ភាគ២០៖ជុងហ្គុកប្រែប្រួលហើយ!!

374 18 0
                                    

រាល់ពេលនាយនឹកគិតរឿងហេតុការណ៍ដែលបានកើតឡើង៨ឆ្នាំមុននោះធ្វើឲ្យនាយពិតជាមានវិប្បដិសារីណាស់ហើយនឹកគិតមនុស្សម្នាក់ដែលសាហាវ ព្រៃផ្សៃ ឃោឃៅហៅលែងលឺ ។
" អ្នកប្រហែលកំពុងសប្បាយចិត្ដបំផ្លាញ់អ្នកដទៃ ប៉ុន្ដែបាបកម្មនិងទៅរកអ្នកនាពេលឆាប់ៗនេះ " ណាមជូនងើយមុខសម្លឹងផ្ទៃមេឃដោយចិត្ដរបស់នាយមានកង្វល់ មិនដឹងថាអនាគតត្រូវចួបប្រទះបញ្ហាអ្វីទេម្យ៉ាងនាយមិនចង់រស់នៅក្នុងពិភពងងឹតតែងតែភ័យខ្លាចរហូតទេ ។
" ជីវិតអ្នកនិងរស់នៅគ្មានក្ដីសុខ ស្រមោលអន្ទូលតាមប្រាណ " ណាមជូនវាចាមកខ្សឹបៗនាយដឹងថាម្នាក់នោះជាអ្នកណាហើយរឿងរញ៉ែរញ៉ៃរវាងទំនាក់ទំនងនាយនិងថេហ្យុង ល្អក់កករនិងគ្នាគឺម្នាក់នោះជាផ្ដើមហេតុ ។
ជុងហ្គុកក្រោយពេលចួបហេតុការណ៍និងហើយវាប្លែកចិត្ដម៉េចក៏សត្រូវវាយប្រហារមិនចេះឈប់សោះចឹងអស់ពីនាយចូលណាមជូនម្ដងហាក់បង្ហាញថាចង់សម្លាប់គ្រួសារគេចោលចឹង ។
" មិនថាអ្នកជាអ្នកណាទេ!!អ្នកប៉ះពាល់គ្រួសាររបស់ខ្ញុំស្មើនិងអ្នកចងសត្រូវជាមួយខ្ញុំហើយ " ជុងហ្គុកពីមុនមានរឿងបានត្រឹមទៅរករឿងមិនហ៊ានសម្លាប់មនុស្ស ប៉ុន្ដែជុងហ្គុកនាពេលនេះនាយមិនញញើតឡើយសម្បត្ដិសម្លាប់មនុស្សនោះ ។
" ថេហ្យុង!! គេជាអ្នកបញ្ជាកូនចៅឲ្យមកធ្វើបាបបងជូន " វិញ្ញាណរបស់ជុងហ្គុកលេចចេញមកហើយប្រាប់ពីការពិតម្យ៉ាងថេហ្យុងរង់ចាំចេញគម្រោងការនេះយូរហើិយ នេះវាគ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ ។
" ថេហ្យុង??មានរឿងអ្វីឲ្យប្រាកដ " រាងក្រាស់ជ្រួញចិញ្ចើមកាលលឺអ៊ីចឹង តើមនុស្សម្នាក់ដែលមានឈ្មោះថាថេហ្យុងនោះមានរឿងអ្វីជាមួយគ្រួសារគេទើបចងកម្មចងពៀរម្ល៉េះ ។
" គឺគេ... " នាយបម្រុងប្រាប់មូលហេតុឲ្យនាយក្រាស់បានដឹងទៅហើយស្រាប់ត្រូវឈប់ភ្លាមៗដោយសារយមទូតលេចមុខមក ។
" រឿងមនុស្សលោក ឯជាវិញ្ញាណគ្មានសិទ្ធលូកដៃទេ " យមទូតចេញមុខទាំងបោះសម្ដីមកលាយឡំការក្រោធ ។
