ភាគ:៦១+៦២

235 7 0
                                    


       ព្រឹកថ្ងៃថ្មីចូលមកដល់សម្លេងបក្សាបក្សីច្រៀងប្រលែងគ្នាលេងចេចចាចពេញផ្ទៃមេឃ។ ក្នុងបន្ទប់មួយដែលមាននារីដ៏ស្រស់ស្អាតម្នាក់បានគេងស្ដូកស្ដឹងលើគ្រែមិនទាន់ភ្ញាក់មកនៅឡើយទេ។ ពន្លឺព្រះអាទិត្យបានចែងចាំងចូលមកក្នុងបន្ទប់ទាំងមូលតាមរយៈវាំងនងនោះ។
តុក...តុក...!
« ឈូស៊ីហ៎ាភ្ញាក់ឡើង....» សម្លេងគោះទ្វាពីខាងក្រៅមកស្រែកហៅនាងតូចឈូស៊ីកំពុងតែគេងឲ្យភ្ញាក់ឡើងមកដោយសារតែពេលនេះវាក៏ជិតថ្ងៃត្រង់វិញទៅហើយទើបមានគេមកគោះទ្វាហៅ។
« ឈូស៊ីហ៎ាបងចូលទៅហើយណា» ហ្វីម៉ានាងបើកទ្វាចូលមកក្នុងបន្ទប់របស់ឈូស៊ីនាងក្រឡេកទៅឃើញឈូកំពុងតែគេងដដែលមិនទាន់កម្រើកអីសោះ។
« អ៊ឹម...» ហ្វីម៉ាបានមកដាស់ដោយអង្រួនខ្លួននាងតិចៗរីឯឈូស៊ីវិញរើបម្រាស់បានតែតិចមិនបានបើកភ្នែកឡើយ។
« ហ៉ើយ...!ឈូស៊ីហ៎ាភ្ញាក់មក»
« អ៊ឹម...!អ្នកណាគេហ្នឹង?...ខ្ញុំចង់គេង...» នាងឆ្លើយត្បុលៗមិនសូវច្បាស់ជាប៉ុន្មាននោះទេបើកភ្នែកឡើងមកមិនចង់រួចសោះមានតែទាញភួយមកគ្របមុខបន្ថែមដល់ថ្នាក់ឡើងហ្វីម៉ាឡើងមកអង្គុយលើគ្រែនាងនោះចាប់ទាញភួយចេញពីមុខ។
« ឈូហ៎ាភ្ញាក់មក...»
« បងហ្វីម៉ា? »
« នឹងហើយជាបង...»
« បងមករកអី? »
« មកហៅឯងហ្នឹងមកល្មមងើបងូតទឹកអីហើយកុំគេងសម្ពឹកពេក» ហ្វីម៉ាទាញភួយចេញពីខ្លួនឈូស៊ីឲ្យនាងងើប។
« អត់ទេបងខ្ញុំចង់គេង»
« អត់មានទេក្រោកឡើងមក»
«អ៊ឹម..»ឈូស៊ីចុះចេញពីលើគ្រែទាំងចិត្តមិនចង់ប៉ុន្មាននោះទេនាងដើរចូលក្នុងបន្ទប់ទឹកបាត់មិននិយាយអ្វីទៀតឡើយបើហ្វីម៉ាបង្ខំឲ្យនាងភ្ញាក់មកទៅហើយ។
«ហ៊ឹម...» ហ្វីម៉ានាងអង្គុយដកដង្ហើមធំចិត្តនឹកគុតដល់រឿងកាលពីយប់មិញនាងបានធ្វើអ្វីខ្លះទៅពេលស្រវឹងនោះ?នាងនៅគិតមិនទាន់ឈប់នៅឡើយទេ។
« តើពេលខ្ញុំហើយគេថើបគ្នានោះវាជាការយល់សប្តិដ៏ចម្លែករបស់ខ្ញុំមែនទេ?ត្រូវហើយវាគ្រាន់តែយល់សប្តិប៉ុណ្ណោះមិនមែនជាការពិតឡើយ» ហ្វីម៉ាស្រដីតិចៗម្នាក់ឯងបើនិយាយលឺទៅឈូស៊ីអាចនិងលឺបាននាងតូចមិនទាន់ច្បាស់សោះតែវាហាក់ដូចការពិតចឹង?តែចិត្តមួយទៀតគិតថាវាមិនមែនការពិត?វាជាអារម្មណ៍រវើរវាយរបស់នាង?
