ភាគ6: ឆាប់ យកគេទៅក្នុងបន្ទប់របស់ហើយហើយលាងរបួសឱ្យគេផង!!

2.7K 117 1
                                    

រឿង អាថ៌កំបាំងម៉ាហ្វៀចន🥀
ភាគ6

" លោកម្ចាស់!!ម៉ែដោះសុំចុះណាឈប់វាយថេយ៍ទៅហ្ហឹក.."គាត់ក៏បានអង្វរជុងគុកគាត់សង្ឃឹមថាការអង្វររបស់គាត់ធ្វើឱ្យជុងគុកទន់ចិត្តទៅចុះ

"អាគ្រីស ឯងឆាប់ចាប់ម៉ែដោះចេញឥឡូវនេះភ្លាម!!!" ជុងគុកគេក៏បានប្រាប់ទៅកាន់គ្រីសជំនិតរបស់គេឱ្យចាប់ម៉ែដោះចេញពីការអោបរបស់ថេយ៉ុង ពេលនោះគ្រីសក៏បានចាប់ម៉ែដោះចេញពីថេយ៉ុងបានសម្រេច

ឆ្វាប់ៗៗ ជុងគុកគេនៅតែបន្តវាយថេយ៍ដដែល វាយទាល់តែថេយ៍ស្ងាត់សំឡេងសុំអង្វរមកកាន់គេពេលនេះថេយ៍គេបានសន្លប់បាត់ទៅហើយមើលចុះដងខ្លួនដែលធ្លាប់តែស្រស់ស្អាតពេលពេលពោពេញទៅដោយឈាមស្រោចពេលដងខ្លួនទាំងអស់

"ឆាប់ យកគេទៅក្នុងបន្ទប់របស់ហើយហើយលាងរបួសឱ្យគេផង!!!" ថាហើយគេក៏បានឡើងទៅខាងលើបន្ទប់របស់គេបាត់ អ្នកបម្រើបន្ទាប់ពីឮម្ចាស់ខ្លួននិយាយបែបនេះភ្លាមពួកគេក៏បានយកថេយ៍មកបន្ទប់របស់ជុងគុក

នេះថេយ៍ពិតជាសំណាងណាស់ដែលបានចូលមកគេងនៅក្នុងបន្ទប់របស់បុរសសាតានម្នាក់នេះ តាំងពីតូចដល់ធំគ្មានអ្នកណាហ៊ានចូលបន្ទប់របស់ជុងគុកផ្តេសផ្តាសបានទេទោះគេមានស្រីក៏គេមិនយកមកដេកក្នុងភូមិគ្រឹះនេះដែលគឺភាគច្រើននៅcondoហើយថេយ៉ុងជាមនុស្សទី1ហើយដែលជុងគុកយកមកដេកក្នុងបន្ទប់គេបែបនេះ

បន្ទាប់មកអ្នកបម្រើក៏បានចាប់ផ្តើមលាងរបួសឱ្យថេយ៉ុងដែលមានជុងគុកនៅអង្គុយមើល គេមើលក្មេងនេះយូរៗទៅគេពិតជាស្រស់ស្អាតខ្លាំងណាស់មើលយូរៗទៅជុងគុកកាន់តែលង់នុងសម្រស់របស់ថេយ៉ុងហើយ បន្ទិចក្រោយមកអ្នកបម្រើក៏បានលាងរបួសរួចរាល់

"លោកម្ចាស់ខ្ញុំលាងរបួសរួចហើយ"នាងក៏បានប្រាប់ជុងគុក នាងក៏បានគិតក្នុងចិត្តដែលថាក្មេងម្នាក់នេះពិតជាសំណាងខ្លាំងណាស់

"អឹម ចេញទៅបានហើយ"គេក៏បានប្រាប់ទៅកាន់អ្នកបម្រើរូបនោះ បន្ទាប់ពីអ្នកបម្រើចេញទៅហើយគេក៏បានមកធ្វើការរបស់គេនៅក្នុងcomputerនៅលើសាឡុង

