CHAPTER 20: ត្រូវការ​ស៊េីប​ ពី​ជុងហ្គុក🔎🕶

718 77 2
                                    

20

       ភាពភ័យខ្លាចចូលពេញខួរក្បាលជុងហ្គុករហូតធ្វេីឲ្យនាយសឹងតែមិនអាចគ្រប់គ្រងសតិខ្លួនឯងបាន​ ។ ខណៈ​ពេលនោះក៏មានអ្នកផ្ញេីរសារ​ ពីទីតាំងដែលថេហ្យុងកំពុងនៅ​ វានៅជាយដែនឯណោះ ។ មិនចាំយូរនាយ​ប្រញ៉ាប់ប្រញាល់ទៅរកភ្លាម​

​    ......​

     គ្រាន់តែផ្ដាច់​ប្រព័ន្ធ​ទូរស័ព្ទ​ គេក៏បានងេីបចេញពីថេហ្យុង​ ។ ទោះបីជាគេ​អាក្រក់​យ៉ាងណា​ ក៏មិនដល់ថ្នាក់ទៅ​បំពានមនុស្សមិនដឹងអ្វីសោះដែរ​ ប៉ុន្តែ​គេនឹងប្រេីថេហ្យុងដេីម្បីជា​ឧបករណ៍ទៅបំផ្លាញ​ ជុងហ្គុក​

​     "អ្ហឹម​  ..​ " ថេហ្យុង​ដឹងខ្លួនឡេីងក្រហឹមក្នុងបំពង់ក​ ហាស្ដីនិយាយមិនរួចព្រោះតែ​ មាត់ត្រូវបានបិតជាប់​ ។ ប្រុសម្នាក់នោះដេីរមកក្បែរហេីយបានស្រាយចំណងឲ្យ​ ដោយស្ងៀមស្ងាត់​

​     "​ សុង..ហុល? ? " ថេហ្យុង​បន្ទរហៅឈ្មោះគេម្នាក់នោះ​ ភ្ញាក់ផ្អេីល​ម្ដងទៀតព្រោះ​ ទេីបតែជួបក្នុងពេលថ្មីៗ​ តែបែរជា​មកជួបម្ដងទៀតក្នុង​ស្ថានភាព​បែបនេះ​ ។ ចំណែកអ្នកដែលឮគេហៅ​ ក៏ជ្រួញ​ចិញ្ចេីមក្បួចឡេីងមួយរំពេច​ ។ ឈ្មោះនេះជាឈ្មោះ​ ប្អូនប្រុសភ្លោះរបស់ខ្លួន​

​     "​ ឯងស្គាល់ឈ្មោះនេះបានយ៉ាងម៉េច​ ? " គេសួរថេហ្យុង​
​     "ខ្ញុំជា​ ថេហ្យុង​នោះអី​..ឯងមិនចាំខ្ញុំទេហេស៎​ ពួកយេីងធ្លាប់ជាមិត្តនឹងគ្នាកាលពីក្មេង​ ហឹកៗ​ " រំលឹកដល់ត្រឹមនេះថេហ្យុង​ត្រហោយំខ្លាំងៗ​ សុងហុល​ ជាមនុស្សល្អ​ និង​ស្លូតបូត​ណាស់​ តែមេីលចុះឥឡូវបានផ្លាស់ប្តូរគ្រប់យ៉ាង​
​      "​ ខ្ញុំជាប្អូន​ សុងហុល​  "
​    ថេហ្យុង​ងេីបមុខសម្លឹងប្រុសម្នាក់នោះ​ ដោយស្មានមិនត្រូវ​ គេមិនដែលដឹងថាពួកគេមាន​បងប្អួនភ្លោះ​ ។ ដោយឃេីញថេហ្យុងស្ងាត់បានឱកាស​ គេបាននិយាយបន្ត​

​      " ដឹងថាខ្ញុំចាប់ឯងមកធ្វេីអីទេ​ ? ក៏ព្រោះតែឯងជា​ ប្រពន្ធ​ជុងហ្គុក​នោះអី​ ដូច្នេះ​មានតែឯង​ម្នាក់​ប៉ុណ្ណោះ​ដែលជា​ចំណុចខ្សោយវា​ "

      "ជុងហ្គុកគេបានទៅធ្វេីស្អី​ "
​      " វាបាន​សម្លាប់បងប្រុសរបស់យេីង​  វាសម្លាប់​ចៅហ្វាយ​របស់យេីង​ គ្មានថ្ងៃដែលយេីងលេីកលែងឲ្យវានោះឡេីយ​ "​កំហឹងក្នុងខ្លួនគេឆាបឆួលឡេីង​ គំនុំមួយនេះមិនងាយនឹងបញ្ចប់ទេ​ លុះត្រាតែមានម្នាក់រលាយ

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now