ភាគ២៖អ្នកជំងឺក្បាលរឹង!!

785 38 2
                                    

" នាងខ្ញុំឈ្មោះ សាន់ សូវ៉ាលី ជាបុគ្គលិកផ្នែកលក់ក្នុងក្រុមហ៊ុនចា " នាងមិនរៀបរាប់វែងឆ្ងាយឡើយត្រឹមបញ្ជាក់ឈ្មោះនិងតួនាទីវាចប់សព្វគ្រប់ហើយ ។
" ហ៊ឹម យើងអនុញ្ញាតឲ្យនាងធ្វើលេខាជំនួស ប៉ុន្ដែយើងក៏មានលក្ខខណ្ឌមួយចំនួន " ជុងហ្គុកសម្លឹងមើលបន្ដិចហើយឈ្ងោកមុខចាប់អារម្មណ៍និងទិន្នន័យក្រុមហ៊ុនបន្ដ ដោយដៃគ្រវីប៊ិចតិចៗរិះគិតបណ្ដើរ ៖
" គឺនាងត្រូវធ្វើវាដោយគ្មានការបង្ខិតបង្ខំជាពិសេសវាអាចហ្នឹងធ្ងន់ជាងអ្នកដទៃ អ្វីដែលយើងបញ្ជាក់នោះគឺនាងត្រូវររាំងមនុស្សស្រីណាឬធ្វើវិធីអ្វីក៏ដោយ ឲ្យពួកនាងចេញឆ្ងាយពីយើងមានតែប៉ុណ្នឹងនាងអាចធ្វើវាបាន
ដែរទេ " គេគ្មានអ្វីឲ្យនាងធ្វើក្រៅពីដេញស្រីៗនោះចេញពីជីវិតគេ ធុញថប់ហ្នឹងភាញរញ៉ែរញ៉ៃនោះណាស់ ។
" វាជារឿងងាយណាស់សម្រាប់ខ្ញុំ តើមានតែប៉ុណ្នឹងទេឬ?? " នេះជាការងារអ្វីម៉េចក៏ស្រួលម្ល៉េះគ្រាន់ដេញមនុស្សស្រីគ្មានផលពិបាកអ្វីផង ហើយណាមួយជុងហ្គុកបើកដៃហើយចឹងនាងធ្វើតាមតួនាទីឲ្យបានល្អ ។
" ល្អណាស់ អ៊ីចឹងហើយចេញចុះ " នាយប្រាប់ឲ្យនាងតូចចេញដោយគេក្រហឹមបន្ដិចហើយវាចាបន្ដ ៖
"ចំណែកឯងនៅទីនេះហើយ យើងមានអ្វីចង់សួរ " ឃើញនាយជំនិតបម្រុងឈានជើងចាកចេញទៅហើយ នាយឧទានហាមឃាត់គេសិន ព្រោះគេមានអ្វីចង់សាកសួរខ្លះៗផងដែរ ។
" ចា " សូវ៉ាលីដើរចេញពីបន្ទប់ដោយចិត្ដនាងស្រាលជាងមុនខំស្មានថាដេញក្បាលហើយទេតើ ប៉ុន្ដែបែបទទួលបានលាភសំណាងចឹងសោះ. គ្រាន់ការពារសោះគ្មានអ្វីគួរឲ្យខ្លាចទេ ។
" យើងដឹងពីគោលបំណងរបស់ឯង ដូច្នេះកុំធ្វើវាម្ដងទៀតឲ្យសោះមិនចឹងទេ នាងជាមនុស្សដំបូងដែលយើងសម្លាប់ " ជុងហ្គុកឈប់បង្វិលប៊ិចដោយ
ក្ដាប់យ៉ាងណែលតាមកំហឹងក្នុងខ្លួនហើយគេបន្ថែមកម្លាំងធ្វើឲ្យប៊ិចនោះបាក់ជាងពីរ ហើយកែវភ្នែកនាយកំពុងបាញ់សម្លឹងគេយ៉ាងចងអាឃាតបំផុត ។
" ខ្ញុំសូមទោសម្ចាស់តូច!! " ស៊ីនូរហ័សឱនសូមទោសនូវអ្វីដែលគេធ្វើឲ្យជុងហ្គុកឃ្នើសចិត្ដ ហើយក៏សឹងជឿហ្នឹងភ្នែកទាំងគូរដែលបានឃើញពីភាពពិឃាតក្នុងភ្នែកនាយក្រាស់ចឹងទេ !!