#ម៉ោង10យប់
ទម្រាំតែធ្វើការងារហើយនេះម៉ោង10យប់ទៅហើយជុងគុកគេក៏បានចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនចូលគេង ការសម្អាតខ្លួនមិនយូរប៉ុន្មានគេក៏បានសម្អាតខ្លួនរួចរាល់ ពេលនោះគេក៏បានចូលទៅគេងជាមួយថេយ៉ុង គេក៏បានគេងអោបថេយ៉ុងពីក្រោយ

"សឺត good night 💤" អត់យល់ពីម្នាក់និងទេម្តងល្អម្តងអាក្រក់ឥឡូវមកថើបគេហើយឆ្លៀតgood nightទៀត

"ហឹម.."ចំណែកឯថេយ៍ឯនេះវិញគេមានអារម្មណ៍ថាកក់ក្តៅខ្លាំងមែនទែនដូចមានអ្នកណាគេងអោបគេយ៉ាងចឹង កក់ក្តៅស្រួលពេកគេក៏បានគេងលក់ទាល់តែភ្លឺ

#Morning🌄

ពេលព្រឹកប្រលឹមដែលឱ្យយើងឃើញថាកំពុងតែមានបុរសពីរនាក់កំពុងគេងអោបគ្នាយ៉ាងស្និតរមួតដូចស្ករនិងស្រមោច ពន្លឺព្រះអាទិត្យបានចាំងមកប៉ះជាមួយនិងភ្នែកកំលោះសាតានរូបសង្ហារចននជុងគុកបណ្តាលឱ្យគេភ្ញាក់ពីដំណេក

"ហឹម នេះព្រឹកហើយហេ៎ស សឺត" គេក៏បានក្រោកដើម្បីសម្អាតខ្លួនទៅធ្វើការ តែគេមិនភ្លេចថើបក្មេងប្រុសម្នាក់នេះទេថ្ពាល់ដ៏សែនក្រអូបមួយនេះពង្វក់ជុងគុកណាស់មិនថើបមិនបាន ថ្ពាល់ក្រអូបពិននិងចុះទម្រាំតែខ្លួនប្រាណទៀតស្រម៉ៃមិនចេញទេ

ពេលនេះអ្នកបម្រើកំពុងតែញាប់ដៃញាប់ជើងរៀបចំអាហារពេលព្រឹកឱ្យលោកម្ចាស់របស់គេ បន្ទិចក្រោយមកលោកម្ចាស់រូបសង្ហារក៏បានចុះមកជាមួយសម្លៀកបំពាក់ទៅធ្វើការ

"លោកម្ចាស់ អញ្ជើញពិសារអាហារពេលព្រឹក"ម៉ែដោះក៏បានហារស្តីទៅកាន់ជុងគុក

"បាទ ម៉ែដោះ "ថាហើយគេក៏បានចូលដើរសំដៅរកតុអាហារ ជុងគុកគោរពនិងស្រលាញ់ម៉ែដោះដូចជាម្តាយបង្កើតរបស់គេចឹង ម៉ែដោះចិញ្ចឹមបីបាច់ជុងគុកតាំងពីបាតជើងក្រហមរងៀលម្លេះ

"លោកម្ចាស់ ចុះឯណាថេយ៉ុងនោះ គេយ៉ាងមិចទៅហើយ??ម៉ែដោះក៏បានសួរទាំងបារម្ភថេយ៉ុង

"គេនៅក្នុងបន្ទប់..បើចង់ដឹងម៉ែដោះទៅមើលខ្លួនឯងទៅ" គេនិយាយទាំងធ្វើប្រងើយមិនខ្វល់

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចហើយគេក៏បានចេញទៅក្រុមហ៊ុមផលិតឡានស្ព័ររបស់គេដោយមានគ្រីសទៅជាមួយ

ភាគនេះបានតែបន្ទិចទេណា😭🙏
និពន្ធដោយ:ភាធីឃេ

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now