" យមទូត!! " វិញ្ញាណរបស់ជុងហ្គុកស្ងាត់មាត់ហើយអោនមុខចុះទាំងដឹងកំហុស ។
" វាជាប្រមានលើកទីមួយ ប្រសិនឯងធ្វើខុសម្ដងទៀតយមរាជនិងដាក់ទោសរលាយប្រលឹងឯងពុំខានទេ "​យមទូតវាចាមកបានប៉ុណ្នឹងហើយរលាយបាត់កាយធ្វើឲ្យនាយដកដង្ហើមធំហើយមកសម្លឹងបងប្រុសទាំងតឹនចិត្ដ ។
" ខ្ញុំមិនអាចប្រាប់បងបានទេ!!ប្រសិនបងចង់ដឹងរឿងរ៉ាវពាក់ពន្ធ័និងខ្ញុំពីមុន មានតែបងស្វែងរកខ្លួនឯងហើយឲ្យខ្ញុំសូមទោសបងប្រុស "
វិញ្ញាណរបស់នាយបានបាត់វត្ដមានទៅបាត់ វាជារឿងមនុស្សលោកត្រឹមវិញ្ញាណដូចជានាយគ្មានសិទ្ធលូកលាន់និងជីកកកាយប្រាប់នរណាម្នាក់ទេ នាយសង្ឈឹមថារាងក្រាស់និងអាចស្វែងរកឃើញមុននិងយឺតពេល ។
" ហ៊ើយ!! " ឃើញប្អូនប្រុសមិនអាចហើបមាត់ប្រាប់ខ្លួនបាន នាយបាក់ទឹកចិត្ដបន្ដិចដែរ តែមិនថ្វីទេនៅមានណាមជូនទៀតថ្ងៃស្អែកនាយនិងទៅសួរថាតើថេហ្យុងជាអ្នកណា ??
" យប់ជ្រៅហើយ!!លោកមិនទាន់សម្រាកទៀតជុងហ្គុក " សូវ៉ាលីរកទៅយកទឹកមកញុំាឃើញបន្ទប់សិក្សារបស់នាយបើកភ្លើងនូវឡើុយ ទើបសម្រេចចិត្ដបើកទ្វាចូលមើលថាអ្នកណា តាមពិតគឺជុងហ្គុកសោះ ។
" មិនទាន់ទេព្រោះការងារនៅសល់ច្រើនណាស់ " ជុងហ្គុកឃើញមុខនាងហើយញញឹមលេចឡើងលើផ្ទៃមុខរបស់នាយភ្លាមៗការងារនាយនៅសល់ច្រើនទាំងរបស់ខ្លួនឯងនិងរាជកិច្ចរបស់បងប្រុស ។
" ឲ្យខ្ញុំជួយទេ " រាងស្ដើងដើរចូលទៅខាងក្នុងដោយអង្គុយនូវកៅអីទល់មុខ ។
" មិនបាច់ទេ នាំរំខាននាងទេ " ជុងហ្គុកប្រកែកការងារប៉ុណ្នឹងនាយអាចធ្វើបានមិនបាច់មានមនុស្សមកជួយឡើយ ។
" ឲ្យខ្ញុំជួយទៅជុងហ្គុក " សូវ៉ាលីទទូចចង់ជួយសម្រាលការងារនាយ មើលចុះនៅសល់ច្រើនឲ្យធ្វើពេញមួយយប់ទៀយក៏មិនអស់ដែរ ។
" មិនអីទេ សូវ៉ាលីត្រឡប់ទៅគេងចុះ "
" ជុងហ្គុក!!ឲ្យខ្ញុំជួយទៅណាៗ " រាងស្ដើងមិនអាចទុកឲ្យជុងហ្គុកធ្វើការងារដាច់យប់ គ្មានពេលសម្រាកទេ ។
" ហ៊ឹម!!ក៏បាននាងយកមួយដុំនោះចុះដោយស្រង់វាចូលទិន្នន័យនេះ " ជុងហ្គុកហុចកុំព្យូទ័រឲ្យនាងស្ដើង ឯគេវិញសម្លឹងរាជកិច្ចដោយភ្នែកពាក់វែនតា ។
