ភាគ:៣៩

216 5 0
                                    


« បង...»
« ហ៊ឹម! » លោកចនគាត់ក្រហឹមនៅដើមឆ្លើយជាមួយភរិយា
« ខ្ញុំគិតថាពួកយើងគួរតែឲ្យឈូរៀបការមានស្វាមីហើយណាពេលនេះឈូរវល់ណាស់ខ្ញុំចង់ឲ្យប្អូនមានអ្នកជួយសម្រាលបន្ទុកខ្លះមិនចង់ឲ្យនាងនៅរ៉ាប់រងការងារតែម្នាក់ឯងទៀតទេបងគិតយ៉ាងម៉េច? » លោកស្រីចនគាត់មករឿងនេះមកនិយាយពិភាក្សាសួរយោបល់គ្នាជាមួយស្វាមីម៉្យាងគាត់និយាយមកតាមអ្វីដែលបានមើលឃើញគាត់ឃើញប្អូនលំបាកពេក លោកចនគាត់ក៏មិនដឹងថាគួរទៅនិយាយដាក់ប្អូនថ្លៃរបៀបម៉េចឲ្យសមជាមួយនឹងសំណួរសួរទៅសោះហើយបើនិយាយទៅខ្លាចថាបង្ខំប្អូនជ្រុលពេកទើបគាត់មិនដឹង។
« បើតាមគំនិតបង បងចង់ឲ្យឈូរកខ្លួនឯងទៅបងមិនចង់បង្ខំទេអូនឃើញអត់ថារាល់ថ្ងៃឈូមិនសូវបានត្រឡប់មកផ្ទះទេរវល់តែនៅក្រុមហ៊ុនបើពួកយើងយករឿងនេះទៅនិយាយទៀតប្រៀបបានពួកយើងជាបងបងដាក់សម្ពាធទៅប្អូននិងធ្វើឲ្យឈូស្មុកចិត្តបន្ថែមទៀតផង» លោកចនពេលគាត់នឹកឃើញថាគួរនិយាយអ្វីមកហើយក៏និយាយច្បាស់ៗមួយៗឲ្យភរិយាដឹងថាវាមិនស្រួលឡើយណាមួយគាត់ក៏ជាបងស្រីគេចឹងហើយគួរដឹងពីចរិតប្អូនច្បាស់ដែរលោកស្រីចនគាត់យល់ថាគំនិតរបស់ស្វាមីនេះគឺល្អខ្លាំងណាស់។
« អ៉ឹម! បែបហ្នឹងក៏បានអូនគ្រាន់តែគិតមិនទាន់បានទៅនិយាយប្រាប់ឈូទេ»
« បាទ!បងគិតពេលនេះបងប្រហែលជាត្រូវចូលក្រុមហ៊ុនជួយធ្វើការងារឈូវិញណាមួយបងទុកការងារឲ្យប្អូនធ្វើម្នាក់ឯងក៏យូរអញ្ចឹងបងទៅសិនហើយណា»
« ច៎ាសបង! ខ្សឺត....» មុននឹងលោកចនគាត់ចេញដំណើរទៅក៏មិនភ្លេចថើបថ្ងាសភរិយាមួយខ្សឺតធំដើម្បីជាកម្លាំងចិត្តពេលទៅធ្វើការដែរលោកស្រីចនគាត់ទម្លាប់ជាមួយកាយវិការទាំងអស់នេះហើយទើបមិនអៀនប្រៀនអីជាមួយស្វាមីនោះ។
ក្រុមហ៊ុនចន....!
« ឈូថ្ងៃនេះមានការប្រជុំនៅម៉ោង10ព្រឹកណាតែរៀងចម្លែកបន្តិច»ហ្វីម៉ានាងផ្អៀងផ្អងមើលទៅឯកសារនៅក្នុងដៃដែលលោកប្រធានក្រុមហ៊ុនគឺលោកចនបានប្រគល់ឲ្យឈូស៊ីនៅថ្ងៃនេះឈូស៊ីរៀងងឿយឆ្ងល់ជាមួយទឹកមុខហ្វីម៉ាណាស់បានសួរ÷
« ចម្លែក?វាមានអ្វីទៅ?មានបញ្ហាអ្វីមែនតែបងហ្វីម៉ា?»ឈូស៊ីមកអង្គុយសាឡុងក្នុងអ្វីហ្វីសខិតមកជិតហ្វីម៉ាហើយសួរចង់ដឹងថាមានរឿងអ្វីមែន?ហ្វីម៉ាមើលទៅមុខឈូស៊ីពេលនាងមើលឯកសារនោះបានត្រឹមត្រូវអស់ហើយ។
« ខ្ញុំឃើញមានឈ្មោះអ្នកមកជំនួសកន្លែងរបស់លោកហ្កាល់ដេសច៎ាសគាត់ជាអ្នករួមភាគហ៊ុនជាមួយយើងនោះពេលនេះបានផ្ទេរមកឲ្យកូនប្រុសគាត់មកមើលការខុសត្រូវជំនួសលោកហើយបែបនេះទើបខ្ញុំគិតថាប្លែក» លោកហ្កាល់ដេសបានមករួមហ៊ុនជាមួយក្រុមហ៊ុនចនគ្រុបនេះអស់រយ:ពេលជិត4ឆ្នាំហើយឥឡូវនេះក៏បានផ្ទេរវាមកឲ្យកូនប្រុសគាត់វិញហ្វីម៉ានាងក៏ចេះតែប្លែកគ្រប់រឿងតាម៉ង។
« គ្មានអ្វីទៅប្លែកទេប្រហែលមកពីគាត់ចង់សម្រាកលំហែកាយទើបឲ្យកូនគាត់មកជំនួសកន្លែងរបស់គាត់នោះអរ...!ហើយបងប្រុសគាត់មិនមកទេ?» នាងក៏គិតយល់បែបនោះដោយសារតែប៉ាម៉ាក់ក៏ដូចគ្នាពួកគាត់បានទៅដើរលេងកំសាន្តតែពីរនាក់នៅបរទេសបាត់ហើយទើបវាមិនចម្លែកទេសម្រាប់នាង។
« ច៎ាស!លោកប្រធានគាត់មិនបានមកក្រុមហ៊ុននេះទេគឺគាត់បានឲ្យខ្ញុំប្រាប់ឈូថាគាត់ទៅមើលក្រុមហ៊ុនរបស់លោកប៉ាឈូវិញបើអស់ការអ្វីហើយខ្ញុំសុំទៅធ្វើការបន្តិចទៀតសិនព្រោះថាខ្ញុំបានទុកការងារចោលមិនទាន់បានធ្វើវាផង» ហ្វីម៉ានាងរៀបរាប់ប្រាប់ឈូស៊ីហើយក៏បានសុំទៅធ្វើការបន្តនាងចេះតែភ្លេចទៅកើតរវល់តែមកអង្គុយនិយាយជាមួយឈូស៊ីនៀកនាងគឺចំជាពូកែភ្លេចមែន។
« ច៎ាស» ហ្វីម៉ានាងប្រញាប់ប្រញាល់រត់ចេញពីក្នុងបន្ទប់អូហ្វីសឈូីយ៉ាងលឿនបើមិនប្រញាប់ធ្វើទេដឹងតែត្រូវធ្វើពេលថ្ងៃស្អែកទៀតមិនខានទេទើបនាងប្រញាប់ចឹងនោះឈូស៊ីនាងមើលហ្វីម៉ាពីខាងក្រោយទៅទាំងអស់សំណើចជាខ្លាំង។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now