ភាគ9:យើងប្រាប់ហើយថាមិនសុីមិនចេះស្តាប់គ្នាទេហេ៎ស!!ឯងជាម៉ែយើងឬយ៉ាងមិច

2.4K 101 0
                                    

រឿង ទាសករម៉ាហ្វៀចន🥀
ភាគ9

ពេលព្រឹកប្រលឹមព្រះអាទិត្យរះបញ្ជេញពន្លឺពេញផ្ទៃមេឃក្រឡែកមកមើលភូមិគ្រឹះចនឯណេះវិញកំពុងតែមានមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតដូចក្លាយជារូបកាយតែមួយទៅហើយកំពុងតែលង់លក់និងដំណេករបស់ខ្លួនទាំងមិនកម្រើកអ្វីសូម្បីតែបន្ទិច

"ន៎ែ!!ក្រោកឡើងឯងចង់ដេកដល់ស្មានណាទៀត យើងយកឯងមកនេះមកធ្វើជាកញ្ជះរបស់យើងមិនមែនយកមកធ្វើជាម្ចាស់តូចទេអាក្មេងបម្រើ" បើកភ្នែកមកមិនទាន់អ្នកមាននាមជាចាហ្វាយក៏បានហារមាត់ស្តីឱ្យទាំងទើបតែក្រោកពីដំណេកមិញនេះ

"ហឹម...លោក!!តើនេះម៉ោងប៉ុន្មានហើយនិង.." ថេយ៍ក៏បានក្រោកមកទាំងញីភ្នែកដូចកូនក្មេងកាយវិការបែបនេះធ្វើឱ្យជុងគុកខ្នក់ខ្នាញ់និងថេយ៍ចង់តែចាប់អុកឱ្យបាក់គ្រែតែគេក៏បានធ្វើចរិកកាចៗសម្តីគ្មានអនាម័យទៅវិញ

"ហើយគ្រាប់ភ្នែករបស់ឯងមិនបើកមើលទេហេ៎សថាម៉ោងប៉ុន្មានហើយ!!ប្រញាប់ទៅធ្វើការរបស់ឯងទៅកុំឱ្យយើងប្រើហឹង្សារទាន់ឱ្យសោះ!!" ជុងគុកនិយាយទាំងសម្លេងមាំៗរឹងកំព្រឹសស្តាប់ទៅវាគួរឱ្យខ្លាច
    
      មិនចាំយូរថេយ៍គ្រាន់តែឮបែបគេក៏ប្រញេបប្រញាប់ទៅធ្វើការរបស់ខ្លួនបើនៅតែអង្គុយស្កុកបែបនេះទៀតរពាត់ឡើងខ្នងមិនខានទេ...បន្ទាប់មកគេក៏បានធ្វើការរបស់ខ្លួនដូចសព្វមួយដងតែលើកនេះគេធ្វើការរៀងធ្ងន់.កបន្ទិចដោយសារតែជុងគុកជាអ្នកបញ្ជាឱ្យធ្វើ

"នេះ ឯងជួយជូតឱ្យស្អាតផង ព្រោះអីថាការងារនេះវាជារបស់ឯង ជូតឱ្យស្អាតហាមឱ្យមានដីប្រលាក់សូម្បីតែបន្ទិចឮទេតែលោកម្ចាស់ឃើញងាប់មិនខានទេឯង" អ្នកបម្រើម្នាក់នៅក្នុងភូមិគ្រឹះក៏បាននិយាយទាំងមិនពេញចិត្តទៅកាន់ថេយ៉ុងទាំងពេបមាត់ពេប.ក

"បាទ បងខ្ញុំដឹងហើយ..."ថេយ៉ុងគេមិនមាត់ហើយគេក៏បន្តធ្វើការរបស់ខ្លួនឃ្លានស្ទើរតែដាច់ពោះទៅហើយព្រះអើយអ្នកណាទៅស្មានដល់ទៅលោកការងារនៅក្នុងភូមិគ្រឹះនេះគេធ្វើទាំងអស់

    ពេលថ្ងៃក៏ឈានចូលមកដល់កិច្ចការរបស់ថេយ៉ុងគេក៏បានធ្វើរួចរាល់ទាំងហត់ទាំងឈឺស្ពឹកពេញខ្លួនដោយសារតែធ្វើការហួសកម្លាំងជ្រុល គេក៏បានដកដង្ហើមធំគិតទៅលើរឿងជីវិតរបស់ខ្លួនហេតុអីបានជាមកត្រូវជួបរឿងបែបនេះ

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now