ភាគ៨៖ទំនាក់ទំនង!!

533 31 1
                                    

ពេលរំកិលទៅនាខាងមុខ ជុងហ្គុកគិតរឿងការងារយ៉ាងស្ងៀមស្ងាត់ ថ្វីណាមជូនដើរចូលក្នុងក៏នាយមិនដឹងដែរ ណាមជូនគោះតុរបស់នាយតិចៗ ទើបជុងហ្គុកងើយមុខសម្លឹងថានរណានូវចំពោះមុខខ្លួន ៖
" ប្រុសជុង "
" ម្ចាស់បង " ជុងហ្គុកភ្ញាក់ផ្អើលឃើញណាមជូនមកចំពោះមុខចឹង ហើយណាមួយរឿងកម្មវិធីថ្ងៃមុខនាយក៏ក្រឡុកមិនស្ទើរភ្ញៀវកិត្ដិយសរត់ច្រាស់ជើងគ្នា
" ធ្វើខុសរត់ចឹងឬ ប្រុសជុង " ណាមជូនសម្លក់មុខនាយក្រាស់ ដឹងអត់ភាពចលចលារបស់នាយបង្កមកវាប៉ះពាល់ប៉ុណ្ណា អភិជនមួយចំនួនគ្រាន់លឺឈ្មោះជុងហ្គុកខ្លាចញ័រដូចកូនចាបត្រូវទឹកចឹង
" ខុស? ទូលបង្គំបានធ្វើអ្វី ? " ជុងហ្គុកនិយាយតបធម្មតា នាយដឹងថាការខឹងច្រឡោតកម្រោលចូលលើកមុនហ្នឹងដោយសារអ្នកណា ចឹងឲ្យម្នាក់និងមកបកស្រាយទៅ នាយមិនដឹងទេ
" ប្រុសជុង "​ ណាមជូនសង្កត់សម្លេងប្រឹងទប់អារម្មណ៍ខឹង ប៉ុណ្នឹងហើយនៅឆ្លើយចេញមកធម្មតាបានទៀត
" ម្ចាស់បង ទូលបង្គំខុសអ្វី ដោយគេទេតើ " ជុងហ្គុកក្រោកមកប្រកែកតវ៉ាផាំងៗ បើមិនដោយមន្រ្ដីនោះទេម្ល៉េះ កម្មវិធីចេញមកក៏រលូនដែរ
" យ៉ាងណា យប់និងជុងត្រូវសូមទោសពួកគេនូវទង្វើពេលនោះ " ណាមជូនមិនកាន់ជើងនាយទេ ធ្វើខុសត្រូវសូមទោសដាច់ខាត
"​ ម្ចាស់បង? " ហេតុអ្វីត្រូវជាខ្លួនចេញមុខសូមទោស ចុះអាម្សៀលនោះ ដូចជាលំអៀងពេកទេដឹង?
" ប្រុសជុង ដឹងទេថាខ្លួនជាអ្វី កាលយើងធ្វើចឹងវាខូចឈ្មោះ " ណាមជូនប្រើធម៍ក្ដៅវាចាជាមួយជុងហ្គុកមិនត្រូវ ក៏ប្រែជាធម៍ត្រជាក់ម្ដង នាយមានតែលួងលោមនិងបកស្រាយឲ្យយល់
" ទេទូលបង្គំមិនទៅ " ជុងហ្គុកប្រកែកដាច់អហង្ការ គ្មានថ្ងៃនិងកើតឡើងទេ សូមទោសអ្នករាល់គ្នានូវទង្វើមួយនោះកុំសង្ឈឹម
" ប្រុសជុង ចាំទុកថាបងម្នាក់នេះសុំចិត្ដទៅចុះ " ឃើញជុងហ្គុករឹងទទឹងចឹង ណាមជូនអស់សង្ឈឹមក្នុងការនាំនាយក្រាស់ទៅហើយ
" ទេ ម្ចាស់បងចេញទៅ " ជុងហ្គុកស្រដីមកធ្ងន់ៗ ចង្អុលទៅកាន់ទ្វាគេមិនត្រូវការស្ដាប់អ្វីទាំងអស់
" ហ៊ឹម បងទៅសិនហើយ " ណាមជូនដើរចេញទាំងមិនស្រណុកចិត្ដ រឿងនិងឲ្យអ្នកណាជួយទៅ ហ៊ឹម នាយដកដង្ហើមធំបោះជំហានទៅមុខគ្មានប្រលឹងក្នុងខ្លួន ណាមជូនដើរមិនប្រយ័ត្នក៏ដើរប៉ះនិងសូវ៉ាលី ដែលដៃកំពុងកាន់សាមីឯកសារយកទៅឲ្យជុងហ្គុក
" យើងសូមទោស " ណាមជូនភ្ញាក់ខ្លួនឃើញសាមីឯកសាររបស់នាងតូចរាយពេញឥដ្ឋចឹង
" មិនអីទេលោក សូមដើរឲ្យប្រយ័ត្នផងណា " សូវ៉ាលីគ្រវីក្បាល រឿងប៉ុណ្នឹងនាងមិនប្រកាន់ទេ នាងក៏មានចំណែកខុសដែរ
" បាទ នេះឯកសាររបស់នាង " ណាមជូនជួយប្រមូលឯកសារហើយហុចឲ្យនាង នាយព្យាយាមសង្កេតមើលមុខនាងមានអារម្មណ៍ថាធ្លាប់ជួបនាងនូវកន្លែងណាមួយ?
