CHAPTER 11• exchange 💸🔄

1K 104 4
                                    

១១​ Ten-one😮

       ពាក្យសម្ដីរបស់​អូមេហ្កា​ប្រុសកាលពីថ្ងៃមិញវាប្រៀបដូចជា​ ប្រយោគដែលជួយដាស់តឿនថេហ្យុងម្ដងម្កាល​ ព្រោះ​គេនិយាយ​សុទ្ធតែ​ជាការពិត​ គង់តែមាន​ថ្ងៃមួយជុងហ្គុកទាត់ក្បាលយេីងចោល​ យល់ល្អចេះត្រៀមចិត្ត​ទទួលយក​ គឺល្អ​បំផុត​ ។

​     "​ សួស្ដី​ ថេហ្យុង​ " Jhope ខលមក
​     "បាទ​ សួស្ដី​បង​ "
     "ស្អែកនេះបងទៅ​ កូរ៉េវិញហេីយសុំទោសដែលទុកអូនចោល​ "
     "កុំសុំទោសខ្ញុំអី​ ចុះ​អ្នកមីងបាន​ធូរឬនៅ​ "
​     "គាត់អាច​ចេញពី​ពេទ្យបានហេីយ​ ឥឡូវនេះ​ណាមជុនក៏មកមេីលថែគាត់ម្ដង​ "
     "ចាំស្អែកខ្ញុំទៅ​ទទួលបង​ "
     "មិនអីទេ​ បងទៅរកអូននៅ​ខុនដូរតែម្ដង​ "
     "​ Jhope ,ខ្ញុំឈប់នៅខុនដូរទៀតហេីយ​ "
      "​ ហាស៎​ ចុះឥឡូវនេះអូននៅណាវិញ​ មានរឿងអី​ថេហ្យុង​ " សួរដោយសម្លេង​ភ្ញាក់ផ្អេីល​
​     ថេហ្យុងក៏រៀបរាប់រឿងរ៉ាវទាំងអស់ឲ្យJhopeស្ដាប់គ្មាន​ចន្លោះមួុយរឿង​ ទាំងរឿងដែលខ្លួនកំពុងតែរស់នៅជាមួយ​ជុងហ្គុកផងដែរ​

     "​ ឪពុកចុងរបស់អូន​ចំជា​អាក្រក់​កែមិនឡេីងពិតមែន​ បេីបងនៅជាមួយ​ បងនឹង​ប្ដឹងដាក់គុកមិនខាន​ "
​     "​ រឿងវាចប់ហេីយបង​ "
     "​ ឮថាអូនកំពុងនៅជាមួយ​ លោកចន​ ផងមែនទេ​ ? "
    "បាទបង​ "
​    "ហេតុអីអូនមិន​ប្រាប់គេរឿង​ លោកហាននោះទៅ​ ថាមិនត្រូវគេអាចនឹងជួយអូន​ បេីតាមបងស្ដាប់​ លោក ចនកំពុងតែពេញចិត្តអូនហេីយ​ "
    "​ កុំនិយាយតែផ្ដាសអី​ ខ្ញុំគ្រាន់តែជាមនុស្សដែលគេទិញមកកំដរលេង​ប៉ុណ្ណោះ​ "
    "ម៉េចនិយាយចឹង​ បេីតាមបងដឹង​ លោកចន​ មិនដែលមានលេចព័ត៌មានជាមួយនឹងអ្នកណានោះទេ​ គេព្រមទិញអូនមកទុកក្នុង​ភូមិគ្រឹះ​បែបនឹង​  ប្រាកដណាស់​ គេ​ស្រឡាញ់អូន​ "
    "ពិតមែនឬ​ ? " ថេហ្យុងសួរដោយច្របូកច្របល់​ និង​រំភេីបខុស​ធម្មតា​ដោយគ្រាន់តែឮថា​ ជុងហ្គុក​ ពិតជា​ស្រឡាញ់គេ​ បែប​​ពិតប្រាកដ​
     "ទាល់តែអូន​ពិសោធន៍ហេីយ​ បេីគេស្រឡាញ់មែន​ គេព្រមធ្វេីគ្រប់យ៉ាងដេីម្បីយេីងហេីយ​ តែថា​ប៉ុណ្ណឹងបានហេីយណា​ បងរវល់ចាំជួបគ្នាស្អែក​ បាយៗ​ " ផ្ដាច់​
​    ថេហ្យុងក្ដោប​ទូរស័ព្ទ​ជាប់ទ្រូង​ សញ្ជឹងគិតពីសម្ដី​Jhope ហេីយចង់ដឹងពីចិត្ត​ជុងហ្គុកថា​ រាល់ថ្ងៃស្រឡាញ់គេ​ ចង់បានតែរាងកាយ​ ឬបែបផ្សេង?

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now