ភាគ25:ជុងអ្ហឹកៗអូនខ្លាច...<

1.8K 103 7
                                    

រឿង ទាសករម៉ាហ្វៀចន🌷🤍
ភាគ25

ទីងៗៗៗៗ
ពេលដែលស្រីស្រស់ម្នាក់នោះដើរចេញទៅវិញទាំងក្តៅក្រហាយមកពេលនោះដែលទូរស័ព្ទរបស់ថេយ៍ក៏បានរោទិ៍ឡើង

"ហាឡូនាងថេយ៍នាងឯងពេលព្រឹកមកសាលារៀនឬអត់?"គ្រាន់តែលើកភ្លាមជីមីននិយាយយកតែម្តង

"កាមីនថ្ងៃនេះពេលព្រឹកយើងអត់បានទៅទេវើយពេលថ្ងៃបានយើងទៅ"ថេយ៍

"ហើយឯងរវល់ស្អីបានមិនទៅមួយព្រឹកបែបនេះ??"ជីមីនគេក៏បានសួរទាំងឆ្ងល់តែម្តងពេលនោះថេយ៍គេក៏បាននិយាយរៀបរាប់ថាថ្ងៃនេះត្រូវធ្វើម្ហូបយកទៅឱ្យប្តីម៉ោង10ជាងតែគេចេញពីសាលាម៉ោង12អ្នកបម្រើនៅក្នុងផ្ទះគេស្មាក់ចិត្តយកទៅឱ្យជុងហ្គុកនៅឯក្រុមហ៊ុនក៏ថេយ៉ុងមិនព្រមអញ្ចឹងហើយមានតែតាមនិងហើយសុខចិត្តខាតរៀនមួយព្រឹកដើម្បីយកអាហារឱ្យព្រះស្វាមីនៅសាលារៀនកូនឆី

"អូហូភរិយាល្អ!!!"ជីមីនស្តាប់គេនិយាយចប់ហើយគេក៏បានស្រែកហូរតែម្តងថេយ៍ឯនេះស្តាប់រហូតដកទូរស័ព្ទចេញពីត្រចៀកបើនៅស្តាប់ទៀតដឹងតែបែកក្រដាសត្រចៀកមិនខានទេ

"ន៎ែនាងមីនស្រែកយកងាប់យករស់មែនទេ??"ថេយ៍

"ហ៊ួយ!!!ស្រែកតិចតួចមិនបានតែថានាងថេយ៍បានហើយយើងរកទៅរៀនទៅសូត្រសិនវើយ"ជីមីន

"អឺបាយបិទពួកម៉ាក"ថាហើយពេលនោះប្រព័ន្ធក៏បានកាត់ផ្តាច់

#JK GROUP

"ចាហ្វាយបាទពេលនេះខ្ញុំបានចាប់អ្នកដែលកិបគេងលុយក្រុមហ៊ុនបានហើយទានពេលនេះវាកំពុងតែនៅបន្ទប់ក្រោមដី..."គ្រីស

"ល្អ...ឆាប់នាំយើងទៅឥឡូវនេះ"នៅពេលដែលបានចម្លើយហើយភ្នែកចាប់ផ្តើមក្រហមឈាមឡើងច្រាលដោយសារតែខឹងពេក ដំណើរបោះជំហានវែងៗបានដើរសំដៅទៅបន្ទប់ក្រោមដី(បន្ទប់ធ្វើទារុណកម្ម) ទ្វារបើកឡើងបានបង្ហាញឱ្យឃើញបុរសម្នាក់កំពុងតែស្រែកសុំក្តីមេត្តាពីអ្នកដែលធ្វើទារុណកម្មទៅកាន់ខ្លួនទាំងឈឺពឺតផ្សារគ្មានអ្វីគណនា

"ហុឺៗៗ លោកអគ្គនាយកសុំក្តីមេត្តាអ្ហឹកៗឈឺខ្លាំងណាស់!!!"នៅពេលដែលបានឃើញជុងហ្គុកដើរមកជិតខ្លួនបែបនេះបុរសម្នាក់នោះក៏បាននិយាយទាំងញ័រមាត់គិតក្នុងចិត្តមិនដឹងថាខ្លួនឯងរស់ឬស្លាប់ទេ

រឿង ទាសករម៉ាហ្វៀរចនTahanan ng mga kuwento. Tumuklas ngayon