ភាគ១៥៖ ទេសម្រាប់យើង!!នាងក្មេងស្រីតូចមួយនៅឡើយ!!

529 26 0
                                    

​ " អាចទទួលយកបាន ​" នាយក្រាស់ងក់ក្បាលតិចៗ អាចទទួលទានបានហើយម្យ៉ាងឆ្ញាញ់ជាប់មាត់ នាយមិនបានសរសើរនាងដើម្បីកុំឲ្យនាងបានចិត្ដ ។
​ " ទទួលយកបាន?ឆ្លើយថាឆ្ញាញ់មួយម៉ាត់ស្លាប់ឬ ​ " រាងស្ដើងមុខក្រម៉ូវក្រោយពីទទួលបានចម្លើយមិនសមនិងចិត្ដរបស់ខ្លួន។
​ " នាងខឹងឬ ​ " រាងក្រាស់បិរភោគអាហាររួច នាយទម្លាក់ស្លាបព្រាចុះដោយងាកមុខមកសម្លឹងនាង តើពាក្យសម្ដីរបស់នាយអម្បាញ់មិញវាប៉ះពាល់ដល់ចិត្ដនាងឬ ??
​ " ទេ!! មិនបានខឹងបងៗអាចប្រមូលយកទៅលាងបាន ​ " សូវ៉ាលីវាចាដោយចិត្ដត្រជាក់ នាងមិនត្រូវខឹងគេទេ ទប់អារម្មណ៍សាន់ សូវ៉ាលី ឯងមិនមែនជាមនុស្សងាយនិងឆាប់ខឹងនោះទេ ហើយនាងងាកមុខប្រាប់អ្នកបម្រើឲ្យប្រមូលចានម្ហូបលើតុយកទៅលាងទៅនាងគ្មានអារម្មណ៍ឯណាលេបបាយចូលក្នុងពោះទៀតទេ ។
​ " ហេតុអ្វីត្រូវប្រមូល?? នាងមិនទាន់បានញុំាវាទេ ​ " ជុងហ្គុកព្រួយចិត្ដលើសដើមពេលនាងបញ្ចេញកាយវិការមកចឹងមាត់ថាមិនខឹងគេទេ តែក្នុងចិត្ដឆេះឆួលចង់ប្រេះទ្រូងហើយ ។
​ " ឆ្អែតហើយ ​បងយកទៅចាំដល់ពេលណាទៀត ​ " រាងស្ដើងសម្លក់មុខនាយក្រាស់ គ្រាន់គេប្រមូលសោះម៉េចភ្នែកនិងប្រឹងសម្លឹងយ៉ាងហ្នឹង តិចជ្រុះគ្រាប់ភ្នែក ។
​ " នរណា!! អនុញ្ញាត ​ " នាយក្រាស់គំហកដាក់ពួកគេ ម៉េចប្រមូលភ្នែកអត់មើលទេនាងមិនទាន់ញុំាទេ
​ "​ លោកឯង ​ " សូវ៉ាលីគ្រឺតនាយមែនទែន វៃផ្លាច់ មួយដៃចុះឲ្យសមឬកម៉េចចូលចិត្ដគំហកអ្នកដទៃអ្វីម្ល៉េះ ។
​ " អួយ!!ម៉េចវៃគេចឹង ​ "​ ជុងហ្គុកអង្អែលដៃពេលនាងវៃ គ្រាន់តម្លើងសម្លេងបន្ដិចសោះប្រើកម្លាំងបាយដែល មួយដៃៗរបស់នាងធ្ងន់ហ្អា ចង់ដូចកម្លាំងមនុស្សប្រុសហើយ ។
​ " ហេតុអ្វីគំហកដាក់អ្នកដទៃចឹង ​ "
​ " ដោយសារគេប្រមូលរបស់នាងញុំានោះអី ​ " នាយឧទានមកដោយក្ដីឃ្នើសចិត្ដ មកពីនាងមិនទាន់ញុំាទើបគេបារម្ភពេកជ្រុលមាត់គំហកទៅ ហើយនាងមកវៃគេចឹងដឹងគេឈឺទេ ។
