគេបន្លឺមក ពួកគេបង្កសូមត្រឹមដឹងតែស៊ីនូគឺបានហើយ
" ណ្ហើយ!! យើងព្រមប៉ុន្ដែមានលក្ខខណ្ឌះ " ស៊ីនូមិនឲ្យម្ចាស់តូចរកស៊ីខាតទេ នាយមានវិធីដោះស្រាយ
" លោកម្ចាស់ឆាប់ប្រាប់មក  "
" សម្អាតទីនេះនិងចេញថ្លៃសម្ភារះអស់នេះសារថ្មី មិនចឹងទេ ពួកឯងដោះស្រាយជាមួយម្ចាស់តូចទៅ "
" បានៗ... " ពួកគែនាំគ្នាចេញលុយចំនួនច្រើនដើម្បីជួសជុលឲ្យស្អាតដូចដើម ស៊ីនូធូរចិត្ដពេលដោះស្រាយបានយ៉ាងងាយចឹង នាយស្មាន
ថាឃើញឈាមហូរពេញឥដ្ឋទេតើ??
រឿងរ៉ាវរញ៉ែរញ៉ៃបានដោះស្រាយរួចរាល់ ស៊ីនូដើរត្រួតពិនិត្យនៅបនល្បែងបន្ដ នាយសម្លឹងមើលជ្រុងច្រក មិនឲ្យរួចផុតពីកន្ទុយភ្នែកខ្លួនទេ
ពេលវេលារំកិលដល់ម៉ោង១២ នាយក្រាស់ពុតខ្លួនប្រាណបន្ដិចបិទឯកសាររួចក្រោកចេញពីតុធ្វើការនាយដើរចេញទៅខាងក្រៅសម្លឹងមើល
ទិន្នភាពខាងក្រោមសារថ្មី ប៉ុន្ដែចម្លែក?? ហេតុអ្វីបរិវេណខាងក្រោមមានការផ្លាស់ប្ដូរសម្ភារះអស់មួយចំនួនអ៊ីចឹង?
" មានរឿងអីនិង? " នាយឧទានខ្សឹបៗទាំងចិញ្ចើមចងចូលគ្នា ម៉េចក៏គ្មាននរណាមករាយការណ៍ឲ្យនាយបានដឹង ជុងហ្គុកសម្រេចចិត្ដដើរចុះ
ទៅខាងក្រោមដោយផ្ទាល់ ។
" ឯណាស៊ីនូ " ជុងហ្គុកចុះមកដល់ជាន់ក្រោមភ្លាមនាយសួរបុគ្គលិកកំពុងមមាញឹកបម្រើអតិថិជន
" ក្រាបទូលម្ចាស់តូច លោកស៊ីនូកំពុងនៅឃ្លាំងខាងក្រោយ ព្រះពរ!! "
" ទៅហៅគេឲ្យយើងបន្ដិច "​ គ្មាននរណាហ៊ានប្រាប់គេទេក្រៅពីនាយជំនិតប៉ុណ្ណោះ
" ព្រះពរ " បុគ្គលិកប្រុសនោះអោនលំទោនរួចប្រញាប់ដើរទៅរកស៊ីនូ
ជុងហ្គុកសម្លឹងមើលបន្ដិចទាំញកៅមកអង្គុយគងអន្ទាក់ខ្លារង់ចាំនាយជំនិត បុគ្គលិកដើរកាត់នាំគ្នាអោនខ្លាចរអានិងវត្ដមានរបស់នាយគ្រប់គ្នា
" ម្ចាស់ឲ្យគេមកហៅខ្ញុំមានរឿងអ្វីដែរ " ស៊ីនូដើរមកទល់មុខនាយក្រាស់
" មានរឿងអីបានជាប្ដូរគ្រឿងសង្ហារឹមអស់ចឹង "
" គឺមុននិងមានពពួកអភិជនឈ្លោះទើសគ្នា បង្កឲ្យបាក់បែកនិងរបួសបួនប្រាំនាក់ចឹងហើយខ្ញុំឲ្យពួកគេចេញសំណង " ស៊ីនូមិនលាក់បាំងនិង
រឿងចឹងទេ នាយឆ្លើយការពិតទោះជុងហ្គុកខឹងក៏មិនអាចធ្វើអ្វីបានដែរ? ព្រោះគ្រាប់យ៉ាងវាកន្លងផុតហើយ
" ហេតុអ្វីមិនហៅយើង? " រឿងប៉ុណ្នឹងមកហៅឲ្យនាយមកដោះស្រាយ ទឹកមុខនាយក្រាស់ក្រញ៉ូវពេលលឺសម្ដីជំនិត