" ចាអរគុណណាស់ " សូវ៉ាលីបំពេញការងាររបស់ខ្លួនយ៉ាងមមាញឹក  ជុងហ្គុកលួចសម្លឹងនាងតាមកន្ទុយភ្នែកឃើញនាងយកចិត្ដដាក់ការងារដល់ហើយ សកម្មភាពសមញ្ញៗរបស់នាងក៏ធ្វើឲ្យបេះដូងរបស់គេលោតញាប់ដែរ ។
" ទង្វើរបស់នាងធ្វើឲ្យចិត្ដស្អប់របស់យើងទៅកាន់មនុស្សស្រីក្លាយជារលុបចេញបណ្ដើរៗហើយសូវ៉ាលី " ជុងហ្គុកស្រដីក្នុងចិត្ដនាយគិតថាមនុស្សស្រីដែលតែងតែចូលក្នុងជីវិតគេគឺសុទ្ធកាចសាហាវគ្មានធម៍មេត្ដាលើនាយសោះ មិនថាម៉ែដោះនិងសង្សាររបស់នាយពីមុន ។
" យើងសង្ឈឹមថាថ្ងៃណាមួយបេះដូងរបស់យើងបើកជំហរឲ្យនាងចូលជាផ្លូវការ រង់ចាំយើងណា " ជុងហ្គុកឧទានបន្ដ នាយមិនទាន់ប្រាកដចិត្ដក្នុងការដាក់ចិត្ដស្រឡាញ់ទៅលើសូវ៉ាលីពេញលេញទេ ចាំថ្ងៃដែលនាយប្រាកដចិត្ដហើយនាយនិងបើកបង្ហាញវាជាផ្លូវការ ប្រកាសជាសាធារណះថានាយ ជុងហ្គុក ចនវ៉ារីហ្វាមានម្ចាស់បេះដូងរួចរាល់ហើយ គ្មានអ្នកណាអាចជំនួសនាងបានទេ​ ។
" ជុងហ្គុកកន្លែងនេះគេធ្វើយ៉ាងម៉េចទៅចា?? " រាងស្ដើងឆ្ងល់ត្រង់ចំនុចនេះហើយបង្វិលកុំព្យូទ័រចំមុខនាយហើយចង្អុល វាពិតជាលំបាកនាងប្រឹងអានហើយនៅមិនយល់សេចក្ដីអត្ថន័យវាសោះ ??
" អរ!!គឺអត្ថន័យវាបែបនេះ " ជុងហ្គុករៀបរាប់ដោយពន្យល់តាមដំណាក់កាលមួយៗប្រាប់ពីគន្លឹះនៃឯកសារមួយនេះ តាមពិតវាមានរូបមន្ដរញ៉ែរញ៉ៃក្នុងការដោះស្រាយ មានតែនាយនិងណាមជូនប៉ុណ្ណោះដែលស្រាយវាចេញ ។
" ម៉េចក៏ឯកសារលោកសុទ្ធរូបមន្ដចឹង? " សូវ៉ាលីស្ដាប់ការសម្រាយរបស់ជុងហ្គុកហើយងក់ក្បាលនាងយល់ខ្លះៗហើយ ។
" ហ៊ឹម!!ការពារចំពោះអ្នកលួចវាទៅ " ជុងហ្គុករៀបបម្រុងទុកជាមុន ក្រែងមានមនុស្សលួចទៅឯកសារមិនបែកធ្លោយឡើយ ។
" ចា " សូវ៉ាលីងក់ក្បាលហើយបន្ដការងារទៀតនាងធ្វើវាកំដរជុងហ្គុករហូតអស់វាជិតភ្លឺហើយ នាងតូចរួចមុនជុងហ្គុក នាងគេងផ្គាប់មុខនិងតុរង់ចាំនាយទៅបន្ទប់ ។
" ក្មេងល្ងង់ " ជុងហ្គុកឃើញនាងស៊ូទ្រាំចាំគេចឹង ស្ដីឲ្យនាងពិតជាល្ងង់ណាស់រង់ចាំគេធ្វើអ្វីម៉េចមិនទៅសម្រាកឲ្យស្រួលខ្លួន ។
