CHAPTER 24:​ ហេតុផលដែលត្រូវតែធ្វេី​

452 63 3
                                    

  "ម៉េចក៏អូនមកបាន​ ? " ជុងហ្គុក​
​   "អូនទេដែលត្រូវសួរបង​ "
    "​ បងមានណាត់ជាមួយភ្ញៀវ​" គេប្រាប់ភ្លាមៗ​
​     "មិនមែនជា​គូដណ្ដឹងទេហេស៎​ ? " ថេហ្យុង​លេីកចិញ្ចេីមសួរ​ គេក៏មិនដឹង​ ថាជុងហ្គុកនិយាយពិតឬកុហក​ តែគេនៅតែរងចាំស្ដាប់ហេតុផលនាយជាមុនក្រែងមានការយល់​ច្រឡំ​នឹងគ្នាដោយសារមានអ្នកចង់ជ្រៀតជ្រែក​

​      "​ ហេតុអ្វីក៏និយាយបែបនេះ​ "
      "ចឹងក៏ឆ្លេីយនឹងអូនមក​ បងមាន​គូដណ្ដឹងរួចហេីយ​ "
      "okay យេីងទៅនិយាយគ្នានៅផ្ទះវិញ​ " នាយយសម្លឹងមេីលទៅឃេីញ​ប៊ូហ្គុមនៅទីនេះដែល​ ក៏មិនស្រណុកចិត្តប្រសិនបេីនិយាយទៅមានការទាស់ទែងសម្ដីគ្នា​ មិនអាចឲ្យអាម្នាក់មុខជុចនរះដឹងឮឡេីយ​

​     "​ ចឹងខ្ញុំសុំទៅដែរ​ បានទេ​ ? " ប៊ូហ្គុម​
​    "​ វាមិនមែនជារឿងរបស់ឯង​ " ជុងហ្គុកបាញ់ភ្នែកសម្លក់សម្លឹងទាំងក្ដៅក្រហាយក្នុងទ្រូង​ កាលបេីប៊ូហ្គុមហាក់បីដូចជាធ្វេីខ្លួនស្និតស្នាលជាមួយថេហ្យុងហួសពេក​ ទាំងដែលដឹងពួកគេទេីបតែ​ជួបគ្នាសោះ​

​       "តែ​ថេហ្យុង​ជាមិត្តខ្ញុំ​ ខ្ញុំមិនអាចឲ្យគេទៅជាមួយលោកតែពីរនាក់ទេព្រោះលោកកំពុងតែក្បត់គេ​ " ប៊ូហ្គុមហ៊ាននិយាយពាក្យក្បត់ពេញៗមាត់​ វាមិនចម្លែកទេ​ព្រោះ​ដូចដែលដឹងចឹង​ ថា​ទីនេះជា​សណ្ឋាគាររបស់នាយដែរ​ ដូច្នេះ​ការណាត់​ជួបរបស់ភ្ញៀវ​ នាយក៏ដឹងខ្លះៗ​ ។ ពិសេសនាយដឹងមក​ ថា​ បន្ទប់ដែលពួកគេកំពុងឈរ​ គឺមានការណាត់ជួប​ និយាយរឿងផ្សារភ្ជាប់សាច់ឈាមនឹងគ្នា​ ។  
​       "សម្អាងអីនិយាយថាយេីងក្បត់​ប្រពន្ធ​យេីង​ ? "
​       "គ្មាន​ ! "
      "តោះ​ថេហ្យុង​ ទៅផ្ទះ​ " ជុងហ្គុកចាប់​កញ្ឆក់​ដៃ​ថេហ្យុង​ ទាំងមិនរងចាំឲ្យថេហ្យុងនិយាយសូម្បីម៉ាត់​ ។ ប៊ូហ្គុមក៏ដេីរតាមពីក្រោយគេ​ដូចគ្នា​

​      ក្រឹប​
​    "ចាំបងនៅក្នុងឡានសិន​ បងទៅចាត់ការ​អាម្នាក់មិញនេះ​ " គេនាំថេហ្យុងមក​អង្គុយក្នុងឡាន​ បិទទ្វារ​ រួចសារ៉េអាចដេីរតាំងៗមករក​ប៊ូហ្គុមបំពាក់មុខក្រាស់​ ចរះឆឺឆ្អេីលរឿង​គ្រួសារអ្នកដទៃ​ ។

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now