" មិនបាច់ទេទាន នាំវែងឆ្ងាយខ្ញុំឲ្យពួកគេចេញជំនួសចឹងគឺវាចប់សព្វគ្រប់ហើយទាន " ស៊ីនូប្រកែកនាយនាំជុងហ្គុកមកដូចបើកផ្លូវឲ្យជុងហ្គុក
សម្លាប់មនុស្សចឹង
" ឯង " ជុងហ្គុកខាំមាត់ទាំងខឹង ម៉េចក៏ប្រហើនហ៊ានបធិសេធបំណងគេចឹង ចង់ស្លាប់មែនទេ
" វាយប់ជ្រៅណាស់ហើយ ម្ចាស់តូចគួរទៅសម្រាកទាន " ស៊ីនូមិនទៅឈឺក្បាលហាលថ្ងៃនិងជុងហ្គុកខឹងទេ នាយបែបជាដេញនាយក្រាស់ឲ្យ
ឆាប់ចូលគេងទៅវិញ ។
" ហ៊ឹម " ជុងហ្គុកគ្មានអ្វីត្រូវស្ដីបន្ទោសក៏ងើបចេញដើរទៅជាន់លើបាត់ទុកនាយជំនិតគ្រវីក្បាល
" ខឹងគេហើយរត់ ម្ចាស់តូចអើយម្ចាស់តូច "
ពេលព្រឹក
ថ្ងៃថ្មីចាប់ផ្ដើមឡើងមកព្រះអាទិត្យរះមកយ៉ាងចែងចាំងបញ្ចេញពន្លឺភ្លឺស្រទន់នាពេលព្រឹកប្រលឹម ជុងហ្គុកបើកភ្នែកសន្សឹមៗទទួលពន្លឺថ្ងៃ
នាយក្រោកចេញពីគ្រែគេងទាំងមុខក្រម៉ៅ ម៉ួម៉ៅនិងពន្លឺស្រទន់ដែលមករំខានខ្លួនចឹង
" ហ៊ឹម " នាយក្រោកដោយអង្គុយសម្រុកភ្នែកបិទនៅឡើយ ព្រោះកាលពីយប់មិញជុងហ្គុកនៅបង្ហើយការងាររហូតដល់៣យប់ជ្រៅបានចូល
សម្រាក នាយខានមកកាស៊ីណូប៉ុន្មានថ្ងៃសោះ ស្រាប់តែឯកសារគជើងគ្នា គ្រាន់ឃើញក៏ល្វីងមុខដែរ មួយព្រឹកនិងនាយត្រូវចំណាយពេលលើ
ការងារសិន ទើបអាចទៅក្រុមហ៊ុនបាន សម្រាប់រឿងផ្សេងៗចាំពេលក្រោយ។
តុកៗ នាយជំនិតមកគោះទ្វាបន្ទប់សម្រាករបស់ជុងហ្គុកតិចៗ ដោយដាស់ឲ្យម្ចាស់ងាកមើលខ្លោងទ្វា
" ចូលមក " ជុងហ្គុកស្រែកពីខាងក្នុងទៅ នាយជំនិតរុញទ្វាចូលដោយដៃកាន់សម្លៀកបំពាក់របស់នាយ
" អារុណសួស្ដីម្ចាស់តូច នេះសម្លៀកបំពាក់របស់ម្ចាស់តូច ខ្ញុំបានរៀបចំរួចហើយទាន " ស៊ីនូយកខោអាវមកដាក់ជិតជុងហ្គុក
" ហ៊ឹម អរគុណ "
" ម្ចាស់ធំបានទាក់ទងមក ទ្រង់មានរឿងចង់និយាយជាមួយទាន " ប្រលឹមមិនទាន់ទេណាមជូនតេមកគេភ្លាមរកតែនាយសម្រាកឲ្យបានគ្រប់
គ្រាន់មិនបានដោយសារជុងហ្គុកបិទទូរស័ព្ទចឹងប្រឹងតេបែកមេដៃក៏មិនចូលដែរ ។
" ប្រាប់គាត់ទៅថាយើងរវល់ " ជុងហ្គុកគេចមិនជួបទេ ឲ្យតែជួបគ្នាលើករឿងនិងមករហូត
" ប៉ុន្ដែ... "
" ឯងលែងស្ដាប់យើងហើយមែន ស៊ីនូ " ជុងហ្គុកនិយាយកាត់ដោយគ្មានទុកពេលឲ្យនាយជំនិតតវ៉ាទាន់ទេ នាយឆ្ងល់ម៉េចក៏ស៊ីនូតែងតែស្ដាប់