" ចាអរគុណ "
" ពួកយើងធ្លាប់ស្គាល់គ្នាពីមុនទេ " ណាមជូនសួរអ៊ីចឹង ដោយសារគេប្រហែលៗមុខនាង
" ស្គាល់គ្នា? " សូវ៉ាលីចាប់ផ្ដើមឆ្ងល់ តើនាងស្គាល់បុរសម្នាក់នាងដែរឬ ? មើលតាមការតុបតែងនាយហាក់លាក់បាំងអត្ដសញ្ញាណម្ល៉េះ?? មួកខ្មៅ ម៉ាស់ខ្មៅហើយអាវខ្មៅទៀតដូចឃាតករចេញសម្លាប់មនុស្សចឹង
" អូ! យើងចាំហើយ នាងជាមនុស្សស្រីដែលរត់ទៅឪបប្រុសជុងក្នុងកម្មវិធី " ណាមជូននឹកឃើញនូវទិន្នភាពមួយនិងបានហើយ គឺជានាង
" ប្រុសជុង? លោកត្រូវជាអ្វីនិងជុងហ្គុក " នាងលឺគេហៅជុងហ្គុកស្និតចឹងប្រាកដជាពាក់ព័ន្ធអ្វីមិនខាន
" គេជាប្អូនប្រុសយើង នាងអាចនិយាយជាមួយយើងបន្ដិចបានទេ " ណាមជូននឹកឃើញវិធីថាតើអូសទាញជុងហ្គុកមកបានដោយ
រប្រៀបណាហើយ
" ចាបាន " នាងតូចក្រសោបឯកសារជាប់រួចដើរតាមពីក្រោយណាមជូន រហូតទៅដល់កន្លែងស្ងាត់មិនមានមនុស្សឆ្លងកាត់ នាយទាញម៉ាស់ចេញ
" នាងឈ្មោះអ្វីដែលនាងតូច " ណាមជូនបើកម៉ាស់បង្ហាញផ្ទៃមុខស្រស់សង្ហារបស់ខ្លួនឲ្យនាងបានឃើញ
" ព្រះរាជទាយាទ " នាងស្ដើងភ្ញាក់ផ្អើលមិនស្ទើរជឿនិងភ្នែកខ្លួនឯងដែលបានឃើញព្រះភ័ក្រ្ដរបស់ណាមជូនផ្ទាល់ៗចឹង
" គឺជាយើង "
" ខ្ញុំម្ចាស់រាជទានទោសផង ក្រាបទូលដែលមិនបានគួរសមចំពោះទ្រង់ " សូវ៉ាលីអោនលំនាបយ៉ាងសមរម្យ នាងជួបភ្លាមៗពេករៀ​បឬកពារមិនចង់ត្រូវសោះ
" ធម្មតាៗបានហើយ យើងមិនប្រកែប្រកាន់អ្វីទេនាងតូច តើអាចប្រាប់ឈ្មោះនាងបានឬនៅ? " ណាមជូនសួរនាងលើកទីពីរហើយ
" ខ្ញុំម្ចាស់ឈ្មោះ សាន សូវ៉ាលីព្រះពរ "
" តើនាងមានទំនាក់ទំនងអ្វីជាមួយជុងហ្គុក? " កាលនោះកាយវិការពួកគេដូចគូស្នេហ៍ចឹង ប្រសិននាងប្រកែកវាមិនសមទេ
" ទំនាក់ទំនង? " នាងភាំងបន្ដិច ទំនាក់ទំនងស្អីគេ នាងនិងជុងហ្គុកមិនច្បាស់លាស់និងគ្នាផង នាងមានចិត្ដចំពោះគេតែម្ខាងចឹងឲ្យឆ្លើយតបសំនួរនិងចេញដោយរប្រៀបណា ?
