ភាគ29:សុំទោសណាថេយ៍បងសន្យាតែបងធ្វើមិនបាន

1K 50 0
                                    

ទាសករម៉ាហ្វៀចន🌷🤍

#ការិយាល័យសាលា

"ប្រាប់ទៅមើលថាអ្នកណាជាអ្នករករឿងអ្នកណាមុន??"លោកនាយកសាលាឯនេះវិញក៏បានសួរជីកឬសជីកគល់ទៅកាន់ពួកគេទាំងពីរនាក់ដែលវាយប្រតាយប្រតប់គ្នាមិញនេះ

"លោកន-/ប៉ាមើលតែមុខខ្ញុំក៏ដឹងហើយថាអ្នកណាជាអ្នករករឿងអ្នកណាមុន"អាន់ណារកតែថេយ៉ុងនិយាយមិនទាន់គេក៏បាននិយាយកាត់ទាំងធ្វើទឹកមុខកំសត់មុខសុទ្ធតែស្នាមជាំបែកមាត់ដោយសារដៃស្រីថេយ៍

"លោកនាយកនាងនិយាយកុហកនោះទេនាងជាអ្នកមករករឿងខ្ញុំមុន"ថេយ៉ុងគេក៏បានប្រកែកតវ៉ាជាមួយនិងនាយកសាលាព្រមទាំងសម្លក់មុខអាន់ណាទៀតផង

"ហុឺយ!!!អាន់ណាឯងគិតស្អីហា៎សបានជាទៅរករឿងគេបែបនេះ??"លោកនាយកដែលត្រូវជាឪពុកអាន់ណានិយាយទាំងតប់ប្រមល់ព្រោះគាត់កដឹងចរិកកូនរបស់គាត់ពុទ្ធោអើយមានរឿងជាមួយមនុស្សលោកចនប្រាកដជាមានរឿងធំហើយ

"ហឹស!!!ខ្ញុំមិនខ្វល់ថាវាជាអ្នកណាតែសំខាន់មុខមាត់របស់ខ្ញុំពេលនេះខ្ទិចអស់ហើយខ្ញុំមិនខ្វល់អ្វីទាំងអស់ប៉ាយល់ដែលទេ!!!"នាងនិយាយទាំងលានគ្រាប់ភ្នែកសម្លក់មកកាន់ឪពុករបស់នាង

"ន៎ែនាងឯងនេះមានសីលធម៌ទេមិចបានជានិយាយជាមួយមនុស្សចាស់ដូចជះAchទាំងកន្ធោបែបនេះ"សម្តីដ៏មានជាតិរបស់ថេយ៉ុងក៏បានព្រួសខ្ជាក់ទៅកាន់អាន់ណាទាំងមុខមើលមិនយល់បែកមុខបែកមាត់ដូចគ្នា

"អាក្មេងឡប់យើងនិងវាយឯងឱ្យងាប់ផាច់ៗៗ"មិនតែនិយាយទេនាងបានវាយថេយ៍យកតែម្តងរហូតដល់ថេយ៍ត្រៀមខ្លួនមិនទាន់មិនទប់លំនឹងថេយ៍ក៏បានដួលចុះមកនាងក៏បានឡើងមកទ្រោមវាយថេយ៍បន្តទៀត

"អាន់ណាឯងធ្វើឆ្កួតស្អីនិងឆាប់ចេញមកពីថេយ៉ុងវិញភ្លាម!!!"មុនដំបូងនិយាយគ្នាតែ3នាក់ទេតែដោយសារតែអាន់ណាធ្វើឱ្យមានរឿងធំក៏មានសិស្សសាលាគ្រប់ថ្នាក់រត់មកមើលពួកគេគ្រប់គ្នាគ្រប់ថ្នាក់តែម្តងរួមទាំងជីមីននិងសុីនហូផងដែលនៅពេលដែលគេឃើញបែបនេះហើយជីមីននិងសុីនហូពួកគេទាំងពីរនាក់ក៏បានរត់ចូលទៅចាប់អាន់ណាឱ្យចេញពីថេយ៍ទាំងពិបាក

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now