ភាគ1:ស្អី!!!ក្រពុបអស់ចឹងហេ៎ស!!!

6.7K 195 0
                                    

រឿង អាថ៌កំបាំងម៉ាហ្វៀចន🥀
ភាគ1

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

សំឡេងបក្សាបក្សីស្រែកច្រៀងពេញវេហាស៍មើលទៅពិតជាមានក្តីសុខណាស់ខុសពីក្មេងប្រុសម្នាក់នេះគេមើលទៅពិតជាក្រៀមក្រំខ្លាំងមែនទែន ដែលក្មេងប្រុសម្នាក់នេះគ្មានអ្នកណាក្រៅពីKim taehyung នោះទេ ថ្ងៃនេះគេមើលទៅលក់នំដូចមិនដាច់ទាល់តែសោះ
-គីម ថេយ៉ុង គេមានអាយុ19ឆ្នាំ សព្វថ្ងៃគេនៅជាមួយម្តាយចុងរបស់គេនិយាយពីថាសម្រស់របស់ថេយ៍តារ៉ាសុំខ្មាស់ហើយ មុខសររលោង គ្មានស្នាម បបូរមាត់ក្រហមព្រឿងៗគួរឱ្យចង់ប៊ឺត រាងអក្សរSមើលទៅគេមិនសមជាកូនអ្នកក្រីក្រសោះ

"ហឹម..បើយើងលក់នំនេះមិនអស់ទៅដល់ផ្ទះវិញប្រាកដជាម៉ែវ៉ៃជាមិនខាន" ថេយ៉ុងនិយាយទាំងក្រៀមក្រំគេហត់ណាស់រាល់ថ្ងៃនេះមួយថ្ងៃៗគិតតែពីដើរលក់នំដើម្បីយកលុយឱ្យម្តាយទៅលេងល្បែង បន្ទាប់ពីនិយាយចប់ហើយគេក៏បានដើរលក់នំបន្ត

"ប្អូនឱ្យនំបង2ប្រអប់មក" ពេលនោះក៏មាននារីម្នាក់បានទិញនំរបស់ថេយ៍

"បាទ នេះគឺជានំរបស់បងស្រី" ថេយ៍ហុចនំឱ្យទាំងញញឹមរាក់ទាក់ភ្ញៀវហើយនារីម្នាក់នោះក៏បានហុចលុយឱ្យថេយ៍

"អរគុណហើយបងស្រី" ថេយ៍គេក៏បាននិយាយអរគុណទៅកាន់នារីម្នាក់នោះថាហើយនារីម្នាក់នោះក៏បានដើរចេញបាត់ទៅ

ពេលនោះថេយ៉ុងដើរសុខៗក៏ស្រាប់តែមានបុរសមាឌធំម្នាក់ដើរមកបុកគេក្រពុបនំអស់ហើយចំណែកឯថេយ៍អុកគូទនៅនិងថ្នល់ពេលនោះថេយ៍ក៏បាននិយាយ

"ន៎ែលោកដើរមិនចេះមើលទេហេ៎សបានជាមកដើរបុកមនុស្សទាំងរស់បែបនេះ" ពេលនោះថេយ៍ក៏បានច្រឡោតខឹងទៅនិងបុរសម្នាក់នោះ

" គិតតែឯងទេដែលខ្វាក់ភ្នែកដើរមិនឃើញយើងដើរនោះ" បុរសម្នាក់នោះគ្មានអ្នកណាក្រៅពីលោកJeon jungkookនោះទេដែលគេស្គាល់ថាគឺជាម៉ាហ្វៀលដែលសាហាវឃោឃៅបំផុត

-ចន ជុងគុក មានអាយុ25ឆ្នាំ ម្នាក់នេះគឺជាម៉ាហ្វៀលដែលសាហាវជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ មិនត្រឹមតែជាម៉ាហ្វៀលទេគេគឺជាCEOរបស់ក្រុមហ៊ុនផលិតឡានស្ព័រមួយកន្លែងនៅក្នុងប្រទេសកូរ៉េនិងឯងហើយមួយទៀតគេមានងារជាមហាសេដ្ឋីវ័យក្មេងដែលអាចគ្រប់គ្រងក្រុមហ៊ុនជាច្រើនកន្លែងដែលមានសាខាក្នុងប្រទេសនិងក្រៅរបស់ទេ ម្នាក់និងនិយាយពីថារូបរាងរបស់គេគឺ perfectតែម្តងស្រីៗណាឃើញហើយបាក់ស្រឹបៗតាម ឥឡូវចូលសាច់រឿងវិញម្តង