សម្ដីម្ចាស់បងគេម្ល៉េះ
" បាទ... "
ជុងហ្គុកងើបចេញពីគ្រែដោយទៅសម្អាតខ្លួនក្នុងបន្ទប់ទឹក នាយក្រាស់បើកទឹកផ្កាឈូកដោយមានដំណក់ទឹករាប់រយធ្លាក់លើរាងកាយខ្លួននាយ
" អឹម!! " ជុងហ្គុកដកដង្ហើមធំនឿយហត់និងរឿងគ្រប់យ៉ាង កាលពីមុននាយធ្វើការដែលប៉ុន្ដែវាមិនស្រ្ដេសថ្នាក់និងទេ វាពិតជានឿយហត់មែន
" វាជាចំណែកតូចរបស់គេ មានសម្ពោធមិនស្ទើរបើប្រៀបនិងជីវិតខ្ញុំមុន វាមានសើរភាពជាង ណ្ហើយ!! យើងពេលនេះមិនមែនជេខេដែលមនុស្ស
ឥតប្រយោជន៍ គេចវេសនិងរឿងចំពោះមុខដូចមុនទេ ហ៊ឹម!! ជីវិតថ្មីយើងគួររីករាយនិងវា " ជុងហ្គុកចូកសក់ឡើងលើដោយផ្ទៃមុខប៉ះទៅនិងទឹកនាយ
និងបំភ្លេចអតីតកាលចោល នាអនាគតនាយនិងប្រើប្រាស់ជីវិតថ្មី។
ជុងហ្គុកសម្អាតកាយរួចនាយផ្លាស់ប្ដូរសម្លៀកបំពាក់ទាញនាឡិកាមកពាក់
ឯទឹកអប់បាញ់នៅបរិវេណកញ្ចឹងក នាយទុកវាលើតុរួចដើរចេញទៅក្រៅ
ស៊ីនូទាញទ្វាបិទយ៉ាងមានរប្រៀប ហើយដើរពីក្រោយនាយក្រាស់ ។
ជុងហ្គុកធ្វើការអស់មួយព្រឹកធំទើបបានឈានមកក្រុមហ៊ុន នាយដើរចូល
ទាំងមុខមាំគ្មានស្នាមញញឹម
" សូវ៉ាលី " ដាអ៊ូកេះមិត្ដខ្លួនកំពុងឈ្ងោកមើលការងារ
" យ៉ាងម៉េច! ដាអ៊ូ " រាងស្ដើងងើយមុខសម្លឹងមិត្ដ ហៅធ្វើអីមនុស្សកំពុងរវល់
" ឯងដឹងអត់ មួយព្រឹកហើយលោកអគ្គនាយកមិនបានមក ឯងដឹងថាគាត់
ទើបមកពីណាទេ ?? " ដាអ៊ូចោទសួរនាងទាំងចម្ងល់ តើអគ្គនាយកទើបមក
ពីណាទៅណោះ ចង់ដឹងដល់ហើយ
" ឯងចង់ដឹងធ្វើអីវាជារឿងរបស់គេទេតើ គិតតែការងារធ្វើឲ្យរួចសិនទៅ "
សូវ៉ាលីមិនឈឺក្បាលរឿងដែលជុងហ្គុកមកយឺតទេ សំខាន់ត្រូវគិតខ្លួនឯង
ឲ្យបានច្រើន ការងារគជើងគ្នា នាងធ្វើមិនទាន់រួចផង ។
" ទៅៗគេដឹងហើយអ្នកម្នាងអើយ " ដាអ៊ូមុខស្អុយនាងទៅធ្វើការធម្មតា
តើនាងស្ដើងបារម្ភទេដែលឃើញនាយបាត់ស្រមោលមួយព្រឹកធំចឹង វាពិត
ជាប្រាកដហើយ នាងមិនស្រណុកចិត្ដទេកាលមិនឃើញនាយមិនមកនោះ
ប៉ុន្ដែឥឡូវឃើញក៏បារម្ភទ្វេរដង
" ឈប់គិតសូវ៉ាលី " នាងតូចទន្ទេញពាក្យនិងមិនតិចក្រោម២០ដងទេមួយ
ព្រឹកនិង ខួរក្បាលនាងតែងតែគិតរឿងជុងហ្គុករហូត ធុញនិងខ្លួនឯងណាស់

លោកចន(សាច់រឿងចាស់) ចប់Kde žijí příběhy. Začni objevovat