ភាគ27:ចេញតួរឈ្នានីស

1K 63 3
                                    

រឿង ទាសករម៉ាហ្វៀចន🌷🤍

#Morning👶🏻

ពេលនេះដែលគឺជាពេលព្រឹកដែលបើកបង្ហាញឱ្យយើងឃើញមានប្តីប្រពន្ធមួយគូរកំពុងតែគេងអោបគ្នាដូចស្ករនិងស្រមោចបេះមិនចេះតែម្តង

"ហឹម!!នេះព្រឹកហើយហេ៎ស??"ព្រះអាទិត្យបានចាំងចូលគ្រាប់ភ្នែករបស់សាតានរូបសង្ហារចនជុងហ្គុកដែលកំពុងតែគេងឱ្យភ្ញាក់នេះឯង ក្រឡែកទៅក្រោមដៃខ្លួនក៏បានឃើញអាល្អិតរូបរបស់កំពុងតែគេងឈ្មុលនិងទ្រូងដ៏សែនកក់ក្តៅរបស់ខ្លួន ឃើញបែបនេះគេមិនមាត់ហើយក៏បានលើកដៃរបស់ថេយ៍ដែលកំពុងតែអោបខ្លួនដកចេញថ្នមៗកមឱ្យមានការរំខានដល់គេ
     បន្ទាប់មកជុងហ្គុកគេក៏បានយកកន្សែងដើម្បីយកទៅសម្អាតខ្លួនដើម្បីទៅធ្វើការរបស់ខ្លួនមិនយូរប៉ុន្មានការសម្អាតខ្លួនរបស់គេក៏បានរួចរាល់ដោយចេញមកវិញបង្ហាញនូវរាងកាយដ៏សែនទាក់ទាញមាឌដូចដំរីទឹកសាច់ដុំធំៗចង្កេះរុំនូវកន្សែងពោះគោជាប់និយាយពីថាបើមាននាក់ឃើញស្លឈាមស្លាប់ជាមិនខាននោះទេ

"អឹមនេះខ្លួនក៏រាងត្រជាក់មិនក្តៅដូចកាលពីយប់មិញនោះទេ សឺតបងទៅសិនហើយប្រពន្ធសម្លាញ់"ជុងហ្គុកគេក៏បាននិយាយទាំងសំឡេងស្រាលបំផុតហើយក៏ស្រទន់ដូចគ្នាដែល

#ខាងក្រោម

"លោកម្ចាស់ចា៎សអញ្ជើញពិសារអាហារពេលព្រឹកទាន"អ្នកបម្រើនៅក្នុងចំណោម5នាក់ក៏បាននិយាយមកកាន់ជុងហ្គុកទាំងអោនមុខគោរព

"អឹម"គេឆ្លើយតែមួយម៉ាត់អ្នកបម្រើទាំងអស់ក៏បានចាប់ផ្តើមដួសអាហារដែលព្រឹកដាក់ឱ្យអ្នកដែលមាននាមជាម្ចាស់របស់ខ្លួន

"លោកម្ចាស់ចា៎ស ចុះឯណាម្ចាស់តូចដូចជាមិនឃើញចុះមកជាមួយ"ម៉ែដោះដែលដើរចេញមកពីផ្ទះបានមិញនេះគាត់រេភ្នែករកមើលថេយ៍ដែលតែមិនឃើញគាត់ក៏បានដាច់ចិត្តសួរទៅកាន់ជុងហ្គុក

"គឺថេយ៍ឈឺណាម៉ែដោះនិយាយអញ្ចឹងខ្ញុំផ្ញើរម៉ែដោះមើលថេយ៍ផងដោយសារតែខ្ញុំមានការប្រញាប់ទៅក្រុមហ៊ុនហើយមួយវិញទៀតម៉ែដោះcallប្រាប់នាយកសាលានៅសាលារបស់ថេយ៍ផងថាថ្ងៃនេះគេមិនបានទៅរៀននោះទេ"ញុាំមួយម៉ាត់និយាយ20ម៉ាត់ផ្តាំផ្ញើរទៅកាន់ម៉ែដោះទាំងបារម្ភពីប្រពន្ធក្មេង

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now