" ហ្នឹងហើយ ទំនាក់ទំនង យើងឃើញនាងនិងប្រុសជុងស្និតរមួតណាស់? "
នាងស្ដើងឆ្លើយតបនិងសំនួរបស់ណាមជូនមិនចេញ តើឲ្យប្រាប់យ៉ាងម៉េច
ឲ្យសមនាយជឿខ្លួន
" ពួកយើងរាប់គ្នាជាមិត្ដប៉ុណ្ណោះ " សូវ៉ាលីឆ្លើយទាំងស្នាមញញឹម លាក់បាំង
រឿងឈឺខាងក្នុង នាងព្យាយាមបង្ហាញថានាងនិងជុងហ្គុកគ្មានទំនាក់ទំនង
" ហេតុអ្វីកាលនៅកម្មវិធី នាងរត់ទៅឱបគេចឹង " ណាមជូនមិនជឿទេវា
ជាកាយវិការមនុស្សស្រឡាញ់គ្នាទើបអាចឱបដោយសាធារណះបានចុះ
នាងវាចាមកថាជុងហ្គុកជាមិត្ដ រឹតតែមិនអាចទៀត ។
" គឺទម្លាប់កាលជុងហ្គុកខឹងខ្ញុំម្ចាស់តែងទេធ្វើចឹងដាក់គេ " នាងហ៊ានកុហក
ព្រះរាជទាហាទចំពោះទំនាក់ទំនងមួយនិង បើសិននាងអាចប្រាប់វាចេញពី
អារម្មណ៍ខ្លួនបាននោះ នាងនិយាយចេញមកហើយ តែវាមិនអាច ការមាន
ចិត្ដលើគេតែម្ខាង វាមិនគួរបែកធ្លោយទេ
" ប៉ុន្ដែ ... " ណាមជូនមិនព្រមជឿងតាមនាងងាយៗទេ គេបម្រុងនិងសួរ
ជីកឬសគល់ស្រាប់តែស៊ីនូលេចមុខចេញមកភ្លាមៗ
" សូវ៉ាលី "
" ស៊ីនូ " នាងតូចងាកមុខតម្រង់ទៅទិសដៅរបស់នាយជំនិត
" ទូលបង្គថ្វាយបង្គំព្រះរាជទាហាទ " ស៊ីនូឱនលំទោនកាយគោរពណាមជូន
" ស៊ីនូ មករកអ្វីដែរ?? "
" ទូលបង្គំមកហៅសូវ៉ាលីទៅជួបម្ចាស់តូចព្រះពរ "
" ប្រុសជុងប្រញាប់ទេ? " ណាមជូនសួរចឹងព្រោះនាយមិនទាន់បាននិយាយ
ពីគោលបំណងខ្លួនឲ្យសូវ៉ាលីដឹងទេ
" មិនប្រញាប់ទេព្រះពរ " ស៊ីនូអាចថាប្រញាប់បានដែរមែន? បើកែវភ្នែក
របស់ណាមជូនសម្លឹងហាក់គម្រាមចឹង
" ល្អ ឯងអង្គុយចាំសិនទៅ "
" ព្រះពរព្រះរាជទាហាទ " ស៊ីនូអង្គុយជិតៗពួកគេដើម្បីលឺអំពីការសន្ទានមួយ
នេះ តើមូលហេតុអីបានជាណាមជូនមកនិយាយគ្នាមួយសូវ៉ាលីចឹង?
