CHAPTER 31​ ព្រោះ​គេអស់ចិត្ត💔

424 69 13
                                    

      ល្ងាចបន្ទិចទេីប​ថេហ្យុង​មកដល់​ភូមិគ្រឹះ​  ហេីយឃេីញថា​ជុងហ្គុកកំពុង​អង្គុយចាំនៅសាឡុងក្នុងបន្ទប់​ទទួលភ្ញៀវ​ តែស្នាមញញឹមក៏រសាយបាត់អស់​ព្រោះ​តែនាង​ ហារីក៏នៅទីនេះដែរ​ ។
​      "​ អូនទេីបតែមកពីណា​ ? " ជុងហ្គុកហាស្ដីសួរ​ថេហ្យុង​ដោយសម្លេងរឹងកំព្រឹស​ មិនទន់ភ្លន់មិនផ្អែមល្ហែមដូចរាល់ដង​ ។ ចំណែកហារី​ ញញឹមសមចិត្តឌឺមកកាន់​ថេហ្យុង​ហាក់ដឹងថានឹងមាន​រឿងមិនល្អកេីតឡេីងក្នុងពេលបន្ទិចទៀតនេះ​

​       "​ អូនទៅក្រៅ..​ "​ ថេហ្យុង​តបដោយធម្មតា​
      "​ ទៅជួបនរណា​ ? "
      "​ មិត្ត​ "
      "​ កុំមក​កុហក​ " ជុងហ្គុកស្រាប់តែស្ទុះចូលមកចាប់ច្របាច់ដៃ​ថេហ្យុង  ដោយកំហឹង។ រាងតូចភីងភាំងធ្វេីខ្លួនមិនត្រូវ​សភាពការណ៍​ព្រោះ​តែកម្លោះបណ្ដូលចិត្តមកជះកំហឹងដាក់ខ្លួនភ្លាមៗ​
​     "​  លែង.." ថេហ្យុង​ព្យាយាមរបេះដៃចេញពី​ជុងហ្គុកនិយាយទាំងកំពុងតែរលីងរលោងទឹកភ្នែកដោយក្ដីឈឺចាប់តែអ្នកម្ខាងទៀតនៅតែមិនព្រលែង​សោះ​ ។
​     "អូនក្បត់បងបងពីពេលណាហាស៎​ ?"
​ថេហ្យុង​ក្រវៃក្បាលតិចៗពេបមាត់ពេលឮសំណួររបស់នាយ​ ។ តេីគេដឹងមកណាថាខ្លួន​ ក្បត់គេនោះ​ ? បេីរាល់ថ្ងៃសង្ងំនៅតែផ្ទះ

​       "​ បងនិយាយពីស្អី​ "
     "កុំមកធ្វេីពេី​ ចេញទៅជួបគ្នាមួយល្ងាចប្រហែលសប្បាយអរណាស់ហេីយ​ "
​   តែ​ប៉ុណ្ណេះ​ថេហ្យុង​ដឹងបាត់ទៅហេីយថាចង់​សម្ដៅទៅលេីអ្នកណា​
​      "បងកំពុងតែយល់ច្រឡំហេីយ​ គេគ្រាន់តែជាមិត្ត.."
     "​ មិត្តគេចាប់ដៃចាប់ជេីងគ្នាចឹងហេស៎​ គីម​ ថេហ្យុង​! ! "​ ជុងហ្គុកមិនបានខ្វល់ឡេីយ​ គេខឹងគេឈឺចាប់​បែរជាច្រឡោតកានលតែសម្លុត​ថេហ្យុង​ថែមទៀត​ កំហឹងបាំងមុខគេរហូតដល់ធ្វេីឲ្យគេភ្លេចថា​ ថេហ្យុង​កំពុងតែមានកូន​ ថេហ្យុង​ជាមនុស្សដែលគេស្រឡាញ់គួរតែស្ដាប់ហេតុផលសិន​ តែអ្វីដែលនាយឃេីញផ្ទាល់នឹងភ្នែក​ នាយមិនត្រូវការ​ហេតុផលឡេីយ​

​     "បានហេីយ​! ! លែងខ្ញុំទៅ​ " ថេហ្យុង​ស្រែកនិងព្រលះដៃនាយមួយទំហឹង​ ទឹកភ្នែកគេសឹងតែស្រក់ហូរចុះមកតែលេីកនេះគេនឹងព្យាយាមឃាត់មិនឲ្យនរណាឃេីញភាព​ទន់ជ្រាយរបស់គេទៀតនោះទេ​

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now