ភាគ10:ក៏យើងខ្លាចអស់សាំងឡាននិងហើយ

2.3K 103 0
                                    

រឿង ទាសករម៉ាហ្វៀចន🥀
ភាគ10

ថេយ៉ុងពេលដែលត្រូវជុងហ្គុកស្រែកដាក់ខ្លួនបែបនេះក៏បានធ្វើឱ្យគេភ្ញាក់ហើយក៏ជ្រុះម្ហូបអាហារពីចានស្រាក់នោះក្រពុបចេញមកខាងក្រៅធ្វើឱ្យជុងហ្គុកឃើញបែបនេះក៏បានខឹងយ៉ាងខ្លាំង

"ហ្ហឹកៗ...ហ្ហឹកៗវាក្រពុបបាត់អស់ទៅហើយខ្ញុំសុំទោសលោក"ថេយ៉ុងគេក៏បានពោលពាក្យសុំទោសទាំងទឹកភ្នែកគ្រាន់តែជុងហ្គុកស្រែកដាក់គេៗភ័យមួយតង់ហើយចង្រៃអីមកក្រពុបអាហារអស់ទៀត

"ហឹស...ឆាប់មកសម្អាតកន្លែងនេះឱ្យស្អាតឱ្យលឿនជាប្រញាប់បើមិនចឹងទេឯងនិងងាប់ជាមិនខាន!!"ជុងហ្គុកក៏បានគម្រាមទៅកាន់ថេយ៉ុងដែលធ្វើឱ្យថេយ៉ុងភ័យហើយក៏ប្រញាប់រត់ទៅយកនេះយកនោះមកសម្អាតកន្លែងនិងដែលធ្វើឱ្យជុងហ្គុកឃើញហើយញញឹមចុងមាត់

     ថេយ៉ុងគេក៏បាននៅសម្អាតហើយចំណែកឯជុងគុកក៏បានទៅធ្វើការរបស់ខ្លួនវិញយ៉ាងស្ងៀមស្ងាត់បំផុតពេលដែលសម្អាតហើយថេយ៉ុងគេក៏បានឈរមួយសន្ទុះ

"ឯងចង់ទៅណា??"ជុងហ្គុកក៏បានសួរថេយ៉ុងទាំងភ្នែកសម្លឹងមើលមកថេយ៉ុងដែលរៀបឈានជើងនិងដើរចេញពីកន្លែងមួយនេះ

"អ-អឺគឺខ្ញុំទៅភូមិគ្រឹះវិញ"ថេយ៉ុងក៏បានឆ្លើយទាំងរដាក់រដុបគេឥឡូវចាប់ផ្តើមខ្លាចប្រុសម្នាក់នេះហើយ

"មិនបាច់ទៅទេចាំទៅជាមួយយើងល្ងាចទៅ!!"គេក៏បានហាមមិនឱ្យថេយ៉ុងទៅភូមិគ្រឹះវិញ

"តែហេតុអ្វីទៅលោក??"ថេយ៉ុងគេក៏បានសួរទាំងមិនយល់បើគេមិនទៅវិញប្រាកដជាត្រូវមាត់អ្នកនៅក្នុងភូមិគ្រឹះថាឱ្យមិនខានទេ

"ក៏យើងខ្លាចអស់សាំងឡាននិងហើយ បានហើយកុំមកសួរយើងច្រើនពេកយើងថាមិនឱ្យទៅគឺមិនឱ្យទៅហើយ"ជុងហ្គុកគេក៏បានរកលេសថាខ្លាចអស់សាំងតាមពិតបារម្ភពីគេសោះ

"បាទលោក.."ថាហើយថេយ៉ុងគេក៏បានដើរទៅអង្អុយលើសាឡុងទាំងឃ្លានក៏ឃ្លានអស់កម្លាំងក៏អស់កម្លាំងតែគេមិនហ៊ាននិយាយទេ

  រយះពេលមួយម៉ោងក្រោយមកថេយ៉ុងក៏បានគេងលក់ទាំងនៅលើសាឡុងជុងហ្គុកឃើញបែបនេះគេក៏បានដើរមកជិតថេយ៉ុងហើយគេក៏បានអោនខ្នងបន្ទិចដើម្បីវែកសក់ដែលបាំងមុខថេយ៉ុងជិតបន្ទាប់មកគេក៏បានផ្តិតបបូរមាត់របស់ខ្លួនលើបបូរមាត់របស់ថេយ៉ុងយ៉ាងយូរហើយគេក៏បានដកចេញវិញ

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now