ជុងហ្គុករៀបឯកសារទុកមួយដុំហើយក្រសោបកាយតូចបីទៅបន្ទប់ដាក់នាងលើពូកថ្នមៗហើយទាញចង្កេះមកអោបបិទភ្នែកគេងលង់លក់ ពួកគេឥឡូវស្និតស្នាលជាងមុនឆ្ងាយ ហើយជុងហ្គុកទន់ភ្លន់សម្ដីស្រទន់ជាងមុន ។
ម៉ោង៧ព្រឹក ជុងហ្គុកភ្ញាក់ឡើងទៅសម្អាតខ្លួន ទោះនាយសម្រាកបានពីរម៉ោងប៉ុណ្ណោះនាយទៅសម្អាតកាយតុងតែងខ្លួនទៅធ្វើការភ្នែករបស់គេរៀងស្លក់បន្ដិច ប៉ុន្ដែមិនអាចធ្វើឲ្យនាយបាក់សម្រល់ដែរ ។
"​ អឹម!! " នាយសម្លឹងកញ្ចក់ដោយរើសអាវគ្រ័រហ្សេពណ៍ខ្មៅពាក់ពីលើ ដោយដៃពាក់នាឡិកា ម្រាមដៃចង្អុលមានចិញ្ចៀនទេពមយូរ៉ាដែលជាសញ្ញាតំណងឲ្យជាព្រះរាជទាយាទ ព្រោះណាមជូនបានផ្ទេរសិទ្ធឲ្យជុងហ្គុកកាន់កាប់ក្នុងតំណែងរាជទាយាទ ។
" ... " ជុងហ្គុកសម្លឹងកញ្ចក់រួចដើរចេញសម្ដៅទៅបន្ទប់បងប្រុសដែលសម្រាកព្យាបាលនាយមានរឿងចង់សួរថាអ្នកណាជាថេហ្យុង ។
តុក តុក សម្លេងគោះទ្វាបន្ទប់របស់នាយបានបន្លឺឡើងមក ណាមជូនស្រែកពីខាងក្នុងអនុញ្ញាតឲ្យចូលក្នុង ៖
" ចូលមក "
" បងប្រុស "
" អូ!!ជាជុងហ្គុកទេឬ អង្គុយមកអាល្អិត " ណាមជូនឃើញប្អូនប្រុសហើយញញឹមតិចៗមើលការតុងតែងរបស់នាយចុះឡើងមានអំណាចតែម្ដង ហាក់ដូចម៉ាហ្វៀពិតៗ ។
" បងជូន!!ខ្ញុំមានរឿងចង់សួរបង "
" មានរឿងអ្វីមែនទេជុងហ្គុក " នាយសង្កេតឃើញទឹកមុខរបស់ជុងហ្គុកមានកង្វល់ចឹង​ច្បាស់រឿងនោះមិនមែនតូចទេ ។
" អ្នកណាជាថេហ្យុងហើយគេត្រូវជាអ្វីនិងពួកយើង?? " នាយសួរដោយគ្មានការស្ទាក់ស្ទើរទេគេពិតជាចង់ដឹងពីអត្ដសញ្ញាណគេ ។
" ហ៊ឹម!!ថេហ្យុង ម៉ាលៀស្វៀគ្រាស៍ត្រូវជាមិត្ដរបស់ពួកយើង " ណាមជូនមិនលាក់បាំងប្អូនប្រុសទេ​វាល្មមដល់ពេលវេលាហើយ ។
"​ មិត្ដចឹងឬ?? ហេតុអ្វីគេវាយឆ្មក់ពួកយើងពីក្រោយរហូតចឹង " ​មិត្ដភក្ដិវាពិតជាអស់សំណើចណាស់ដែលមិត្ដរៀបគ្រោងការសម្លឹងមិត្ដ មិនដឹងថាមិត្ដប្រភេទអ្វីទេ នាយគិតក្នុងចិត្ដ ៖
" ឯងមិនគួររាប់មិត្ដចឹងសោះ!!ជុងហ្គុកអើយជុងហ្គុក " នាយលួចបន្ទោសប្អូនកាលរាប់មិត្ដខុសដូច្នេះ​ ។
