ភាគ8 :អ្នកណាឱ្យឯងថើបមាត់យើង

2.9K 98 0
                                    

រឿង អាថ៌កំបាំងម៉ាហ្វៀចន🥀
ភាគ8

ពេលព្រឹកប្រលឹមបក្សាបក្សីហោះឆ្វេចឆ្វាចពេញភូមិគ្រឹះកំលោះសង្ហារjeon jungkookពន្លឺព្រះអាទិត្យក៏បានរសាត់មកប៉ះចំមុខម៉ត់មានមន្តស្នេហ៍របស់Kim taehyungកំពុងតែលង់លក់និងដំណេកក៏បានស្រាប់តែភ្ញាក់មកវិញដោយពន្លឺព្រះអាទិត្យ

"ហឹម....នេះព្រឹកហើយហេ៎ស"ពេលដែលគេក្រោកមានអារម្មណ៍ថាដូចមានអ្វីមកសម្កត់ពីលើគេខឹងធ្ងន់ៗ

"លោក...."ថេយ៍ក៏បានហៅជុងគុកដោយសំឡេងស្រាលបំផុតស្តាប់មិនចង់ឮហៅប៉ុណ្ណឹងហើយម្ចាស់គេមិនឮក៏បានយកដៃរបស់ខ្លួនទៅស្ទាបអង្អែលលើផ្ទៃមុខគ្មានមុនមានតែស្នាមមួយនៅលើមុខជុងគុក

"ពេលគេងបែបនេះទៅឡើងសង្ហារដូចកូនទន្សាយហិហិ មិនដូចជាពេលដែលភ្ញាក់ពីគេងធ្វើបាបយើងប្រៀនដូចសាតានចូលខ្លួនចង់មានពេលពេលវេលាបែបនេះរហូត ជុប...."សរសើរគេយូរៗទៅដៃអង្អែលថ្ពាល់ផងមាត់និយាយទ្រាំមិនបានទៅថើបមាត់កូនប្រុសគេមួយកំពុងតែគេង

"អ្នកណាឱ្យឯងថើបមាត់យើង
..."សំឡេងបុរសដែលថេយ៍លួចថើបមាត់អម្បិញមិញក៏បានពន្លឺឡើងធ្វើឱ្យថេយ៍មានអារម្មណ៍ថាអៀនផងភ័យផងខ្លាចជុងគុកធ្វើអីគេ នេះមិញកុំច្រឡំថាគេគេងលក់ណាច្រឡំធំហើយគេក្រោកមុនថេយ៉ុងទៅទៀតតែគ្រាន់តែគេសម្ងំដេក

"អ-អឺ គ្មានទេអ្នកណាថាខ្ញុំថើបមាត់លោកនោះនេះគេងរហូតដល់យល់សព្វមែនទេ" មិនព្រមទទួលស្គាល់ការពិតទេនៅប្រកែកជាមួយនិងគេថាខ្លួនមិនបានថើបមាត់របស់គេ

"បើចង់ថើបមាត់យើងនោះមិនប្រាប់យើងមកចាំបាច់ធ្វើចឹងធ្វើអី មានដឹងទេថាខ្លួនធ្វើបែបនេះប្រៀបបានដូចជាចោរ"ជុងគុកមិនខ្វល់និងថេយ៉ុងនិយាយគេក៏បាននិយាយទៅកាន់ថេយ៉ុងទាំងមុខស្អុយប៉េះហើយមកនិយាយថាថេយ៉ុងជាចោរទៀត

"ខ្ញុំសុំទោសលោក.."ប្រយោគដំបូងដែលជុងគុកនិយាយធ្វើឱ្យថេយ៉ុងសប្បាយចិត្តចង់ហោះតែបន្ថែមប្រយោគចុងក្រោយនៃពាក្យមួយនោះធ្វើឱ្យថេយ៉ុងអន់ចិត្តភ្លាមៗ ហេតុអីត្រូវអន់ចិត្តឬមួយថេយ៉ុងស្រលាញ់ជុងគុក?

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now