" ចេញទៅ " ជុងហ្គុកសម្លុតស៊ីនូមួយទំហឹងតាមការខឹងច្រឡោតរបស់ខ្លួននាពេលនេះ គេមិនជឿថាជំនិតនាំអ្វីដែលគេស្អប់បំផុតក្នុងជីវិតមកក្បែរដូច្នេះទេ ហើយមួយទៀតកុំគិតថាអាចធ្វើចឹងមកអាចគ្រប់គ្រងគេបាន នាយជានាយ គេមានម្ចាស់ការខ្លួនឯងហើយចឹងមិនបាច់កែសម្រួលគេទេ ។
ក្រោយពីស៊ីនូចេញផុតបន្ដិចគេ បោក កុំព្យូទ័រមួយទំហឹងលឺសូរតែប្រាវ. ក្រសែភ្នែកឡើងក្រហមឆ្អៅស្ទើរចេញទៅសម្លាប់មនុស្សភ្លាមៗ ហើយលើជើងជាន់អំបែងអេក្រង់នោះលេចកប់ចូលក្នុងស្បែកជើង ធ្វើឲ្យវាមុតចូលស្បែកនៃជើងរបស់គេហូរឈាមជ្រាបមក ជុងហ្គុកដកជើងវិញដោយគេទៅអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់បំផុត ។
វាកន្លងជិត២ម៉ោងហើយរបួសនោះនៅមានឈាមហូរមកដដែលផ្ទៃមុខសង្ហាស្លេកស្លាំងដូចក្រដាសដោយសារបាត់បង់ឈាមច្រើនគួរសម ធ្ចើឲ្យនាយងងឹតមុខផ្គាប់មុខផ្អឹបហ្នឹងតុធ្វើការ ។
តុកៗៗ នាងខំគោះច្រើនសារហើយមិនលឺសម្លេងអ្នកខាងក្នុងសោះនេះ
គេរវល់ធ្វើស្អីម៉េចក៏ក្រមកញុំាបាយម្ល៉េះ នាងសម្រេចចិត្ដរុញទ្វាចូលក្នុង ដោយអ្វីដែលនាងប្រទះភ្នែកឃើញដំបូងគឹកាកសំណល់សាកសពកុំព្យូទ័រ នាងក្រឡេចភ្នែកឃើញជុងហ្គុកគេងផ្គាប់មុខហ្នឹងតុទៅហើយ ។
" លោកអគ្គនាយកចា !! លោកអគ្គនាយក!!! " នាងប្រឹងហៅគេប៉ុណ្ណាក៏មិនលឺដែរអ៊ីចឹងហើយដើរចូលទៅជិតអ្វីដែលនាងប្រទះភ្នែកឃើញគឺស្នាមឈាម ??! ឈាមនោះវាមកពីណា??
" មានរឿងអីហ្នឹង " នាងសម្រួលចិត្ដបន្ដិចហើយរហ័សទៅទាញគេចេញមកអ្វីដែលនាងភ័យគឺទឹកមុខរបស់ជុងហ្គុកនាយពេលនេះម៉េចក៏ស្លេលម្ល៉េះហើយដៃជើងក៏ត្រជាក់ទៀត នាងរហ័សទាក់ទងទៅជំនិតគេដោយបន្លឺទាំងញ័របបូរមាត់៖
" អាឡូ ស៊ីនូ លោកអគ្គនាយកមានបញ្ហាហើយឆាប់នាំគ្នាមកខាងឡើងមក ឪ្យលឿនមក "
" បាទចាំមួយភ្លែត " ស៊ីនូមិនបង្អត់យូរប្រញាប់នាំគ្នីគ្នារត់សម្ដៅមកបន្ទប់របស់ជុងហ្គុកលឿនដូចរន្ទះ ។
" មានរឿងអ្វី វ៉ាលី "
" លោកមើលនោះទៅ "
" ម្ចាស់តូច " គេព្យាយាមទះថ្ពាស់គេតិចៗដើម្បីឲ្យដឹងខ្លួនតែគ្មានអាការះឆ្លើយតបឡើយដូច្នេះ សម្រេចថាគេនាំគ្នាគ្រាយ៍នាយសម្ដៅទៅមន្ទីរពេទ្យហើយ ដោយមិនភ្លេចផ្ដល់ដំណឹងនេះទៅម្ចាស់ធំឡើយ ។
" ឯងថាយ៉ាងម៉េច ប្រុសតូចសន្លប់អ៊ីចឹងឬ!!! " កំពុងមមាញឹកហ្នឹងការងារជាតិស្រាប់មានទូរសព្ទតេមកដូច្នេះ គេរៀងស្ទាក់ស្ទើរក្នុងការចុចទទួល ប៉ុន្ដែដោយបិតាថាទទួលទៅវាពាក់ពន្ធ័ហ្នឹងប្រុសពៅ អ្វីដែលលឺគេស្ទើរធ្លាក់ថ្លើមដល់ដី !!!
