ភាគ៧៥

280 8 2
                                    


« នេះជាចម្លើយពេញចិត្តរបស់បងណាស់ឈូស៊ី» លោកស្រីចនគាត់ញញឹមឡើងស្រស់ដោយមុននេះមុខមិនរីកអីបន្តិចឡើយហ៉ើយ..!នាងតាមជើងបងស្រីមិនទាន់ទេ។ ពូកែណាស់ចាងធ្វើស៊ីផ្លូវអារម្មណ៍នាងនោះ។
« នេះចង់មានន័យយ៉ាងម៉េច?បងអាចបកស្រាយឲ្យខ្ញុំបានដឹងផងបានអត់? » នាងតូចដល់ពេលចឹងទៅស្លេស្លឺអស់រលីងហើយលោកព្រះអើយនាងមិនគួរឲ្យនឹកស្មាដល់ដែលគាត់អាចប្ដូរទឹកមុខបានឆាប់រហ័សដល់ម្លឹងទេ។
« ម៉ាក់យល់ដូចម្ដេចដែរចំពោះបញ្ហានេះ? » គាត់មិនឆ្លើយតបជាមួយប្អុនស្រីទេមានតែមកសួរក្បកអ្នកម៉ាក់គាត់វិញដើម្បីចង់ដឹងរឿងច្បាស់ជាងនេះថាគាត់មានគុះនិតបែបណាចេញដែរទៅនោះ។
« ម៉ាក់មិនគិងអីច្រើនទេបើថាពួកគេទាំងពីរស្រលាញ់គ្នាហើយម៉ាក់មានរីករាយសប្បាយចិត្តដោយសារតែបេះដូងមនុស្សម្នាក់ៗយើងមិនអាចចេះតែចាប់បង្ខំបានរហូតន៉ឡើយមិនចឹងហី?ដូចជាឈូស៊ីនិងជុងគុកដែរទោះបីពួកគេជាមីងក្មួយគ្នាត៉ាងណាក្ដីស្រលាញ់មានឲ្យគ្នានោះវាពិតជាធំធេងដោយមិនអាចទាញដឹងពីទំហំរបស់វានោះឡើយសម្រាប់ម៉ាក់ផ្ទាល់មិនជំទាស់រឿងមួយនេះទេ» លោកស្រីដាហ្វើណាគាត់ពោលដោយស្នាមញញឹមឡើងឈូស៊ីស្ដាប់លឺហើយមិនឲ្យរំជួលចិត្តមិនបានគាត់ពិតជាយល់ពីជម្រៅចិត្តរបស់នាងណាស់នាងសប្បាយរំភើបជាងអ្វីៗទៅទៀតឥឡូវនេះពេលបានអ្នកម៉ាក់យល់ចិត្តដល់ម្លឹងនោះទេ។ នាងតូចក្រោកពីសាឡុងខ្លួមអង្គុយមកជិតអ្នកម៉ាក់គាត់ក៏បានអង្អែលសក់ក្បាលនាងដោយសេចក្ដីស្រឡាញ់។
« កុំយំកូនចម្កួតយំអញ្ចឹងលែងស្អាតហើយប៉ាដឹងមកជាយូរហើយចំពោះរឿងកូននិងជុងគុកនោះតែប៉ាមិនទាន់ប្រកដចិត្តឥឡូវប្រកដមួយរយភាគរយហើយនិយាយពិតមែន ប៉ាគិតថាវាមិនសមទំនងទេដែលក្មួយនឹងមីងស្រលាញ់គ្នាប៉ុន្ដែពេលប៉ាគិតុំ្ដងទៀតវាគ្មានអ្វីខុសទេបើយល់ព្រមឲ្យពួកគេទាក់ទងគ្នានោះទោះរឿងមុខមាត់គ្រួសារធ្លាក់ចុះក៏វាគ្មានបញ្ហាដែលដូចដែលប៉ាចង់បំបែកក្ដីស្នេហ៍ពួកគេទាំងពីរដែរ» លោកដាហ្វើណាគាត់អង្អែលសក់កូនស្រីដោយសេចក្ដីស្រឡាញ់នាងណាស់គាត់ក៏មិនភ្លេចញញឹមដាក់ជុងគុកដូចគ្នាដែលគេអង្គុយមួយកន្លែងមិនហ៊ានហើបមាត់តបតឆ្លើយនិងនរណាម្នាក់ទេ។