​ " ចុះខ្ញុំអនុញ្ញាតតើ លោកទ្រង់ឈឺឆ្អើលម្ល៉េះ ​ "​ សូវ៉ាលីតបទៅវិញផាំងៗដោយការមិនពេញចិត្ដ នាងបានព្រមឲ្យពួកគេហើយចឹងពួកគេមានសិទ្ធយកទៅទុកហើយមួយទៀតកុំអាងខ្លួនជាងម្ចាស់តូចអាចធ្វើអ្វីតាមតែចិត្ដនោះ ។
​ " យើងខ្លាចនាងឈឺ យើងខុសឬ ​ " នាយក្រាស់អោនមុខចុះដោយការអន់ចិត្ដ បារម្ភខ្វាយខ្វល់នាងពេក ក៏ខុសដែរលោក ។
​ " ទៅៗ បងទុកចានខ្ញុំបានហើយ ​ "​ សូវ៉ាលីសុំចាញ់ហើយនាងព្រមញុំាបាយអស់ពីចានហើយទើបយកវាទៅដាក់កន្លែងលាង ជុងហ្គុកដើរទៅតាមពីក្រោយត្រុកៗៗ ។
​ " លោកមិនទៅសម្រាក ដើរតាមខ្ញុំធ្វើអ្វី ​ " សូវ៉ាលីទើសទាស់ពេលមានមនុស្សដើរតាមពីក្រោយដូច្នេះ វាហាក់ដូចស្រមោលអន្ទូលតាមប្រាណចឹង ។
​ " តាមមកមើលនាង ​ " ជុងហ្គុកឆ្លើយតបតាមអារម្មណ៍របស់ខ្លួនកំពុងមាន ពេលវេលានេះនាយបណ្ដោយបេះដូងហ៊ានធ្វើគ្រប់យ៉ាងឲ្យតែបានក្បែរនាង នាយអស់ចិត្ដហើយណាមួយនាយត្រូវស៊ើបរកមុខមនុស្សប្រុសនោះដែលជាសង្សាររបស់នាង ។
​ " ខ្ញុំធំហើយ!! ខ្ញុំអាចមើលថែខ្លួនបាន ​ " សូវ៉ាលីលឺសម្ដីគ្រប់ម៉ាត់ចេញពីមាត់របស់នាយហើយនាងលួចញញឹម អារម្មណ៍របស់នាងរំជួលចិត្ដកាលលឺប្រយោគផ្អែមល្ហែមពីជុងហ្គុក ។
​ " ទេសម្រាប់យើង!!នាងក្មេងស្រីតូចមួយនៅឡើយ ​ " នាយក្រាស់គ្រវីក្បាលមិនដូចនាងនិយាយ នាងក្នុងភ្នែករបស់គេនៅកូនក្មេងស្រីតូចញឹបមួយហ្នឹង ។
" ក្មេងស្រីចឹងឬ  " នាងតូចសម្លក់មុខជុងហ្គុក ម៉េចក៏ចាំទុកនាង
ជាក្មេងដូច្នេះ នាងធំហើយនាងអាចការពារខ្លួនឯងបាន
  " ពិតប្រាកដហើយ ក្នុងកែវភ្នែករបស់យើងជាក្មេងស្រីដល់សែន
គួរឲ្យស្រឡាញ់ម្នាក់  " នាយក្រាស់ងក់ក្បាលបញ្ជាក់ប្រាប់នាង
" លើសពីក្មេងស្រីមិនបានទេឬ  " សូវ៉ាលីស្រដីចេញមកបូករួមនិង
ការសម្លឹងភ្នែកភ្លឹសៗធ្វើឲ្យបេះដូងជុងហ្គុកលោតញាប់ខុសពីធម្មតា ។
" ហ៊ឹម!! ប្រហែលជាមិនបានទេ " ជុងហ្គុកអង្អែលចង្ការបស់នាយដោយ
ពិចារណនិងប្រយោគរបស់នាងហើយ នាយគ្រវីក្បាលកាន់តែគិតនាង
ជាក្មេងស្រីដដែល សម្លឹងយ៉ាងម៉េចក៏មិនឃើញដូចមនុស្សធំពេញវ័យដែរ ។
" ជុងហ្គុក " សូវ៉ាលីខឹងនាយឡើងក្រហមមុខហើយ ហេតុអ្វីមិនបាន ??