20នាទីក្រោយមកឈូស៊ីនាងបានចេញពីក្នុងបន្ទប់ទឹកវិញទាំងលើខ្លួនមានត្រឹមអាវឃុំមួយប៉ុណ្ណោះនាងចេញមកទាំងឈឺក្បាលខ្ទោកៗ។ឈូស៊ីមិនបាននិយាយជាមួយហ្វីម៉ាទេនាងបានបើកទូរយកសម្លៀកបំពាក់មកស្លៀកពេលរកបានហើយក៏ចូលក្នុងបន្ទប់ទឹកវិញដើម្បីស្លៀក។
« ឈូស៊ី...»
« ច៎ាស? » ឈូស៊ីនាងចេញពីក្នុងបន្ទប់ទឹកហើយហ្វីម៉ាបានហៅឈ្មោះនាងតូច។
« បងសុំសួរមួយទៅមើល? »
« បងមានអីចង់សួរ? » ឈូស៊ីដែលកំពុងតែផាត់មុខលាមក្រែមនោះងាកមករកហ្វីម៉ាងឿយឆ្ងល់រឿងអ្វីមែន?នាងរីករាយចាំឆ្លើយគ្រប់ពេល។
« គឺថា...បងចង់សួរឯងថាការថើបគ្នានោះមានអារម្មណ៍យ៉ាងម៉េច? » ហ្វីម៉ាសួរឈូស៊ីទាំងអោនមុខចុះនាងអៀនខ្មាសព្រោះអីខ្លួនមកសួរគេអីរឿងចឹងវាដូចមិនសូវសមសោះ ឈូស៊ីនាងគាំងអណ្ដាតរកពាក្យវាចាតបវិញស្ទើមិនចង់បានវាដូចមកផាំងកណ្ដាលមុខនាងណាស់សំណួរមួយនេះ។
«បងចង់ដឹងធ្វើអី?ឬមួយបងចង់ថើបនរណាគេ? » នាងបង្វែរអារម្មណ៍ខ្លួនឯងចេញពីការគិតផ្ដេសផ្ដាសមួយនោះនឹងមកចម្អន់បងស្រី។
« អត់ទេបងសួរចង់ដឹងប៉ុណ្ណោះមិនបានចង់ទៅសាកល្បងជាមួយអ្នកណាឡើយឯងកុំចេះតែមកថានោះ»
« អ៊ឹម...ខ្ញុំក៏អត់ដឹងដូចគ្នា»
« អាវ...!មុនដំបូងធ្វើដូចហំហួនណាស់ឥឡូវអត់ដឹងដែរសោះ»
« ហិហិ...ចេះតែលលេងជាមួយបងទៅ»
« អូខេ!បងមិនចង់ដឹងក៏បាន»
« បើមិនយល់ទាស់ទេបងអាចសួរជុងគុកបានគេប្រកដជាយល់ច្បាស់ណាស់» ឈូស៊ីនាងស្រាប់តែនឹកឃើញជុងគុកភ្លាមព្រោះគេអាចពន្យល់ហ្វីម៉ាបានដោយមិនពិបាកនោះទេ។
« អូយ..!អត់ទេណាបងម៉េចអាចហ៊ានទៅសួរគេបានទៅ?ទម្រាំតែនងសម្រេចចិត្តសួរឯងនេះក៏វារៀងខ្មាសដែរណា» ហ្វីម៉ាសូមឆ្លើយ "NO"មួយហើយមិនចេះតែដើរសួរញេផ្ដេសផ្ដាសឡើយខូចក្រេឌិតស្រីស្អាតអស់ហើយបើដើរសួរគេ។
« ចាំខ្ញុំជាអ្នកសួរគេក៏បានបើចម្លើយបានមកបែបណាចាំខ្ញុំបកស្រាយប្រាប់បងតាមពីក្រោយអូខេឬក៏អត់? »
« មិនអីទេណាបងមិនចង់ដឹងទេតោះបើអូនរៀបចំរួចហើយអាចចុះទៅក្រោមវិញបានឬក៏នៅ? »
« ទៅបានហើយច៎ាស» ក្រមុំដ៏ស្រស់ស្អាតសោភាទាំងពីរនាក់បានបណ្ដើរគ្នាដើរចេញពីក្នុងបន្ទប់ចុះមកជាន់ខាងក្រោមទាំងអស់គ្នា។ មកដល់តាមកាំជណ្ដើរឃើញថាមានបងស្រីបងថ្លៃលោកប៉ាអ្នកម៉ាក់ជុងគុកនិងជីមីននៅអង្គុយនិយាយគ្នាលេងជុំគ្នាល្អខ្លាំងណាស់ឯស្រីៗទាំងពីរនេះវិញរៀងខ្មាសពួកគាត់ដែរដែលមកយឺតពេលជិតដល់ថ្ងៃត្រង់ហើយទើបនាំគ្នាក្រោកនៀកមិនឲ្យខ្មាសយ៉ាងម៉េចបានទៅ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now