CHAPTER 25:

337 45 0
                                    

     "​ តុកៗៗ​ ចៅហ្វាយមានអ្នកចង់ជួប​ " អ៊ុនវូ​ គោះទ្វារបន្ទប់ចៅហ្វាយទាំងព្រលឹម​ ការប្រឡែងគ្នារបស់​គូស្នេហ៍​មួយនេះក៏ត្រូវបញ្ឈប់ព្រោះមាន​អ្នករំខាន​ ។
​    "អ្នកណាមករកបងទាំងព្រឹក​ ?"
​    "អត់ដឹងទេ​ តោះចុះទៅជាមួយទេ​? " ជុងហ្គុកយល់ថា​គេម្នាក់នោះប្រាកដជាមាន​ការសំខាន់ហេីយ​
​    "​ បងទៅចុះ​ អូនសុំងូតទឹកសិនចាំចុះទៅចាំក្រោយ​ "
​     "​ បងទៅតែ​មួយភ្លែតទេ​ ចាំបងមកងូតជាមួយគ្នាណា៎​ "
​    "​ អូនងូតម្នាក់ឯង​ !" ថេហ្យុង​ថាចប់ក៏ក្រោកឡេីង​ យកកន្សែង​ពោះគោចូលទៅ​បន្ទប់ទឹកដោយមិនភ្លេចអេីតក​ លៀន​អណ្ដាត​ដាក់​ ជុងហ្គុកក្នុងន័យឌឺ។
​     ជុងហ្គុកញញឹមអស់សំណេីចដាក់​ថេហ្យុង​ខ្នាញ់ណាស់នាយទ្រាំមិនបានទេ​ ម្ដងៗនាយសឹងតែហក់ទៅសង្គ្រប់គេនឹងកន្លែង។ ពេល​ថេហ្យុង​ចូលទៅបន្ទប់ទឹកបាត់​ នាយផ្លាស់ប្ដូរទឹកមុខទៅជា​រាបស្មេីសម្ដៅទៅបេីកទ្វារ​ អ៊ុនវូ​មិនទាន់ទៅណាឡេីយ​ គេនៅឈរ​មុខបន្ទប់នៅឡេីយ​ ។

​       "​ លោកឈិន​ មករកចៅហ្វាយ​ " អ៊ុនវូ​
​  ជុងហ្គុកបង្កេីនកម្លាំងជេីងដេីរឲ្យលឿនជាងមុន​ នឹងអាលបានទៅឆាប់និយាយជាមួយគាត់​ ព្រោះ​បេីទុកយូរខ្លាច​ថេហ្យុង​មកស្ដាប់ឮរឿងមិនគួរឮ​។ តាចាស់នេះមករកទាំងព្រលឹម​ មិនដឹងជាមានរឿងស្អី​

​       "​ សួស្ដី​ លោកចន​ " គ្រាន់តែឃេីញ​ជុងហ្គុកសម្ដៅមករកគាត់​ លោកឈិនក្រោកឡេីងទទួលរាក់ទាក់ទាំងញញឹមញញែម​ តែជុងហ្គុកគ្រាន់តែញញឹមខ្សោះដាក់បន្ទិច​មុននឹងដាក់ខ្លួនអង្គុយដែរ​

​       "​ មករកខ្ញុំទាំងព្រឹក​ លោកមានការអី​? "
វាជា​សំណួរត្រង់ៗ​ ប៉ុន្តែ​មិនអីទេ​សម្រាប់តាចាស់នេះសមហេីយ​
​       "​ មកនិយាយរឿងរៀបការ​ ខ្ញុំរេីសថ្ងៃរួចហេីយ​ អាទិត្យ​ក្រោយពិធីនឹងចាប់ផ្ដេីម​ "
       "???" ជុងហ្គុកសម្លឹងមុខគាត់ទាំងភ្ញាក់បន្ទិច​ វាលឿនដល់ថ្នាក់នឹងផង​?
​       "លោកមាន​បញ្ហាដែលទេ​ ? " លោកឈិនឃេីញទឹកមុខជុងហ្គុកមិនល្អ​ គាត់ដឹងថានាយច្បាស់ជាត្រៀមខ្លួនមិនទាន់​ ប៉ុន្តែ​សម្រាប់គាត់គឺចង់ឲ្យលឿនបែបនេះ

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now