CHAPTER 8• trafficking​ 🔄

1K 102 8
                                    

ស្រង់បេះដូងពីឋាននរក​
   
​ 

   ទោះបីជា​ថេហ្យុងមិនបានស្នេីសុំ​អាហារ​តែជុងហ្គុកនៅតែរៀបចំឲ្យ​។
​រយៈ​ពេលជិតមួយម៉ោងហេីយ​ថេហ្យុងមិនទាន់ចេញពីបន្ទប់ទឹកនៅឡេីយ​

    កាយតូចអង្គុយឱបខ្លួនរួញរងារនៅក្រោម​តំណក់ទឹកផ្កាឈូក​ ម្រាមក្រចកខ្ញាំស្បែកដល់ថ្នាក់ដាច់រលាត់ចេញឈាមរឹមៗដូចជាចង់ធ្វេី​ទារុណខ្លួនឯង​ ។ ថេហ្យុង​ ក្រោកឡេីងទាញស្បៃដុសខ្លួន​ ត្រដុសញាំញីសាច់ខ្លាំងៗរហូតដល់ចេញស្នាមក្រហម​
​     ក្រាក​

​    "ថេហ្យុង​ ! ! អូនធ្វេីស្អីនឹង​ " ជុងហ្គុកបេីកទ្វាបន្ទប់ទឹកចូល​ យ៉ាងតក់ក្រហល់​ ព្រោះ​តែរង់ចាំយូរពេក​ ខ្លាចថាថេយ៍នឹងបាន​បញ្ហានៅក្នុងបន្ទប់ទឹក​ ទេីបនាយដាច់ចិត្តចូលមក​ ។ នាយសម្លឹងមេីលរាងកាយ​អាក្រាតរបស់ថេហ្យុង​ សង្រ្គឺតធ្មេញខឹងក្រោធពេលឃេីញថេហ្យុង​ ខ្ញាំសាច់​ ខ្លួនឯង​ ឡេីងសុះសាច់​
​     រាងក្រាស់​ចូលទៅទាញដៃថេហ្យុងចេញឲ្យពីបន្ទប់ទឹក​ បោះទៅលេីគ្រែ​ ។ នាយក្រាស់​ ដេីរទៅយកកន្សែងពោះគោមកជូតខ្លួនឲ្យថេហ្យុងយ៉ាងស្ងៀមស្ងាត់​ ទប់មាត់ថាមិនចង់ស្ដីឲ្យ​

​     "​ លោកចង់បានខ្លួនខ្ញុំណាស់មែនទេ​ ? " នាយតូចមិនបានបិតបាំងខ្លួន​អាក្រាត​ ស្រែកសួរនាយកម្លោះ​អាល់ហ្វាទាំង​អណ្ដឺតអណ្ដក់​ តែជុងហ្គុកហាក់មិន​ប្រតិកម្មជាមួយ​ នាយគិតតែជូតខ្លួន​ ជូតសក់ឲ្យថេហ្យុងទាល់តែស្ងួត​
​     "​ ចាំបងបញ្ចុក​អាហារ​ " នាយបែរចេញរកទៅលេីកថា​អាហារ​តែថេហ្យុងចាប់ដៃជាប់
​     "ធ្វេីទៅខ្ញុំ​អនុញ្ញាតិ​ ហេីយតទៅលោកអាចដោះលែងខ្ញុំបានទេ​? ពេលលោកបានខ្លួនខ្ញុំហេីយ​ ពួកយេីងឈប់រវល់ជាមួយគ្នាទៀតទៅ​  ​ " ថេហ្យុង​ ចាប់ដៃជុងហ្គុកមកដាក់​ ឲ្យម្រាមទាំងប្រាំនៅលេីទ្រូងខ្លួន​ ដូចចង់ឲ្យដៃ​ បេីកផ្លូវគេទាំងស្រុង​ ដេីម្បីចូលមកលុកលុយ​ រាងកាយខ្លួន​
​     "​ បេីធ្វេីហេីយអូនចាកចេញពីបង​ សុខចិត្តអត់ប្រសេីរជាង​ ! "
     "​ បេីមិនធ្វេី​  លោកនឹងស្ដាយក្រោយ" សម្ដីថេហ្យុងធ្វេីឲ្យជុងហ្គុករៀងភ្ញាក់​ស្មារតីបន្ទិច​ មិនដឹងថានាយតូចចង់និយាយអំពីអ្វីប្រាកដ​ តែនាយសុខចិត្តធ្វេីជា​មិនចាប់​អារម្មណ៍​ ហេីយដេីរទៅរកខោអាវ​ មកពាក់ឲ្យថេហ្យុងវិញ​
​     ជុងហ្គុក​បញ្ចុក​អាហារ​ដល់ថេហ្យុង​ ទោះជា​ថេហ្យុងមិនចង់ញ៊ាំក៏ដោយ​ នាយអាចបង្ខំបានដោយងាយ​ ។ ជុងហ្គុកមិនខ្វល់ថាថេហ្យុងព្រមឲ្យធ្វេីឬអត់ទេ​ ប៉ុន្តែ​នាយខ្លួនឯងអ្នក​ស្ម័ក្រចិត្ត​ បម្រេីមេីលថែគេគ្រប់បែបយ៉ាង​ ចាត់ទុកដូចជា​ ព្រះ​រាជបុត្រ​តូច​ ។
​    "អរគុណ​ "​ ថេហ្យុង​ ទម្រេតខ្លួនគេងសម្លឹងទៅជុងហ្គុកព្រិចៗ​ ស្រពិចស្រពិល​អារម្មណ៍​ទាំងអស់​ ក្នុងចិត្តគ្រាន់តែគិតថា​ ជុងហ្គុកយកចិត្តទុកដាក់លេីខ្លួន​ ដោយសារតែ​ ចង់មានSexជាមួយ​គ្នា​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅពេលគេព្រមហេីយ​  ហេតុអ្វី​ជុងហ្គុកមិនព្រមធ្វេីទៅវិញ​
​   
​     ថ្ងៃថ្មី​

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now