" តើនាងអាចជួយនិយាយជាមួយប្រុសជុងចំពោះរឿងកម្មវិធីយប់និងបានទេ យើងពិតអស់វិធីក្នុងការបញ្ចុះបញ្ជូលគេហើយ ? "  ណាមជូនហារមាត់សុំ
ពឹងនាងឲ្យជួយ វាលើកទី១ដែលព្រះរាជទាហាទដូចនាយមកសុំជំនួយនោះ
" ព្រះពរ ប៉ុន្ដែខ្ញុំម្ចាស់មិនហ៊ានធានាទេថាជុងហ្គុកយល់ព្រមនោះ "
" យ៉ាងណាក៏យើងអរគុណ!! ចឹងហើយលែងរំខាននាងហើយ " ណាមជូន
ក្រោកចេញដោយបោះជំហានយ៉ាងស្វាហាប់ចាកចេញទៅ គ្រាន់នាយ
ទៅដល់មាត់ទ្វាមានអង្គរក្សចំនួន១០នាក់ឈរចាំនាយបានហើយ
" នាងគិតថាម្ចាស់តូចនិងយល់ស្រប?? " ស៊ីនូក្រោយពីស្ដាប់រឿងនិងនាយ
រិះគិតវាមិនងាយទេសម្រាប់ការអូសទាញជុងហ្គុកទៅជាមួយនោះ
" មិនសាក ម៉េចនិងដឹងទៅស៊ីនូ " រាងស្ដើងសម្រេចចិត្ដច្បាស់ហើយនាង
និងសាកល្បងនិយាយរឿងនិងជាមួយជុងហ្គុក នាងរំពឹងថានាយក្រាស់
និងយល់ព្រម ។
" វាគ្មានប្រយោជន៍ទេ សូវ៉ាលី នាងកុំរំពឹងខ្ពស់ពេកណា " ស៊ីនូថាចឹងដោយ
សារនាយស្គាល់ពីអត្ដចរិតម្ចាស់ច្បាស់ នាយស្រដីថាទេហើយគ្មានថ្ងៃអាច
ប្រែក្រឡាស់បានទេ
" លោកមិនជួយគាំទ្រទេ កុំមកបំបាក់ទឹកចិត្ដគ្នា " សូវ៉ាលីសម្លក់មុខមិនជួយ
កុំប្រឹងមកបំបាក់គ្នា ថ្វីត្បិតវី១ភាគរយក៏ជាក្ដីសង្ឈឹមដែរ
" តាមចិត្ដនាងទេ សូវ៉ាលី ឆាប់ទៅម្ចាស់តូចរង់ចាំ " ស៊ីនូដាស់តឿននាងកុំ
ឲ្យម្ចាស់គេរង់ចាំយូរជាងនិងអី បើមិនចង់មានផលអាក្រក់សម្រាប់ខ្លួនឯង
" ចា " សូវ៉ាលីដើរទៅរកការិយាល័យរបស់ជុងហ្គុកដោយដៃកាន់ឯកសារ
ជាប់ នាងលើកដៃស្រឡូនខ្លួនគោះទ្វាបន្ទប់ សូរសម្លេងគោះក៏បន្លឺឡើងមក
តុកៗ តុក
" ចូលមក " ជុងហ្គុកស្រែកពីខាងក្នុង អនុញ្ញាតឲ្យអ្នកខាងក្រៅចូលក្នុង
" ជុងហ្គុក នេះឯកសាររបស់លោក " សូវ៉ាលីបើកទ្វាដើរចូលក្នុងសម្ដៅទៅតុធ្វើការរបស់នាយក្រាស់
" អឹម " នាយក្រាស់ទទួលយកវាបើកមើលថាមានកន្លែងណាត្រូវកែប្រែទេ
" ជុងហ្គុក " សូវ៉ាលីប្រមូលភាពក្លាហានឡើងមកមុននិងហារមាត់ហៅនាយ
