CHAPTER 1 • តារាគ្រឿងញៀន​

1.4K 134 14
                                    

ក្រឹបៗ​ ៗៗ​ សម្លេងកាម៉េរ៉ាលាន់ឮបាញ់ភ្លេីងឆ្វេចឆ្វាច​ ឆ្ពោះមកកាន់តារាអូមេហ្កាក្មេងល្ហក់ដែលកំពុងតែផ្ទុះ​ព័ត៌មានអាស្រូវពាក់ព័ន្ធទៅនឹងការ​ប្រេីប្រាស់និង​ជួញដូរថ្នាំញៀន​
​ "ប្អូនថេៗ​ តេីប្អូនពិតជាលេងថ្នាំមែនទេ​ ? សុំជួយឆ្លេីយ​បំភ្លឺផង​ " អ្នកកាសែតព្យាយាមជ្រែកខ្លួនចូលកង​អង្គរក្ស​ដែលបានរារាំង​
​ ថេហ្យុងមិនបានឆ្លេីយតប​ គេធ្វេីយ៉ាងណាត្រូវតែគេចចេញពីកន្លែងនេះឲ្យបាន​ គេមិនចង់​ប្រឈមមុខជាមួយនឹងពួកអ្នក​កាសែតអស់នោះទេ​

​ "​ ថេ​ ហេតុអ្វីបែក​ព័ត៌មានបែបនេះ​ ? " Jhope ជាអ្នកគ្រប់គ្រងថេហ្យុងសួរឡេីង​ គាត់មិនជឿថា​ ថេហ្យុងប្រព្រឹត្តរឿងទាំងនេះឡេីយ​
​ "​ ខ្ញុំមិនដឹងទេបង​ តែខ្ញុំពិតជាមិនបានធ្វេីនោះទេ​ បងត្រូវតែជឿខ្ញុំណា៎​" ថេហ្យុងត្រសុលខ្លួនចូលទៅរកអ្នកគ្រប់គ្រងដែលគេចាត់ទុកដូចជាបងប្រុសល្អម្នាក់​ ។ មួយរយៈនេះថេហ្យុងពិបាកចត្តណាស់​ ដោយសារតែមាន​អ្នកគាំទ្រមួយចំនួនវាយប្រហារខ្លាំងពេក​ ជាពិសេស​អ្នក​កាសែតនឹងតែម្ដង​
​ "បងជឿៗ​ បងជឿក្មេងល្អរបស់បង​ កុំយំអីចាំបងជួយរក​យុត្តិធម៌ឲ្យ​ បងនឹងរកអ្នកដែលហ៊ាន​ចោតប្រកាន់ប្អូនបង​ " Jhopeបុរសមាននាមជាមនុស្សកក់ក្ដៅត្រកងឱបស្មាថេហ្យុងលួងលោម​ ។
​ "បងប្រុស​ ខ្ញុំមិនហ៊ាននៅម្នាក់ឯងទេ​ " Tae ដោយសារតែគ្រប់ពេលតែងតែមានពួក​ហ្វេនដែលស្អប់(Hater )​ ចូលចិត្ត​ទៅអុកឡុកនៅ​ ខុនដូរនាយតូចញឹកញាប់ណាស់​ ជួនកាល​អាងថា​ ជាហ្វេន​ ....​
"​ ហឹម​ ចឹងចាំបងមកនៅជាមួយក៏បាន​ " Jhope
"បាទ​ បង​ ខ្ញុំស្រឡាញ់បង​ អរគុណ​ដែលជឿជាក់លេីខ្ញុំ​ "
​ "Tae យ៉ាងម៉េចបងដឹងច្បាស់​ បងដឹងថាអូនមិនលេងរបស់អស់នោះទេ​ "

​ ព័ត៌មានផ្ទុះឡេីងពេល​ ថេហ្យុងទៅច្រៀងនៅSKy Clubមួយ​ កន្លែងកាលពី​ប៉ុន្មាន​ថ្ងៃមុនហេីយនៅក្នុងក្លឹបនោះមាន​អ្នក​ប្រេីប្រាស់គ្រឿងញៀន​ ដូច្នេះ​ប៉ូលិស​បានឆែកឆេរទាំងអស់គ្នា​ ពេលដល់ថេហ្យុុងស្រាប់តែឃេីញមាន​ កញ្ចប់ថ្នាំញៀន​ ។ ប៉ូលិស​បានយកថេទៅ​ តេស្ត​ទឹកនោមប៉ុន្តែរកមិនឃេីញ​សារធាតុញៀននោះទេ​ ពួកគេក៏បានដាក់​ថេហ្យុងជា​ជន​សង្ស័យជួញដូរថ្នាំ។
​ រឿងនេះមិនមានអ្នកកាសែតដឹងឡេីយ​ ស្រាប់តែព្រឹកបន្ទាប់បែក​ព័ត៌មានតែម្ដង​ហេីយអ្នកកាសែតមកចោលរោម​ខុនដូរថហ្យុងជិត​ដូចជា​Zombie ។ ហេីយរឿងបែកបែបនេះ​ ប្រាកដជាមានអ្នកនៅពីក្រោយខ្នងមិនខាន​ ។

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now