" ថាយ៉េងម៉េច ប្រុសពៅកើទអី ណាមជូន " បុត្រាពៅទ្រង់ជួបបញ្ហាហើយចិត្ដជា ឳពុកមិនអាចនៅស្ងៀមបានទេ ទ្រង់ត្រូវតែទៅទតវាដោយផ្ទាល់ ។
" ប៉ុណ្នឹងបានហើយ កុំភ្លេចហៅមនុស្សមកការពារថែមហើយដាច់ខាត ហាមថ្លោះថ្លោយឲ្យសោះ " គេចុចបិទហើយងាកមកសន្ទនាជាមួយបិតា ៖
" ជុងហ្គុកសន្លប់មិនទាន់ដឹងមូលហេតុទេ ក្រាបទូល ឥឡូវគេកំពុងបញ្ជូលទៅមន្ទីរពេទ្យ. ចឹងយើងប្រញាប់ទៅហើយបិតា "
" ហ៊ឹម យើងសូមទោស មិនអាចបន្ដការងារបានទេ " លោកចនបន្លឺប៉ុណ្មឹងហើយក៏រហ័សចេញទៅបាត់ ។
" ចង្រៃយ៍ជិតសម្រេចហើយ ហេតុអ្វី ?? " គាត់ក្រោកឈរទាំងខឹងជិតសម្រេចផែនការហើយស្រាប់មកកាត់ដូច្នេះ ?? តើអាចមានឱកាសចឹងទៀតទេ ពុទ្ធោអើយ !! ពិតជាម៉ួម៉ៅណាស់ដែលឱកាសល្អរបូតចេញចឹង ។
ណាមជូនពាក់មួកម៉ាស់បិទជិតឈឹងព្រោះគេបណ្ដោយខ្លួនឲ្យអ្នកផ្សេងស្គាល់នោះវាជាគ្រោះថ្នាក់ ហើយចោទសួរគ្រូពេទ្យទាំងភិតភ័យខ្លាចប្អូនមានរឿងកើតឡើង ហើយបិតាហ្នឹងមកតាមក្រោយទ្រង់ឈានទៅយកមាតាមកជាមួយ ក្រែងទ្រង់រន្ធត់ចិត្ដដួលសន្លប់ទៅអ្នកណាមើលថែទ្រង់??