" នាងខឹងឬ " ជុងហ្គុកញញឹមចុងមាត់កាលឃើញនាងខឹងដូច្នេះ គ្រាន់នាយ
និយាយការពិតសោះ ពិបាកទទួលយកដែលមនុស្សយើងនេះ ។
" ខ្ញុំខឹងលោកហើយ " សូវ៉ាលីសារភាពតាមត្រង់ដោយគ្មានការលាក់លៀម
នាងពិតជាខឹងគេមែនណា ។
" អូ!!ចឹងឲ្យយើងលួងឬ " ជុងហ្គុកបង្ហាញកែវភ្នែកក្រឡាប់ចាក់ តើឲ្យនាយ
ធ្វើយ៉ាងម៉េច លួងលោមឬ?? នាយមិនចេះទេ !!
" មិនចាំបាច់ " រាងស្ដើងគំហកទៅនាយខ្លាំងៗ មិនបាច់សួរនាងទេធ្វើអ្វីមុន
និងគួរដឹងហើយ ។
" ហេតុអ្វីមនុស្សស្រីខឹងអាក្រក់យ៉ាងហ្នឹង!! " នាយក្រាស់និយាយមកលឺៗ
ដល់ត្រចៀកសូវ៉ាលី នាងសម្លក់មុខដោយកំហឹង ម៉េចហ្នឹងធ្វើឲ្យនាងខឹង
ហើយមិនស្រដីលួងបែបជាបញ្ជោះបន្សោសគ្នាចឹងសមអត់??
" ស្អីគេ!!លោកថាស្អីមុនហ្នឹង!! ជុងហ្គុក ចនវ៉ារីហ្វា " សូវ៉ាលីឧទានហៅនាយទាំងនាមត្រកូលតែមួយដង យ៉ាងម៉េចថានាងខឹងអាក្រក់ចឹងឬ ចុះនរណាឲ្យគេប្រឹងត្រដរមកញ៉ោះនាង?? នោះជានរណាមិនគេទេមិនចឹង ។
" នាងខឹងអាក្រក់ " ជុងហ្គុកមិនក្រឡាស់ពាក្យប្រយោគមុនហ្នឹងទេដោយ
អះអាងសម្ដីដើម ។
" លោកឯង " ផាច់ សូវ៉ាលីខាំបបូរមាត់ទាំងខឹង ម៉ួម៉ៅ នាងខ្នាញ់និងសម្ដីនិងពេកវាយមួយដៃចុះទុកជាការគម្រាម ឲ្យចាំថ្ងៃក្រោយកុំមាត់រអិលពេក ។
" អួយ!! ឈឺណា " ជុងហ្គុកមុខជូរពេលត្រូវមួយដៃដូច្នេះ នាយនិយាយតាស
មាត់សោះហេតុអ្វីប្រើកម្លាំងបាយទៀតហើយ ។
" ឈឺចឹងឲ្យចាំពេលក្រោយកុំមកនិយាយស្ដីមិនដឹងមុខទៀតលោកឯង "
សូវ៉ាលីវាចាស្ដីឲ្យនាយញ៉ែតៗហើយដើរចេញឆ្ពោះទៅបន្ទប់សម្រាកទាំង
ខឹងនិងនាយមិនទាន់រលាត់កំហឹង ជុងហ្គុកសម្លឹងផែនខ្នងនាងទាំងញញឹម
ញញែតកាលបានញ៉ោះនាងបានសម្រេចចឹង ។
" នាងកាន់តែពូកែខឹង យើងនិងញ៉ោះនាងរាល់ពេលចាំមើលណា "
ជុងហ្គុកសើចដើមកយ៉ាងកក្អឹកពេលឃើញនាងបញ្ចេញកាយវិការមកចឹងគួរ
ឲ្យស្រឡាញ់ម្យ៉ាងដែរ ហើយកាន់តែខ្នាញ់ថ្ពាស់ប៉ោងៗរបស់នាងហ្នឹងហើយ។
