CHAPTER 15: Interesting

889 83 3
                                    

heart of hell

     ក្ដុក! នាយតូចទម្លាក់ដបស្រាដែលប្រឡាក់ដាមទៅដោយឈាម​ រាងកាយគេចាប់ផ្ដេីមញ័រចំប្រក់​ ទឹកភ្នែកក៏ហូរប្រណាំង​ តេីខ្លួនបានធ្វេីអ្វីខ្លះទៅ​ ? ជុងហ្គុកកំពុងតែមានរបួសដោយសារស្នាដៃគេ​
​     "​  ហឹកៗ​  សុំទោស​..." ថេហ្យុងឈ្ងោកមុខយំខ្សឹកខ្សួលដកដណ្ដេីមមិនដល់គ្នា​ គេគ្មានចេតនាធ្វេីឲ្យមានរឿងបែបនេះលេីជុងហ្គុកទេ​ គេស្រឡាញ់ប្រុសម្នាក់នេះហេីយ​  ប៉ុន្តែ​ទោះជាយ៉ាងនេះគេមិនអាចគ្រប់គ្រងសតិខ្លួនឯងបាន​ប៉ុណ្ណោះ​ ។
​   កម្លោះ​អាល់ហ្វាញញឹមស្ងួតបន្ទិចនាយគ្មានចងចិត្តខឹងឬចង់បន្ទោសថេហ្យុងនោះឡេីយ​ គ្រប់យ៉ាងដែលថេហ្យុងធ្វេីនាយដឹងច្បាស់ពីដេីមហេតុដែលធ្លាប់កេីតឡេីង​ ចំពោះ​ថេហ្យុង​ ទេីបបន្តមានភាពភ័យខ្លាចរហូតដល់ពេលនេះ​ ។
​      "មិនអីទេ​ៗ​ អូនមិនបានខុស​ឈប់យំទៅ " ជុងហ្គុកទាញថេហ្យុងមកឱបដៃលេីក​បបោសអង្អែលក្បាលរាងតូចត្រដុសចុះឡេីង​ ចំណែកថេហ្យុងកាន់តែយំ​

​       "សុំទោស​..​ បងឈឺទេ​ ? " ថេហ្យុងពិនិត្យកន្លែងក្បាលដែលបែក​ វាមានឈាមស្រក់ហូរប្រឡាក់ពេញផ្ទៃមុខ​
​      "អត់ទេ​ មិនបានឈឺសូម្បីបន្ទិចកុំបារម្ភអី​ " នាយដឹងថាថេហ្យុងប្រាកដជា​បារម្ភនិងបន្ទោសខ្លួនឯង​ តែវាពិតជាធម្មតាពិតមែន​ របួសប៉ុនណឹងជារបួសសេីរស្បែក​
     "​ នេះឬជាមូលហេតុដែលបងមិនដែលឲ្យខ្ញុំឃេីញរាងកាយ? "
     "​ ស្អែកបងនឹងទៅលុបវា​ មិនឲ្យអូនភ័យខ្លាចជាមួយបងទេ​ "
​     "​ ទេជុងហ្គុក! ខ្ញុំមិនបានភ័យខ្លាចជាមួយស្នាមសាក់ទេ​ ប៉ុន្តែ​នៅពេលខ្ញុំឃេីញវា​ ខួរក្បាលតែងតែចាប់គិតដល់មនុស្សម្នាក់​ ពួកគេ..ពួកគេសម្លាប់គ្រួសាររបស់ខ្ញុំ​ ហឹកៗ​ ខ្ញុំខ្លាចណាស់.. "

​      "​  ឈប់គិត​ពីរឿងនោះទេ មានបងនៅទីនេះបងមិនឲ្យអ្នកណាធ្វេីបាបអូនទេ​ ជឿចិត្តលេីបង​ ថាប្រុសម្នាក់នេះនឹងការពារអូនដល់​ដង្ហើម​ចុងក្រោយ​ "
      "​ ហឹម​ ខ្ញុំជឿជាក់លេីបង​ "
  ពួកគេឱបគ្នាម្នាក់ៗរំភេីបនឹងពាក្យសម្ដីគ្នាទៅវិញទៅមក​ ថេហ្យុងកាន់តែមាន​ទំនុកចិត្តថាខ្លួនអាចផ្ដល់ក្ដីស្រឡាញ់ទាំងអស់ដល់ជុងហ្គុក​ ព្រោះ​គេបានស្រឡាញ់នាយបាត់មុខលែងបានទៅហេីយ​ ។
​    
​  ជុងហ្គុកបានដឹងតាំងពីដេីម​ ថាថេហ្យុងស្អប់ខ្ពេីមស្នាមសាក់ណាស់ព្រោះគ្រួសាររបស់គេធ្លាប់ត្រូវបាន​ ពួកអ្នកលេងធ្វេីបាបជាន់ឈ្លី​ មេីលងាយ​ រហូតធ្វេីឲ្យឪពុកថេហ្យុងស្លាប់​ ។ ថេហ្យុងចាំមិនដែលភ្លេចនូវ​ទិដ្ឋភាពថ្ងៃចុងក្រោយ​ ដែលពួកគេសម្លាប់ឪពុករបស់ខ្លួន​ ស្ដាយណាស់ដែលមិនអាចចំណាំមុខឃាតករបាន​ ។

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now