ភាគ7: បងហ្គុកធ្វើបាបអូនថេយ៍

3K 113 0
                                    

រឿង  ទាសករម៉ាហ្វៀលចន🥀
ភាគ7

#កាត់មកពេលល្ងាវ

ពេលនេះគឺជាពេលដែលកំលោះសង្ហារចន ជុងគុកត្រលប់មកពីក្រុមហ៊ុនវិញ ដំណើរដ៏សែនស្វាហាប់ក៏បានដើរចូលភូមិគ្រឹះទាំងមុខមាំៗគ្មានជាតិជូវ

"លោកម្ចាស់អញ្ជើញមកពីក្រុមហ៊ុនវិញហើយមែនទេ" ម៉ែដោះក៏បានសួរទៅកាន់រាងក្រាស់មុខគ្មានសិរីសួស្តី

"បាទ ម៉ែដោះ"ជុងគុកក៏បានឆ្លើយយ៉ាងសំឡេងធម្មតាទៅកាន់ម៉ែដោះដែលគេចាប់ទុកប្រៀបដូចជាម្តាយរបស់គេយ៉ាងចឹង

"លោកម្ចាស់ពិសារអាហារពេលល្ងាចហើយឬនៅចា៎ស" ម៉ែដោះ

"គឺនៅទេណាម៉ែដោះ..ម៉ែនិយាយចឹងចុះឯណាក្មេងនោះដូចមិនឃើញ" ក្រឡែកឆ្វេងស្តាំមិនឃើញថេយ៉ុងគេក៏បានសួរទាំងភ្នែករ៉េរកមើលស្រីថេយ៍

"គឺគេនៅបោកខោអាវឯណោះណាលោកម្ចាស់"គាត់ក៏បាននិយាយអ្វីដែលគាត់បានឃើញ

"ចឹងខ្ញុំឡើងទៅខាងលើសិនហើយ"ថាហើយគេក៏បានឡើងទៅបន្ទប់របស់យ៉ាងលឿនដើម្បីទៅយកខោអាវទាំងកន្ត្រក់ៗទៅបោះឱ្យថេយ៉ុងបោក

កាត់មកមើលខាងថេយ៉ុង

"ហ៊ូស...ហត់គ្រាន់បើ"ថេយ៉ុងនិយាយទាំងយកដៃជូតញើសដែលបានស្រក់ចុះមកនេះគេបោកតាំងពីថ្ងៃម្លេះហើយដោយមានអ្នកបម្រើនៅក្នុងភូមិគ្រឹះចាំធ្វើបាបថេយ៉ុងជានិច្ចថេយ៉ុងបោកអស់មួយកន្រ្តក់ថែមមួយកន្ត្រក់ទៀតរហូតដល់ល្ងាចគ្មានបានញុាំបាយទេចំណែកឯដៃក៏ចាប់ផ្តើមពងដៃ

"ព្រូស....."ទាំងកន្រ្តក់ទាំងខោអាវក៏បានបោះចុមពីមុខថេយ៍ពេលដែលងើបមុខឡើងក៏បានដឹងថាអ្នកណាជាអ្នកបោះកន្ត្រក់នេះមក

"ឆាប់បោកឱ្យអស់ក្នុងរយះពេល1ម៉ោងហើយបោកដោយប្រើដៃហាមប្រើម៉ាសុីន"សំឡេងដ៏សែនផ្តាច់ការក៏បានបញ្ជានិយាយម៉ាត់ៗទៅកាន់អ្នកដែលអង្គុយដកដង្ហើមទាំងហត់នឿយ

"លោក1ម៉ោងខ្ញុំបោកមិចនិងអស់នេះខោអាវច្រើនណាស់ខ្ញុំបោកមិនទាន់ទេ"ថេយ៉ុងក៏បានតមាត់ជាមួយជុងគុកអ្នកណាបោកអស់ទៅលោកខោអាវឡើងបីកន្រ្តក់មិនដឹងប្រមូលមកពីណាខ្លះទេ

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now