" ជំរាបសួរ គ្រូពេទ្យតើលោកចននៅជាន់ណាដែរ "
" ជាន់ទី១០ ចា "
" អរគុណហើយ " ណាមជូនស្ទះចេញដោយដំណើររបស់គេលឿនជាងមុនរហូតទៅបន្ទប់ពិសេស វាជាជាន់ដែលកម្រមានអ្នកមកស្នាក់នៅណាស់ នាយបោះជំហានមួយៗដោយដកដង្ហើមដង្ហក់ គេក្រឡេកឃើញស៊ីនូកំពុងឈរបញ្ជាកូនចៅគេទាញមួកនិងម៉ាស់នោះចេញ ហើយទៅជិតនាយជំនិត ។
" ជុងហ្គុកយ៉ាងម៉េចហើយ "
" សូមគោរព ម្ចាស់ធំ ម្ចាស់តូចលែងអីហើយ! ព្រោះយកមកទាន់ពេល សំណាងហើយដែលឈាមគាត់ហូរមកមិនសូវច្រើនកុំអីខ្ញុំមិនដឹងបរិយាយបែបណាទេ "
" ហេតុអ្វី?? " តើមានបញ្ហាអ្វីទើបបង្កឲ្យជុងហ្គុកមានឈាមហូរមកច្រើនយ៉ាងនេះចឹង ។
" គាត់មុតហ្នឹងអំបែងកុំព្យូទ័រ តាមពេទ្យប្រាប់មកវាជាការសង្កត់ពីលើជាងប៉ះវាដោយចេតនា ម្ចាស់ធំ "
" ឯងចង់ថារបួសនោះជុងហ្គុកបង្កខ្លួនឯង?? "
" បាទ "
" ម៉េចហ្នឹងអាចទៅរួច !! ក្រែងរាល់ដងគេមិនដែលបញ្ចេញអត្ដចរិតចឹងមកទេឬមាននរណាម្នាក់ធ្វើឲ្យគេខឹង!!ឯង " ណាមជូនឈរពិចារណាមើលថាវាអាចយ៉ាងម៉េចដែលជុងហ្គុកជាន់វាពីលើនោះ ប្រសិនគេជាន់វាអាចមកពីកំហឹងច្រើនជាង ។
" គឺខ្ញុំនាំមនុស្សស្រីទៅក្បែរគាត់ " ស៊ីនូមិនកុហកឡើយគេព្រមសារភាពតាមត្រង់ គេស្មានថាធ្វើចឹងហើយអាចបន្សាភាពស្អប់ខ្ពើមមនុស្សស្រីខ្លះ តែអ្នកណាស្មានដឹងថាជុងហ្គុកស្អប់យ៉ាងចឹងនោះទេ ។
" ពុទ្ធោ !! ស៊ីនូឯងដើរតាមគេ២ឆ្នាំហើយវាល្មមអាចស្មានចិត្ដគេដឹងហើយ ម៉េចក៏ឯងធ្វើចឹង !វាហាក់បញ្ចេះការស្អប់ខ្ពើមលើសដើមនោះទេ ស៊ីនូអើយស៊ីនូ ឯងធ្វើចឹងវាបង្កគ្រោះថ្នាក់ទេ ជាពិសេសមនុស្សស្រីដែលឯងនាំមកហ្នឹងឯង " ណាមជូនគ្មានអ្វីក្រៅពីដកដង្ហើមធំហួសចិត្ដហ្នឹងនាយជំនិតរបស់ជុងហ្គុកទេ ចិត្ដគេវាល្អជ្រុលធ្វើឲ្យនាយហ៊ានដល់ថ្នាក់ចុះតទៅខាងមុខមិនសម្លាប់មនុស្សឆៅៗហើយទេលោកអើយ!!
" ដោយសារខ្ញុំគិតខ្លីពេក សូមទោសម្ចាស់ធំ " ស៊ីនូឱនមុខចុះទាំងស្រងូតចិត្ដកាលឃើញម្ចាស់តូចក្លាយជាចឹង ។
" ហ៊ឹម យើងមិនបន្ទោសឯងទេ !! យើងចម្លែកចិត្ដរាល់ដងប្រុសពៅមិនដែលម៉ួម៉ៅខ្លាំងថ្នាក់ធ្វើចឹងទេ !ជាពិសេសមនុស្សស្រីគេចូលចិត្ដនាំចូលខនដូរហូត ហើយផ្លាស់ប្ដូរមិនជាន់គ្នាទេ !! ប៉ុន្ដែម៉េចតាំងពីត្រូវថ្នាំពុលមក គេដូចមនុស្សថ្មីចឹង ?? " ណាមជូនអង្អែលចង្កាដោយបន្លឺពិចារណរិះគិតរកមូលហេតុអ្វីក៏គេប្រែ ប្រួលខ្លាំងម្ល៉េះ តើមានមូលហេតុអ្វីបានជាជុងហ្គុកមិនពេញចិត្ដ
មនុស្សស្រីចឹង!!