" ឯងមិនអាចបន្ទោសគេតែម្ខាងទេ!!គឺមកពីពួកយើងដែកសាងកំហុសឡើងដោយអចេតនា " ណាមជូននិយាយត្រឹមហ្នឹងហើយ ដកដង្ហើមធំកាលមុនទំនាក់ទំនងពួកគេគឺល្អណាស់គ្មានជម្លោះអ្វីទេ ប៉ុន្ដែចាប់តាំងពីមានមនុស្សម្នាក់មកជ្រៀតជ្រែកធ្វើឲ្យចំណងមិត្ដភាពបាក់បែកខ្ទេចគ្មានសេសសល់ ។
" ហេតុអ្វីពួកយើងខុស?? "
" ឯងទៅធ្វើការសិនទៅ!!ជុងហ្គុក " នាយមិនអាចប្រាប់បានទេខ្លាចប្អូនមានកំហឹង តែនាយមិនដឹងទេថាជុងហ្គុកដឹងរឿងរ៉ាវពាក់ពន្ធ័និងម៉ែដោះនោះអស់ហើយ ។
" ជាម៉ែដោះមែនទេ​?? បងកុំលាក់ខ្ញុំទៀតអី " ជុងហ្គុកក្រោកឈរដោយងាកវាចាចេញមក មនុស្សម្នាក់ដែលជ្រៀតជ្រែកជាម៉ែដោះត្រូវទេហើយម្យ៉ាងការចងចាំនាយមិនទាន់ពេញលេញទើបគេមិនស្គាល់ថេហ្យុង ម៉ាលៀស្វៀគ្រាស៍ ។
" ឯងដឹងហើយឬ!! "
" ខ្ញុំដឹងវាយូរហើយ ហ៊ឹម!!អរគុណសម្រាប់ចម្លើយខ្ញុំឈប់រំខានបងហើយ " ជុងហ្គុកដើរចេញទៅទាំងចិត្ដស្ងប់ស្ងាត់វាបណ្ដាលឲ្យចិត្ដជាបងប្រុសព្រួយបារម្ភ ជុងហ្គុកចិត្ដត្រជាក់ដូច្នេះវាប្រៀបដូចប្រថ្នូរអាក្រក់ចឹង ។
" ជុងហ្គុកប្រែប្រួលហើយ " ណាមជូនសញ្ជឹងគិតទង្វើរបស់ជុងហ្គុក ខុសឆ្ងាយស្រឡាស់គេម៉ឺងមាំងជាង គេវៃឆ្លាតក្នុងការដោះស្រាយគេមានភាពអំណត់ខ្ពស់ ហើយអ្វីដែលនាយដាក់ចិត្ដធ្វើវាតែងតែចេញលទ្ធផលមកខ្ពស់ជាងការរំពឹងទុកទៀត អ្វីដែលចម្លែកចិត្ដជុងហ្គុកហ៊ានសម្លាប់មនុស្សដោយគ្មានក្ដីមេត្ដា ។
" គាត់មិនបានប្រែប្រួលទេ បងជូន!!នេះជាចរិតពិតរបស់បងជេខេប៉ុណ្ណោះ " វិញ្ញាណរបស់ជុងហ្គុកឆ្លើយតបទៅកាន់បងប្រុស តាមពិតអត្ដចរិតរបស់នាយក្រាស់គឺត្រជាក់ហាក់ស្ទាបស្ទង់ចិត្ដមិនត្រូវ ។
ថ្ងៃនេះជុងហ្គុកបើកបង្ហាញមុខដំបូងក្នុងអង្គប្រជុំដោយមានមន្រ្ដីនិងមេបញ្ជា ការជាច្រើនចូលរួម អ្នកគ្រប់គ្នាបានចូលរួមអស់ហើយបន្ទាប់មកថេហ្យុង
ម៉ាលៀស្វៀគ្រាស៍ក៏មានវត្ដមានដែរ ។
កាយក្រាស់ឈានជើងចូលមកភ្លាមអ្នកគ្រប់គ្នានាំគ្នាឱនលំទោនដាក់នាយអ្វី
ដែលភ្ញាក់នោះគឺម្ចាស់តូច ??
