ភាគ19:ឯងលែងសំខាន់សម្រាប់គេទៀតហើយអាជុង

1.4K 51 0
                                    

រឿង ទាសករម៉ាហ្វៀចន🌷🤍
ភាគ19

At school

"ថេយ៍ថ្ងៃនេះឯងយ៉ាងមិចនិងមិចក៏ឯងមើលទៅដូចជាសេដម្លេះពួកម៉ាក"ជីមីនដោយហេតុឃើញសម្លាញ់ខ្លួនមើលទៅដូចជាមុខស្រពាប់ស្រពោនខុសពីធម្មតាក៏សួរទាំងបារម្ភ

"យើងមានអីឯណាឯងគ្រាន់តែឈឺក្បាលតិចតួចនិងណា"ថេយ៍ក៏បានប្រាប់ទៅកាន់ជីមីនទាំងញឹមៗតិចៗ

"ទៅបន្ទប់ពេទ្យល្អទេចាំយើងជូនឯងទៅណាបើទុកបែបនេះឈឺកាន់តែខ្លាំងជាមិនខាន"ជីមីនក៏រៀបនិងដឹកដៃថេយ៍ទៅកាន់បន្ទប់ពេទ្យដែលនៅក្នុងសាលារៀនតែថេយ៍ក៏បានបដិសេធ

"ជីមីនហា៎យើងមិនអីទេណាឯងឃើញទេយើងរឹងមាំណាស់យើងមិនងាយឈឺនោះទេសម្លាញ់"ថេយ៍ក៏បានធ្វើជានិយាយទាំងមានអំនួតប្រាប់ទៅកាន់មិត្ត

"បើមិនអីក៏ល្អហើយណាអាស្វាហិហិ"ថាហើយពួលគេទាំងពីរនាក់ក៏បានបណ្តើរគ្នាចូលទៅក្នុងថ្នាក់រៀនបាត់ទៅ

"ហេឡូអូនថេយ៍..."មកដល់មិនទាន់ក៏បានលេចវត្តមានសុីនហូមកភ្លាមៗធ្វើឱ្យថេយ៍ភ្ញាក់ស្ទើរស្លាប់ទៅហើយបិះនិងជេរហើយតា

"ហ៊ួយសិស្សច្បង!!!មកស្ងាត់ៗបែបនេះដឹងទេថាខ្ញុំភ័យស្ទើរស្លាប់ទៅហើយ"ថេយ៍ក៏បាននិយាយទាំងប៊ួយមាត់មើលទៅគួរឱ្យស្រលាញ់ណាស់

"ន៎ែសិស្សច្បងយ័ត្នតែប្តីគេមកឮបងនិយាយហៅថេយ៍ថាអូនថេយ៍ឱ្យរលួយបែបនេះហើយមកដើរគៀកកើយបែបនេះទៀតខ្ញុំជឿណាជីវិតរបស់បងរស់មិនដល់ស្អែកទេខ្ញុំនិយាយឱ្យវាត្រង់ចុះ"ជីមីនក៏បានបន្ថែមនិយាយទាំងធ្វើកាយវិការ

"គ្រាន់តែកៀកកើយតិចសោះមិនបានកំណាញ់ម្លេះវុី"សុីនហូនិយាយទាំងស្លើភ្នែកបុរសសង្ហារដូចជាគេនេះណាមិនទាន់ចង់ងាប់ទេចឹងហើយដកឃ្លាចេញពីថេយ៍ៗបន្ទិច

"ជីមីនហា៎ឯងបំភ័យគាត់ស្លាប់ហើយណាហិហិ"ថេយ៍ពេលដែលបានឃើញទឹកមុខរបស់សុីនហូមើលទៅកំប្លែងពេកគេក៏បានសើចមួយទំហឹង

"យ៉ាអូនហ៊ានសើចបងផងហេ៎សថេយ៉ុង ឈប់សិនកុំរត់ណាថេយ៍ ជីមីនចាប់ថេយ៍ឱ្យបងបន្ទិចហា៎សហា"ពេលនោះថេយ៍ជីមីនសុីនហូពួកគេទាំងបីនាក់ក៏បានប្រឡែងគ្នាលេងរហូតដល់គ្រូមកដល់ទើបពួកគេបំបែកគ្នាចូលតុរាងៗខ្លួនចំណែកឯសុីនហូក៏ទៅថ្នាក់របស់គេវិញ

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now