ជុងហ្គុកបោះជំហានវែងៗរបស់ខ្លួនសម្ដៅទៅបន្ទប់ហើយទាញសៀវភៅយក
មកអានយ៉ាងស្ងៀមស្ងាត់ នាយអានបណ្ដើរពិចារណអត្ថន័យក្នុងសៀវភៅ
បណ្ដើរ ជុងហ្គុកសម្លឹងបានបន្ដិចភ្នែកនាយរៀងស្រវាំងយ៉ាងម៉េចទេ ។
" ហ៊ឹម " រាងក្រាស់ក្រហឹមដើមក នាយបិទសៀវភៅយកវាដាក់លើតុ នេះ
នាយកំពុងកើតអ្វីនិងម៉េចក៏ស្រវាំងភ្នែក ឯក្បាលឈឺដូចគេកំពុងវៃចឹង កាយ
ក្រាស់ប្រឹងក្រោកដោយដើរតម្រង់ទៅទ្វា នាយបើកទ្វាហើយដើររ៉េមិនត្រង់
ផ្លូវ ។
ជុងហ្គុកសម្លឹងមើលកាំជណ្ដើរឃើញវាបែកភាគជាបីចឹងនាយមិនដឹងថាគួរ
បោះជំហានទៅមុខឬអត់នោះទេ ប៉ុន្ដែកាយក្រាស់ទម្លាក់ជើងជាន់វាស្រាប់តែដួលរមៀលចុះក្រោមយ៉ាងលឿនលឺសូរតែ ព្រូស ជុងហ្គុកងងឹតមើលអ្វីលែងឃើញនាយសន្លប់ក្នុងថ្លុងឈាម ។
" បងប្រុសជេខេ " សម្លេងគ្រលរមួយហៅឈ្មោះរបស់នាយដោយដៃរបស់
គេប្រឹងអង្រួនដើមដៃរបស់នាយឲ្យភ្ញាក់ឡើងវិញ ។
" អឹម " នាយក្រាស់គ្រហឹមដើមក គេព្យាយាមបើកភ្នែកមើលសន្សឹមៗអ្វី
ដែលនាយបានឃើញនោះគឺម្ចាស់រូបរាងពិតប្រាកដ ។
" ទីបំផុតបងប្រុសភ្ញាក់ហើយ "
សម្លេងរបស់គេនិយាយមកហាក់សប្បាយចិត្ដក្នុងការដឹងខ្លួនរបស់នាយចឹង
នាយក្រាស់ចងចិញ្ចើមពេលលឺសម្លេងរំខានខ្លួនដូច្នេះ ប៉ុន្ដែអ្វីដែលនាយកំពុងចួបនោះគឺ ជុងហ្គុក ចនវ៉ារីហ្វា ដែលជាប្អូនប្រុសពៅរបស់នាយ ។
" ជុងហ្គុក " នាយក្រាស់ភាំងស្រឡាំងកាំងកាលឃើញវត្ដមានប្អូនប្រុសដែលនាយមិនដែលបានចួបមុខសោះ ឥឡូវបែបជាមកអង្គុយនៅជិតនាយ ។
" ត្រូវហើយ ខ្ញុំជុងហ្គុក " គេងក់ក្បាលដោយស្នាមញញឹមដឹងទេវាយូរឆ្នាំ
ហើយដែលនាយប្រឹងស៊ើបវត្ដមានបងប្រុសភ្លោះម្នាក់នេះ វាជាអកុសលដែលគេមិនបានចួបគេពិតជាស្ដាយណាស់ ។
" មានរឿងអ្វីនិង ជុងហ្គុក " នាយក្រាស់ក្រោកមកអង្គុយដោយភ្នែកនាយ
សម្លឹងជុំវិញទីនេះដោយក្ដីចម្ងល់ តើមានរឿងអ្វីកើតឡើងចំពោះខ្លួនទៅ
