CHAPTER 18•

709 88 8
                                    



   អ្នកជាឪពុកថ្មីថ្មោងនាំគ្នាគាំងយោបល់និយាយអ្វីលែងចេញបានត្រឹមតែសម្ដែងទឹកមុខឆ្ងល់សម្លឹងទៅលោកគ្រូពេទ្យ​ ។
​    "​ នេះជា​លទ្ធផលថតអេកូ​ ហេីយសូមលោក​នាំភរិយាមកពិនិត្យតាមដានសុខភាពទារករៀងរាល់1​សប្ដាហ៍​ម្ដង​ "

    បន្ទាប់ពី​ទទួលបានការណែនាំយ៉ាងច្រេីនពីគ្រូពេទ្យ​ជុងហ្គុកនិងថេហ្យុងនាំគ្នាត្រឡប់មកភូមិគ្រឹះវិញ​ ។ ថេហ្យុង​ពិតជា​រំភេីបណាស់ក្នុងនាមជាអូមេហ្កាម្នាក់ដែលកំពុងតែ​ពពោះកូនខ្លួនឯង​ ប៉ុន្តែ​បេីក្រឡេកទៅជុងហ្គុកវិញនាយហាក់ស្ងៀមស្ងាត់​ តាំងពីបាន​ទទួលដំណឹងថាថេហ្យុងមាន​ផ្ទៃពោះ​ ។ អាចទេថានាយ​ មិនទាន់ចង់បានកូន​ ?
​      "​ ជុង...បងកំពុងតែមិនសប្បាយចិត្តមែនទេ​ ?" ថេហ្យុង​ដាច់ចិត្តសួរទៅកាន់អាល់ហ្វាបណ្ដូរចិត្ត​ ទាំងក្នុងទ្រូងភ័យអរៗ​ ខ្លាចថានឹងទទួលបានចម្លេីយគ្រោតគ្រាតពីនាយ​ ។ ថេហ្យុង​ខ្លាចបំផុត​ បេីសិនជា​ជុងហ្គុកមិនបានពេញចិត្តនូវឿងនេះ​ ហេីយបង្ខំឲ្យយកកូនចេញ​
​     "​បងសប្បាយចិត្តណាស់​ " នាយងាកមកញញឹមស្រស់មិនសូវសមដាក់ថេហ្យុង​ អាចឲ្យនាយតូចកត់សម្គាល់បានថា​វាគ្រាន់តែជា​ស្នា​មញញឹមក្លែងក្លាយ​ ក្នុងទ្រូងថេហ្យុងដូចត្រូវគេចាប់ហែកភ្លាមៗ​ ។
​     ពួកគេក៏ស្ងាត់ម្ដងទៀត​ ថេហ្យុងស៊ូងាកមុខទៅម្ខាងសម្លឹងមេីលទេសភាពតាមដងផ្លូវជំនួសវិញ​ ខណៈ​ដៃតែងលេីកអង្អែលថ្នាក់ថ្នមលេីពោះជានិច្ច​ គេចង់យំអីបន្ទិចស្របពេលមានកូនចិត្តអាក់អន់​លេីនាយ ថេហ្យុងមានការភ័យខ្លាចបេីសិនជាជុងហ្គុកមិនព្រមទទួលស្គាល់កូន​ ប៉ុន្តែ​វាមិនមែនជា​បញ្ហាធុះដុំឡេីយបេីសិនជា​បែបនោះមែន​ ថេហ្យុង​ម្នាក់នេះនឹងរ៉ាប់រងម្នាក់ឯងក៏បាន​  ។ រាងតូចគិតច្រេីនហួស​ រហូតដល់គេងលក់មិនដឹងខ្លួន​

​     មកដល់​ភូមិគ្រឹះជុងហ្គុកចាប់លេីកបីប្រពន្ធទៅគេងនៅបន្ទប់​ ចាប់ពីពេលនេះទៅ​នឹងត្រូវឲ្យថេហ្យុងមករស់នៅទីនេះជាមួយខ្លួនហេីយ​ ព្រោះ​ថេហ្យុង​មិនមែនខ្លួនមួយដូចពីមុនឡេីយ​ ។
​    បន្ទាប់ពីយកប្រពន្ធក្រៅច្បាប់ទៅឲ្យគេងហេីយ​នាយចុះមកឲ្យអ្នកបម្រេីចាត់ចែងរឿងម្ហូបអាហារ​ ដោយខុសប្លែកពីរាល់ដងគឺសម្បូរតែ​អាហារ​ដែលជំនួយដល់ម្ដាយនិងទារក​ ។
​    ទម្រាំតែអាហាររៀបចំរួចរាល់វាដល់ម៉ោងញ៊ាំអាហារពដល់ល្ងាចល្មម​។
​  កម្លោះ​អាល់ហ្វាមាន​រិទ្ធអំណាចកំពុងតែអង្គុយលេីពូកក្បែរកាយប្រពន្ធដែលកំពុងតែគេងយ៉ាងស្កប់ស្កល់មិនដឹងថាគេងលក់ស្រួល​ប៉ុណ្ណា​ទេ​ ឃេីញមានស្នាមញញឹមទៀតផង​ ។ ឃេីញប្រពន្ធតូចមានសេចក្ដីសុខបែបនេះនាយមិនចង់នឹងដាស់សោះ​ តែឲ្យធ្វេីម៉េចវាដល់​ពេល​ញ៊ាំហេីយបេីយឺតឃេីញថាមិនកេីតទេ​ ...​

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now