« កូនអរគុណ...អរគុណ...ប៉ាម៉ាកណាស់...ហ៊ឹកៗៗៗ...កូនអរគុណដែលលោកទាំងពីរយល់ពីកូនហ៊ឹកៗៗៗ...កូនទប់ទឹកភ្នែកមិនជាប់ទេ..ហ៊ឹកៗៗៗ...កូនរំភើប..» នាងតូចអោនទៅអោបលោកប៉ាអ្នកម៉ាកឮយំសស្រាក់ដូចកូនក្មេងអាយុ២ខួបណាស់គ្មានអារម្មណ៍ថានិងខ្មាសនរណាសោះចរិតរបស់នាងនេះធ្វើឲ្យជុងគុកគ្រឺតខ្នាញ់នាងខ្លាំងមែនទែនតាម៉ងហើយតើនៀក។
« មិនអីទេណាប៉ាម៉ាក់សមមរេចតាមកូនព្រោះនេះវាជាសុភមង្គលរបស់កូនពិតប្រកដមិនបានលេងសើច» លោកស្រីដាហ្វើណាគាត់អង្អែលខ្នងកូនស្រីតិចៗផ្ដល់កម្លាំងចិត្តទៅកាន់កូនដោយមិនងាករ៉េសូម្បីតែបន្តិច។
« ចុះបងវិញមានអ្វីចង់និយាយជាមួយកូនទេ? »លោកស្រីចនគាត់ងាកមកចាប់អារម្មណ៍ជាមួយលោកប្ដីគាត់ម្ដងប់លែងនៅស្ងៀមៗលួចម់ើលទៅកូនប្រុស កុំស្មានថាគាត់មើលមិនដឹងនោះតែគាត់ដឹងច្បាស់ណាស់ថាលោកប្ដីម្នាក់នេះមាត់រឹងជាងដែកថែបទៀតផងមិនចេះនិយាយអ្វីចេញមកពិតប្រកដនោះឡើយបានគាត់មិនសូវហ៊ានទុកចិត្តលោកប្ដីរបស់ខ្លួន។
« បងហ៎? » លោកចនចង្អុលមករូបគាត់ធ្វើដូចភ្ញាក់ផ្អើលណាស់ពេលបានគេហៅសួរគាត់បែបហ្នឹងធ្វើមើលតែមិញនេះមិនបាននៅជាមួយគ្នា។
« ត្រូវហាយព្រឹកមិញបងនិយាយអ្វីដាក់កូននិងប្អូនខ្លះ?ឥឡូវនេះក៏កែប្រែពាក្យទាំងនោះវិញទៅ? » គាត់បានរំលឹករឿងកាលពីព្រឹកមិញមកលោកចនស្ទាក់ស្ទើរមិនចង់វាចាអ្វីទៅទាំងអស់និយាយពិតមែនពាក្យពិតគ្មានកុហក។
« អ៊ឹម...!ប៉ា...ប៉ាចង់សុំទោសពួលឯងទាំងពីរណាកាលពីព្រឹកព្រោះពេលនោះមិនបានគិតឲ្យបានជ្រាលជ្រៅជាងនេះមានតែខឹងជាមួយពួកឯងទាំងពីរទៀតផងប៉ាសុំទោសណាសុំទោសចេញពីចិត្តប៉ាលែងធ្វើឲ្យមានលើកក្រោយបន្តទៀតនោះឡើយយ៉ាងណាប៉ាសូមឲ្យតែពួកឯងទាំងពតស្រលាញ់គ្នារហូតទៅផងចុះណា» លោកចនគាត់លែងចិត្តចង្អៀតរឿងកូនៗទៀតហើយម៉្យាងវិញទៀតវាគ្មានអ្វីពិបាកសម្រាប់គាត់ដែរព្រោះភរិយាបានរៀបរាប់ប្រៀនប្រដៅគាត់សពកវបែបណាសឹងគ្មានចន្លោះនៅសល់ទេ។