" ម្ចាស់តូចនៃចនវ៉ារីហ្វាចេញមុខក្នុងអង្គប្រជុំនេះចឹងឬ!! " សម្លេងខ្សឹបខ្សៀវពីនាយក្រាស់បន្លឺចេញពីមាត់មួយទៅមាត់មួយគ្មានបាត់សូរសម្លេងសោះក្លាយជាអ៊ូអរដូចផ្សារត្រីចឹង ។
" ... " ជុងហ្គុកមិនមាត់ដើរទៅកន្លែងអង្គុយរបស់ខ្លួន ជំហានរបស់គេបញ្ជាក់
ឲ្យឃើញពីភាពស្វាហាប់និងម៉ឺងម៉ត់របស់នាយ ។
" សូមទោសអង្គម្ចាស់តូច!!តើខ្ញុំសុំសួរអង្គម្ចាស់មួយសំនួរបានទេ " បុរសឈុតក្រហមដែលជាមន្រ្ដីថ្នាក់ទី៥កាន់កាប់ពន្ធក្នុងប្រទេស គាត់ក្រោកឈរ
ឡើងដើម្បីសួរឲ្យជះមន្ទិលសង្ស័យរបស់ខ្លួនដាច់ស្រឡាស់ ។
" លោកសួរមកចុះ " ជុងហ្គុកងក់ក្បាល ដោយឧទានអនុញ្ញាតអមដោយសម្លេងស្អកៗរបស់នាយ ។
" អង្គម្ចាស់ធំមានបញ្ហាអ្វីមែនទេទើបឲ្យអង្គម្ចាស់តូចមកជំនួសចឹង " មន្ដ្រីថ្នាក់ទី៥រូបនេះមិនបានទៅចូលរួមក្នុងកម្មវិធីជក់លៀងថ្ងៃនោះទេទើបមិនដឹងពី
សមាសធាតុរបស់ជុងហ្គុកបែបណាខ្លះ ឯអ្នកផ្សេងទៀតគ្រាន់ឃើញជុងហ្គុក
ញ័រជើងអស់ហើយ ។
" ហ៊ឹម!!លោកចង់ដឹងពីមូលហេតុឬ មិនអីទេយើងនិងប្រាប់លោក " ជុងហ្គុក
ឃើញបុរសចំពោះមុខញាប់ញ័រចង់ដឹងពីចម្លើយនៃសំនួរមុននេះទើបនាយ
ទាញដាវចេញពិស្រោមមកកាន់ជូតវាតិចៗ ។
" មានមនុស្សលួចធ្វើឃាតបងប្រុសធំទើបផ្អាកការងារមួយរយះធំដូច្នេះ
ហើយយើងជាអ្នកមកជំនួស " ជុងហ្គុកបញ្ចេញស្នាមញញឹមចុងមាត់បន្ដិច
ដែលដសបញ្ឈប់ការជូតដាវដោយយកវាមកចង្អុលលោកមន្រ្ដីតី៥គ្មានខ្លាចអ្នកណាហ៊ានមកហាមឃាត់នាយដែរ ។
ថេហ្យុងសម្លឹងឃើញកាយវិការរបស់ជុងហ្គុកហើយនាយមិនសូវជឿនិងភ្នែក
ទាំងគូរ ជុងហ្គុកផ្លាស់ប្ដូរខ្លាំងម្ល៉េះហាក់មិនដូចអ្វីដែលនាយធ្លាប់ស្គាល់សោះ ។
" ថ្ងៃនេះមានបញ្ហាអ្វីទើបនាំគ្នាប្រជុំ?? " ជុងហ្គុកដាក់ដាវចុះហើយចោទសួរ
តើមានអ្វីទើបបណ្ដាលកោះហៅនាបន្ទាន់ចឹង ។
" អង្គម្ចាស់តូច!!នៅជ្រាយក្រុងកំពុងចួបគ្រោះរញ្ជួយដីធ្វើឲ្យក្រុមគ្រួសារ
ដែលបានស្នាក់នៅទីនោះបាត់បង់ជីវិតស្ទើរស្រុងហើយក្រាបទូល " មន្រ្ដី
ថ្នាក់ទី១ចេញមុខមករាយការណ៍នៃគ្រោះធម្មជាតិ រញ្ជួយដីនៅជ្រាយក្រុង
