ភាគ:២៦+២៧+២៨+២៩

234 5 0
                                    


« ម៉ែដោះ !ជុងគុកនៅឯណាគេមិនទាន់ចូលផ្ទះទេឬមែនទេម៉ែដោះ?? » ឈូស៊ីនាងបានមកដល់ផ្ទះហើយសួររកជុងគុកតែម្តង រាល់ដងតែងតែឃើញគេអង្គុយលេងហ្គេមនៅកន្លែងទទួលភ្ញៀវហើយតែពេលនេះអត់ទើបអត់ចម្លែកចិត្តមិនបាន ។
« ច៎ាសអ្នកនាង!! ខ្ញុំខំចាំមើលផ្លូវយូរណាស់ហើយតែមិនទាន់បានឃើញអ្នកប្រុសគាត់មកវិញទៀត » រាងចំណាស់ដែលជាម៉ែដោះគាត់និយាយប្រាប់ឈូស៊ីដោយទឹកមុខម៉ងសៅយ៉ាងមិចក៏មិនដឹងដែរ ថ្ងៃនេះគាត់មានប្រថ្នូលមិនល្អសោះតាំងពីជុងគុកចេញទៅមកម្លេះ គាត់ព្យាយាមខលទៅហើយតែមិនចូល ។
« គេទៅណាគេទៅ !! ទៅមិនប្រាប់អ្នកណាមួយបីមួយម៉ាត់ចូលចិត្តតែឲ្យគេបារម្ភ យ៉ាប់ណាស់ ចឹងខ្ញុំសុំឡើងទៅងូតទឹកសិនហើយ »ឈូស៊ីនាងម៉ួម៉ៅជាមួយក្មួយម្នាក់នឹងណាស់ពេលចង់ទៅណាក៏ទៅ គ្មានប្រាប់អ្នកណាសូម្បីមួយម៉ាត់ ។ រួចហើយនាងក៏ឡើងទៅលើបន្ទប់របស់នាងវិញទៅ ម៉ែដោះគាត់នៅដកដង្ហើមធំដដែល ។
« សុំកុំឲ្យអ្នកប្រុសកើតអ្វីផងទៅចុះ សាធុ សាធុ  សាធុ » ម៉ែដោះលើកដៃសំពះបន់ស្រន់ថាកុំឲ្យគេកើតអ្វីដូចដែលគាត់បានគិតផងទៅចុះ ។

រីង រីង~~

  ម៉ែដោះរៀបហ្នឹងចូលទៅផ្ទះបាយហើយក៏មានសម្លេងគេខលមកលេខផ្ទះទើបគាត់ប្រញាប់ទៅលើក ។
« ជម្រាបសួរច៎ាស!!នេះជាផ្ទះរបស់លោកចនទទួល » ម៉ែដោះនិយាយស្រទន់ទៅអ្នកដែលបានខលចូលមក
( សួស្ដី!!ខ្ញុំជាសមត្ថកិច្ចប៉ូលីស !!សូមឲ្យអ្នកស្រីពេលនេះសូមមកកន្លែងគ្រោះថ្នាក់ជិត ទន្លេហានបន្តិចមកបានទេ??ពួកយើងសង្ស័យថានេះជាការគ្រោះថ្នាក់របស់អ្នកប្រុសចន ជុងគុក )

ក្ដុក...

« មិនអាចទេ?ហ៊ឹកៗៗអ្នកប្រុសជុងរបស់ម៉ែដោះ ហ៊ឹកៗៗ » ទូរស័ព្ទនៅក្នុងដៃធ្លាក់ខ្ពូកនៅលើឥដ្ឋភ្លាមៗ បេះដូងដូចពុះហែកជាពីរ ទោះគាត់ត្រឹមជាម៉ែដោះដែលមើលថែក៏គាត់ទុកជុងគុកដូចជាកូនបង្កើតចឹង នេះជាការសង្ស័យក៏គាត់មានអារម្មណ៍ថាល្ហល្ហេវណាស់ ហើយបើមែននោះឲ្យគាត់ធ្វើយ៉ាងមិចទៅ ។
( អ្នកស្រី....អ្នកស្រី។.. )
« ច៎ាសៗៗ!! » គាត់ប្រញាប់ប្រមូលអារម្មណ៍មកវិញរើសទូរស័ព្ទមកនិយាយបន្ត
( សូមអញ្ជើញអ្នកស្រីមកកន្លែងកើតហេតុ )
« ច៎ាស...ច៎ាសខ្ញុំនិងទៅដល់ឥឡូវនេះ » ម៉ែដោះក៏ដាក់ទូរស័ព្ទចុះវិញ ទឹកភ្នែកហូរមកប្រដេញគ្នាជាមួយ ។
« មែនហើយ!! ត្រូវប្រាប់អ្នកនាងឈូស៊ីសិនហើយ » ម៉ែដោះជូតទឹកភ្នែកចេញរួច ប្រញាប់ដើរឡើងទៅបន្ទប់របស់ឈូស៊ី ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now