CHAPTER 16 • Kiss

765 89 13
                                    

ស្រង់បេះដូងពីឋាននរក​

​     នៅពេលដែលច្រៀងចប់ថេហ្យុងចុះមករៀបចំខ្លួនផ្លាស់ប្ដូរឈុតមុនឹងចាកចេញទៅខុនដូរវិញ​ ។
​     "គាត់ខលមកខ្ញុំ? " នាយតូចសម្លឹងមេីល​ទូរស័ព្ទ​ឃេីញអ្នកម្ខាងទៀតខលមកជាច្រេីនដង​ ក្នុងទ្រូងបុកភ័យខុសធម្មតា​ ។ ថេហ្យុងបោះជំហានទៅមុខជារឿយៗភ្នែករវល់សម្លឹងទៅលេី​អេក្រង់​ទូរស័ព្ទ​លែងចាប់​អារម្មណ៍​ជាមួយនឹងផ្លូវ​ ។

​    អ៊ូយ! "សុំទោស​ៗ​ " ថេហ្យុងរេីខ្លួនចេញពីដៃប្រុសប្លែកមុខពេលត្រូវបានគេចាបេីទប់ខ្លួនជាប់​ ដូចជាឱបគ្នា​
​      "​ បាទមិនអីទេ​ " ប៊ូហ្គុម​ញញឹម​ លួចសរសេីនូវក្លិនក្រអូបចេញពីរាងកាយអូមេហ្កាតូចម្នាក់នេះកាន់តែធ្វេីឲ្យនាយចង់បាន​

​     "​ សុងហុល? ? ជាសុងហុលមែនទេ​ " ថេហ្យុងបង្ហាញទឹកមុខភ្ញាក់ផ្អេីកពេលបានឃេីញមុខប្រុសម្នាក់នោះដូចទៅនឹងមិត្តចាស់កាលពី​កុមារភាព​   ។ ប៊ូហ្គុមភ្ញាក់ស្មារតីបន្ទិចពេលឮនរណាម្នាក់ហៅឈ្មោះខ្លួនបែបនេះ​ ព្រោះ​ថាឈ្មោះនេះជាឈ្មោះរបស់គេពិតមែន​ប៉ុន្តែ​ឈ្មោះនេះត្រូវបានកប់ចោលបាត់យូរទៅហេីយ។ ហេតុអ្វីបានជាថេហ្យុងស្គាល់​ ? ឬក៏ពួកយេីងធ្លាប់ស្គាល់គ្នាពីមុន​

​      "​ ខ្ញុំឈ្មោះ​ ផាក​ ប៊ូហ្គុុម​ មិនមែនសុងហុលទេ​ "
​      "​ អ្ហ៎​ ..ខ្ញុំប្រហែលជាច្រឡំមនុស្សហេីយ​ "ថេហ្យុងធ្លាក់ទឹកមុខវិញ​ ប៉ុន្តែ​មុខ​ប៊ូហ្គុមនិង​សុងហុល​ ដូចគ្នាណាស់​ ទោះជាបែកគ្នារាប់ឆ្នាំក៏ថេហ្យុងមិនដែលភ្លេច​ភិនភាគគេឡេីយ​ ។ ថេហ្យងចំណាំបានច្បាស់ណាស់តែហេតុអ្វីគេ​បដិសេធ​
​       "មេីលទៅលោកដូចជាមាន​មន្ទិលអ្វីមួយ​ ចំពោះខ្ញុំ? សុងហុលជានរណាដែរ" ប៊ូហ្គុមចោតសួរថេហ្យុង​ គេក៏កំពុងរកនឹកដូចគ្នាថា​ ពីមុនគេនិងថេហ្យុងធ្លាប់មាន​ទំនាក់ទំនង​អ្វីឬអត់
​      "​ គ្មានទេ..បេីចឹងលាសិនហេីយ​ សុំទោស​ដែលដេីរមិន​ប្រយ័ត្ន​មុននេះ " ថេហ្យុងជ្រេីសរេីសយកការមិនឆ្លេីយតប​បែរជា​ឱនក្បាលគោរពលាមុននឹងដកខ្លួនចេញ​ ។

      "ឈប់សិន​" ប៊ូហ្គុម​ ចាប់ដៃថេហ្យុងជាប់​
​      "ធ្វេីស្អីលែងខ្ញុំ!  " រេីបម្រាស់ទាំងការ​ភ័យខ្លាច​
​      "​ ខ្ញុំចូលចិត្តសម្លេងរបស់លោក​ " ថាហេីយគេក៏ព្រលែងដៃថេហ្យុងវិញញឹមស្រស់ដូចជាមនុស្សរោគចិត្ត​ ។ កែវភ្នែកទាំងគូត្របាញ់ដាក់គ្នា​

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now