ភាគ:៥៨+៥៩+៦០

236 6 0
                                    


   យប់ថ្ងៃដដែលនេះជុងគុកគេបានត្រឡប់មកដល់ផ្ទះទាំងអារម្មណ៍ហត់នឿយនឹងការងារជាច្រើននៅក្រុមហ៊ុននោះណាស់ទម្រាំបានរួចរាល់ដៃនេះវាក៏យប់បាត់។
« ជុងកូនមកវិញហើយឬ? » លោកស្រីចនបានដើរមកចាប់ដៃកូនប្រុសឃើញនាយមកដល់ផ្ទះនោះគាត់ហាក់ដូចជាញញឹមស្រស់ដល់ហើយនៀក។
« បាទ!ម៉ាក់ថ្ងៃនេះក៏មើលទៅរំភើបម្លេះ? » ជុងគុកគេមើលទៅកាន់អ្នកម៉ាក់ទាំងមានចម្ងល់ថាមានរឿងអ្វីក៏អត់ព្រោះតែគាត់ហាក់ប្លែកដល់ក។
« កូនគុំតែដឹងទេណាមកតាមម៉ាក់មក»
« ម៉ាក់មិនប្រាប់ឲ្យកូនដឹងខ្លះទេឬក៏យ៉ាងម៉េច? » ជុងគុកនៅមិនទាន់ស្ងាត់មាត់ទៅណាឡើយទោះបីអ្នកម៉ាក់ខ្លួនហាមមិនឲ្យសួរអ្វីទៀតក៏នាយបន្តសួរដដែល។
« កូនដឹងឥឡូវនេះមិនខានដើរតាមម៉ាក់មកឲ្យលឿន»
« បាទអ្នកម៉ាក់» នាយងក់ក្បាលដើរតាមពីក្រោយអ្នកម៉ាក់ទាំងងឿយឆ្ងល់មិនទាន់បាត់នោះ។
« ថ្ងៃនេះជាខួបកំណើតរបស់អ្នកណាម៉ាក់?» មកដល់ជាន់ខាងលើមានការរៀបចំស្រស់ស្អាតខ្លាំងណាស់ដល់ថ្នាក់ជុងគុកឈរភ្លឹកមួយសន្ទុះហើយបានងាកមុខមកសួរម៉ាក់។
« កូនភ្លេចហើយ?ថ្ងៃនេះគឺជាខួបកំណើតមីងរបស់ឯងហ្នឹង?ចេះមកភ្លេចទៅកើតកូនកំហូចមួយនេះ»
« អាវ!មែនតើនេះខ្ញុំមកភ្លេចនៀកម៉ាក់មានអ្វីឲ្យខ្ញុំធ្វើបន្តទៀតឬក៏អត់?» លឺកូនប្រុសនិយាយដោយស្ម័ញ្រចិត្តអញ្ចឹងលោកស្រីចនគាត់មិនបានឲ្យគេធ្វើអ្វីច្រើននោះឡើយជុងគុកនាយគ្រាន់តែនៅឈរចាំជាន់ខាងក្រោមនិងចាំបើកភ្លើងប៉ុណ្ណឹងគឺគ្រប់គ្រាន់ទៅហើយ។
« អ្នកមីងពេលនេះឈូស៊ីបានត្រឡប់មកវិញហើយ» ភ្លាមៗនោះហ្វីម៉ាឡើងមកជាន់ខាងលើរត់ទាំងហត់គឃូសប្រាប់លោកស្រីចន។
« អញ្ចឹងពួកយើងចាត់ការទៅកុំឲ្យមានការភ្លាត់អ្វីឲ្យសោះដឹងឬក៏នៅ? »
« បាទ/ច៎ាស» គ្រប់គ្នាឆ្លើយជាមួយនិងគ្នាដោយស្នាមញញឹមស្រស់ស្រាយខ្លាំងមែនទែន។
« អ្នកម៉ាក់ជាអ្នកកាន់នំខេកចុះណាកូនសុំ»លោកស្រីដាហ្វើណាក៏បានត្រឡប់មកពីប្រទេសក្រៅដូចគ្នាគ្រាន់តែគាត់មិនបានប្រាប់ឈូស៊ីបានដឹងឥឡូវនេះគាត់ចេញពីក្នុងបន្ទប់ស្របពេលដែលជុងគុកបានចុះមកជាន់ខាងក្រោមបាត់ពិតជាគួរឲ្យស្ដាយណាស់ដែលពួកគាត់មិនបានជួបមុខចៅប្រុសនោះពេលគាត់ដឹងដំណឹងថាជុងគុកនៅមានជីវិតគាត់សប្បាយលើសពីអ្វីគ្រប់បែបយ៉ាងពួកគាត់ជាតានិងយាយគេនេះរំភើបហើយភ្ញាក់ផ្អើលខ្លាំងដូចគ្នាដែរ។
« ច៎ាសម៉ាក់នឹងកាន់នេះនេះក៏បាន» លោកស្រីដាហ្វើណាមិនបានប្រកែកនោះឡើយមានតែយល់ព្រមដោយញញឹមយ៉ាងស្រទន់ទៅកាន់កូនស្រី។