ហើយម៉េចក៏ទីនេះពណ៍សសុទ្ធចឹង ។
" អឹម ទីនេះឬវាជាកន្លែងរស់នៅរបស់ខ្ញុំ " ជុងហ្គុករហ័សឆ្លើយតបប្រាប់បង
ប្រុសកុំឲ្យមានចម្ងល់ច្រើន វាពិប្រាកដណាស់កន្លែងនេះមានតែមនុស្សដែលបានស្លាប់ប៉ុណ្ណោះ សម្រាប់នាយគ្រាន់ត្រូវនរណាម្នាក់ហៅមកប៉ុណ្នឹង ។
" ... " នាយមិនដឹងសួរយ៉ាងម៉េចទៀតទេ ក្រៅពីគាំងអស់អ្វីនិងវាចាចេញមក
ចឹងមានន័យថានាយបានស្លាប់ហើយទើបមករស់នៅជាមួយប្អូននោះ ។
" បងកុំធ្វើមុខចឹងបានទេ ខ្ញុំពឹងឲ្យយមទូតជួយកោះហៅបងប៉ុណ្ណោះ ប៉ុន្ដែខ្ញុំ
សូមទោសដែលបង្កហេតុឲ្យបងត្រូវរបួស " ជុងហ្គុកទម្លាក់ទឹកមុខចុះរឿងមុន
និងនាយពឹងឲ្យយមទូតជាអ្នកចាត់ការឲ្យ ប៉ុន្ដែនរណាទៅដឹងថាវាប៉ះពាល់ដល់គេរហូតធ្លាក់ពីលើកាំជណ្ដើរកម្ពស់ណាណី មិនដឹងថាត្រូវដេរអស់ប៉ុន្មានថ្នេរទេ ។
" ហ៊ឹម!! វាមិនអីទេ " នាយក្រាស់គ្រវីក្បាល មិនអីទេដោយសារគេមិនប្រយ័ត្នដោយខ្លួនឯងដូច្នេះកុំបន្ទោសខ្លួនឯង ។
" ប៉ុន្ដែយ៉ាងណា!!ខ្ញុំសូមទោសបងប្រុស " ជុងហ្គុកស្ទុះមកក្រសោបឱបរាងក្រាស់ពេញដៃ ដឹងទេគេទន្ទឹងរង់ចាំយូរប៉ុណ្ណា តាំងពីគេនៅរស់រហូតផុតជីវិតទៅគេមិនដែលទទួលបានការឱបដល់កក់ក្ដៅពីបងប្រុសភ្លោះទេ ។
" មិនអីទេ បងមិនប្រកាន់ឯងឡើយ ជុងហ្គុក " នាយមិនបានរើបម្រាស់ចេញពីរង្វង់ដៃរបស់ជុងហ្គុកឡើយ នាយបែបជាក្រសោបយ៉ាងណែលដៃម្ខាងទៀតរបស់គេអង្អែលក្បាលជុងហ្គុកថ្នមៗ ។
" បងទៅណា!!ហេតុអ្វីបងមិនមករកខ្ញុំកាលនៅរស់ " ជុងហ្គុករអ៊ូរង៉ូវៗប្រាប់
បងប្រាប់ ម៉េចមិនត្រឡប់មកផ្ទះហេតុអ្វីទៅបាត់ដំណឹងសូន្យឈឹងចឹង ។
" បងសូមទោសណា ជុងហ្គុក " នាយលឺសម្ដីប្អូនប្រុសហើយញាប់ញ័រក្នុងទ្រូងមិនមែននាយមិនចង់ត្រឡប់មកវិញទេ គ្រាន់នាយមិនបានដឹងមាន
គ្រួសារ មានបងប្រុសនិងប្អូនទន្ទឹងចាំផ្លូវប៉ុណ្ណោះ ហើយសូមទោសដែល
នាយមកយឺតមួយជំហាន ។