" មានការអ្វី សូវ៉ាលី? " នាយបញ្ឈប់ការពិនិត្យការងារបែបងើយមុខមើល
នាងតូច
" តើលោកអាចចូលរួមកម្មវិធីយប់និងនៅផ្ទះលោកបានទេ "
" ចូលរួម ?? កំប្លែងពេកទេដែលអ្នកខាងក្រៅមកបបួលយើងទៅ " ជុងហ្គុក
រៀងអស់សំណើចពេលលឺចឹង ក្នុងនាមជាកូនម្ចាស់កម្មវិធីនាយនាយមិន
ត្រេលអរនិងការចូលរួមផង វាគួរឲ្យធុញទ្រាន់ ជាពិសេសនាយមិនចង់ទៅ
សូមទោសពួកគេដូចគ្នា ។
" ហេតុអ្វី ជុង "
" នាងគិតអីបានជាឲ្យយើងទៅចូលរួម យើងមិនទៅ " នាយក្រាស់ស្រែកទាំងកំហឹង នាយស្អប់នាយប្រកែកហើយថាគ្មានថ្ងៃទេម៉េចក៏ម្នាក់ៗសាំញុំាច្រើនម្ល៉េះ កុំសួរនាយឲ្យសោះ
" ជុងហ្គុកចាប់ទុកថាខ្ញុំសុំទៅចុះ " សូវ៉ាលីធ្លាក់ទឹកមុខពេលជុងហ្គុកបធិសេធ
ចឹងនោះ
" ទេគ្មានថ្ងៃឡើយ " ជុងហ្គុកទះតុមួយទំហឹង ស្រែកតវ៉ានិងនាង ហេតុអ្វីជា
នាងនាំរឿងក្ដៅក្រហាយឲ្យគេលឺម្ដងទៀតចឹង ?
" លោក " សូវ៉ាលីក្រញ៉ែញខ្លួនពេលឃើញកម្រោលចូលរបស់នាយនោះ
" ឆាប់ចេញទៅប្រយ័ត្នយើងសម្លាប់នាង " ជុងហ្គុកចង្អុលទ្វារួចបន្លឺចេញមក
" បាន " សូវ៉ាលីខាំមាត់ទប់ទឹកភ្នែកនាងស្អប់គេប្រើសម្លេងធំតូចមកខ្លួន
នាងសែនស្អប់ សូវ៉ាលីរត់ចេញទាំងតូចចិត្ដនិងជុងហ្គុក
" ហ៊ើយ " ជុងហ្គុកដកដង្ហើមធំនាយផ្ដួលខ្លួនលើកៅអីទាំងដកដង្ហើមធំដឹង
ទេថានាយតឹងចិត្ដប៉ុណ្ណា កាលដែលនាំនាយទៅសូមទោសអភិជនអស់នោះ
វាជារឿងអាម៉ាស់ក្នុងជីវិត នាយមិនព្រមឲ្យវាកើតមានឡើយ ហើយនាយក៏គ្មានបំណងមកស្រែកសម្លុតដាក់នាងតូចដែរ ។
" ហ៊ឹម សូមទោស " ជុងហ្គុកដឹងថាខ្លួនស្រែកសម្លុតខុសមនុស្សតែនាយមិន
អាចទប់កំហឹងបានទើបជាចឹង ពាក្យសូមទោសទាំងអ្នកម្ខាងទៀតស្ដាប់មិន
លឺមិនបានដឹងថានាយសូមទោសខ្លួន
ល្ងាចឡើង
ជុងហ្គុកធ្វើការងារទាំងចិត្ដមិនស្ងប់ នាយបារម្ភខ្លាចថានាងតូចខឹងស្អប់ខ្លួន
នាយបន់ឲ្យតែដល់ម៉ោងចេញទៅផ្ទះទេ និងបានជជែកគ្នាជាមួយសូវ៉ាលី
ជុងហ្គុករៀបចំខ្លួននិងតុរួចក៏បោះជំហានដើរចេញ ភ្នែកនាយរ៉េរកមើល
ក្រែងឡូរឃើញសូវ៉ាលីនៅឯណា ??
