ភាគ33:មនុស្សដូចវាមិនសមឱ្យបងគោរពនោះទេ

673 45 0
                                    

រឿង ទាសករម៉ាហ្វៀចន

#កាត់មកពេលល្ងាច

ពេលនេះជុងហ្គុកកំពុងតែឈរចាំថេយ៍ចេញពីសាលាក្រឡែកភ្នែកទៅក៏បានឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយនៅលើបង់ទាំងយំ ឃើញបែបនេះជុងហ្គុកគេក៏បានដើរទៅជិត

"ក្មេងតូចឯងកើតអីមែនហេតុអីបានជាមកអង្គុយយំបែបនេះហឹម"គេក៏បានដាក់គូទអង្គុយចុះហើយក៏បានហាស្តីសួរឡើងទាំងដែលក្មេងនោះឈ្ងោកមុខចុះយំ

"...."ក្មេងនោះមិនមាត់តែក៏សង្ងំយំទាំងក្រវីក្បាលដែលគេនេះមានអាយុប្រហែល15-16ឆ្នាំ

"ឯងមានរឿងអីឯងអាចប្រាប់ពូបានណាបើពូជួយបានពូនិងជួយអូខេទេ"ជុងហ្គុកគេក៏បានអង្អែលក្បាលក្មេងនោះថ្នមៗ

"អ្ហឹកៗលោកពូប្រាកដមែនហេ៎សថាអាចជួយខ្ញុំបានហ្ហឹកៗ"

"ឥឡូវប្រាប់ពូមកថាឯងមានរឿងអ្វី?"

"អ្ហឹកៗលោកពូគឺម៉ាក់របស់ខ្ញុំពេលនេះកំពុងតែជួបបញ្ហាធំគាត់កំពុងតែនៅបន្ទប់សង្គ្រោះបន្ទាន់ខ្ញុំមានតែ2នាក់ម៉ាក់ទេអ្ហឹកៗបើគាត់មិននៅចុះខ្ញុំក្លាយជាយ៉ាងមិចទៅអ្ហឹកៗគេតម្រូវឲ្យវះកាត់ជាបន្ទាន់តែខ្ញុំនិងម៉ាក់អត់មានលុយទេហ្ហឹកៗ"

"ចុះហេតុអីក៏ឯងមិននៅជាមួយម្តាយរបស់ឯងមិចបានជាមកនៅទីនេះវិញ?"ជុងហ្គុកគេក៏បានសួរទាំងមើលទៅក្មេងនោះទាំងគួរឱ្យអាណិត

"គឺខ្ញុំស្វែងរកជំនួញណាពូអ្ហឹកៗពូមើលចុះខ្ញុំនៅក្មេងខ្លាំងណាស់តែខ្ញុំខំយ៉ាងណាក៏នៅតែមិនបានផលហ្ហឹកៗខ្ញុំជាកូនចោលម្សៀតមែនទេលោកពូអ្ហឹកៗម៉ាក់ហ្ហឹកៗ"គេក៏បានរៀបរាប់ទាំងទឹកភ្នែកហើយក៏សម្លឹងមើលទៅដងវិថីទាំងក្តុកក្តួល

"មិនអីទេពូអាចជួយឯងបានឈប់យំទៅក្មេងល្អពូយល់ណា"ជុងហ្គុក

"នេះពូប្រាកដហើយណាថាជួយខ្ញុំអ្ហឹកៗខ្ញុំមិនភ្លេចគុណលោកពូទេអ្ហឹកៗខ្ញុំជាអរគុណលោកពូខ្លាំងណាស់"និយាយចប់ហើយគេក៏បានប្រាប់អាស័យដ្ឋានមន្ទីពេទ្យទៅកាន់ជុងហ្គុកហើយជុងហ្គុកគេក៏បានឲ្យគ្រីសអ្នកចាត់ចែង ឆ្ងល់ទេហេតុអីបានជាជុងហ្គុកជួយស្រួលៗម៉្លេះ អារម្មណ៍របស់គេគឺអាណិតនិងដូចជាមាននិស្ស័យជាមួយនិងក្មេងនេះ

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now