" វាមិនអីទេ ដរាបណាបងប្រុសមកវិញខ្ញុំសប្បាយចិត្ដហើយ អរគុណបងដែលផ្ដល់ក្ដីស្រឡាញ់ឲ្យគ្រួសារជំនួសខ្ញុំ " ជុងហ្គុកនៅក្នុងរង្វង់ដៃរបស់
នាយរៀបរាប់បរិយាយពីទំហំចិត្ដរបស់ខ្លួនឲ្យនាយដឹង យ៉ាងហោចណាស់
នាយត្រឡប់មកបំពេញចំនុចខ្វះខាតមួយចំនួនដែលគេធ្លាប់បង្កឡើងពីមុន ។
" មិនបាច់អរគុណទេណា បងដឹងថាឯងធ្វើវាដោយបង្ខំ " នាយអង្អែលក្បាល
ជុងហ្គុកដោយក្ដីអាណិតអាសូរ កាលនាយបានអង្គចងចាំរបស់គេមកនាយ
អាណិតប្អូនប្រុសខ្លោចចិត្ដ មិនគួរណាគេស្ថិតក្រោមការគ្រប់គ្រងរបស់អ្នក
ដទៃសោះ ទម្រាំគេស្វែងរកសេរីភាពបានជុងហ្គុកអស់ជីវិតបាត់ហើយ ។
" មានតែបងទេយល់ពីខ្ញុំជាងគេ " ជុងហ្គុកសម្ងំគេងក្នុងរង្វង់ដៃសែនកក់ក្ដៅ
របស់បងប្រុសគេពិតជាមិនចង់ឲ្យនាយចាកចេញឡើយ ប៉ុន្ដែនៅទីនេះយូរ
ហាក់ដូចទាញបងប្រុសទៅស្លាប់ចឹង ។
" ដល់ពេលហើយល្មមឲ្យបងប្រុសឯងត្រឡប់ទៅវិញហើយ ជុងហ្គុក "
យមទូតដើរមកប្រាប់ថាគ្មានពេលវេលាច្រើនទេ ប្រសិនពន្យាពេលទៀតអ្នកដែលលំបាកគឺបងប្រុសគេនិងហើយ ណាមួយជុងហ្គុកមានកម្មមិនទាន់
ទូរទាត់និងនាយក្រាស់អស់ចឹងហើយគេនៅអាល័យមិនទាន់ទៅណានូវឡើយ ។
" អត់ទេ " ជុងហ្គុកឱបបងប្រុសណែលជាងមុន ម៉េចក៏ចង់យកបងប្រុសគេ
ចេញពីដៃចឹង គេមិនងាយបានចួបគ្នាទេណា ។
" ជុងហ្គុក " សម្លេងស្អកៗរបស់នាយ ខ្សឹបហៅប្អូនប្រុស
" បងប្រុសកុំទៅចោលជុងហ្គុកអីណា " ជុងហ្គុកគ្រវីក្បាលមិនព្រមប្រលែង
ឲ្យនាយចាកចេញទៅណាចោលគេទេ ។
" លោកយមទូត លោកអនុញ្ញាតឲ្យគេទៅជាមួយខ្ញុំបានទេ " នាយក្រាស់
អស់ជម្រើសក្រៅពីទទូចសុំអង្វរយមទូតអនុញ្ញាតឲ្យវិញ្ញាណរបស់ជុងហ្គុក
មកតាមខ្លួន ប្អូនគេមិនសមនៅកន្លែងដែលគ្មានកោះត្រើយស្ងប់ស្ងាត់គ្មាន
នរណាក្បែរវាឯកាណាស់ ។
" ហេតុអ្វី!! " យមទូតសួរតាសប៉ុន្មានឃ្លាទេ ម៉េចក៏ឲ្យគេទៅតាមចឹង??
