CHAPTER 10• Sex Partner ?➰

1.1K 100 9
                                    

១០

ត្របកភ្នែកបេីកឡេីងស្របពេលដែលខួរក្បាលផ្ទុកនូវរឿងរ៉ាវជាច្រេីន​ អ្វីៗគ្រប់យ៉ាងត្រូវបាន​បំផ្លាញអស់ទៅហេីយ​ ជីវិត​មួយនេះលែងមានសល់អ្វី​ដែលជា​ តម្លៃ​ មានតែ​រាងកាយ​ដ៏សែន​ស្មោគគ្រោគ​ ពោរពេញទៅដោយស្លាកស្នាម​ បន្សល់ទុកពីការ​ កម្ចាយ​អារម្មណ៍​របស់គេ​ ។

​ ថេហ្យុងក្រោកឡេីងទប់ខ្លួន​សម្លឹងមេីលជុំ​វិញ​ សង្កេតឃេីញថាទីនេះ​ជាបន្ទប់របស់​ ជុងហ្គុក​
​ ក្រាក! !

​ "អូនភ្ញាក់ហេីយ​ ? មានមិនស្រួលត្រង់ណាទេ​ ? " ជុងហ្គុកបេីកទ្វារបង្ហាញកាយ​ ដោយដៃមានកាន់​ ថាស​អាហារ​ សម្ដៅមករកថេហ្យុងដែលកំពុង​អង្គុយសំកុកសម្លឹងមេីលនាយមិនដាក់ភ្នែក​
​ "​ អត់ទេ​ ខ្ញុំធម្មតា​ "
​ "​ មោះ​ បងនាំទៅងូតទឹក​ " ជុងហ្គុកទុក​ថាស​អាហារ​មួយឡែក​ និងចូលទៅលេីកបីថេហ្យុង​ ដោយដៃទាំងពីររបស់នាយ​ ។ ថេហ្យុងមិនបានប្រកែក​ ព្រមឲ្យគេបីតាម​សម្រួល​ ។ ជុងហ្គុកដាក់ថេហ្យុងឲ្យអង្គុយក្នុងអាង​ ទឹកក្ដៅ​ឧណ្ឌៗ​ ។ ជុងហ្គុកសម្លឹងរាងកាយ​អាក្រាតកប់ក្នុងទឹក​ លេបទឹកមាត់ក្អឹកៗចេញចរឹកព្រានមក​
​ "ខ្ញុំអាចងូតដោយខ្លួនឯងបាន​ លោកចេញទៅវិញទៅ​ " ក្ដោបក្រសោបខ្លួន​ មិនចង់ឲ្យជុងហ្គុកមេីល​ ក្រសែភ្នែក​រាងក្រាស់​ធ្វេីឲ្យថេហ្យុងពិបាកសម្របខ្លួន​

​ "​បងក៏មិនទាន់បានងូតទឹកដែរ​ ដូច្នេះ​សុំនៅងូតម្នាក់ផង​ " នាយនិយាយហេីយដៃចាប់ប្រលេះឡេវអាវម្ដងមួយគ្រាប់ៗធ្វេី​ដូចជាចង់ទៅងូតទឹកជាមួយនឹងថេហ្យុងមែនទែន​ ការពិតនាយគ្រាន់តែញ៉ោះលេង​ប៉ុណ្ណោះ​តែបេី​ ថេហ្យុង​អនុញ្ញាតិ​នានឹងងូតមែន​ (វល់)🥲
​ " ជុងហ្គុកកុំព្យាយាម​ ធ្វេីបែបនេះ​ដាក់ខ្ញុំអី​ " បេះដូងថេហ្យុងស្រាប់តែកម្រេីកភ្លាមៗដោយគ្រាន់តែសម្លឹងមេីលទ្រូងតែបន្ទិចរបស់ជុងហ្គុក​ វាស្ទេីរតែធ្វេីឲ្យកម្ដៅ​អ័រម៉ូនរបស់រាងតូចសាយភាយពេញ​បន្ទប់ទឹក​

"​ ចុះចង់ឲ្យបងងូតទឹកជាមួយទេ​ ? បងនឹងដុសក្អែល​ កក់សក់ឲ្យអូនផងដែរណា៎​ តែបេីចង់ឲ្យដុសកន្លែងផ្សេងទៀតក៏​ អូខេ "ជុងហ្គុកច្រត់ដៃនឹងមាត់អាង​ ឱនមុខទៅកៀកផ្ទៃមុខថេហ្យុង​ ខ្យល់​ដង្ហេីមក្ដៅៗប៉ះគ្នា​ ភ្ញោចឲ្យថេហ្យុង​ព្រឺព្រួច​លាយនឹងថ្ពាល់ក្រហម​ ព្រឿងៗ​ កែវភ្នែក​ពណ៌​ត្នោតមូលក្រឡង់ចេះតែលួចមេីល​ សាច់ទ្រូងចន្លោះ​ឡេចអាវជុងហ្គុក តេីថេហ្យុងកំពុង​រោគចិត្តមែនទេ​ មេីលហេីយក៏លេបទឹកមាត់​ ស្ដាយណាស់យប់មិញមិនបាន​ ប៉ះពាល់​ជុងហ្គុក​សូម្បី​ សាច់ពោះ​ព្រោះ​ជុងហ្គុក ដូចជាកំណាញ់ខ្លួន​សម្បេីមណាស់​

  ស្រង់បេះដូងពី​ឋាន​នរក​ 🕊Where stories live. Discover now