« ពេលនេះមិនដឹងថាចៅជុងគុកនៅឯណាទេប៉ាចង់ឃើញមុខចៅប្រុសណាស់ខានជួបគ្នាអស់ពេលប្រាំឆ្នាំហើយគេប្រែប្រួលខ្លាំងប៉ុណ្ណាខ្លះដែរទៅ? » លោកដាហ្វើណានិយាយដោយទឹកមុខរីករាយណាស់ដែលបាននិងជួបចៅប្រុសសំណប់របស់គាត់វិញនោះទើបបានឥឡូវនេះសួររកតែជុងគុកតាំងពីមកដល់។
« ប៉ាច្បាស់ជាបានជួបកូនជុងមិនខានទេ» លោកស្រីចនញញឹមដាក់លោកប៉ានិងបាននាំគ្នាចុះមកជាន់ខាងក្រោមដោយដំណើរយឺតៗជាទីបំផុតដោយសារពេលនេះផ្ទះទាំងមូលបានងងឹតសូន្យឈឹង។ រីឯអ្នកទើបដើរចូលមកខាងក្នុងនេះរកប្រឡោះទៅណាមិនកើតទាល់តែសោះហើយឈូស៊ីនាងចេះតែដើររាវចុះរាវឡើងពេញទាំងហ្នឹងព្រោះតែផ្ទះនេះអត់មានភ្លើង។
« នេះគ្រប់គ្នាទៅណាអស់ហើយយប់ស្មានហ្នឹងហើយ?ផ្ទះវិញក៏ងងឹតទូរស័ព្ទក៏អស់ថ្មមានអីបញ្ចាំងមើលផ្លូវឡើងទៅនៀក? » នាងតូចដើរផងរអ៊ូផងយ៉ាងវេទនាចិត្តជាខ្លាំងមកជួបរឿងស៊យផ្ទួនៗដូច្នេះ។
ភឹប....!
« Happy birthday day to you»ភ្លាមៗនោះដែរភ្លើងបានបើកមកវិញសម្លេងមនុស្សមួយក្រុមបាននិយាយមួយប្រយោគមកកាន់នាងឈូស៊ីឃើញភ្លាមក៏ភ្លឹកមួយសន្ទុះបានជានាងដើរយឺតៗមកកាន់អ្នកគ្រប់គ្នានៅទីនេះវិញ។
« នេះ...» នាងតូចគាំងណាស់មិនដឹងទាល់តែសឡថាថ្ងៃនេះជាថ្ងៃខួបរបស់ខ្លួននោះនាងរវល់តែធ្វើការមិនសូវបានចាប់អារម្មណ៍ជាមួយសោះហើយម៉្យាងវិញទៀតនាងក៏ឃើញអ្នកម៉ាក់លោកប៉ាពួកគាត់ក៏ស្ថិតនៅទីបេះដូចគ្នានាងរឹតតែទប់ទឹកភ្នែកមិនជាប់ថែមទៅទៀត។
« កូនចម្កួតនេះចេះភ្លេចថ្ងៃខួបខ្លួនឯងទៅកើត»លោកស្រីដាហ្វើណាលើកដៃមកអង្អែលសក់ឈូស៊ីនិយាយទៅគាត់ពិតជាស្រឡាញ់កូនៗពិតមែន។
« ម៉ាក់....ហ៊ឹកៗៗៗ...» នាងមានតែឈរយំថែមនៅចំពោះមុខគាត់។
« អ៎េ..!អ្នណាឲ្យកូនមកយំថ្ងៃរីករាយអញ្ចឹងឆាប់យំទៅម៉ាក់មិនសប្បាយចិត្តពេលឃើញកូនយំទេ»
« កូនរំភើបពេកណាម៉ាក់បានយំចេញមក»
« អ៊ឹម.!ឥឡូវកូនលើកដៃបួងសួងសិនទៅនឹងបានផ្លុំទាន» លោកស្រីដាហ្វើណាបង្គាប់មកហើយនាងមិនបានតវ៉ាអ្វីក៏ធ្វើតាមសម្ដីគាត់បានវាចាមកទាំងទឹកភ្នែកស្រក់ហូរមកមិនឈប់ទាល់តែសោះតាម៉ងនៀក។ ពេលនាងតូចបួងសួងហើយក៏បានមកផ្លុំទាន។
« យ៎េ....ផាច់ៗៗ...ផាំងៗ...» ពួកគេដែលមកចូលរួមនេះពិតជាសប្បាយជាមួយនឹងគ្នាខ្លាំងណាស់បានទះដៃហូរកញ្ជៀវអបអរដល់ថ្ងៃសប្បាយរីករាយរបស់ឈូស៊ី។ក្នុងនោះជុងគុកគេសម្លឹងមើលទៅឈូស៊ីមិនចង់ដាក់ភ្នែកទាល់តែសោះនៅសម្លឹងរហូតទាល់តែឈូស៊ីបានងាកមកមើលនាយដែរ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now