" ?? " ស៊ីនូមិនបានតបតហ្នឹងម្ចាស់ធំទេ តែខួរក្បាលកំពុងគិតវិភាគលើម្ចាស់ខ្លួន ព្រោះសព្វថ្ងៃនេះប្រែ១៨០ដឺក្រេម៉ង់ ។
" យើងគិតថាឯងគួរ ស៊ើបមើលហើយស៊ីនូ " ណាមជូនមិនប្រលែងវាចោលឡើយ ដរាបណាចម្ងល់គេមិនទាន់ដោះស្រាយគ្មានថ្ងៃទេដែលគេមិនខ្វាយខ្វល់នោះ ។
" បាទម្ចាស់ធំ "
" ហើយរឿងកើតឡើងនេះ ឯងបិទព័ត៍មានផងយើងប្រាកដណាស់ថាវាហ្នឹងផ្ទុះចេញទៅខាងក្រៅ "
" បាទម្ចាស់ធំ " ក្រោយពីពិភាក្សាគ្នាហើយពួកគេក៏ស្ងាត់រៀងខ្លួនដោយផ្ដាតទៅមើលរាងកាយសន្លប់របស់នាយក្រាស់ ។
រយះពេល៥ម៉ោងទើបនាយក្រាស់ដឹងខ្លួន គេបើកភ្នែកសម្លឹងមើលពិដានយ៉ាងសន្សឹមៗ ជុងហ្គុកព្យាយាមក្រោកអង្គុយគេសម្លឹងឃើញដំបូងគឺ សូវ៉ាលី !!
" ជានាងទៀតហើយ " ជុងហ្គុកលាន់មាត់តិចៗទាំងមុខក្រម៉ៅដោយឃើញនាងតូចកំពុងគេងនៅលើសាឡុង ។
" យើងស្អប់នាង !! " សុខៗភាពស្អប់ខ្ពើមរបស់គេស្រាប់តែរត់ចូលមកធ្វើឲ្យគេស្អប់មុខនាងស្ទើរបាញ់សម្លាប់ចោលក្នុងមន្ទីរពេទ្យហ្នឹងទេ គេស្អប់មនុស្សស្រីហើយស្អបើខ្លាំងបំផុតដោយសារសង្សារគេនិងម៉ែដោះចិត្ដអាក្រក់នោះ ទើបធ្វើឲ្យចិត្ដគេស្អប់រាល់មនុស្សស្រីដទៃទៀត ។
" យើងស្អប់ៗ " អារម្មណ៍គេបុកពេញដោយក្ដីស្អប់ខ្ពើមនិងការខឹងគុំគួនបំផុត វារត់ចូលក្នុងខួរក្បាលនិងចិត្ដដូចចរន្ដទឹកហូរចឹង
" យើងគ្មានថ្ងៃឲ្យនាងចូលមកក្បែរយើងបានយូរទេសាន់ សូវ៉ាលីនាងហ្នឹងទទួលវា " ដៃរបស់ជុងហ្គុកក្ដាប់ភួយយ៉ាងណែលប្រហែលមួយសន្ទុះទើបគេសម្រួលអារម្មណ៍ធ្វើធម្មតាវិញដោយក្រោកចេញពីគ្រែ គ្រាន់ទម្លាក់ជើងដល់ឥដ្ឋការ៉ូភ្លាម គេបញ្ចេញសម្លេងការឈឺចាប់មុខរបួសភ្លាម ៖
" សឺត !! ម៉េចក៏ឈឺម្លេះចង្រៃយ៍ " ជុងហ្គុករឹងរូសមិនព្រមសម្រាកឡើយគេដើររំកិលតិចៗពេញបន្ទប់មួយនេះដោយមានស្នាមឈាមជ្រាបប៉ះទៅហ្នឹងឥដ្ឋបន្សល់ស្នាមយ៉ាងច្រើនហើយគេក៏ឈរជិតមាត់បង្អួចយ៉ាងស្ងៀមស្ងាត់ ។
នាងតូចដែលកំពុងគេងលក់ស្រួលនោះក៏បានភ្ញាក់ នាងងើបអង្គុយដោយពុតខ្លួនប្រាណបន្ដិចហើយបើកភ្នែកធំៗ ឃើញស្នាមឈាមនិងក្លិនឆ្អាប់ពេញបន្ទប់ ដោយកែវភ្នែកនាងបាញ់សម្លឹងទៅគ្រែអ្នកជំងឺដំបូងគេ ៖
" នេះគេទៅណា !! " នាងភ្ញាក់ខ្លួនមិនគួរណាគេងចោលអ្នកជំងឺគេព្យាយាមទប់ចិត្ដកុំឆ្លេឆ្លាភ្នែករ៉េមើលពេញបន្ទប់ឃើញវត្ដមានរបស់គេឈរជិតបង្អួចចឹងធូរទ្រូងវិញភ័យលួងប្រលឹងអស់ស្មានថានរណាមកធ្វើបាបទេតើ !!
