ផ្ដើមរឿង

1.3K 19 2
                                    


     ពេលព្រឹកព្រលឹមពន្លឺព្រះអាទិត្យបានចែងចាំងពេញផ្ទៃបន្ទប់តាមរយ:វាំងននបណ្ដាលឲ្យឃើញក្មេងប្រុសជំទង់ម្នាក់នៅដេកផ្កាប់មុខមិនដឹងភ្លឺមិនដឹងងងឹត រវល់ពេលយប់ឡើងអាឡៃនៅបាញ់ហ្គេមដល់ជិតភ្លឺមិនដឹងថាត្រូវទៅរៀនទេ៕
   ចំណែកអ្នកនៅខាងក្រោមឯណោះវិញកំពុងញាប់ដៃញាប់ជើងជួយធ្វើអាហារពេលព្រឹកគ្នានឹងបានទៅធ្វើការងារផ្សេងទៀតទុកឲ្យកូនកំពូលខ្ជិលនៅដេកមិនទាន់ឡើងទៅដាស់ទេទុកឲ្យគេក្រោកខ្លួនឯង៕

«ឈូស៊ីហ៎ា...អូនទៅហៅជុងហ្គុកតិចមកនៅចាំវាយូរហើយមិនទាល់ងើបទៀតវាអត់ទៅរៀនទេអី»អ្នកជាបងបានប្រាប់ទៅឈូស៊ីដែលជាប្អូនមានអាយុស្រករជុងហ្គុកដែរអាចនិយាយបានថានាងជាកូនពៅ ឈ្មោះពេញថា ឈូស៊ី ដាហ្វើណា មានបងប្អូនទាំងអស់3នាក់ហើយនាងជាកូនពៅ មានអាយុ20ឆ្នាំ ឈូស៊ីគឺបានចូលធ្វើការហើយដោយសារនាងរៀនពូកែទើបអាចរៀនផ្លោះថ្នាក់បាន៕ ឈូស៊ីធ្វើជាលេខារបស់លោកចន ដែលត្រូវជាប៉ារបស់ជុងហ្គុក បានរយៈពេល6ខែហើយ៕រីឯជុងហ្គុករៀនឆ្នាំទី3ផ្នែកគ្រប់គ្រងព្រោះពេលគេរៀនចប់ត្រូវផ្ទេរតំណែង CEOទៅគេ ប៉ុន្តែពេលឥឡូវសាលាមិនចង់ចូលផងគិតតែពីដើរលេងជាមួយមិត្តម្នាក់ឈ្មោះ ផាក ជីមីននេះឯង៕

«អូខេ!!»ឈូស៊ី ក្រោកពីតុអាហារទៅហៅក្មួយជើងល្អដែលដេកមិនដឹងអីមិនទាន់ក្រោកទៀតទុកឲ្យគេទៅដាស់រាល់ថ្ងៃមិនដែលខាន បើងើបមុនគេទៅហៅម្ដងវិញដឹងតែមេឃអាលំភ្នំអាលាយហើយឲ្យតែម៉ាកៗហ្នឹង៕
ឈូស៊ីបានឡើងមកដល់មុខបន្ទបើរបស់ក្មួយហើយលើកដៃគោះទ្វា
តុក!!តុក!!
««អាជាប់គុកល្មមងើបទៅរៀនហើយ»ឈូស៊ី គោះទ្វាផងស្រែកហៅផងនៅមិនលឺសម្លេងអ្នកនៅក្នុងខាងក្នុងទៀតទើបនាងរញទ្វាដែលមិនបានចាក់សោរចូលទៅ បានឃើញក្មួយនេះកំពុងដេកផ្កាប់មុខក្បាលមកកើតមិនដឹងទិសរង្វាន់អីបន្តិចកម្លោះស្ដូកហើយ៕

«សុំ10នាទីទៀតមីង»ជុងហ្គុក និយាយទាំងត្រងួរៗបែកអ្នកមិនទាន់បាត់ងងុយ

«10នាទីក្បាលឯងអីទៀត ងើបឲ្យលឿននៅដេកដល់ណាទៀតហ៎ាស»ឈូស៊ី នាងពិតជាធុញណាស់ឲ្យតែពេលមកដាស់ពេលណាមិនដែលស្រួលទេនៅសុំដេកថែមម៉ោងទៀត ពិបាកនិយាយជាងក្មេងអាយុ5ឆ្នាំទៅទៀត ដោយការអស់ទ្រាំទៀតឈូស៊ីក៏យកដៃមូលស្លឹកត្រចៀកអ្នកកំពុងដេកឥ្យប្រកាច់ប្រកិនពេញពូករកសើចតិចយំតិចព្រោះមិនមែនមូលតិចៗទេគឺមូលចង់ដាច់ស្លឹកត្រចៀក

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Onde histórias criam vida. Descubra agora