ភាគ18:ឈប់សុីឈប់អីហើយ

1.4K 69 0
                                    

រឿង ទាសករម៉ាហ្វៀចន🌷🤍
ភាគ18

#3ខែក្រោយមក

រយះពេលបីខែមកនេះថេយ៉ុងបានទៅសាលារៀនក្រេបយកចំណេះដឹងបន្ថែមឱ្យកាន់តែខ្លាំងជាងមុនតែថារឿងស្នេហារបស់គេនិងជុងហ្គុកគឺកាន់តែផ្អែមល្អែមដូចស្ករនិងស្រមោចចឹងតែថានៅជាមួយគ្នានេះគេក៏មានរឿងរកាំរកុះឈ្លោះគ្នាដូចគ្នាដូចជាពេលនេះចឹង

"បងប្រាប់អូនហើយមែនទេថាកុំឱ្យទៅដើរជាមួយអាម្សៀលនោះទៀត" គេនិយាយបែបនេះគឺចង់សំដៅទៅលើសុីនហូគេតែងតែហួងហែងប្រច័ណ្ឌខ្លាំងបំផុតនៅពេលដែលថេយ៉ុងនៅជិតសុីនហូឬក៏ដើរចេញពីខ្លោងទ្វារសាលារៀនជាមួយគ្នា

"ហេតុអី??អូនបានប្រាប់បងហើយតើគេសុីនហូជាសិស្សច្បងរបស់អូនហេតុអីក៏បងនៅតែនិយាយដដែលៗបែបនេះអូនក៏ចេះធុញដែល!!" ថេយ៉ុងក៏បានស្រែកដាក់រាងក្រាស់មួយទំហឹងធ្វើឱ្យអ្នកបម្រើដែលនៅក្នុងភូមិគ្រឹះនាំគ្នាអោនមុខចុះព្រោះតែខ្លាចនិងសំឡេងស្រែករបស់អាល្អិតម្នាក់នេះ

"នេះគ្រាន់តែរឿងប៉ុណ្ណឹងអូនហ៊ានស្រែកដាក់បងមែនទេ??និយាយធម្មតាទៅវាថី??"ជុងហ្គុកសួរទាំងសំឡេងធម្មតាតែក្នុងចិត្តគេវិញអន់ចិត្តនិងអាល្អិតខ្លាំងណាស់

"និយាយធម្មតាក៏បងមិនស្តាប់អូន!!"ថាហើយអាល្អិតក៏បានឡើងទៅខាងលើបន្ទប់យ៉ាងលឿនបំផុតគេធុញថប់ខ្លាំងណាស់គ្រាន់តែមិត្តភក្តិគេសោះស្អីក៏ហួងហែងសម្បើមម្លេះ

"ហ្ហឹយ....!!!"ជុងហ្គុកជ្រោយសក់ក្បាលទាំងទឹកមុខពិបាកមើលឥឡូវនេះថេយ៉ុងប្លែកខ្លាំងណាស់នៅជាមួយតែមួយភ្លែតស្រែកថាធុញ បន្ទាប់ពីនិងមកនាយក៏បានបើកឡានចេញទៅយ៉ាងលឿនស្លែវទៅណាមិនដឹងទេ

#កាត់មកមើលថេយ៍ៗ

In call

"យ៉ាងមិចឯងទៀតហើយហា៎សនាងថេយ៍"ជីមីនដែលត្រូវជាមិត្តស្លាប់រស់របស់ថេយ៉ុងក៏បាននិយាយទាំងមុខឆ្ងល់ៗមើលមុខថេយ៉ុងទាំងស្អុយៗមើលមិនយល់

"គ្មានស្អីនោះទេ បានហើយអាតុញយើងរវល់វើយ"ថាហើយថេយ៉ុងក៏បានបិទទូរស័ព្ទបាត់

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now