CHAPTER 23: ឈឺចាប់ណាស់​

492 70 2
                                    

   "​ ប្រុស​សង្ហារចូលមកផឹកទឹកតែសិនទេ​ ? " ស្រីស្អាតពីរនាក់កាក់មុខ​ ថេហ្យុង​និង​ជុងហ្គុក​ នាងមានកាយវិការរញ៉េរញ៉ៃជាពិសេសការស្លៀកពាក់មិនសមរម្យមានលេចលេីលេចក្រោម​ ជាហេតុធ្វេីឲ្យថេហ្យុងមិនពេញចិត្ត​ ព្រោះ​នាយមាន​បំណងទាក់ជុងហ្គុកច្បាស់ណាស់​ ​នាងប្រឹងពេីងដេីមទ្រូងឲ្យមកប៉ះនឹងដៃជុងហ្គុកយ៉ាងព្រហេីន​

​      "​ កុំប៉ះ​ ! " ថេហ្យុង​ខឹងសម្បារនិងចាប់រលាស់ដៃនាងចេញ​ បញ្ចេញកាយវិការហួងហែងរាងកាយជុងហ្គុកជាលេីកដំបូង​។

​      "​ គ្រាន់តែប៉ះតិចសោះមិនបាន​ ? ខ្ញុំមិនបានប៉ះខ្លួនលោកឯណា​ ? " នាងឌឺដងសម្ដីពេបមាត់ពេបក​ មកកាន់ថេហ្យុង​
​      "​ នាង! "
​      "បានហេីយអូន​ ពួកយេីងចេញពីទីនេះទៅ​ " ជុងហ្គុកចាប់ដៃថេហ្យុងជាប់ដេីម្បីកុំឲ្យនាយតូចរករឿងគេ​ មិនមែនកាន់ជេីងខាងនាងម្នាក់នោះ​ប៉ុន្តែ​នាយមិនចង់ឲ្យថេហ្យុងទៅឈ្លោះប្រកែកជាមួយមនុស្សគ្មាន​តម្លៃ​..​

​     "មេីស៎​ ! លែង​ " ថេហ្យុង​រេីខ្លួនចេញពីជុងហ្គុកមិនឲ្យនាយប៉ះសាច់បាន​
​     "​ កេីតអី​ ពៅមាស ? "
​      "បងទាញអូនចេញធ្វេីអី​ ឬបងការពារនាងម្នាក់នោះ​? បងអត់ស្រឡាញ់អូនទេ​ ទៅៗ​ បេីថាស្ដាយណាស់ទៅផឹកទឹកតែនោះទៅ​ អូនមិនថាទេ​ "  ឱបដៃជាប់ទ្រូងហាស្ដីទាំងខឹងអាក់អន់ចិត្តនឹងជុងហ្គុករហូតរលីងរលោងទឹកភ្នែកខ្លួនឯង​ ។
​        "​ មិនមែនចឹងទេ​ បងគ្រាន់តែមិនចង់ឈរនៅកន្លែងនោះយូរវាគួរឲ្យរំខាន​ ទេីបបងនាំអូនចេញមក​ "
      "​កុំប៉ះអូន​ ដៃរបស់បងស្មោគគ្រោកណាស់​ សុទ្ធតែ​មេរោគ​ "
​      "​ ចឹងបងដោះអាវនេះចោលក៏បាន​ " នាយព្រលេសឡេវអាវប្រុងនឹងដោះមែន​ តែ
​      "! មនុស្សអាក្រក់បងចង់ស្រាតឲ្យនរណាមេីល​ ? " ថេហ្យុង​យកដៃខ្ទប់ដេីមទ្រូងនាយ​ កំពុងខឹងផងបងឌឺទៀតនៅទីនេះមនុស្សច្រេីនណាស់ចង់មកដោះអាវងាយៗចឹងឬ​ ?
​      "​ កុំរអ៊ូរច្រេីនពេក​ មោះបងនាំទៅដេីរលេងខាងនោះវិញ​ "
​     "បងថាឲ្យអូន​រអ៊ូរច្រេីនផងហេស? ត្រូវហេីយឥឡូវនេះអូនមិនស្អាតដូចពីមុន​ ទេីបបងធុញអូន​និយាយតិចតួចសោះថាអូនរអ៊ូរច្រេីន​ស្រួលមិនស្រួលក្នុងចិត្តកំពុងតែគិតថាអូនដូចជាយាយចាស់ម្នាក់ហេីយទេដឹង​ បង..អឹម​  " មិនឲ្យនិយាយបន្តទៀតជុងហ្គុកថេីបមាត់ជាប់​ ថេហ្យុង​បេីកភ្នែកធំៗ​ ស្ងៀមទ្រឹង
​   
​     "​ បាទ! ​លោកយាយនាំចៅម្នាក់នេះទៅដេីរលេងបានអត់​ ? " ជុងហ្គុកដកមាត់ហេីយធ្វេីសម្លេង​ញិកញក់ដូចកូនក្មេងដោយហៅ​សព្វនាមថេហ្យុងថាជា​ យាយ​

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now