" នាងទៅណាចេះ " ភ្នែកចេះសម្លឹងរកជារឿយៗ រហូតបានឃើញនាង
កំពុងឈរចាំតាក់ស៊ីជិះត្រឡប់ទៅផ្ទះ ជុងហ្គុកញោចស្នាមញញឹមចេញមក
នាយប្រញាបើដើរទៅរកនាងតូច
" សូវ៉ាលី "
" ... " សូវ៉ាលីធ្វើជាមិនលឺ
" នាងកើតអី " ជុងហ្គុកឃើញនាងមិនតបចឹង ចិត្ដរបស់គេមិនស្រណុកសោះ
" ... " នាងមិនតបដដែល
" សូវ៉ាលី នាងកើតអីម៉េចក៏មិនតបនិងយើងចឹង "
" គ្មានទេ " សូវ៉ាលីឆ្លើយតបទាំងគំរោះគំរើយ នាងឃើញឡានតាក់ស៊ីមក
បម្រុងនិងចូលទៅមានដៃក្រាស់ចាប់ជាប់
" នាងទៅណាមិនទាន់ឆ្លើយសំនួរយើងទេ " ជុងហ្គុកជ្រញចិញ្ចើមមិនពេញ
ចិត្ដកាលឃើញនាងប្រងើយដាក់ខ្លួនចឹង
" វាមិនមែនជារឿងម្ចាស់តូចទេ សូមមេត្ដាលាដៃ " សូវ៉ាលីស្រែកទាំងខឹង
នាងប្រឹងបេះដៃជុងហ្គុកចេញ
" នាង "
" ម្ចាស់តូច " ស៊ីនូឈរមើលជាយូរក៏ស្ទុះមកជួយ ជុងហ្គុកកាន់ដៃនាងតូច
ណែលពេកឡើងស្នាមក្រហមបាត់ហើយ
" ស៊ីនូ អេ!! នាង " គ្រាន់ប្រហែសបន្ដិចសោះ សូវ៉ាលីរត់ចេញពីគេបាត់
" ម្ចាស់តូចអញ្ជើញចូលឡាន "
" អឹម " ជុងហ្គុកមិនអស់ចិត្ដងាកមើលឡានដែលបើកចេញនោះរហូត តើ
នាងធ្វើអ្វីខុសមែនបានជានាងតបកំបុតៗចឹង
" ស៊ីនូ មនុស្សស្រីខឹងគេបញ្ចេញកាយវិការចឹងមែន " នាយក្រាស់សួរជំនិតទាំងចម្ងល់ នាយធ្វើអីខុសមែន?
" បាទបើជាខ្ញុំក៏ខឹងដែរ " កាលនាំសូវ៉ាលីទៅការិយាល័យរបស់នាយគេក៏
លឺពាក្យគម្រាមកំហែងរបស់នាយក្រាស់ដែរ គ្រាន់បបួលសោះលេងសុទ្ធ
យកជីវិតមកគម្រាម នរណាមិនខឹងនោះ ។
" ម៉េចចឹង?? " ជុងហ្គុកខ្ទប់មាត់ទាំងភ្ញាក់ផ្អើលគេធ្វើអីខុសមែនបាននាំគ្នាខឹងទាំងមួយទាំងពីរចឹង?
" មកពីម្ចាស់តូចមាត់ប្រហុក "ស៊ីនូមិនចង់ដៀលទេ តែឃើញម្ចាស់តូចគេមិនដឹងកំហុសចឹងដាក់ឲ្យមួយប្រាវពីប្រាវចាំគិតបន្ដទៀត
" មាត់ប្រហុក? តើវាជាស្អីទៅ " ហើយស៊ីនូទៅចេះភាសាចម្លែកនិងមកពីណា គ្រាន់បណ្ដោយឲ្យមើលរឿងខ្មែរពីបីរឿងសោះ
" ប្រហុករបស់ញុំានៅក្នុងប្រទេសកម្ពុជា វាមានក្លិនស្អុយបន្ដិចតែឆ្ញាញ់ "
ស្គាល់ថានាយធ្លាប់ស្គាល់រសជាតិអត់គឺទេ គេចេះរៀបរាប់តាមរឿងបុរាណប៉ុណ្ណោះ
" មើលទៅឯងដូចជាធ្លាប់ញុំាវាចឹង " ជុងហ្គុកសម្លឹងមើលមុខនាយជំនិតការបរិយាយមិញវាទំនងណាស់តែគេធ្លាប់សាកមែនបានជាអធិប្បាយល្អម្ល៉េះ?
" អត់ផងខ្ញុំមើលតាមរឿង " ស៊ីនូឆ្លើយប៉ុណ្នឹងអ្នកស្ដាប់ដាច់ចង្កេះ ពុទ្ធោ
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ម៉ូ

លោកចន(សាច់រឿងចាស់) ចប់Wo Geschichten leben. Entdecke jetzt