ដែលសំបូរដោយជនអនាថា ។
" បញ្ជូលទាហាននិងប៊ូលីសចុះទៅជួយសង្រ្គោះពួកគេ ហើយសម្រាប់ស្បៀងអាហារយើងនិងបញ្ជូលទៅតាមក្រោយ " ជុងហ្គុកចេញបញ្ជាឲ្យកូន
ចៅទាយាទនិងប៊ូលីសចេញមុខទៅជួយជីវិតដែលអ្នករស់រានមានជីវិត ។
" ក្រាបទូល!!អង្គម្ចាស់តូច "
" សម្រាប់សាកសពស្វែងរកហើយបូជាឲ្យពួកគេផង " ជុងហ្គុកលឺពីគ្រោះ
ធម្មជាតិចឹង នាយដកដង្ហើមធំបន្ដិចហើយវាចាបន្ដ៖
" សម្រាប់អ្នកសេសសល់យកពួកគេដាក់មណ្ឌលចាស់ជរាមួយរយះសិនទៅ
យើងនិងឲ្យគេរៀបចំផ្ទះសម្រាប់ពួកគេ " ជុងហ្គុកជ្រើសរើសក្នុងការឲ្យពួកគេមានផ្ទះស្នាក់នៅប្រសើរជាងទៅនៅអាគារបាក់បែក ហើយនាយនិងពិចារណារឿងការងារមួយមុខទៀត ។
" ក្រាបទូលអង្គម្ចាស់ " មន្រ្ដីថ្នាក់ទី១លឺចឹងហើយសប្បាយចិត្ដកាលឃើញដែលអ្នកជំនួសរាជទាយាទមានទឹកចិត្ដមេត្ដា ករុណាចឹង ។
" ថ្វាយបង្គអង្គម្ចាស់តូច "
មន្រ្ដីថ្នាក់ទីពីរបានចេញមុខម្ដងដោយឱនលំទោនដាក់នាយនិងប្រាប់ពីបញ្ហារបស់ខ្លួនដែលកំពុងចួបប្រទះ ពាក់ពន្ធ័និងទីជម្រករបស់ភូមិមួយដែលទីនោះ
មានអំពើឃាតកម្មកើតឡើង ការបាញ់សម្លាប់មនុស្សម្នាក់នៅក្នុងភូមិកាលពី
ពីរឬបីឆ្នាំមុន ។
" សូមអង្គម្ចាស់រាជាអនុញ្ញាតឲ្យទូលបង្គំស៊ើបអង្កេតរឿងក្ដីមួយនេះផងក្រាបទូល " មន្ដ្រីថ្នាក់ទីពីរ លុតជង្គង់ស្នើសុំឲ្យជុងហ្គុកអនុញ្ញាតព្រោះបុគ្គលដែលបានស្លាប់នោះត្រូវជាកូនធម៏មិត្ដរបស់គាត់ ហើយគេពឹងពាក់ឲ្យជួយ
ស្វែងរកយុត្ដិធម៍ជូរគេផង ។
" យើងរាជាអនុញ្ញាត " ជុងហ្គុកភ្ញាក់ផ្អើលកាលឃើញមន្ដ្រីម្នាក់នេះចេញមុខ
មកវែកញែករកឃាតករដែលបានបាញ់សម្លាប់រាងកាយខ្លួនពីមុននោះ ។
" ទូលបង្គំ!!អរព្រះគុណហើយក្រាបទូល " គាត់មិនស្មានថាជុងហ្គុកផ្ដល់ឪកាសឲ្យខ្លួនស្វែងរកដើមហេតុនៃការបាញ់សម្លាប់ ហើយអ្នកណាជាឃាតករមានគំនុំអ្វីនិងគេទើបហ៊ានប្រព្រឹត្ដរឿងឃោឃៅ ។
ជុងហ្គុកអង្គុយស្ដាប់បញ្ហាដែលមន្រ្ដីមួយៗបានរាយការណ៍មកខ្លួន នាយសឹងតែងងឹតមុខទៅហើយ មានរឿងមិនចេះឈប់សោះ ទម្រាំបញ្ចប់ប្រជុំនាយ
ក្រាស់ឆ្លៀតឌឺដងផ្លែផ្កាសម្ដីទៅថេហ្យុង ។