« កូនយល់ហើយលោកប៉ាគិតច្រើនអំពីរឿងកូនតែកូនមិនបានខឹងស្អប់លោកប៉ាទេព្រោះកូនបានយល់ច្បាស់ហើយ» ជុងគុកគេអាចបញ្ចេញស្នាមញញឹមដ៏ស្រស់ត្រកាលមកវិញដោយគ្មាការញញឹមទាំងបង្ខំទៀតហើយ។ ពេលនេះគញញឹមចេញមកបានដោយស្រស់គ្មានកង្វល់ក្នុងចិត្តទៀត។
« កូនអរគុណដល់អ្នកម៉ាក់ដែលបាននិយាយប្រាប់លោកប៉ាបានក្បោះក្បាយហើយគាត់បានយល់មកបែបហ្នឹងបើមិនដូច្នេះទេលោកប៉ានៅតែមិនព្រម» នាយដាក់ផាំងមួយសំណួរនេះមកគឺចង់ផ្ចាញ់ផ្ចាល់និងលោកប៉ារបស់ខ្លួនណាស់លើកក្រោយឲកុរាងចាលកុំឲ្យគាត់ពូកែជំទាស់ស្ទើរតែគ្រប់រឿងតទៅទៀតនោះ។
« នេះឯង...» លោកចនចង្អុលមុខកូនង
ថ្មែរដែលហ៊ានមកឌឺដាក់គាត់នោះនេះមិនគុតខ្លាចបាបកម្មអ្វីទេដែលមកធ្វើបែបហ្នឹង។
« ហិហិកូននិយាយល៎លេងតើប៉ាប្រញាប់តែខឹងទៅកើតដែរនៀកមិនយល់ទាល់តែសោះហើយប៉ាកុំង៉ក់ង៉រច្រើនពេកអ្នកម៉ាក់មិនសូវទំនេរតែលួងលោមលោកប៉ារហូតឡើយ»
« ប៉ាដឹងហើយមិនបាច់ចាំឯងមកប្រាប់» បានគេប្រាប់ប៉ុណ្ណឹងហើយនៅខុសទៀតឬ?អូយធ្វើម៉េចបានត្រូវចិត្តរបស់គាត់សោះហើយ។

« ប្រាប់សោះក៏អត់បាន»
« ណ៎ែកនិយាយអី? »
« គ្មានអ្វីទេលោកប៉ា»
« ប៉ុន្តែប៉ាឃើញឯងហើបមាត់ហបៗនោះដឹងតែលួចជេរប៉ាហើយ» លោកចននៅតែមិនព្រមបញ្ឈប់ត្រឹមហ្នឹងនៅសួរដដែល។
« ប៉ុណ្ណឹងបានហើយកូនជុងគុកគ្រាន់តែល៎លេងជាមួយកូនទេកុំខឹងជាមួយអី» លោកស្រីដាហ្វើណាគាត់និយាយដាស់តឿនលោកចនកុំខឹងជាមួយកាលេងសើចនេះ។
« បាទម៉ាក់» គាត់យល់ព្រមមិនចង់ឈ្លោះតែភ្នែកបន្តនៅសម្លក់មុខកូនបករុសមិនបាត់ទៅណាឡើយនិយាយទៅទោះគាត់ចង់សម្លក់ដល់ណាទៀតក៏ជុងគុកមិនខ្វាយខ្វល់ជាមួយសំខាន់សប្បាយរំភើបចិត្តខ្លាំងណាស់ក្នុងយប់មួយនេះ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now