" លោកប្រហែលជាដឹងជាងខ្ញុំណាលោកយមទូត " នាយក្រាស់មិនបាន
បរិយាយច្រើនទេខាងយមទូតជាអ្នកកាន់ទិន្នន័យរឿងនេះប្រាកដជាយល់
ច្បាស់ជាងនាយទៅទៀត ។
" បានយើងអនុញ្ញាត ប៉ុន្ដែកូនដំបូងរបស់លោកត្រូវជាគេចាប់កំណើតទើប
យើងយល់ព្រមសម្រាប់រឿងហ្នឹង " យមទូតងក់ក្បាលយល់ស្របតាមប៉ុន្ដែ
លោកក៏មានលក្ខខណ្ឌដាក់ជាមួយដែរ គឺត្រូវឲ្យជុងហ្គុកចាប់កំណើតយ៉ាង
ណាក៏ដោយ ប្រើប្រាស់វិធីនេះទើបបំបាក់វិញ្ញាណជុងហ្គុកបាន ។
" បានខ្ញុំយល់ព្រម " នាយក្រាស់ឆ្លើយតបដោយគ្មានភាពស្ទាក់ស្ទើរសោះ
ឡើយ នាយមិនអាចឲ្យជុងហ្គុកនៅទីនេះបន្ដបានទេ នាយអាណិតប្អូន ។
" ចឹងឆាប់ទៅ " លោកយមទូតលឺសម្ដីរបស់គេហើយក៏ប្រញាប់នាំពួកគេ
ចេញមកខាងក្រៅអ្វីដែលត្រូវត្រឡប់ទៅវិញគឺវិមាន ។
មនុស្សម្នាលឺសម្លេងធ្លាក់អ្វីម្យ៉ាងហើយប្រញាប់នាំគ្នារត់មកមើលអ្វីដែលឃើញគឺនាយក្រាស់បានដេកក្នុងថ្លុងឈាមពួកគាត់ប្រញាប់លើកនាយដាក់
ឡានដឹកសម្ដៅទៅមន្ទីរពេទ្យទាំងយប់ ដោយអ្នកនៅសល់ផ្ដល់ដំណឹងជូន
អង្គម្ចាស់និងម្ចាស់ក្សត្រី ។
" មានរឿងអ្វីម៉េចក៏ឡូឡាខ្លាំងម្ល៉េះ " ណាមជូនដែលនៅជាប់នោះក៏ប្រញាប់
ចេញមកមើលតើមានហេតុការណ៍អ្វីបានមនុស្សម្នាអ៊ូអរសម្បើមម្ល៉េះនាយ
ចេញមកឃើញស្នាមឈាមនិងការជជែកវែកញែកគ្នាចំពោះរឿងនេះ ។
" នរណាគេកើតអី " ណាមជូនចោទសួរតើមានរឿងអ្វីមែនទើបមកចួបជុំគ្នា
ទាំងយប់ដូច្នេះ ។
" ម្ចាស់ធំ គឺម្ចាស់តូចធ្លាក់ធ្លាក់ពីលើកាំជណ្ដើរទាន " សាំងហ៊ុនរត់មកយ៉ាង
តក់ក្រហល់ពេលនាយទទួលបានសារពីស៊ីនូមកគេរន្ធត់ចិត្ដមិនស្ទើរកាលលឺ
ដូច្នេះ វាចម្លែកណាស់សុខៗម្ចាស់តូចស្រាប់មានរាងកាយទន់ខ្សោយចឹង ។
" ឯងថាយ៉ាងម៉េចជុងហ្គុកហ្នឹងឬ "
" បាទម្ចាស់ធំ "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Where stories live. Discover now