"​ នែ! !  លោកបម្រុងទៅណាទៀតហេីយ​ នេះខ្លួនឈឺទេ​ ម៉េចក៏មិនចេះនៅស្ងៀមខ្លះហ្អា! !  "​ នាងតូចឃើញជុងហ្គុកបម្រុងដើរទៅណាបន្ដ ធ្វើឲ្យចិត្ដនាងវាគ្រឺតហ្នឹងចរិតមានះរបស់គេណាស់ អ្នកជំងឺម៉ាកៗចឹងប្រេះទ្រូងអ្នកមើលថែ ។
"​ ហ៊ឹម​ "​ គេមិនតបឡេីយបែបសម្លក់មុខនាងវិញទាំងខឹងក្នុងចិត្ដ ។
"​ យី! ! សម្លក់ទៀត​ "​ នាងមិនដែលឃេីញមនុស្សឈឺណាចឹងទេ ។
"​ ថី! ! "​ គេខំប្រឹងស្ងៀមមិនតបសម្ដីហេីយមេីលនាងចុះ​ ប្រឹងស្រែកជំទាលម្ល៉េះ​ ។
"​ចុមឈ្លើយផង " នាងតូចទប់ចិត្ដកុំខឹង នាងទម្លាក់ដៃចុះវិញ៖
" ស្ងប់ចិត្ដៗ សាន់ សូវ៉ាលី ចាំថាគេជាព្រះរាជបុត្រគេនិយាយអ្វីក៏ដោយគេគ្មានខុសទេ ឯងទេតាសខុសគឺគេដេញចេញហើយ " នាងតូចលួងលោមចិត្ដខ្លួនឯងទប់កំហឹងហើយញញឹមបន្ដិចមុនហ្នឹងបន្ដវាចា ៖
" លោកអគ្គនាយករបួសជើងចឹង គួរនៅស្ងៀមទើបល្អណា "  នាងបម្រុងនិងទៅជួយគ្រាយ៍គេហើយស្រាប់តែនាយលើដៃ ។
" មិនបាច់ ! យើងអាចដើរបាន "
" ចា " នាងតូចតបតែមួយម៉ាត់ដោយភ្នែកសម្លឹងគេជាប់ដូចកាមេរ៉ាតាមចាប់សកម្មភាពចឹង ។
" អគ្គនាយកចាំបន្ដិច ខ្ញុំទៅហៅពេទ្យឲ្យលាងរបួសឲ្យចា " នាងតូចរត់ចេញយ៉ាងលឿនទៅរកពេទ្យបាត់ ជុងហ្គុកទាញទូរស័ព្ទតេទៅស៊ីនូមួយរំពេចគេពិបាកទ្រាំណាស់ក្លិនពេទ្យធ្វើឲ្យគេអាចស្ទះខ្យល់ស្លាប់ភ្លាមៗ បានគេមិនចេះនៅទេ ។
" អាឡូ ម្ចាស់តូច "
( មកយកយើងជាបន្ទាន់ ! យើងទុកពេលឲ្យ១៥នាទី )
" ប៉ុន្ដែ ... " ស៊ីនូរៀងស្ទាក់ស្ទើរក្នុងការនិយាយហាមឃាត់គេ ។
( គ្មានប៉ុន្ដែ ឲ្យឆាប់ ប្រសិន១៥ណានាទីក្រោយមិនឃើញឯងទេឯងហ្នឹងស្លាប់ " ជុងហ្គុកបញ្ចប់ប្រយោគភ្លាមចុចបិទយ៉ាងរហ័សមិនឲ្យជំនិតឆ្លើយតបទាន់ឡើយ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now