ភាគ3: នេះកូនរបស់អ្នកស្រីហេ៎ស..???"

2.6K 118 0
                                    

រឿង អាថ៌កំបាំងម៉ាហ្វៀចន🥀
ភាគ3

ថេយ៉ុងគេបារម្ភអ្នកស្រីគីមណាស់ ទោះគាត់វ៉ៃដំច្រំធាក់គេយ៉ាងណាក៏គេមិនប្រកាន់និងខឹងគាត់ដែល គេម្នាក់នេះស្លូតខ្លាំងណាស់ ម្តាយស្លាប់ចោលតាំងតែពីតូចត្រូវរស់នៅជាមួយឪពុកនិងម្តាយចុង យកគ្នាមិនទាន់បាន1ឆ្នាំស្រួលបួលផងឪពុករបស់គេក៏បានទៅចោលគេម្នាក់ទៀត

#1ខែក្រោយមក

ថ្ងៃនេះគឺជាថ្ងៃដែលជុងគុកមកទារបំណុលពីអ្នកស្រីគីម ចាំមើលថានិងមានរឿងអ្វីកើតឡើង

"តុតុ"ពីរនាក់ម្តាយចុងកូនចុងកំពុងតែស្រស់ស្រូបអាហារពេលនោះក៏មានអ្នកគោះទ្វារកាត់ចង្វាក់ពួកគេទាំងពីរនាក់ញុាំបាយ

"ឯងនៅនិងហើយចាំយើងអ្នកទៅបើក" ថាហើយគាត់ក៏បានដើរទៅបើកទ្វារ

ទ្វារក៏បានបើកបង្ហាញឱ្យឃើញបុរសរូបស្រស់សង្ហារចន ជុងគុកកំពុងឈរនៅមុខទ្វារយ៉ាងមុខមាំបំផុត ចំណែកឯអ្នកស្រីគីមនេះគ្រាន់តែឃើញជុងគុកភ្លាមគាត់ភ័យឡើងចង់លេចនោមហើយ ព្រោះអីគាត់បានសន្យានិងជុងគុកថា1ខែក្រោយនិងសងលុយជុងគុកឱ្យគ្រប់ចំនួន លិតមិនមែនតិចទេគឺច្រើនណាស់

"លោ-លោក ច-ចន"គាត់និយាយទាំងរដាក់រដុបគាត់ភ័យខ្លាំងណាស់

"យ៉ាងមិចអ្នកស្រីគីម!!នេះភ្ញៀវមកអត់ហៅចូលអង្គុយលេងក្នុងផ្ទះសិនទេហ៎" ជុងគុកក៏បាននិយាយទាំងសំឡេងត្រជាក់ស្រឹបទៅកាន់អ្នកស្រីគីម

"អ-អឺ ម-មិន បាច់ទេណាលោកចន" គាត់ក៏បានប្រកែកយ៉ាងលឿនបំផុត

"ហឹស ចឹងកុំឱ្យសុាំញុាំច្រើន លុយដែលអ្នកអ្នកស្រីខ្ចីខ្ញុំដល់ពេលឱ្យខ្ញុំហើយមិចក៏មិនឃើញយកទៅឱ្យ!!!" ជុងគុកបុរសសង្ហារក៏បាននិយាយទៅកាន់អ្នកស្រីគីម

"លោ-លោកចន ទុកពេលឱ្យខ្ញុំ1ខែទៀតទៅណា ខ្ញុំនិងរកលុយសងលោកឱ្យបាន..."គាត់ក៏បានសុំពន្យាពេលសងលុយទៅកាន់ជុងគុក

"1ខែរបស់អ្នកស្រីប៉ុន្មានលើកប៉ុន្មានសារហើយ បើអ្នកស្រីមិនសងលុយខ្ញុំទេខ្ញុំនិងរឹបអូសយកផ្ទះរបស់អ្នកស្រី"ជុងគុកនិយាយទាំងសំឡេងកាចៗធ្វើឱ្យអ្នកស្រគីមភ័យឡើងចង់ប៉ាស់សក់

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now