" ហេតុអ្វីលោកមិនរាយការណ៍ដូចអ្នកដទៃទៀត លោកម្ចាស់ម៉ាលៀស្វៀគ្រាស៍ " ជុងហ្គុកដើរមកឱនខ្សឹបៗដាក់ត្រចៀកថេហ្យុងទាំងទឹកមុខពេញដោយល្បិចកល ។
" វាគ្មានពាក់ពន្ធ័ស្អីនិងឯងទេ " ថេហ្យុងលឺពាក្យបញ្ជោះបន្សោកចេញពីមាត់
ជុងហ្គុកចឹងនាយក្ដៅស្លឹកត្រចៀក ។
" ហៃយ៉ា!!លោកម្ចាស់ម៉ាលៀស្វៀគ្រាស៍លោកកុំឆេវឆាវពេកទៅមើល "
ជុងហ្គុកសើចចំអកឃើញថេហ្យុងប្រតិកម្មចឹង ។
" ឯង... " ថេហ្យុងក្ដាប់ដៃរបស់នាយ ។
" ហ៊ឹម!!យើងនិងកំដរលោកដល់ទីបញ្ចប់ ថេហ្យុង ម៉ាលៀស្វៀគ្រាស៍ "
ជុងហ្គុកនិងប្រកាសសង្រ្គាមត្រជាក់ជាមួយថេហ្យុងបើកជំហរ មនុស្សគេមិន
ចូលចិត្ដវៃឆ្មក់សត្រូវពីក្រោយឡើយ ។
" ខ្ញុំដូចគ្នា " ដោយមិនឲ្យចាញ់ចិត្ដថេហ្យុងស្រដីផ្គើនទៅវិញ នាយរង់ចាំមើលថាមនុស្សដូចជាជុងហ្គុកនេះធ្វើអ្វីបានខ្លះមកកាន់ខ្លួននោះ ។
" យើងស្វាគមន៍លោកជានិច្ច " ជុងហ្គុកទះស្មាថេហ្យុងតិចៗហើយបោះជំហានដើរចេញយ៉ាងមានអំណាច នេះប្រសិនជុងហ្គុកឡើងស្នងរាជនោះ
មិនកក្រើកប៉ុណ្ណាទេ ។
" ទៅក្រុមហ៊ុនទៅស៊ីនូ " ជុងហ្គុកផ្អែកក្បាលទៅនិងកៅអីទាំងនឿយចិត្ដគេ
មិននឹកស្មានថាតំណែងរាជទាយាទ ស្មុគស្មាញយ៉ាងហ្នឹង ។
" បាទម្ចាស់តូច "
ជុងហ្គុកបង្វិលចិញ្ចៀនក្នុងម្រាមដៃរបស់នាយតិចៗសញ្ជឹងគិតតើមន្ដ្រីទីពីរអាចញែកមុខឃាតករបានទេ នាយពិតជាអន្ទះអន្ទែងមិនស្រណុកចិត្ដ ។
" ស៊ីនូ "
" បាទម្ចាស់តូច "
" បញ្ជូនកូនចៅទៅជួយស៊ើបអង្កេតរឿងក្ដីដែលលោកមន្ដ្រីទី២បានស្នើសុំ
មុនហ្នឹងផង " នាយគិតឲ្យបានល្អិតល្អន់ទៅរឿងក្ដីនេះវារញ៉ែរញ៉ៃប្រទាក់
ក្រឡាគ្នាវែកមុខជនល្មើសមិនឃើញសោះ ។
" បាទម្ចាស់តូច "
" យើងដឹងថាឯងមិនទៅណាឆ្ងាយទេ " ជុងហ្គុកឧទានក្នុងចិត្ដ ឃាតករវាមិន
នៅឆ្ងាយពីខ្លួនឡើយ គ្រាន់គេមិនទាន់ស្គាល់ប៉ុណ្ណោះ ។
សូវ៉ាលីក្រោកមកមិនឃើញជុងហ្គុកចឹង នាងស្មានដឹងថាជុងហ្គុកមានការងារ
សំខាន់ហើយទើបចេញទាំងព្រឹក ។
" គួរតេទៅលោកទេ ជុងហ្គុក "
ដោយ៖ម៉ូយូអ៊ី

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now