"លោកថាអ្នកណាខ្វាក់នោះ និយាយម្តងទៀតទៅមើល" ថេយ៍ក៏បានស្រែកទៅកាន់ជុងគុក

"ឯងមានសិទ្ធិអីមកស្រែកដាក់យើង!!!" ជុងគុកនិយាយទាំងមុខមាំគួរឱ្យខ្លាច

"សិទ្ធិមនុស្សនោះអី ឥឡូវខ្ញុំមិនតាប៉ែច្រើនទេឆាប់សងនំខ្ញុំមកវិញភ្លាម!!!" ថេយ៍បុរសក្លាហានក៏បានតតាំងជាមួយនិងជុងគុកឱ្យគេសងនំរបស់ខ្លួនវិញ

".....??" ជុងគុកក៏បានសម្លឹងមើលមុខថេយ៍យ៉ាងសុីសាច់ហុចឈាម ចំណែកឯថេយ៍ឃើញគេសម្លឹងមកខ្លួនបែបនេះក៏រាងព្រឺឆ្អឹងខ្នងបន្ទិចដែល

"ឥឡូវសម្រេចថាសងឬមិនសង!!!" ថេយ៉ុងក៏បានហើបមាត់និយាយសម្កត់ពាក្យនីមួយៗយ៉ាងច្បាស់ៗ នេះថេយ៉ុងអត់ស្គាល់ទេហេ៎សនេះ ចន ជុងគុកណាអ្នកណាមិនស្គាល់

"មិនសង!!"និយាយចប់ជុងគុកក៏បានដើរចូលទៅក្នុងឡានតម្លៃរាប់សិបលានបាត់ទោះថេយ៍ហៅយ៉ាងណាក៏មិនឆ្លើយហើយគេក៏មិនងាកដែល

"ហ្ហឹក...ធ្វើយ៉ាងមិចទៅ ទៅដល់ផ្ទះប្រាកដជាម៉ែវ៉ៃយើងស្លាប់មិនខានទេហ្ហឹក កំហុសទាំងមកពីអាចង្រៃនោះតែម្នាក់គត់" ថេយ៉ុងក៏បានរើសនំបណ្តើររៀបរាប់ទាំងទឹកភ្នែកបណ្តើរចាំមើលទៅដល់ផ្ទះប្រាកដជាម៉ែគេវ៉ៃគេទៀតហើយ

  ពេលនោះថេយ៍ក៏បានដើរមកផ្ទះវិញទាំងសេដព្រោះអីគ្មានលុយឱ្យម៉ែចុងរបស់គេ និយាយតាមត្រង់ម៉ែចុងរបស់គេនេះវក់និងល្បែងណាស់ ពេលខ្លះវ៉ៃថេយ៍យកលុយក៏មាន ឯគ្នានេះទៅរកណាបានរកមួយថ្ងៃញុាំមួយថ្ងៃ ចាំមើលតិចទៀតវេទនាជាងនិងទៀត

"យ៉ាងមិចអាថេយ៍ថ្ងៃនេះលក់នំបានលុយទេ??"អ្នកជាម្តាយចុងក៏បានសួរទៅកាន់ថេយ៉ុង

"អ-អឺ គ-គឺ ម៉ែ..." ថេយ៍និយាយទាំងរដាក់រដុបពិបាកស្តាប់ណាស់ គេភ័យណាឡើងបុកពោះអស់ហើយ

" យ៉ាងមិចឯណាលុយឱ្យយើងឱ្យលឿនមកយើងប្រញា៉ប់ទៅលេងល្បែង" គាត់ក៏បានហារមាត់ទាលុយថេយ៍ទាំងដែលថេយ៍ឈរឡើងស្ងៀមគេនិយាយលេងចេញអស់ហើយ

" ម៉-ម៉ែ ថ្ងៃនេះខ្ញុំលក់អត់បានលុយទេ!!" ថេយ៍តបទាំងសំឡេងញ័រៗចាំមើលដឹងតែគាត់វ៉ៃហើយ

" លក់មិនបានលុយ??ហើយចុះឯណានំទៅណាអស់ហើយ នេះឯងចង់លាក់លុយនិងយើងមែនទេអាថេយ៍" គាត់និយាយទាំងខឹងគាត់ក៏បានគិតថាថេយ៉ុងលាក់លុយនិងគាត់

"មិនមែនចឹងទេណាម៉ែហ្ហឹកៗ នំក្រពុបអស់រលីងហើយម៉ែ..."ពេលនោះថេយ៉ុងក៏ចាប់ផ្តើមយំ

"ស្អី!!!ក្រពុបអស់ចឹងហេ៎ស!!!" អ្នកស្រីគីមក៏បានស្រែក(ហៅថាអ្នកស្រីគីមចឹងទៅស្រួលហៅជាង)

និពន្ធដោយ: ភាធីឃេ
សុំទោសចំពោះ អក្ខរាវិរុទ្ធមានកន្លែងខុសត្រង់ណាសូមកុំប្រកាន់អីណា🙏💞💓

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now